ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Saturday, August 17, 2024

ឧត្តមសេនីយ៍ទោ សោម ស៊ុន ដាក់បទបញ្ជាដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹកងកំពង់ធំ ដាច់ខាតត្រូវថែរក្សាឲ្យបានសុខសន្តិភាព ជូនប្រជាជនកម្ពុជា ទោះបីក្នុងតម្លៃណាក៏ដោយ

ចំនួនអ្នកទស្សនា: Views

 ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រជុំត្រួតពិនិត្យកងកម្លាំងអន្តរាគមន៍ គ្រឿងបំពាក់ សម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួន និងមធ្យោបាយដឹកជញ្ជូនផ្សេងៗ សម្រាប់ត្រៀមចល័តអន្តរាគមន៍ ក្នុងការបំពេញភារកិច្ចថែរក្សាសុខសន្តិភាព និងការពារសេចក្តីសុខសាន្ត ជូនប្រជាជនកម្ពុជា។ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤។


ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា កងទ័ពគឺជាឧបករណ៍ដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល ក្នុងភារកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។កងទ័ពត្រូវតែដាច់ខាតការពារសុខសន្តិភាពជូនប្រជាជនកម្ពុជា ដែលសេចក្តីសុខសន្តិភាពនេះយើងរកបានដោយលំបាកក្នុងពេលកន្លងទៅ ដោយ បានលះបង់សាច់ស្រស់ឈាមស្រស់ និងអាយុជីវិតជាច្រើន ដើម្បីមានសុខសន្តិភាពនៅថ្ងៃនេះ។ ដូច្នេះ មិនអនុញ្ញាតឲ្យជនទាំងឡាយណា ធ្វើសកម្មភាពបំផ្លាញសន្តិភាព និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា ដែលកំពុងមានដូចសព្វថ្ងៃនេះ បានជាដាច់ខាត ទោះបីក្នុងតម្លៃណាក៏ដោយ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាក់បន្ថែមទៀតថា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានប្រជាជនបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ គាំទ្រយ៉ាងច្រើនលើសលុប បាន ធ្វើ ឲ្យ ប្រទេសជាតិ មានសុខសន្តិភាព និងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ និងមានមុខមានមាត់ស្មើភាពគ្នានៅលើឆាកអន្តរជាតិ។ ដូច្នេះកងកម្លាំងទាំងអស់ត្រូវតែស្មោះត្រង់ និងការពារឲ្យបានដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីឆន្ទៈរបស់ប្រជាជនកម្ពុជា នឹងត្រូវដាច់ខាតកំចាត់ចោលនូវរាល់ជនទាំងឡាយណា ដែលមានគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និបំផ្លាញសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា ទោះបីក្នុងតម្លៃណាក៏ដោយ ។
យោធិនគ្រប់រូបនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្ដេជ្ញាចិត្តដាច់ខាត គោរពប្រតិបត្តិតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ប្រធាន គណបញ្ជាការឯកភាពរដ្ឋបាខេត្ត និងបទបញ្ជារបស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ៕ចេញផ្សាយនៅថ្ងៃទី១៧ខែសីហាឆ្នាំ២០២៤

0 comments:

Post a Comment