រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ បានកើតឡើងចំនួន ៥លើក (យប់ ៤លើក) បណ្តាលឲ្យមនុស្សស្លាប់ ០នាក់ (ស្រី ០នាក់), រងរបួសសរុប ៨នាក់ (ស្រី ១នាក់), រងរបួសធ្ងន់ ៤នាក់ (ស្រី ១នាក់) រងរបួសស្រាល ៤នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ៣នាក់ (យប់ ៣នាក់)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ៤លើក (ស្លាប់ ០នាក់, ធ្ងន់ ៣នាក់, ស្រាល ១នាក់) និងមិនគោរពសិទិ្ឋ ១លើក (ស្លាប់ ០នាក់, ធ្ងន់ ១នាក់, ស្រាល ៣នាក់) ៕
0 comments:
Post a Comment