អតីតប្រធានាធិបតីអាមេរិក លោកDonald Trumpបានព្រមានថា អ៊ីស្រាអែលនឹងត្រូវបំផ្លាញដោយគូប្រជែងរបស់ខ្លួន។ប្រសិនបើលោកមិនអាចឈ្នះការបោះឆ្នោតនាពេលខាងមុខ។
យោងតាម RT កាលពីថ្ងៃទី៣១ខែកក្កដាបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ DonaldTrumpបានអំពាវនាវឱ្យអ្នកបោះឆ្នោតជ្វីហ្វនៅសហរដ្ឋអាមេរិកបោះឆ្នោតឱ្យលោកនៅក្នុងការបោះឆ្នោតខែវិច្ឆិកាដោយព្រមានថា “អត្ថិភាពរបស់អ៊ីស្រាអែលនឹងត្រូវបានគំរាមកំហែង”ប្រសិនបើលោកចាញ់ការបោះឆ្នោត។
អតីតប្រធានាធិបតីអាមេរិករូបនេះបានសង្កត់ធ្ងន់ថាលោកនឹងជួយអ៊ីស្រាអែលឈ្នះសង្រ្គាមជាមួយក្រុមហាម៉ាស់ភ្លាមៗនៅពេលលោកត្រឡប់ទៅសេតវិមាន។ លោក Trump ក៏បាននិយាយផងដែរថា ការវាយប្រហារកាលពីថ្ងៃទី៧ខែតុលា ឆ្នាំ២០២៣ពីសំណាក់ក្រុមហាម៉ាស់ នឹងមិនកើតឡើងនោះទេប្រសិនបើលោកនៅតែកាន់តំណែង។កាលពីដើមសប្តាហ៍នេះ លោក Trump បានចោទប្រកាន់អនុប្រធានាធិបតី Kamala Harris និងគណបក្សប្រជាធិបតេយ្យថាមិនចូលចិត្តអ៊ីស្រាអែល និងសហគមន៍ជ្វីហ្វ។ អ្នកនាំពាក្យយុទ្ធនាការរបស់លោកស្រី Harris បាននិយាយថា “ប្តីរបស់អនុប្រធានាធិបតី Harris គឺ Doug Emhoff គឺជាជនជាតិជ្វីហ្វ។ លោកស្រីHarrisជឿថាអាមេរិកចង់បានប្រធានាធិបតីដែលបង្រួបបង្រួមប្រទេសជាជាងបែងចែកពួកយើង”។យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលស្រាវជ្រាវPewភាគច្រើននៃជនជាតិជ្វីហ្វនៅអាមេរិកបានបោះឆ្នោតជ្រើសរើសបេក្ខជនប្រជាធិបតេយ្យក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ទោះជាយ៉ាងណាក៏ដោយលទ្ធផលស្ទង់មតិនាពេលថ្មីៗនេះបានបង្ហាញពីនិន្នាការផ្ទុយគ្នាដោយសារជនជាតិជ្វីហ្វកាន់តែច្រើនឡើងគាំទ្រគណបក្សសាធារណរដ្ឋដោយសារពួកគេមិនយល់ស្របនឹងវិធីដែលរដ្ឋបាលរបស់ប្រធានាធិបតី Joe Biden កំពុងដោះស្រាយបញ្ហាអ៊ីស្រាអែលនិងចិន៕
0 comments:
Post a Comment