ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Sunday, March 31, 2024

ចូលរួមសម្ពោធឆ្លង “ព្រះបទុមចេតិយ ក្នុងវត្តមណីរតនារាម ខេត្តពោធិ៍សាត់”

ចំនួនអ្នកទស្សនា: Views

 ព្រះពុទ្ធសាសនាបានចាក់ឫសយ៉ាងជ្រៅទៅក្នុងសង្គមខ្មែរ។ បន្ទាប់ពីព្រះពុទ្ធសាសនាត្រូវបានអាប់ឱនដោយសារសង្រ្គាម និងត្រូវបានបំផ្លាញដោយសាររបបប្រល័យពូជសាសន៍ប៉ុលពត បច្ចុប្បន្ននេះព្រះពុទ្ធសាសបាននិងកំពុងអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សក្រោមដំបូលសុខសន្តិភាព ជាមួយនឹងការបើកចំហសេរីភាពបដិបត្តិជំនឿ សាសនា ដែលជាមូលដ្ឋាននៃសុខដុមនីយកម្មសាសនានៅកម្ពុជា។



រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ហើយចារិកជាបាវចនារបស់ប្រទេសជាតិគឺ "ជាតិ សាសនា ព្រះមហាក្សត្រ" នេះគឺបានញ្ជាក់យ៉ាងច្បាស់ថា បច្ចុប្បន្នក៏ដូចជាទៅអនាគត រាជរដ្ឋាភិបាលកម្ពុជាបន្តអនុវត្តដោយខ្ជាប់ខ្ជួនក្នុងការគោរពសេរីភាពខាងជំនឿ ការប្រណិប័តន៍ខាងផ្លូវសាសនា លើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងគាំទ្រការប្រណិប័តន៍សាសនាផ្សេងៗទៀត និងខិតខំធ្វើឲ្យវត្តអារាម និងវិហារសាសនាឯទៀតៗ ក្លាយជាមជ្ឈមណ្ឌលនៃជីវភាពខាងស្មារតី ដែលចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមជាតិ ខាងផ្នែកវប្បធម៌ អប់រំ សុខាភិបាល សង្គមកិច្ច និងសីលធម៌សង្គម។

រាជធានីភ្នំពេញ ព្រឹកថ្ងៃអាទិត្យ ទី៣១ មីនា ២០២៤

អ៊ុយក្រែន​​​បាន​ទុក​ឱកាស​នៃ​កា​រ​ចរចា​ជាមួយ​រុស្ស៊ី​ក្រោយ​​​សន្និសីទ​សន្តិភាព​ក្នុង​ប្រទេ​ស​ស្វីស

ចំនួនអ្នកទស្សនា: Views

 កាល​ពី​ខែ​មុនរដ្ឋាភិបាល​ស្វីស​បាន​ប្រកាស​ពី​ផែនការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​ស្តី​ពី​សន្តិភាព​សម្រាប់​អ៊ុយក្រែន“ក្នុង​រដូវ​ក្តៅ”។ ការផ្តោតសំខាន់នៃព្រឹត្តិការណ៍នេះនឹងក្លាយជា"ផែនការសន្តិភាព"១០ចំណុចរបស់គៀវដែលប្រកាសជាលើកដំបូងដោយប្រធានាធិបតីVolodymyr Zelensky នៅចុងឆ្នាំ២០២២។គំនិតផ្តួចផ្តើមខាងលើ អំពាវនាវឱ្យទីក្រុងម៉ូស្គូដកកងទ័ពទាំងអស់ចេញពីអ៊ុយក្រែន ក៏ដូចជាបង្កើតតុលាការមួយដើម្បីកាត់ទោសមន្ត្រីជាន់ខ្ពស់រុស្ស៊ីពីបទប្រព្រឹត្តខុសអំឡុងពេលជម្លោះ។ ទីក្រុងម៉ូស្គូបានច្រានចោលសំណើនេះ ដោយហេតុផលថាវានៅឆ្ងាយពីការពិត។



នៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ឥណ្ឌា NDTV កាលពីថ្ងៃទី២៨ខែមីនា លោក Kuleba បានសង្កត់ធ្ងន់ថាអ្នកចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនាពេលខាងមុខនៅប្រទេសស្វីសនឹងមានសេរីភាពក្នុងការជ្រើសរើសចំណុចនៅក្នុងសំណើរបស់ គៀវពួកគេចង់អនុវត្ត ដូចជាសន្តិសុខស្បៀងអាហារ ឬថាមពល ឬការផ្លាស់ប្តូរអ្នកទោសជាដើម។យោងតាមរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន កិច្ចប្រជុំកំពូលលើកដំបូងនឹងប្រមូលផ្តុំប្រទេសដែលចង់ដោះស្រាយបញ្ហាដែលពួកគេចង់បាន បង្កើតក្រុមការងារ និងផែនការសកម្មភាព។“បន្ទាប់មករវាងកិច្ចប្រជុំកំពូលលើកទី១និងលើកទី២ការប្រាស្រ័យទាក់ទងជាមួយរុស្ស៊ីអាចប្រព្រឹត្តទៅបានតាមវិធានដែលបានព្រមព្រៀងដោយអ្នកចូលរួម។ យើងត្រូវតែធានាថា រុស្ស៊ីគ្មានឱកាសដើម្បីរារាំងកិច្ចប្រជុំកំពូល ឬដំណើរការសន្តិភាពបែបនេះទេ” លោក Kuleba បានសង្កត់ធ្ងន់។ប្រធានាធិបតី Zelensky បានហាមឃាត់រាល់ការចរចាជាមួយរដ្ឋាភិបាលរុស្ស៊ីបច្ចុប្បន្ននៅរដូវស្លឹកឈើជ្រុះឆ្នាំ២០២២បន្ទាប់ពីតំបន់អ៊ុយក្រែនចំនួន៤បានបោះឆ្នោតបញ្ចូលគ្នាជាមួយរុស្ស៊ី។យោងតាមRTទីក្រុងម៉ូស្គូបានបញ្ជាក់ពីការត្រៀមខ្លួនក្នុងការចរចាជាមួយទីក្រុងគៀវ។ទោះបីជាយ៉ាងណាក៏ដោយអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានប្រកាសកាលពីដើមខែនេះថា ទីក្រុងម៉ូស្គូនឹងមិនចូលរួមកិច្ចប្រជុំកំពូលដែលធ្វើជាម្ចាស់ផ្ទះដោយប្រទេសស្វីសទោះបីជាមានការអញ្ជើញក៏ដោយពីព្រោះថា"នឹងជួយផ្សព្វផ្សាយឱសានវាទក្រោម "ផែនការសន្តិភាព" របស់លោក Zelensky ។ លោកស្រី Zakharova បានកត់សម្គាល់បន្ថែមទៀតថា ប្រទេសស្វីស ដែលចូលរួមក្នុងការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងរុស្ស៊ី ដោយសារតែជម្លោះក្នុងប្រទេសអ៊ុយក្រែន“ស្ទើរតែមិនអាចធ្វើជាគ្រឹះសម្រាប់កិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាពផ្សេងៗបានឡើយ”៕

Saturday, March 30, 2024

រោងចក្រថា​ម​ពលអ៊ុយក្រែនត្រូវបា​នវាយ​ប្រហារ​យន្តហោះចម្បាំងប៉ូឡូញ​បានចាប់ផ្តើម

ចំនួនអ្នកទស្សនា: Views

 Ukrenergo បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​និយាយ​ថា៖ «កាល​ពី​យប់​មិញ រុស្ស៊ី​បាន​ដាក់​គោលដៅ​ជា​ថ្មី​ទៀត​លើ​រោងចក្រ​ថាមពល​ក្នុង​ការ​វាយ​ប្រហារ​ដ៏​ធំ។រោងចក្រ​ថាមពល​កម្ដៅនិង​វារីអគ្គិសនី​នៅ​ភាគ​កណ្តាល និង​ភាគ​ខាង​លិច​អ៊ុយក្រែន​ត្រូវ​បាន​ខូចខាត»។ ទីភ្នាក់ងារនេះបានកត់សម្គាល់ថារោងចក្រត្រូវបញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការនៅក្នុងតំបន់ Dnipropetrovsk នៅភាគអាគ្នេយ៍អ៊ុយក្រែន។


ទូរទស្សន៍អ៊ុយក្រែននៅព្រឹកនេះ (ថ្ងៃទី២៩ខែមីនា) បាននិយាយថាការផ្ទុះបានកើតឡើងនៅ Ivano-Frankivsk និង Khmelnytskyi ក៏ដូចជាទីក្រុងDnipro ហើយមីស៊ីលរបស់រុស្ស៊ីត្រូវបានគេរកឃើញនៅក្នុងដែនអាកាសអ៊ុយក្រែន។កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា ខ្លួនបានបំផ្លាញ UAV ចំនួន៥៨ គ្រឿង និងមីស៊ីល២៦គ្រឿងដែលរុស្ស៊ីបានបាញ់កាលពីយប់មិញ។បញ្ជាការប្រតិបត្តិការនៃកងកម្លាំងប្រដាប់អាវុធប៉ូឡូញ បាននិយាយថា នៅព្រឹកនេះ (ថ្ងៃទី២៩ខែមីនា)យន្តហោះប៉ូឡូញ និងសម្ព័ន្ធមិត្តបានធ្វើការត្រៀមបន្ទាប់ពីរុស្ស៊ីបានបើកការវាយប្រហារដោយមីស៊ីលលើអ៊ុយក្រែន។យោងតាមការប្រកាសរបស់ប្រទេសប៉ូឡូញ យន្តហោះនៃប្រទេសនេះនិងសម្ព័ន្ធមិត្តរបស់ខ្លួនដែលកំពុងប្រតិបត្តិការនៅក្នុងដែនអាកាសប៉ូឡូញអាចនាំឲ្យមានសំលេងរំខានខ្លាំង។ជាពិសេសនៅតំបន់ភាគអាគ្នេយ៍នៃប្រទេស។ប៉ូឡូញ​ភាគ​អាគ្នេយ៍​ជាប់​ព្រំដែន​អ៊ុយក្រែន។ កន្លងមកកាលពីថ្ងៃទី២៤ខែមីនាប្រទេសប៉ូឡូញក៏បានបញ្ជូនយន្តហោះទៅធានាសុវត្ថិភាពដែនអាកាសនៅពេលដែលតំបន់ភាគខាងលិចនៃប្រទេសអ៊ុយក្រែនត្រូវបានវាយប្រហារដោយមីស៊ីលនិងយន្តហោះគ្មានមនុស្សបើក៕

