វ៉ាស៊ីនតោន៖ រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានអនុម័តការលក់អាវុធក្នុងទំហំទឹកប្រាក់ជាង២០ពាន់លានដុល្លារ ទៅឱ្យអ៊ីស្រាអែល ទោះបីជាមានការជំទាស់ និងសម្ពាធពីក្រុមអង្គការសិទ្ធិមនុស្សដែលទាមទារកុំឱ្យផ្គត់ផ្គង់អាវុធ ដោយសារតែការកើនឡើងជនស៊ីវិលស្លាប់ នៅក្នុង សង្រ្គាមហ្កាហ្សា ជារៀងរាល់ថ្ងៃក៏ដោយ។
នៅក្នុងសេចក្ដីជូនដំណឹងមួយទៅកាន់សភាទាំង២ ក្រសួងការបរទេសអាមេរិកបានឱ្យដឹងថាខ្លួនបានអនុម័តការលក់អាវុធ យន្ដហោះចម្បាំង F-15 ចំនួន៥០គ្រឿង ក្នុងទំហំទឹកប្រាក់ ១៨.៨២ពាន់លានដុល្លារ រួមទាំងបរិក្ខារយោធាមួយចំនួនទៀតសម្រាប់អ៊ីស្រាអែល។ ប៉ុន្តែការប្រគល់យន្ដហោះចម្បាំងទាំងនេះនឹងត្រូវចាប់ផ្ដើមធ្វើឡើងនៅឆ្នាំ២០២៩ ឯណោះ៕ចេញផ្សាយនៅថ្ងៃទី១៦ខែសីហាឆ្នាំ២០២៤
0 comments:
Post a Comment