ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Thursday, February 29, 2024

សិក្ខាសាលា​បូកសរុបលទ្ធផលការងាររបស់​សមាគមឆ្មប ប្រចាំឆ្នាំ២០២៣ និងលើកទិ​សដៅបន្ត​សម្រាប់ឆ្នាំ​២០២៤ នៅសណ្ឋាគារភ្នំពេញ

ចំនួនអ្នកទស្សនា: Views

 

(ភ្នំពេញ)៖សុខភា​ពមាតា ទារក កុមារ និងអាហារូបត្ថម្ភ នៅតែជាអាទិភា​ពមួយរបស់រាជ​រដ្ឋាភិបា​លក​ម្ពុជាគ្រប់ៗអាណត្តិ។ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួ​ងសុខាភិ​បាល មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញបើកអង្គសិក្ខាសាលាបូ​កសរុបលទ្ធផ​លការងា​ររបស់​សមាគមឆ្មប ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២៤ នៅស​ណ្ឋាគា​រភ្នំពេញនាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ។



លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី បានមានប្រសាសន៍បន្តថា ក្នុងរយៈពេល​ពីរទសវ​ត្សក​ន្លង​មកនេះប្រទេសកម្ពុជា សម្រេចបាន​ជោគជ័យដ៏ធំធេងក្នុងការកាត់បន្ថយនូវអត្រាមរណភាព របស់​មាតា ទារក និងកុមារដែលទាំងនេះ ក៏ដោ​យសារមា​នការចូលរួមចំណែ​កពីការពង្រឹងប្រព័ន្ធ​សុខាភិបាល រួមទាំងការវិនិយោគលើការថែទាំសុខភាព ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស និងការដាក់ពង្រាយឆ្មបឲ្យមាននៅគ្រប់មណ្ឌលសុខភាព។ស្ទើរតែគ្រប់​ស្ត្រីមានផ្ទៃពោះ​ទាំងអស់​បានទទួលការពិនិត្យមុនពេលសម្រាល និង ៩៩% នៃការសម្រាល​ទាំងអស់ត្រូវបា​នផ្តល់សេវាដោ​យបុគ្គលិកជំនាញ​ដែលទទួលបានការបណ្តុះបណ្តាល។ កត្តាជោគជ័យទាំងនេះ ពិត​ជាមិន​អាច​កាត់ថ្លៃបានពីការចូលរួមចំណែកយ៉ាងសកម្មពីក្រុមឆ្មបទាំងអស់គ្នា។


បញ្ជាក់ៈសិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង

- បង្ហាញពីលទ្ធផលសកម្មភាពការងាររបស់សមាគមឆ្មបកម្ពុជា

- ចែករំលែកបទពិសោធន៍នូវចំនុចខ្លាំង និងចំនុចខ្វះខាតដែលបានជួបប្រទះកន្លងមក ព្រមទាំងវិធានការដោះស្រាយតាមសាខានីមួយៗ។

- អនុវត្តធ្វើផែនការសកម្មភាពបន្តទៅតាមសាខានីមួយៗ








ការផ្ទុះបំពង់​បង្ហូរប្រេងNordSt​reamក្លាយជាអាថ៌កំបាំង​ដែលមិនអាចដោះស្រាយ​បានការផ្ទុះបានកើតឡើងនៅឆ្នាំ២០២២

ចំនួនអ្នកទស្សនា: Views

 ការផ្ទុះបំពង់​បង្ហូរប្រេងNordSt​reamក្លាយជាអាថ៌កំបាំង​ដែលមិនអាចដោះស្រាយ​បានការផ្ទុះបានកើតឡើងនៅឆ្នាំ២០២២ពាក់ព័ន្ធនឹងបំពង់បង្ហូរឧស្ម័ន Nord Stream 1 និង Nord Stream 2 ដែលមានតម្លៃរាប់ពាន់លានដុល្លារ ដែលត្រូវបានប្រើដើម្បីដឹកជញ្ជូនឧស្ម័ននៅក្រោមសមុទ្របាល់ទិក។ការផ្ទុះបានកើតឡើងនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនៃប្រទេសដាណឺម៉ាក និងស៊ុយអែតដោយបានបញ្ចេញឧស្ម័នមេតានយ៉ាងច្រើន។នៅថ្ងៃទី២៦ខែកុម្ភៈ ប៉ូលីសទីក្រុង Copenhagen (ប្រទេសដាណឺម៉ាក) បាននិយាយថា"ការស៊ើបអង្កេតបាននាំឱ្យអាជ្ញាធរសន្និដ្ឋានថាមានការបំផ្លិចបំផ្លាញដោយចេតនានៃបំពង់បង្ហូរឧស្ម័ន។ទោះជាយ៉ាងណាក៏ដោយ វាមិនមែនជាមូលដ្ឋានគ្រប់គ្រាន់ដើម្បីបើកសំណុំរឿងព្រហ្មទណ្ឌនៅក្នុងប្រទេសដាណឺម៉ាក"។