Friday, March 29, 2024

សម្តេចតេជោ​ អញ្ជេីញជួបប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិនសាធារណរដ្ឋប្រជាមានិតចិន

ចំនួនអ្នកទស្សនា: Views

 ,នៅរសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៨​ខែមីនា ឆ្នាំ២០២៤​ នេះ​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន នៅខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន។


នៅក្នុងជំនួបនេះលោក​ ចាវ ឡឺជី បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញចូលរួមវេទិការបូអាវ ឆ្នាំ២០២៤ នៅក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន។​លោក បានជំរាបសម្តេចតេជោ ហ៊ុន សែន ថា នឹងជួយកម្ពុជា និងខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការណ៍ក្រោមក្របខណ្ឌ Belt and raod ។ លោកក៏បានប្តេជ្ញាក្នុងការជួយកម្ពុជាក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដោយផ្តោតសំខាន់ទៅលើវិស័យធំៗចំនួន៦ មានដូចជា៖ (១) វិស័យនយោបាយ, (២) វិស័យផលិតកម្ម, (៣) វិស័យកសិកម្ម, (៤) វិស័យថាមពល, (៥) វិស័យសន្តិសុខ និង (៦) ការផ្លាស់ប្តូររវាងប្រជាជនទាំងពីរ និងជួយជំរុញការអភិវឌ្ឍច្រករបៀងមច្ឆារ និងអង្ករ។

លោកក៏បានជំរាបសម្តេចតេជោ ហ៊ុន សែន ផងដែរថា នឹងជួយជំរុញបណ្តាអ្នកវិនិយោគរបស់ចិនទៅវិនិយោគនៅកម្ពុជាបន្ថែមទៀតលើវិស័យជាច្រើន ដូចជា ហេដ្ឋារចនាសម្ព័ន្ធ វិស័យទេសចរណ៍ជាដើម។ លោកក៏បានជំរាបសម្តេចតេជោ ហ៊ុន សែន ថា នឹងសហការជាមួយកម្ពុជាក្នុងការបង្រ្កាបបទល្មើសតាមតាមអនឡាញ ។លោកក៏បានជំរាបសម្តេចតេជោ ហ៊ុន សែន ថា ភាគីចិននឹងបន្តយកចិត្តទុកដាក់ពិនិត្យព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ ព្រះបាទសម្តេច នរោត្តមសីហមុនី និងហ្លូងម៉ែ។ លោកបានបង្ហាញការពេញចិត្តចំពោះកិច្ចសហប្រតិបត្តការល្អរវាងកម្ពុជា និងចិន ជាពិសេសកសាងសហគមន៍ជោគវាសនារួម ។ លោកបានគោរពអញ្ជើញសម្តេចតេជោ ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅប្រទេសចិនតាមពេលវេលាសមស្របណាមួយ។ លោកបានអបអរសាទរដែលគណបក្សបហរជាជនកម្ពុជាបានទទួលជោគជ័យលើការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាកាលពីពេលថ្មីៗនេះ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់លោក ចាវ ឡឺជី ដែលបាននាំនូវការសួរសុខទុកសម្តេចពីសំនាក់ឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង ។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ភាគីចិនដែលតែងតែយកចិត្តទុកដាក់ចំពោះព្រះរាជសុខភាពព្រះមហាក្សត្រកម្ពុជា និង ហ្លួងម៉ែ ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីទំនាក់ទំនងល្អរវាងកម្ពុជា និងចិនតាំងពីអតីតកាលមក។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីគម្រោងព្រែកជីកហ្វូណនតេជោផងដែរ។ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើតាមរយះលោក ចាវ ឡឺជី ដល់រដ្ឋាភិបាលចិនលើការគាំទ្រលើគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគម្រោងជួយផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋកម្ពុជា និងជាតិកម្ពុជា៕

អគ្គីភ័យ​ឆេះ​ដេប៉ូប្រេង និងឃ្លាំង​លក់​គ្រឿង​សំ​ណង់មួយកន្លែង នៅស្រុកកំ​ពង់ត្រឡាច

ចំនួនអ្នកទស្សនា: Views

 

