ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Wednesday, October 30, 2024

ចាប់ខ្លួនជនសង្ស័យ ០៤នាក់ ជាបន្តបន្ទាប់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ដោយកាប់គាស់ទម្លុះទម្លាយ

ចំនួនអ្នកទស្សនា: Views

 កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានធ្វើការស្រាវជ្រាវឈានទៅចាប់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន០៤នាក់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ដោយកាប់គាស់ទម្លុះទម្លាយ(គាស់បើកមេសោរទ្វារតូប ចូល លួចយកទូរស័ព្ទដៃ ឡេបថប និងសម្ភារៈផ្សេងមួយចំនួន)


នៅចំណុចតូបលក់ទូរស័ព្ទដៃ និងចា ហួយ ផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែ តុលា ឆ្នាំ២០២៤ វេលាម៉ោង០២ និង៤៦នាទី រំលងអាធ្រាត្រ កន្លងទៅ។ជនសង្ស័យ ទី១.ឈ្មោះ អ៊ុំ ក្រា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ(ឃាត់ខ្លួន មានសារធាតុញៀន) ។ ទី២.ឈ្មោះ សុខ មាស ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន មានសារធាតុញៀន) ។ ទី៣.ឈ្មោះ មាស វាសនា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ ស្នាក់នៅបន្ទប់ ជួល ផ្លូវបេតុង សង្កាត់កាកាប ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ(ឃាត់ខ្លួន មានសារធាតុញៀន) ។


និង ទី០៤ឈ្មោះ សយ តូ ភេទប្រុស អាយុ២១ឆ្នាំជនជាតិខ្មែរ មុខរបរ មិនប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់កាកាប ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ(ឃាត់ខ្លួន មានសារធាតុញៀន) ។

ចំណែកដើមបណ្តឹងជាជនរងគ្រោះឈ្មោះ វណ្ណ វិចិត្រ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល ផ្លូវ បេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សម្ភារៈបាត់បង់ ៖ ១, ទូរស័ព្ទដៃ១៥គ្រឿង (ម៉ាកអាយហ្វូន, សាមសុង, វីរ៉ូ, អូប៉ូ) ២.សម្ភា រៈមួយចំនួន៣, មេសោរសូឡិច (ខូច) របស់ជនរងគ្រោះ ។

សម្ភារៈបន្សល់ទុក៖ ១, រូបភាពសកម្មភាពក្រុមជនសង្ស័យក្នុងកាមេរ៉ាសុវត្ថិភាព) ២,មេសោរសូឡិច(ខូច) ៣, កំណាត់ដែក ចំនួន ០១ ៤,ទូរស័ព្ទដៃ០៧គ្រឿង គ្មានស៊ីម (ម៉ាកសាមសុង០២គ្រឿង ពណ៌ខ្មៅ, ម៉ាក អាយហ្វូន៦ ០១គ្រឿង ពណ៌ទឹកមាស, ម៉ាកអូប៉ូ០២គ្រឿងពណ៌ខៀវ និងផ្ទៃមេឃ, ម៉ាករ៉េដមី០១គ្រឿង ពណ៌ខ្មៅ, ម៉ាកវីវ៉ូ០១គ្រឿង ទឹកសមុទ្រ) ៥,ឡេបថប០១គ្រឿងម៉ាកអេជភី ពណ៌ទឹកប្រាក់(របស់ជនរង គ្រោះ)។

សូមរំលឹកថានៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង០២ និង៤៦នាទី រំលងអាធ្រាត្រ(ម៉ោងក្នុងកា មេរ៉ាសុវត្ថិភាព) មានជនសង្ស័យ(មិនស្គាល់អត្តសញ្ញាណ) បានធ្វើសកម្មភាពគាស់បើកមេសោរទ្វារតូប ចូលលួច ប្រមូលយក ទូរស័ព្ទដៃចំនួន២២គ្រឿង (ម៉ាកអាយហ្វូន, សាមសុង, វីវ៉ូ, អូប៉ូ, រ៉េដមី) ឡេបថប០១គ្រឿង ម៉ាកអេជភី ៣,សម្ភារៈមួយចំនួនទៀតរបស់ជនរងគ្រោះ ហើយក្រុមជនសង្ស័យគេចខ្លួន ដោយសយវត្តិភាព។

