ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Saturday, October 26, 2024

សហរដ្ឋអាមេរិក អះអាងថា​ ខ្លួនបានឃើញភស្តុតាងដែលថា កូរ៉េខាងជើង​បញ្ជូនទាហាន ៣,០០០នាក់ទៅកាន់រុស្ស៉ី

ចំនួនអ្នកទស្សនា: Views

 វ៉ាសុីនតោន៖​ សហរដ្ឋអាមេរិក​ កាលពីថ្ងៃពុធសប្តាហ៍នេះបានអះអាងថា​ ខ្លួនបានឃើញភស្តុតាងដែលថាកូរ៉េខាងជើង​បញ្ជូនទាហានចំនួន​ ៣,០០០នាក់ទៅកាន់ប្រទេសរុស្ស៉ីសម្រាប់ការដាក់ពង្រាយដែលអាចទៅរួច​ នៅអ៊ុយក្រែន​។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃព្រហស្បតិ៍​ ទី២៤​ ខែតុលា​ ឆ្នាំ​២០២៤។




រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយនៅទីក្រុងរ៉ូម ប្រទេសអ៉ីតាល​ី​ ថា មាន​ភស្ដុតាង​ដែល​បង្ហាញ​ថា​មាន​ទាហាន​កូរ៉េខាងជើង​នៅ​រុស្ស៉ី។ វានឹងក្លាយជារឿងធ្ងន់ធ្ងរណាស់​ បេីកូរ៉េខាងជើងកំពុងរៀបចំជួយរុស្ស៉ីប្រយុទ្ធ​ នៅឯអ៊ុយក្រែន ដូចដែលទីក្រុងកៀវ ចោទប្រកាន់មែននោះ​។ ប៉ុន្តែយេីងត្រូវតាមដានឱ្យច្បាស់សិនថា​ ថាពួកគេ​នឹង​ទៅធ្វើ​អ្វី​នៅ​ទីនោះ​។

អ្នកនាំពាក្យសេតវិមាន លោក John Kirby ក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិកជឿជាក់ថា យ៉ាងហោចណាស់ទាហានកូរ៉េខាងជើង ៣,០០០នាក់​ កំពុងទទួលការហ្វឹកហ្វឺននៅឯមូលដ្ឋានយោធាចំនួន​ ៣នៅភាគខាងកើតប្រទេសរុស្ស៉ី​។

គួរបញ្ជាក់ថា​ នេះជាការចេញមកបញ្ជាក់លេីកដំបូងរបស់សហរដ្ឋអាមេរិក​ ជុំវិញវត្តមានទាហានកូរ៉េខាងជេីង​នៅរុស្ស៉ីដោយការណ៍នេះ​ អាចកត់សម្គាល់ការកើនឡើងនៅក្នុងសង្គ្រាមរបស់រុស្ស៉ី​ ប្រឆាំងអ៊ុយក្រែន៕

0 comments:

Post a Comment