ខេត្តកំពង់ឆ្នាំង៖ទុស្សេរខ្សែភ្លើង បង្កជាអណ្តាតភ្លើង​ឆាបឆេះដេប៉ូប្រេង និងឃ្លាំង​លក់​គ្រឿងសំ​ណង់មួយក​ន្លែង ស្ថិតនៅភូមិ​ជំទាវសុខ ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​នៅម៉ោងវេលា​ម៉ោង​ប្រមាណ០៥និង៥០នា​ទីល្ងាចថ្ងៃទី២​៨ ខែមីនា ឆ្នាំ២​០២៤ បង្កការភ្ញាក់ផ្អើល។


នគរបាលស្រុកកំពង់ត្រឡាចបាន​ឲ្យដឹង​ថា ម្ចាស់ផ្ទះមា​នឈ្មោះ យាប់ សារុន ភេទប្រុស អាយុ២៨ឆ្នាំ ជនជា​តិខ្មែរ មុខរបរគ្រូ​បង្រៀន រស់នៅ​ភូមិឃុំ ខាងលើ។ក្នុងករ​ណីអគ្គិភ័​យខាងលើ​ពុំបង្ក​គ្រោះថ្នាក់​ដល់មនុស្សឡើយ​តាមការសន្និដ្ឋានមូ​លហេតុប​ណ្តា​លមកពីទុស្សេខ្សែភ្លើង។


នគរបាលបន្តថា ក្នុងករណីគ្រោះអគ្គិភ័យនេះ ប្រើប្រាស់រថយន្តចំនួន០៩គ្រឿង ក្នុងនោះ​រថយន្ត​ស្រុក​ទឹកផុស០​១គ្រឿង ស្រុករលាប្អៀរ០​១គ្រឿង ស្រុកកំពង់​ត្រឡា​ច០១គ្រឿង ស្រុកសាមគ្គី​មានជ័​យ០១គ្រឿង និងខេ​ត្ត​០៥គ្រឿង ទើបរ​លត់ទាំ​ងស្រុង។ ទំហំនៃការខូចខាតទ្រព្យ​សម្បត្តិនូវ​មិនទាន់ដឹ​ងនៅឡើយ សមត្ថកិច្ចកំពុងងធ្វើកំណត់ហេតុ៕










សិក្ខាសាលា កិច្ចសន្ទនា អន្តរជំនឿរ ដេីម្បីសុខ​ដុមនីយកម្មសាសនា នៅកម្ពុជា ឆ្នាំ២០២៤

ចំនួនអ្នកទស្សនា: Views

 

ខេត្តបន្ទាយមានជ័យ៖នៅសាលាខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤​ រដ្ឋបាល​ខេត្ត បានសហការជាមួយមន្ទីរធម្មការនិងសា​សនាខេត្ត បានរៀបចំសិក្ខាសាលា កិច្ចសន្ទនា​អន្តរ​ជំនឿដើម្បីសុខដុមនីយកម្មសាសនា នៅកម្ពុជាឆ្នាំ២០២៤ 



ស្ដីពីសាសនា រួមគ្នាដើម្បីកិច្ចការពា​រកុមារ និងប្រឆាំងកា​រជួញដូរមនុស្ស ក្រោមអធិបតីភាព លោក យឹម សំណាង អភិបាលរងខេត្ត​តំណាងឲ្យឯកឧត្តម អ៊ុំ​ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ព្រះឧត្តមសី​លញ្ញាណ ធុល សុធា ព្រះមេគណខេត្ត គណៈមហា​និកាយព្រះវីរៈមណី វ៉ា ចិន្ដា ព្រះមេគណខេត្តជាគណៈធម្មយុត្តិនិកា​យ។


