ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Thursday, September 05, 2024

លោក Narendra Modi បានជួបពិភាក្សា និងចុះហត្ថលេខាលើឯកសារចំនួន៤ ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky

ចំនួនអ្នកទស្សនា: Views

 កៀវ៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានជួបពិភាក្សា និងចុះហត្ថលេខាលើឯកសារចំនួន៤ ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បន្ទាប់ពីបានមកដល់ទីក្រុង Kiev កាលពីថ្ងៃសុក្រ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមឥណ្ឌា-អ៊ុយក្រែន។


លោក Zelensky បានអះអាងថា ឯកសារស្តីពីវិស័យវេជ្ជសាស្ត្រ កិច្ចសហប្រតិបត្តិការកសិកម្ម ទំនាក់ទំនងមនុស្សធម៌ និងវប្បធម៌ត្រូវបានចុះហត្ថលេខារវាងប្រទេសទាំងពីរ។

លោក Zelensky បានបន្តថា សេចក្តីថ្លែងការណ៍រួមត្រូវបានរៀបចំឡើងដោយផ្អែកលើលទ្ធផលនៃដំណើរទស្សនកិច្ចនេះ ទាក់ទងនឹងការអភិវឌ្ឍន៍ភាពជាដៃគូយុទ្ធសាស្ត្រ ពាណិជ្ជកម្ម និងការបន្តកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធារវាងអ៊ុយក្រែន និងឥណ្ឌា។

ក្នុងអំឡុងពេលទស្សនកិច្ច លោក Modi បានរំលឹកឡើងវិញនូវឆន្ទៈរបស់ឥណ្ឌា ក្នុងការចូលរួមចំណែកគ្រប់មធ្យោបាយ ដើម្បីជួយបញ្ចប់ជម្លោះនៅអ៊ុយក្រែន នេះបើយោងតាមសេចក្តីថ្លែងការណ៍។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ភាគីឥណ្ឌាបានរំលឹកឡើងវិញនូវគោលជំហរជាគោលការណ៍របស់ខ្លួន ហើយផ្តោតលើដំណោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា និងការទូត។

បន្ទាប់ពីកិច្ចប្រជុំ លោក Zelensky បានសរសេរនៅលើ Telegram ថា ការបញ្ចប់ជម្លោះ និងការបង្កើតសន្តិភាព គឺជាអាទិភាពសម្រាប់អ៊ុយក្រែន។

ដំណើរ​ទស្សនកិច្ច​របស់​លោក Modi ជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ទៅ​អ៊ុយក្រែន ចាប់​តាំង​ពី​ប្រទេស​ទាំង​ពីរ​បាន​បង្កើត​ទំនាក់ទំនង​ការទូត​ក្នុង​ឆ្នាំ១៩៩២។

0 comments:

Post a Comment