សំឡេងរោទិ៍ត្រូវបានធ្វើឱ្យសកម្មនៅភាគខាងជើងប្រទេសអ៊ីស្រាអែលអស់រយៈពេលជាងមួយម៉ោងនៅពេលដែលយើងបានរកឃើញកាំជ្រួចប្រហែល៣០គ្រាប់ដែលហោះចេញពីទឹកដីលីបង់សំដៅទៅលើសហគមន៍ Kabri ។
រហូតមកដល់ពេលនេះ យើងមិនទាន់ទទួលបានរបាយការណ៍អំពីការស្លាប់និងរបួសនោះទេ។ សេចក្តីថ្លែងការណ៍របស់ IDF បានសរសេរថាកងកម្លាំងរបស់យើងបានធ្វើការវាយប្រហារតបតទៅលើទីតាំងបាញ់មីស៊ីលនៅក្នុងទឹកដីលីបង់។ក្រុមប្រដាប់អាវុធលីបង់ហេសបូឡា នៅក្នុងសេចក្តីថ្លែងការណ៍មួយក្រោយមកបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារខាងលើហើយបានប្រកាសថាគោលដៅមួយក្នុងចំណោមគោលដៅដែលបានវាយប្រហារលើកនេះ "គឺជាមូលដ្ឋានយោធា IDF" ។កាសែត The Times of Israel បានដកស្រង់វីដេអូបង្ហោះនៅលើបណ្តាញសង្គម។រដ្ឋមន្ត្រីអ៊ីស្រាអែលបាននិយាយថាអ៊ីរ៉ង់បានត្រៀមខ្លួនជាស្រេចក្នុងការវាយប្រហារក្រុង Tel Aviv។យោងតាមលោកGallantការត្រៀមលក្ខណៈនាពេលថ្មីៗនេះរបស់អ៊ីរ៉ង់បង្ហាញថាក្រុងតេអេរ៉ង់បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីស្រាអែល។បណ្តាញប្រព័ន្ធផ្សព្វផ្សាយដូចជា Kan News នៃសាជីវកម្មផ្សព្វផ្សាយសាធារណៈអ៊ីស្រាអែលនិងប៉ុស្តិ៍លេខ១៣ក៏បានបញ្ចេញមតិស្រដៀងគ្នាទៅនឹងលោក Gallant ផងដែរ។ Kan News ថែមទាំងបានដកស្រង់ការវិភាគពីអ្នកជំនាញដែលនិយាយថា ការវាយប្រហារដែលរំពឹងទុកដោយអ៊ីរ៉ង់នឹងមានទំហំធំជាងការវាយប្រហារជាបន្តបន្ទាប់នៃមីស៊ីលនិងយន្តហោះគ្មានមនុស្សបើកដែលបានកើតឡើងនៅក្នុងខែមេសា៕ចេញផ្សាយនៅថ្ងៃទី១៤ខែសីហាឆ្នាំ២០២៤
0 comments:
Post a Comment