លោក បៀវ ថាន ប្រធានម​ន្ទីរធម្មការនិងសាសនាខេត្ត បានឲ្យដឹងថា ការរៀបចំសិក្ខា​សាលាក្រោម​ប្រធានបទសា​សនិករួមគ្នាដើម្បីកិច្ចការពារកុមារនិងប្រឆាំងការជួញដូរមនុស្សនៅក្នុងឱកាសនេះ ប្រព្រឹតទៅក្រោមការឧបត្ថម្ភដោយអង្គការវើលវីសិន អង្គការអាយជីអឹមនិងអង្គការ អេម្ភៃមួយ ជាមួយរដ្ឋបា​លខេត្តមន្ទីរធម្មការនិងសាសនាខេត្ត និងគណៈកម្មការគ្រិស្តបរិស័ទខេត្តផងដែរ។ នៅ​ក្នុង​សិ​ក្ខាសាលាដ៏មានសារសំខាន់នេះ ព្រះតេជគុណតំណាងសាសនាព្រះពុទ្ធ អស់លោកលោកស្រី តំណាងគ្រិស្តបរិស័ទ អុី​ស្លាមបរិស័ទ ព្រះគង់ស៊ីអុីមក៏បា​នឡើងធ្វើប​ទអន្តរាគមន៍​ក៏បានឡើងធ្វើ​បទអន្តរាគមន៍ជុំវិញបញ្ហាកិច្ច កុមារនិងប្រឆាំ​ងការជួញដូរមនុស្សខុសច្បាប់​ខ្លឹមសារបានលើ​កឡើងគឺប្រមុខរាជរដ្ឋាភិ​បាលដឹកនាំដោយស​ម្ដេចមហាប្រវត្តិធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋម​ន្ត្រីនៃព្រះរា​ជាណាចក្រកម្ពុជា ក្នុងយុទ្ធសាស្ត្របញ្ចកោ​ណដំណាក់កាលទីមួយ នីតិកាលទីប្រាំពីរ នៃរដ្ឋសភាបានលើកកម្ពស់ការយល់ដឹងការជំរុញតួនាទី ស្នាក្នុងការចូលរួមកា​រអប់រំសីលធម៌គុណធ​ម៌សុជីវធម៌រីឯកូនជំនឿវិន័យធម៌របស់គ្រិស្តបរិស័ទ ក៏ដូចជាឥស្លាមសាសនា ព្រះគង់ស៊ីអុីមក្ដី បាន​រហូតដល់ការខិតខំអប់រំផ្សព្វផ្សាយផ្នែកស្មារតី និងឥរិយាបថក្នុងការរស់នៅប្រកបដោយ គុណធម៌អា​ចបញ្ជាបានរងនូវអំពើ កម្មរបស់​ថៃ សង្គ្រាមកន្លងមកអន្តរសាសនា និងកិច្ចការពារកុមារ ប្រឆាំងកា​រជួ​ញដូ​រមនុស្សឬមានការចូល​រួមពីនិកាយសាសនាធំៗ​ទាំងបីមាន ព្រះពុទ្ធសាសនា គ្រិស្តសាសនា និងឥស្លាមសាសនាបានប្រព្រឹត្តទៅដោ​យការព្រមព្រៀងគ្នា ប្រកបដោយឆន្ទៈ​រួមស្វះស្វែងរកពិធី​សាសនា ដើម្បីអប់​រំទូន្មាន ប្រៀនប្រដៅមនុស្សទាំងឡាយឲ្យប្រព្រឹត្តនូវអំពើល្អ ចេះស្រឡាញ់ខ្លួន​ស្រឡាញ់គ្រួសា​រស្រឡាញ់អ្នកដទៃស្រលាញ់មនុស្ស មុស្សជាតិ ព្រមទាំងចេះគោ​រពជួយគ្នាទៅវិ​ញទៅមក កសាងនូវអំពើអាក្រក់លើអ្នកដទៃដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ។


នាឱកាសនោះលោក យឹម សំណាង អភិបាលរងខេត្ត ការ​សម្ដែងការអរគុណ និងកោត​សរសើរដោ​យស្មោះចំពោះអង្គការទាំងបី ដែលបានចូលរួមឧបត្ថម្ភគាំទ្រ ក្នុងការការពារកុមារ ការជួញដូរមនុ​ស្សខុ​សច្បាប់ផ្សេងផ្សេងទៀតម្យ៉ាងវិញ​ទៀតក៏សូមធ្វើការផ្ដាំផ្ញើដល់​សាសនិកទាំងអស់ ត្រូវមានការ​ប្រុង​ប្រយ័ត្ននិង​ជ្រួតជ្រាបអំពីការរក្សាសន្តិភាពមិនត្រូវឲ្យអ្នកក្រៅមកចូល កម្ពុជាជាកន្លែងបង្កនូវភាព​ក៏ជួញដូរមនុស្ស ជាក់ស្តែងយើងសង្កេតឃើញថា នៅក្នុងប្រទេសកម្ពុជាយើងអត់មា​នការជួញដូរម​នុស្ស​ បោកប្រាស់តាមប្រព័ន្ធអនឡាញផងដែរ បានធ្វើឲ្យអាប់​ឱនកិត្តិយសរ​ងទុក្ខលំបាក​វេទនា ហើយម្យ៉ាងវិញទៀត ត្រូវបានគេបោកប្រាស់ជួញដូរកម្លាំងពលកម្មទាំងមនុស្ស តូចធំទាំង បុរស​ស្ត្រីកុ​មារចំ​ណាកស្រុកដោយខុសច្បាប់ ដោយពុំបានទទួលនូវប្រាក់កម្រៃទាំងអស់ នេះបានក្លាយ​ទៅជាបន្ទុកដ៏ធ្ងន់ធ្ងរធ្លាក់មកលើរាជរដ្ឋាភិបាលដែលត្រូវស្វះស្វែងរកគ្រប់វិធីសាស្ត្រនៃការដោះស្រាយដើម្បីអាយុជីវិតប្រជាពលរដ្ឋរបស់យើង៕


















អភិបាលរងខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យប្រព័ន្ធធរាសាស្គ្រ មានអាង និង​ប្រឡាយ​តម្រូវកា​រវិ​ស័យ​កសិ​កម្ម

