ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Wednesday, August 07, 2024

មេក្លោងភេរវកម្ម៣នាក់ជាប់ពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្មលើមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក និងមន្ទីរបញ្ចកោណ

ចំនួនអ្នកទស្សនា: Views

 បុរស៣នាក់ដែលត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្មលើមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកនិងមន្ទីរបញ្ចកោណកាលពីថ្ងៃទី ១១ខែកញ្ញាឆ្នាំ២០០១រួមទាំងមេខ្លោងដែលប្រកាសដោយខ្លួនឯងបានយល់ព្រមសារភាពកំហុសក្រោមកិច្ចព្រមព្រៀងជាមួយអាជ្ញាធរសហរដ្ឋអាមេរិក។


នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយកាលពីថ្ងៃទី៣១ខែកក្កដា មន្ទីរបញ្ចកោណបាននិយាយថា”SusanEscallierមន្ត្រីដែលត្រួតពិនិត្យដំណើរការនៃគណៈកម្មការយោធាសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមុនការកាត់ក្តីជាមួយKhalid Shaikh Mohammed, Walid Muhammad Salih Mubarak Bin ‘Attash និង Mustafa Ahmed Adam al Hawsawi ។

យន្តហោះដែលត្រូវទំលុះចូលអគារភ្លោះនៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១។ រូបថត៖ ABC News
ជនជាប់ចោទ៣នាក់ត្រូវបានចោទប្រកាន់រួមគ្នានៅក្នុងការវាយប្រហារភេរវកម្ម៩៩/១១ ។កាសែត New York Times បានរាយការណ៍ថាជនជាប់ចោទទាំងបីនាក់ដែលបានរៀបរាប់ខាងលើនឹងសារភាពកំហុសពីបទសមគំនិតក្នុងអំពើភេរវកម្មនិងទទួលការកាត់ទោសប្រហារជីវិត។ ពួកគេត្រូវបានឃុំខ្លួនដោយសហរដ្ឋអាមេរិកនៅពន្ធនាគារ Guantanamo Bay ប្រទេសគុយបាចាប់តាំងពីឆ្នាំ២០០៣។ Khalid SheikhMohammedត្រូវបានចាត់ទុកថាជាមេខ្លោងដ៏សំខាន់នៃការវាយប្រហារភេរវកម្មជិត២៣ឆ្នាំមុន។ជាច្រើនឆ្នាំមកនេះករណីនេះត្រូវបានជាប់គាំងនៅក្នុងដំណើរការនីតិវិធីមុនការកាត់ក្តីដ៏យូរ។មេធាវីការពារក្តីបានអះអាងថាការធ្វើទារុណកម្មលើជនសង្ស័យខាងលើនៅក្នុងពន្ធនាគារសម្ងាត់នៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលរបស់សហរដ្ឋអាមេរិក (CIA) បានធ្វើឱ្យភស្តុតាងប្រឆាំងនឹងពួកគេមិនអាចប្រើប្រាស់បានក្នុងដំណើរការផ្លូវច្បាប់។កិច្ចព្រមព្រៀងថ្មីនេះត្រូវបានគេរំពឹងថានឹងជួយជៀសវាងការរំពឹងទុកនៃការកាត់ក្តីដ៏ស្មុគស្មាញនិងវែងឆ្ងាយក៏ដូចជាលទ្ធភាពដែលការសារភាពដែលចាត់ទុកថាមានសារៈសំខាន់ចំពោះករណីនេះនឹងត្រូវបានច្រានចោល។ យោងតាមកាសែត New York Times ព័ត៌មានអំពីកិច្ចព្រមព្រៀងនេះត្រូវបានលើកឡើងនៅក្នុងលិខិតមួយរបស់រដ្ឋអាជ្ញាដែលបានផ្ញើទៅកាន់ក្រុមគ្រួសារជនរងគ្រោះនៃគ្រោះមហន្តរាយភេរវកម្មដ៏ឃោរឃៅ។នៅថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០០១ពិភពលោកទាំងមូលមានការភ្ញាក់ផ្អើលនៅពេលដែលភេរវករអាល់កៃដាចំនួន១៩នាក់បានគ្រប់គ្រងយន្តហោះដឹកអ្នកដំណើរធំចំនួន៤បន្ទាប់មកម្តងមួយៗបានបង្វែរទិសដៅពួកគេទៅវាយប្រហារជាបន្តបន្ទាប់។ យន្តហោះពីរគ្រឿងបានធ្លាក់ចូលទៅក្នុងប៉មខាងជើងនិងខាងត្បូងនៃអគារ World Trade Center ក្នុងទីក្រុងញូវយ៉ក។
យន្តហោះទីបីបានធ្លាក់ចូលទៅក្នុងមន្ទីរប៉ង់តាហ្គោនក្នុងតំបន់ Arlington រដ្ឋ Virginia បណ្តាលឱ្យផ្នែកខាងលិចនៃអគារដួលរលំ។ ជាមួយគ្នានេះដែរយន្តហោះទី៤ ដំបូងឡើយ គឺសំដៅទៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី។ប៉ុន្តែបានធ្លាក់ក្នុងវាលស្រែមួយនៅជាយក្រុង Shanksville រដ្ឋ Pennsylvaniaបន្ទាប់ពីអ្នកដំណើរក្លាហានព្យាយាមគ្រប់គ្រងក្រុមភេវករ។
ការវាយប្រហារជាបន្តបន្ទាប់ខាងលើបានសម្លាប់មនុស្សចំនួន២,៩៧៧ នាក់ (មិនរាប់បញ្ចូលភេរវករ១៩នាក់) រងរបួសជាង៦,០០០ ជនរងគ្រោះផ្សេងទៀតនិងបណ្តាលឱ្យមានការខាតបង់សរុបគិតជាទឹកប្រាក់រហូតដល់៣,០០០ពាន់លានដុល្លារអាមេរិក៕ប្រែសម្រួលដោយនាយកនិពន្ឋៈសុិនសុខរ៉ា

0 comments:

Post a Comment