ម៉ានីល៖ អាជ្ញាធរហ្វីលីពីនបានឃុំខ្លួនមនុស្សជាង ២៥០នាក់ ដែលភាគច្រើនជាជនជាតិចិន នៅក្នុងការវាយឆ្មក់លើមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិតមួយកន្លែងក្នុងរដ្ឋធានីម៉ានីល។
ប៉ូលិស និងអាជ្ញាធរផ្សេងទៀតបានឆ្មក់ចូលអគារការិយាល័យកាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី ៣ ខែតុលា ចាប់ខ្លួនបានមនុស្សជាង ២៥០ នាក់ រួមទាំងទូរសព្ទរាប់រយគ្រឿង កុំព្យូទ័រ និងស៊ីមកាតក្នុងស្រុក និងអន្តរជាតិ។
នេះបើតាមការបង្ហាញរបស់គណៈកម្មការប្រឆាំងឧក្រិដ្ឋកម្មរបស់ប្រធានាធិប បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា អ្នកបោកប្រាស់បានធ្វើពុតជាមានអារម្មណ៍ស្នេហាចំពោះជនរងគ្រោះ ដើម្បីទទួលបានការទុកចិត្ត ហើយចុងក្រោយបានលួចលុយរបស់ពួកគេ។
ក្នុងការវាយឆ្មក់កាលពីថ្ងៃព្រហស្បតិ៍ ជនជាតិចិន ១៩០ នាក់ តៃវ៉ាន់ ២ នាក់ និងហ្វីលីពីន ៦២ នាក់ត្រូវបានចាប់ខ្លួននៅការិយាល័យរបស់ក្រុមហ៊ុនមួយដែលមានឈ្មោះថា 3D Analyzer Information Technologies Inc។ ទន្ទឹមនឹងនេះ ជនជាតិហ្វីលីពីនដែលត្រូវបានរកឃើញថាជាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោកនឹងត្រូវចោទប្រកាន់នៅតុលាការ៕
0 comments:
Post a Comment