ចំនួនអ្នកទស្សនា: Views

 

បន្ទាយមានជ័យ៖លោក ឃ្លូក នួយ​ អភិបាលរ​ង ខេត្តបន្ទាយ​មា​នជ័យនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤​បាន​ដឹកនាំមន្ត្រីជំ​នាញ ចុះពិនិត្យប្រព័ន្ធ​ធរាសាស្គ្រមា​នអាង និងប្រឡាយ​តម្រូវ​ការវិ​ស័យក​សិកម្ម នៅ​ចំណុចក្រុងសិរី​សោភ័ណ។


លោក យឹម ប៊ុនរ៉ុម ប្រធាន​មន្ទីធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យបាន​ឲ្យដឹង​ថា៖នៅ​ឆ្នាំ២០​២៤នេះខេត្តបន្ទាយ​មានជ័យបាន​ធ្វើការជួស​ជុលអាងចំនួន​៣កន្លែង រួមមាន៖

.អាងទឹកវាំង​ហែងមានទំនប់អាងប្រវែង៦,២៣គីឡូម៉ែត្រ ផ្ទៃអាងទំហំ៤៥៦,៨ហិកតា បរិមាណ​ទឹក៧.៩០០.០០០ម៉ែត្រ​គីប អាចស្រោចស្របផ្ទៃដីស្រូវវស្សា២,៦០០ហិកតា និងស្រោច​ស្របស្រូវ​ប្រាំង២២០​ហិកតា។

.អាងទឹកពង្រមាន​ទំនប់អាងប្រវែង៧,០១​គីឡូម៉ែត្រ អាងមានទំហំ៣៤០ហិកតា បរិមាណទឹក៦.៩​០០.០០០ម៉ែត្រគីប អាចស្រោច​ស្របស្រូវវស្សាបាន២,៥៧០ហិកតា ស្រូវប្រាំង២២០ហិកតា។

.អា​ងកន្សែងមានទំន​ប់ប្រវែង៧,១២០គីឡូម៉ែត្រ អាងមានទំហំ៨៣០ហិកតា បរិមាណទឹក​២២.៨០​០.០០០ម៉ែត្រគីប ស្រោចស្របស្រូវវស្សា៦,៣៦០ហិកតា ស្រូវប្រាំង១,៣១០ហិកតា។


លោកបានបញ្ជាក់ថា៖កសាងប្រឡាយ​មេរំដោះ​ទឹក និងស្រោចស្រប​វិស័យកសិកម្ម​មានប្រវែង៨៧​,៦គីឡូម៉ែត្រ និងចាក់​បេតុងប្រវែង​៤០,១៨០គីឡូម៉ែត្រ មាត់ប្រឡា​យ៤០ម៉ែត្រ បាតប្រឡាយ​២២​ម៉ែត្រ សរុបរួមទទឹងប្រឡាយ និងខ្នងភ្លឺសងខាងមានប្រវែង៧០ម៉ែត្រ។កសាងសំណង់​សិល្បការរឺ​សំណង់ស្ទាក់ទឹកមានចំនួន២០៧កន្លែង និងគម្រោងស្តា​អូរប្រឡាយ​ក្តាន់ប្រវែង៦​,៥០០ម៉ែត្រ និងសំណង់​សិល្បការរឺសំណង់ស្ទាក់ទឹក១៦កន្លែង។


លោក ឃ្លូក នួយ អភិបាលរង​ខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ការចុះពិនិត្យវឌ្ឍន៍​ភាពការងារ​គុំម្រោងអភិវឌ្ឍន៍ប្រព័​ន្ធធរាសាស្គ្រជួសជុលកសាងអាងចំនួន៣កន្លែង និងកសាងប្រឡាយមេ និងស្តាប្រឡាយ នៅខេត្តបន្ទាយមានជ័យ​ត្រូវបានកសាងបា​នប្រមាណ៣៩,៤៩​ភាគរយហើយ​គម្រោងកសាង និងអោយរួចឆាប់ៗនេះ ដើម្បីកាត់បន្ថយ​ទឹកជំនន់និងតម្រូវ​លើវិស័យក​សិកម្មនៅក្នុងខេត្តបន្ទាយមានជ័យ៕














Thursday, March 28, 2024

ក្រុមរដ្ឋឥស្លាមទទួលស្គាល់ការបាញ់ប្រហារនៅទីក្រុងមូស្គូ ប៉ុន្តែ គាត់នៅតែយកលេស​បង្កសង្គ្រាមកាន់តែខ្លាំងនៅអ៊ុយក្រែន​​​