ប៉ូលីស​ដាណឺម៉ាក​បាន​សហការ​ជាមួយ​ដៃគូ​បរទេស​ដើម្បី​ធ្វើការ​ស៊ើបអង្កេត។ ប៉ូលីស​ដាណឺម៉ាក​មិន​បាន​ឆ្លើយ​តប​ទេ​នៅ​ពេល​សួរ​ដោយ Reuters ដើម្បី​ពន្យល់​ពី​មូល​ហេតុ​ដែល​គ្មាន​មូល​ដ្ឋាន​គ្រប់​គ្រាន់​ដើម្បី​បន្ត​ការ​ស៊ើប​អង្កេត។រុស្ស៊ីនិងលោកខាងលិចបានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការផ្ទុះ Nord Stream ។ ភាគី​ទាំង​២បដិសេធ​ការ​ជាប់​ពាក់ព័ន្ធ​ណា​មួយហើយ​គ្មាន​អ្នក​ទទួល​ខុស​ត្រូវ​ទេ។កាលពីដើមខែនេះប្រទេសស៊ុយអែតក៏បានបញ្ចប់ការស៊ើបអង្កេតលើការផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream ដោយសារតែ "យុត្តាធិការមិនគ្រប់គ្រាន់"។ប៉ូលីសដាណឺម៉ាកពីមុនបានកំណត់ថាបំពង់បង្ហូរ Nord Stream 1 និង Nord Stream 2 ត្រូវបាន "រងផលប៉ះពាល់ដោយការផ្ទុះដ៏ខ្លាំង"។អ្នកស៊ើបអង្កេតស៊ុយអែតក៏បានចង្អុលទៅដាននៃគ្រឿងផ្ទុះដែលបានរកឃើញនៅកន្លែងកើតហេតុ។កាលពីឆ្នាំមុន អាឡឺម៉ង់បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ខ្លួនបានរកឃើញដាននៃគ្រឿងផ្ទុះនៅលើទូកដែលប្រហែលជាត្រូវបានគេប្រើប្រាស់សម្រាប់ដឹកជញ្ជូនគ្រឿងផ្ទុះ។អ្នកមុជទឹកដែលបានទទួលការបណ្តុះបណ្តាលប្រហែលជាបានភ្ជាប់គ្រឿងផ្ទុះទៅនឹងបំពង់។រុស្ស៊ី​បាន​បន្ទោស​អាមេរិក អង់គ្លេស និង​អ៊ុយក្រែន​ចំពោះ​ការ​ផ្ទុះ​ដែល​បាន​កាត់ផ្តាច់​លំហូរ​ឧស្ម័ន​រុស្ស៊ី​ពី​ទីផ្សារ​អឺរ៉ុប។មន្ត្រីលោកខាងលិចខ្លះនិយាយថា នាវាកងទ័ពជើងទឹករុស្ស៊ី ស្ថិតនៅក្នុងតំបន់នោះនៅពេលមានការផ្ទុះ។ ទោះ​ជា​យ៉ាង​ណា អ្នក​ខ្លះ​ទៀត​ប្រកែក​ថា​គ្មាន​ភស្តុតាង​គួរ​ឲ្យ​ជឿ​ដើម្បី​បន្ទោស​ក្រុង​ម៉ូស្គូ​ទេ៕

ជនសង្ស័យ ពាក់ព័ន្ធករ​ណី​ហិង្សា​ដោយ​ចេតនា ត្រូវអា​វុធហត្ថ ​ចាប់​ឃាត់ខ្លួនប​ញ្ជូន​ទៅតុលាការ

