ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Friday, July 02, 2021

ប្រជាពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ ចូលមកតាមច្រកអន្តរជាតិ សម្រាប់ខេត្តសៀមរាប សរុបចំនួន ២៧នាក់

ចំនួនអ្នកទស្សនា: Views

 



សៀមរាប៖ ក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ របស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ នេះ បានរាយការណ៍ឱ្យដឹងថា មានប្រជាពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ គិតត្រឹមម៉ោង ០៦៖០០នាទីល្ងាច ដែលចូលមកតាមច្រកអន្តរជាតិប៉ោយប៉ែត, ច្រករបៀងអូរបីជាន់ និងច្រករបៀងម៉ាឡៃ ខេត្តបន្ទាយមានជ័យ, ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ និងច្រកដូង ស្រុកកំរៀង ខេត្តបាត់ដំបង សម្រាប់ខេត្តសៀមរាប សរុបចំនួន ២៧នាក់ ស្រី ៩នាក់ ក្នុងនោះកុមារា ០០នាក់ កុមារី ០០នាក់ មានដូចខាងក្រោម៖

1- សម្រាប់ច្រកអន្តរជាតិប៉ោយប៉ែត៖ ចំនួន ៣នាក់ ស្រី ២នាក់ កុមារា ០០នាក់ កុមារី ០០នាក់។ 2- សម្រាប់ច្រករបៀងអូរបីជាន់៖ ចំនួន ៧នាក់ ស្រី ១នាក់ កុមារា ០០នាក់ កុមារី ០០នាក់។ 3- សម្រាប់ច្រករបៀងម៉ាឡៃ៖ ចំនួន ០០នាក់ ស្រី ០០នាក់ កុមារា ០០នាក់ កុមារី ០០នាក់។ 4- សម្រាប់ច្រកអន្តរជាតិអូរស្មាច់÷ ចំនួន ២០នាក់ ស្រី ៨នាក់ កុមារា ០០នាក់ កុមារី ០០នាក់ ( គ្មានរបាយការណ៍មក)។ 5- ច្រកដូង ស្រុកកំរៀង និងស្រុកសំពៅលូន ខេត្តបាត់ដំបង÷ ចំនួន ០០នាក់ ស្រីចំនួន ០០នាក់ កុមារាចំនួន ០០នាក់ កុមារីចំនួន ០០នាក់។ 6- ខេត្តប៉ៃលិន ច្រកព្រំ÷ ចំនួន ០០នាក់ ស្រីចំនួន ០០នាក់ ។

សូមបញ្ជាក់៖ ពួកគាត់ទាំង ២៧នាក់ ស្រី ៩នាក់ ត្រូវបានក្រុមការងារគ្រូពេទ្យ ប្រចាំការតាមច្រកព្រំដែននីមួយៗ ពិនិត្យសុខភាពបឋម ឃើញមានសុខភាពធម្មតា ហើយត្រូវបានធ្វើការដឹកជញ្ជូនមកធ្វើចត្តាឡីស័ក នៅសៀមរាប ក្នុងថ្ងៃនេះទាំងអសើហើយ៕ ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប 


សម្តេចតេជោ នឹងបន្តគិតគូរការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឲ្យក្មេងក្រោមអាយុ១៨ឆ្នាំ នៅពេលខាងមុខ

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជានឹងបន្តគិតគូរការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឲ្យក្មេងក្រោមអាយុ១៨ឆ្នាំ ក្រោយបញ្ចប់ការចាក់វ៉ាក់សាំងឲ្យប្រជាពលរដ្ឋ១០លាននាក់ដើម្បីបង្កើនភាពស៊ាំ ដល់ពលរដ្ឋនៅកម្ពុជា។

ថ្លែងក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញជាមួយមន្ត្រីរដ្ឋាភិបាល ដោយមានការផ្សាយបន្តផ្ទាល់ នៅថ្ងៃទី១ កក្កដា សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា យុទ្ធសាស្ដ្រចាក់វ៉ាក់សាំងត្រូវតែរកវ៉ាក់សាំងចាក់ឲ្យប្រជាពលរដ្ឋ ១០លាននាក់ ជាជំហានដំបូង ដែលត្រូវបញ្ចប់ត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់មក នឹងបន្ដគិតការចាក់សម្រាប់ក្មេង អាយុក្រោម១៨ឆ្នាំ។

សម្ដេចតេជោបានបន្ថែមថា វ៉ាក់សាំងជាង២០លានដូស នឹងមកអស់នាចុងខែសីហា ដូច្នេះក្រសួងសុខាភិបាលជំរុញចាក់វ៉ាក់សាំងឲ្យចប់សព្វគ្រប់ត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងចំណោមប្រជាពលរដ្ឋ១០លាននាក់ ។

សំឡេង៖ «យុទ្ធសាស្ត្រវ៉ាក់សាំង ត្រូវរកវ៉ាក់សាំងឲ្យប្រជាជន ១០លាននាក់ នឹងបន្តទៅគិតទៅដល់ការចាក់ដល់កូនក្មេង អាយុក្រោម១៨ឆ្នាំ ។ វ៉ាក់សាំងមកដល់ត្រូវប្រមូលផ្តុំកម្លាំងចាក់ ឲ្យបានឆាប់ បើមកដល់ខែ៨ខ្ញុំគិតថាខែ១១វានឹងចប់ហើយ ។ ៥លានដូសមក បញ្ជូនទៅខេត្តឲ្យចាក់ មុនទៅនិងយុទ្ធនាការពេទ្យទាហាននិងពេទ្យស្ម័គ្រចិត្ត ចុះទៅជួយ ខែ១១យើងនឹងអាចចាក់ចប់។ បន្ទាប់ទៅយើងនឹងបន្តគិតគូរក្មេងពីអាយុ១៣ឆ្នាំទៅ ១៧ឆ្នាំសិន អ៊ីចឹងទេវ៉ាក់សាំងស៊ីណូហ្វាម និងស៊ីណូវ៉ាក់សុពលភាព២ឆ្នាំ ។ឥឡូវយើងរុញ ពេលមកដល់ភ្លាម រុញភ្លាម ឲ្យរៀបចំផែនការ បើសិនជាដូចនូវអ្វីកំណត់ ថ្ងៃទី១០មក៤លានដូស បានសេចក្តីថារុញវ៉ាក់សាំងទៅឱ្យក្រុមគ្រូពេទ្យចាក់ ។ អរគុណប្រជាពលរដ្ឋដែលបានចូលរួម ក្នុងកិច្ចការទាំងអស់ អរគុណចំពោះកិច្ចខិតខំប្រឹងប្រែងអាជ្ញាធរថ្នាក់ក្រោមជាតិ លើកនេះ ជោគជ័យសំខាន់ គឺអាជ្ញាធរថ្នាក់ក្រោមជាតិ »៕