ចំនួនអ្នកទស្សនា: Views

 ក្រុមរដ្ឋឥស្លាមទទួលស្គាល់ការបាញ់ប្រហារនៅទីក្រុងមូស្គូ ប៉ុន្តែ គាត់នៅតែយកលេស​បង្កសង្គ្រាមកាន់តែខ្លាំងនៅអ៊ុយក្រែន​​​    «លោកពូទីននិយាយថា ខ្មាន់កាំភ្លើងដែលបានវាយឆ្មក់សាលប្រគុំតន្ត្រីនៅទីក្រុងមូស្គូបានព្យាយាមរត់គេចខ្លួនទៅកាន់អ៊ុយក្រែន។  Kyiv បដិសេធ​ការ​ជាប់​ពាក់ព័ន្ធ»



ទីក្រុង Kyiv បានបដិសេធយ៉ាងដាច់អហង្ការចំពោះការជាប់ពាក់ព័ន្ធក្នុងការវាយប្រហារកាលពីថ្ងៃសុក្រលើកន្លែងតន្ត្រី Crocus City Hall ក្នុងទីក្រុង Krasnogorsk ហើយសម្ព័ន្ធក្រុមរដ្ឋអ៊ីស្លាមអាហ្វហ្គានីស្ថានបានអះអាងទទួលខុសត្រូវ។ ប៉ុន្តែ លោក ពូទីន មិនបានលើកឡើងពីក្រុម ISIS នៅក្នុងសុន្ទរកថា របស់គាត់ទៅកាន់ប្រជាជាតិនោះទេ ។

ទីក្រុង Kyiv បានចោទប្រកាន់ពូទីន និងអ្នកនយោបាយរុស្ស៊ីផ្សេងទៀតថា  បានភ្ជាប់អ៊ុយក្រែនទៅនឹងការវាយប្រហារនេះ ដើម្បីយកលេសបង្កសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែនកាន់តែខ្លាំងថែមទៀត ដែលទើបតែឈានចូលឆ្នាំទីបី ហើយនៅតែធ្វើអីអ៊ុយក្រែនមិនបាន។

មន្ត្រី​ចារកម្ម​អាមេរិក​បាន​បញ្ជាក់​ពី​ការ​អះអាង​របស់​ក្រុម ISIS។

«ISIS ទទួលខុសត្រូវទាំងស្រុងចំពោះការវាយប្រហារនេះ។  គ្មាន​ការ​ចូល​រួម​របស់​អ៊ុយក្រែន​ណា​មួយ​ឡើយ»។  អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោកស្រី Adrienne Watson បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ។

លោកស្រី Watson បាននិយាយថា សហរដ្ឋអាមេរិកបានចែករំលែកព័ត៌មានជាមួយរុស្ស៊ីកាលពីដើមខែមីនា អំពីការវាយប្រហារភេរវកម្មនៅទីក្រុងមូស្គូ ហើយបានចេញការព្រមានជាសាធារណៈដល់ប្រជាជនអាមេរិកនៅក្នុងប្រទេសរុស្ស៊ី។

អភិបាល​ខេត្តព្រៃវែង ប្រគល់ប័ណ្ណស​រសើរ និងរង្វាន់​លើកទឹកចិត្ត​ដល់មន្ត្រីថ្នាក់ឃុំ សង្កាត់ និង​ប៉ុស្តិ៍នគ​របា​លរដ្ឋបា​លឃុំ សង្កាត់ ដែល​មា​នស្នាដៃល្អ

ចំនួនអ្នកទស្សនា: Views

 

ខេត្តព្រៃវៃង៖ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអ​ភិបាលខេត្តព្រៃវៃង បានថ្លែងក្នុ​ងពិធី​ផ្សព្វផ្សា​យសេចក្តីណែនាំ ស្តីពីការព​ង្រឹងប្រសិទ្ធិភា​ពការងារគ​ណៈបញ្ជាការ​ឯកភាពរដ្ឋបា​លរាជធា​នីខេត្ត ក្រុង ស្រុក ខណ្ឌ និង​ប្រគល់ប័ណ្ណសរសើរ ព្រមទាំងរង្វាន់​លើកទឹកចិត្ត​ជូនរដ្ឋបា​លឃុំ សង្កាត់ និងប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ដែលមានស្នាដៃល្អក្នុង​ការអនុវត្តគោលន​យោបាយភូមិ-ឃុំ-សង្កាត់ មា​នសុវត្ថិភាព ក្នុងខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ថា លើការងារសន្តិសុខ​សណ្តា​ប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុង​ដែនសមត្ថកិច្ចរបស់ខេត្ត ជារួម រក្សាការពារបា​នយ៉ាងល្អប្រ​សើរ ជាពិសេសខេត្តបានយកចិត្តទុកដាក់អនុវត្តជាប់ជាប្រចាំនូវបណ្តាវិធានការនានា ក្នុងការពង្រឹង​កា​រអនុវត្តគោលនយោបាយភូ​មិ-ឃុំ-សង្កាត់មានសុវត្ថិភាពនៅគ្រប់មូលដ្ឋាន ជាមួយនោះខេត្ត ក៏បានយកចិត្តទុកដាក់ក្នុងការ​ចាត់វិធានការទប់ស្កាត់បទល្មើសនានា និងសកម្មភាពអសក​ម្មមួយ​ចំនួន សំដៅ បង្កលក្ខណៈសុ​ខដុមរម្យនាដល់ការរស់នៅ និងការប្រកបមុខរបរក្នុងជី​វភាពប្រចាំថ្ងៃរប​ស់ប្រជាព​លរដ្ឋបានល្អ ប្រសើរ។



