សេអ៊ូល៖ តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថាកូរ៉េខាងជើង
លោក គីម ជុងអ៊ុន ដែលបានប្រកាសបោះបង់ចោលគោលនយោបាយបង្រួបបង្រួមកូរ៉េ បានចាត់ទុកថាកូរ៉េខាងត្បូងជា «សត្រូវ» ដែលនេះជាការទទួលស្គាល់ជាលើកដំបូងថាសភាជាតិរបស់ខ្លួន បានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឱ្យស្របទៅតាមការសន្យារបស់ខ្លួន ។
កាលពីខែមករាកន្លងទៅ លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីលុប ចោលគោលនយោបាយបង្រួបបង្រួមកូរ៉េ ដោយចោទប្រកាន់ថាកូរ៉េខាងត្បូង បានគប់គិតជាមួយសហរដ្ឋអាមេរិក ដើម្បីផ្ដួលរំលំរបបដឹកនាំរបស់លោកសព្វថ្ងៃ។
KCNA នៅក្នុងសេចក្ដីរាយការណ៍មួយនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែតុលានេះ បាននិយាយថាយោធាកូរ៉េខាងជើង បានបំផ្ទុះបំផ្លាញផ្នែកជាច្រើននៃផ្លូវថ្នល់ និងផ្លូវដែក ដែលតភ្ជាប់ជាមួយកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារ ជាសកម្មភាពស្របច្បាប់ប្រឆាំងនឹង «រដ្ឋមួយដែលជាសត្រូវ» ដែលត្រូវបានកំណត់នៅក្រោមរដ្ឋធម្មនុញ្ញរបស់ កូរ៉េខាងជើង។ «នេះជាវិធានការដែលត្រូវតែធ្វើដោយចៀសមិនរួច និងស្របច្បាប់ ដែលត្រូវបានធ្វើឡើងអនុលោមតាមរដ្ឋធម្មនុញ្ញាកូរ៉េខាងជើង ដែលបានកំណត់ យ៉ាងច្បាស់ថាកូរ៉េខាងត្បូងជារដ្ឋដែលជាសត្រូវ»។ នេះជាការគូសបញ្ជាក់របស់ KCNA។
សូមជម្រាបថា សភាជាតិកូរ៉េខាងជើង បានបើកសម័យប្រជុំ រយៈពេល២ថ្ងៃ កាលពីសប្ដាហ៍មុន ខណៈមានការរំពឹងទុកជាមុនទៅហើយថាកូរ៉េខាងជើងនឹងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីចាត់ទុកកូរ៉េខាងត្បូងជាសត្រូវ។
0 comments:
Post a Comment