បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានឲ្យដឹងនៅព្រឹកថ្ងៃអង្គារថា យោធាអ៊ីស្រាអែលបានរកឃើញសាកសពចំណាប់ខ្មាំងចំនួន៦នាក់ទៀត ដែលកំពុងត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាសនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។
នៅក្នុងប្រតិបត្តិការមួយយប់ កងកម្លាំងការពារអ៊ីស្រាអែលបានបញ្ជាក់ថា ខ្លួនបានរកឃើញសាកសពរបស់លោក Yagev Buchshtab អាយុ ៣៥ឆ្នាំ; លោក Alexander Dancyg អាយុ ៧៦ឆ្នាំ; លោក Avraham Munder អាយុ ៧៩ឆ្នាំ; លោក Yoram Metzger អាយុ ៨០ឆ្នាំ; លោក Nadav Popplewell អាយុ ៥១ឆ្នាំ និងលោក Chaim Peri អាយុ ៨០ឆ្នាំមកពីតំបន់ Khan Younis នៅភាគខាងត្បូង Gaza។
IDF បានបន្តថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើង ដោយមានជំនួយពីព័ត៌មានពីសេវាស៊ើបការណ៍សម្ងាត់របស់អ៊ីស្រាអែល ហើយសាកសពត្រូវបានប្រគល់ជូនអ៊ីស្រាអែលវិញ។ យោធាអ៊ីស្រាអែល ធ្លាប់បានប្រកាសជាសាធារណៈថា ចំណាប់ខ្មាំង ៥នាក់ ត្រូវបានគេជឿថាបានស្លាប់ ហើយសាកសពរបស់ពួកគេត្រូវបានក្រុមហាម៉ាស់ ចាប់នៅហ្គាហ្សា។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានឲ្យដឹងកាលពីថ្ងៃអង្គារថា ទាហានអ៊ីស្រាអែលបានចូលទៅក្នុងផ្លូវរូងក្រោមដីរបស់ក្រុម Hamas ក្នុង Khan Younis ដើម្បីយកសាកសពមកវិញ ដោយបានហៅប្រតិបត្តិការនេះថាស្មុគស្មាញ។
លោក Gallant បានបន្យថា យើងនឹងបន្តធ្វើការដើម្បីសម្រេចបាននូវគោលដៅនៃសង្រ្គាមនេះ ដោយប្រគល់ចំណាប់ខ្មាំងឱ្យអ៊ីស្រាអែល និងរុះរើក្រុមហាម៉ាស់។
IDF បានបញ្ជាក់កាលពីថ្ងៃអង្គារថា ទាហានអ៊ីស្រាអែលបានកំណត់ទីតាំងផ្លូវរូងក្រោមដីដែលមានជម្រៅប្រហែល ១០ម៉ែត្រ ដែលនាំទៅដល់ផ្លូវក្រោមដីដែលសាកសពរបស់ចំណាប់ខ្មាំងត្រូវបានរកឃើញ ដោយបន្ថែមថាអាវុធ និងគ្រឿងផ្ទុះត្រូវបានរកឃើញនៅតាមផ្លូវ និងបន្សាប។
លោក Nadav Shoshani អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល បានឲ្យដឹងថា ក្រុមហាម៉ាស់បានប្រើជញ្ជាំងក្លែងក្លាយ ដើម្បីលាក់សាកសពចំណាប់ខ្មាំងទាំងប្រាំមួយនាក់នៅក្នុងផ្លូវរូងក្រោមដីមួយ នៅក្រោមតំបន់ដែលអ៊ីស្រាអែលកំណត់ពីមុនថាជាផ្នែកនៃតំបន់មនុស្សធម៌នៅ Khan Younis។

0 comments:
Post a Comment