ជាក់ស្តែងនៅក្នុងឆ្នាំ២០២៣ ក្រោមការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់របស់កងកម្លាំង មានស​មត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តគោ​លនយោបាយភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព ជារួមទទួ​លបានលទ្ធផលល្អប្រសើរ រួមទាំងការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ការងារប្រ​ឆាំងគ្រឿង​ញៀន បង្ក្រាបក្មេងទំនើង ល្បែងស៊ីសង និង​ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។ជាមួ​យនោះបាន​ជំរុញនូវការផ្សព្វផ្សាយ និងការៀបចំវេ​ទិការសាធារណៈនៅមូលដ្ឋាន ដើម្បីបង្កើន​នូវការ​ស្រឡាញ់ជឿទុកចិត្តរ​បស់ប្រជាពលរដ្ឋ មកលើកម្លាំងសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំ​ងចូ​លរួមក្នុងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាព និងបានស្ម័គ្រចិត្តចូ​លរួមក្នុងចលនា​ប្រជាការពារ យាមកាមការពារភូមិ ឃុំ ។



ឯកឧត្ដម បន្តទៀតថា ទោះបីជា ការអនុវត្តគោលន​យោបាយភូមិឃុំមានសុវត្ថិភាព ត្រូវបានប្រជា​ពលរដ្ឋ​ជឿជាក់ និងទុកចិត្ត មកលើ​ការអនុវត្តរបស់សកម្ថកិច្ច និងអាជ្ញាធរ ក៏យើងនៅមា​នបញ្ហាមួយ​ចំនួនដូចជា ការផ្សព្វផ្សា​យមិនទាន់ បានទូលំទូលាយ, ការយល់ដឹងរបស់ប្រ​ជាពលរដ្ឋនៅ​មានកម្រិត និង ការយាមកាមរបស់ក្រុមប្រជាការពារ តាមគោលដៅមិនទាន់បានជាប់ជាប្រចាំ ។



ជាមួយគ្នានោះឯកឧត្ដម ក៏បានណែនាំ អាជ្ញាធរទាំងអស់ ត្រូវលើកកម្ពស់ប្រសិទ្ធភាព​ក្នុងការផ្តល់​សេវាជូន​ប្រជាពលរដ្ឋ ត្រូវធ្វើយ៉ាងណាធានាឲ្យបាននូ​វដំណើរការផ្តល់​សេវាសាធារណៈទៅ​ដោយរលូន និងមិនមា​នកត្តារាំងស្ទះ ដើម្បីទទួលបានការគាំទ្រ និងសាទរពីប្រជាពលរដ្ឋ ដែលជា​អ្នកស្នើសុំសេវា ស្របតា​មគោលដៅរបស់រាជរដ្ឋាភិបាល ដែលបានបង្ខិតសេ​វាឱ្យកាន់តែកៀកជិ​តប្រជាពល​រដ្ឋ និងនីតិវិធីមានលក្ខណៈសាមញ្ញ តម្លាភាព គណនេយ្យភាព ភាពជឿជាក់ ទុកចិត្តបាន និងគ្មានអំ​ពើពុករលួយពិសេសខិ​តខំយកចិត្តទុកដាក់ដោះស្រាយ​សំណើរ សំណូមពរ និងបញ្ហា​ប្រឈមជូនប្រជាពលរដ្ឋត្រូវពង្រឹងប្រសិទ្ធភាព​អនុវត្តការងារនៃរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ រច​នាសម្ព័ន្ធនៃ រដ្ឋបាលបាលក្រុង ស្រុកទូទាំងខេត្ត ទាំងបុគ្គលិក ទាំ​ងធនធាន ត្រូវបានធ្វើស​មាហរណ​កម្ម ដូចនេះក្រុង ស្រុក ត្រូវប្រមូលផ្តុំការដឹកនាំគ្រប់វិស័យក្នុងដែនដីរបស់ខ្លួន ប្រកបដោ​យគុណភាព ប្រសិទ្ធភាព និងឲ្យមានភាព ឆ្លើយតបខ្ពស់ជាងមុន។ ជាមួយនេះ រដ្ឋបាលឃុំ សង្កាត់ ត្រូវពង្រឹង​ការអនុវត្តតួនាទី ភារកិច្ច និងបំពេញការងារ របស់ខ្លួន ជាពិ​សេសការអនុវត្តការងារតា​មទម្រង់ “ការងារនគរបាល និងសហគមន៍” ដែលជាស្នូលនៃ​ចលនា អនុវត្តភូមិឃុំសង្កាត់ មា​នសុវត្ថិភាព