ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Sunday, September 15, 2024

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ មានរោងចក្រធំៗ ចំនួន ៣ គ្រោងមកវិនិ

ចំនួនអ្នកទស្សនា: Views

 ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ មានរោងចក្រធំៗ ចំនួន ៣ គ្រោងមកវិនិយោគនៅក្នុងខេត្តព្រៃវែងជាដំណឹងប្រកបដោយអំណរសាទរសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង


បានមានប្រសាសន៍ថា យ៉ាងហោចណាស់ មានក្រុមហ៊ុនធំៗ ចំនួន ៣ បាននឹងកំពុងសិក្សាអំពីសក្ដានុពលនៃការវិនិយោគបង្កើតរោងចក្រក្នុងខេត្តព្រៃវែង ក្នុងនោះមានក្រុមហ៊ុន ចំនួន ២ នឹងចាប់ផ្ដើមសកម្មភាព នាពេលឆាប់ៗខាងមុខនេះហើយ។

ក្នុងពិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅបរិវេណ វិទ្យាល័យ ហ៊ុន សែន ពាមរក៍ ក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ការទាក់ទាញបានក្រុមហ៊ុន មកបោះទុនវិនិយោគនេះ គឺជាផ្នែកមួយនៃការរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្រដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈការផ្ដល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋ និងពង្រីកការនាំចេញផលិតផលផ្សេងៗទៅក្រៅប្រទេស។

ដើម្បីជំរុញបន្ថែមទៀតនូវសកម្មភាពសេដ្ឋកិច្ចមូលដ្ឋាន ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានជម្រាបជូនប្រជាពលរដ្ឋ និងអង្គពិធីដែរថា រដ្ឋបាលខេត្ត ដោយមានការគាំទ្រពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត នឹងរួមគ្នាសិក្សាអំពីផលិតផលដែលមានសក្ដានុពលនៅតាមមូលដ្ឋានក្រុង ស្រុក ទាំងផលិតផលកសិកម្ម និងសិប្បកម្មនានា ដើម្បីជំរុញការនាំចេញទៅកាន់ទីផ្សារក្នុងនិងក្រៅប្រទេស ក្នុងនោះក្រសួងមហាផ្ទៃ និងអង្គភាពពាក់ព័ន្ធ រួមទាំងអង្គភាពចំណុះរដ្ឋបាលខេត្តព្រៃវែង នឹងមានចលនារួមមួយ ដោយសម្រាំងយកផលិតមួយចំនួនរៀបចំវេចខ្ចប់ធ្វើជាអំណោយជូនភ្ញៀវជាតិ និងអន្តរជាតិ។

នាឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានអំពាវនាវដល់វិស័យឯកជន រួមទាំងថ្នាក់ដឹកនាំ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដែលមាន ឬមានទំនាក់ទំនងជាមួយបណ្ដាក្រុមហ៊ុននានា សូមត្រៀមលក្ខណៈចូលរួមគាំទ្រចលនានេះ ដើម្បីរួមចំណែកផ្សព្វផ្សាយ និងពង្រីកទីផ្សារផលិតផលក្នុងស្រុក ជាពិសេសដើម្បីរួមចំណែកលើកស្ទួយជីវភាពប្រជាពលរដ្ឋ ស្របតាមទស្សនៈ “ធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ”។

ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង និងជារួមនៅទូទាំងប្រទេស សូមបន្តរួមគ្នាការពារសុខសន្តិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ដោយចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីរួមចំណែកផ្ដល់ភាពកក់ក្ដៅជូនអ្នកវិនិយោគ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានជំរុញឱ្យខិតខំថែរក្សាសុខភាព ខិតខំអប់រំបណ្ដុះបណ្ដាល ទាំងចំណេះដឹង និងសីលធម៌ដល់កូនចៅ និងត្រូវរួមគ្នាគាំទ្ររាជរដ្ឋាភិបាល ដើម្បីឈានទៅសម្រេចបានជោគជ័យនូវយុទ្ធសាស្រ្តបញ្ចកោណ

0 comments:

Post a Comment