ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Monday, September 27, 2021

ល្បីក្នុងសង្គមខ្មែរទៀតហើយ មន្រី្ដគយម្នាក់នេះខ្លាំងជាងនាយរដ្ឋមន្រ្តី អាងអំណាចអាងខ្លួនជាមេគយតំបន់៥!!! បើកឡានដេញបុក បុរសជិះម៉ូតូScopyយ៉ាងកម្រោល

ចំនួនអ្នកទស្សនា: Views

ខេត្តបន្ទាយមានជ័យ៖ មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានអាខោនfecebookជាច្រើនរិះគន់បានយ៉ាងច្បាស់ៗនៅលើគណនីហ្វេសុកថា៖«មន្ត្រីគយតំបន់ ៥ នេះបុកប្រជាពលរដ្ឋហើយយកលុយយកសម្របសម្រួលទៅវិញ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២១ កន្លងមកថ្មីៗនេះ។

 មន្ត្រីគយតំបន់ ៥នេះ បេីកថយន្ត Lexus RX350 ពណ៌ស ពា​ក់ស្លាកលេខ 2AU-6806 ភ្នំពេញដេញបុកបុរសម្នាក់ បេីកម៉ូតូស្កុបពី ( Scoopy ) អត់ស្លាកលេខដែលមន្ត្រីគយសង្ស័យថាអត់បង់ពន្ធនាំចូល ។

ហេតុការណ៍នេះបានកេីតឡេីងនៅចំណុចជិតអូរកំបុតក្បែរបឹងត្រកួនបើតាមការមានរឿងនេះដូចជា(ការប៉ុងប៉ងធ្វើមនុស្សឃាតដែលប៉ងមកទុកជាយូរណាស់មកហើយ)  បុរសដែលជិះម៉ូតូស្កុបពីត្រូវបានគេរាយការណ៍មកថាបានរងរបួសធ្ងន់បាក់ជេីងខាងឆ្វេង ។

ក្រោយកេីតហេតុ លោក ឈួន សោភា មេគយចល័តតំបន់៥ បានសម្របសម្រួលជាមួយបុរសនោះដោយសងជាសំណងជាលុយចំនួន ៥០០០ ដុល្លារទៅបុរសនោះដេីម្បីបញ្ចប់រឿង ។

ប៉ុន្តែតាមរយៈ ហ្វេសប៊ុករបស់ឈ្មោះ Bong Long Svay បានបង្ហោះរូបថតគ្រោះថ្នាក់បាក់ជេីងដោយសរសេរថា ហេតុអ្វីយកជីវិតខ្ញុំមកលេងសេីចម្ល៉េះ ? ចំណែក ហ្វេសប៊ុកឈ្មោះ Chhin Roth Barca  បានសំណូមពរដល់ព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យជួយរកយុតិធម៌ជូនដល់ជនរងគ្រោះផង Reachea Nouksiddhបានសរសេរថា  អាម្សៀរហ្នឹងជ្រុលពេកហើយ   !

គ្រាន់តែសង្ស័យម៉ូតូអត់ពន្ធ បើកឡានដេញបំបុកប៉ើងធ្លាក់ថ្នល់បាក់ជង្គង់  បោះលុយប្រាំពាន់ដុល្លាបំបិទមាត់ ,ជាបទល្មើសប៉ុនប៉ងមនុស្សឃាត ...អយ្យការឃុបឃឹតឬ ? ។

សារព័ត៌មានជាច្រើននៅខេត្តបន្ទាយមានជ័យត្រូវបានគេបិទព័ត៌មានករណីនេះ ចំណែកជន រងគ្រោះដែលបង្ហោះព័ត៌មាននិងរូបថតរង គ្រោះក៏បានលប់ចេញវិញផងដែរ ។

យេីងមិនអាចសុំការបំភ្លឺពីលោកឈួន សោភា បានទេដោយគ្មានលេខទំនាក់ទំនង ។ ប៉ុន្តែតាមរយៈសកម្មភាពកន្លងមករបស់គយតំបន់ ៥ក្រោមការដឹកនាំរបស់លោក ឈួន សោភា បានបង្ករ បញ្ហាជាច្រេីនជាមួយពលរដ្ឋនៅខេត្ត បន្ទាយមានជ័យ ។ 


ប៉ុន្តែដោយមន្រ្តីគយរូបនេះ មានអំណាច អាងខ្នងក្រាស់គ្មានអ្នកណាម្នាក់ហ៊ាននិងលោកដែរថែមទាំងមានខ្សែ ក្រាស់ ទេីបគ្មានអ្នកណាហ៊ានប៉ះឈួន សោភា បាន» គេហទំព័រ  រស្មីបឹងយក្ខឡោមរង់ចាំការបំភ្លឺពីលោក ឈួន សោភា  គយតំបន់៥៕ដោយចាងហ្វាង គេហទំព័រ  រស្មីបឹងយក្ខឡោម

0 comments:

Post a Comment