បន្ទាប់ពីកើតហេតុជនរងគ្រោះបានឆែកមើលក្នុងកាមេរ៉ាសុវត្ថិភាព ឃើញរូបភាពសកម្មភាពជនសង្ស័យជាមនុស្សប្រុស០៣នាក់ មកធ្វើសកម្មភាព រួចជនរងគ្រោះក៏បានយករូបភាពសកម្មភាពជនសង្ស័យ មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ ។ នៅទៀបភ្លឺថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ សមត្ថកិច្ចប៉ុស្តិ៍គោកឃ្លាង បានធ្វើការបង្ក្រាបជាក់ស្តែងឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ឈ្មោះ អ៊ុំ ក្រា និងឈ្មោះ សយ តូ យកមកសាកសួរ ក្នុងករណី ប៉ុនប៉ងលួចយកម៉ូតូ នៅចំណុចផ្ទះគ្មានលេខ(ភូមិដីថ្មី សង្កាត់គោកឃ្លាង) ។ក្រោយសាកសួរជនសង្ស័យឈ្មោះ អ៊ុំ ក្រា និងឈ្មោះ សយ តូ បានសារភាពនូវសកម្មភាព និងបក្ខពួក០១នាក់ទៀតឈ្មោះ គីម ហៅ ស្រួយ ដែលបានរត់គេចខ្លួន ហើយជនសង្ស័យឈ្មោះ អ៊ុំក្រា បានសារភាពបន្ថែម០១ករណីទៀតថា«កាលពីទៀបភ្លឺថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ជនសង្ស័យឈ្មោះ អ៊ុំ ក្រា និងបក្ខពួក០២នាក់ទៀតឈ្មោះ សុខ មាស និងឈ្មោះ មាស វាសនាបាននាំគ្នាមកធ្វើសកម្មភាពលួចយកបានទូរស័ព្ទដៃ០៩គ្រឿង និងឡេបថប០១គ្រឿង របស់ជនរងគ្រោះឈ្មោះ វណ្ណី វិចិត្រ នៅចំណុចតូបលក់ទូរស័ព្ទដៃ និងចាបហួយ(ភូមិដីថ្មី សង្កាត់គោកឃ្លាង)» ហើយសមត្ថកិច្ចបានបន្តនាំខ្លួនជនសង្ស័យឈ្មោះ អ៊ុំ ក្រា ចុះទៅឃាត់ខ្លួនបានបក្ខពួកឈ្មោះ សុខ មាស និងឈ្មោះ មាស វាសនា និងឈ្មោះ សយ តូ នៅចំនុចបន្ទប់ជួល(សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ) និងដកហូតវត្ថុតាងបានទូរស័ព្ទដៃ០៧គ្រឿងគ្មានស៊ីម(ម៉ាកសាមសុង០២គ្រឿង ពណ៌ខ្មៅ, ម៉ាកអាយហ្វូន៦ ០១គ្រឿង ពណ៌ទឹកមាស, ម៉ាកអូប៉ូ០២គ្រឿង ពណ៌ខៀវនិងផ្ទៃមេឃ, ម៉ាករ៉េដមី០១គ្រឿង ពណ៌ខ្មៅ, ម៉ាកវីវ៉ូ០១គ្រឿង ទឹកសមុទ្រ)៥,ឡេបថប០១គ្រឿងម៉ាកអេជភី ពណ៌ទឹកប្រាក់(របស់ជនរងគ្រោះ) មកវិញ យកមកសាកសួរបន្ត ។

បច្ចុប្បន្ន ជនសង្ស័យខាងលើសមត្ថកិច្ចកំពុងធ្វើការសាកសួន ព្រមទាំងឃាត់ខ្លួនបណ្តោះអាសន្ននៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសុំនុំរឿងបញ្ជូងទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធី ។

0 comments:

Post a Comment