ចំនួនអ្នកទស្សនា: Views

 

(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋាន​កងរាជអា​វុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំ​ដោយ​លោកវរ​សេនី​យ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះឃាត់ខ្លួនជ​នសង្ស័យម្នាក់ ឈ្មោះ គួយ ថាវី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ននៅភូមិសាមគ្គីមា​នជ័យ សង្កាត់អូរជ្រៅ ក្រុង​ប៉ោយប៉ែត ពាក់ព័ន្ធករ​ណីហិង្សា​ដោ​យចេតនា ​ដែលប្រព្រឹត្តកា​លពីវេលា​ម៉ោង០១និង០០នាទី ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ២​០២៤ នៅចំណុចខារ៉ាអូខេJASSMINE ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់​អូរជ្រៅ ក្រុងប៉ោយប៉ែត ក្រោយ​ពីទទួលបាន​ពាក្យ​បណ្តឹងរបស់​ជនរងគ្រោះឈ្មោះ ស្រ៊ន ស៊ីវហេង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។



លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ជនរង​គ្រោះ ​និងជនសង្ស័យ​បានចូ​លហ៊ុន​គ្នាបើ​កខារ៉ាអូខេដែ​លមាន​ឈ្មោះ JASSMINE បានរយៈ​ប្រហែ​ល០១ឆ្នាំ ហើយ​ម្ចាស់ក្រុមហ៊ុនតែងតែឈ្លោះប្រកែកគ្នារឿងភា​គហ៊ុន ដោយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០​២៤ វេលាម៉ោងប្រហែល១៨ និង៣​០នាទី ជនរងគ្រោះនិងប្រពន្ធ បាន​ទៅត្រួត​ពិនិត្យកា​រងារនៅក​ន្លែង​ខារ៉ាអូខេ ហើយបា​នជួបជាមួយឈ្មោះ គួយ ថាវី (ជនសង្ស័យ) កំពុងត្រួតពិ​និត្យការ​ងារ រហូត​ដល់វេលាម៉ោងប្រហែល០​១និង០០នាទី យប់ចូ​លថ្ងៃទី២៨ ខែកុម្ភៈ ជនរងគ្រោះ​បានទៅ​ត្រួតពិនិត្យនៅ​ខារ៉ាអូខេម្តងទៀត ហើយបានចូលទៅនិយាយការងារនៅបន្ទប់ ស្រាប់តែជនសង្ស័យ ដើរចូលម​កតាមក្រោយ វាយជន​រងគ្រោះចំនួន០១ដៃត្រូវចំសៀតផ្កា បណ្តាលឱ្យបាត់បង់ស្មារតី និង​បន្តវាយជាច្រើនដៃទៀត ព្រមទាំងចាប់ក្បាល​ជនរងគ្រោះ​បោកទៅជញ្ជាំងបណ្តាលឱ្យសន្លប់។ ក្រោយ​ពីទទួលបានពាក្យបណ្តឹងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះដ​ល់កន្លែងកើ​តហេតុ តែរកជនសង្ស័យពុំឃើញ រហូតដល់វេលាម៉ោង១៤និង០០នាទី ថ្ងៃខែឆ្នាំដដែល ជនសង្ស័យ​បានចូលខ្លួនម​កបំភ្លឺនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតថា ខ្លួនពិតជាបាន​ប្រើហិង្សាទៅ​លើជនរងគ្រោះខាងលើតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះពិតប្រាកដមែន។


លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ក្រោយពីស្ដាប់ចម្លើយសារភាព លោក​បានចាត់​ឱ្យកម្លាំងជំនា​ញធ្វើកំណត់ហេតុឃាត់ ហើយកសាងសំណុំរឿង​តាមនីតិវិធីបញ្ជូន​មកបញ្ជាការដ្ឋា​នកងរាជអាវុធហ​ត្ថខេត្តចាត់ការបន្ត។


លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបប​ទល្មេីស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយ នៅរសៀលថ្ងៃព្រហស្បត៍ ទី២៩ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕








ជនសង្ស័យម្នាក់ ពា​ក់ព័ន្ធករ​ណី​លួចទូរ​សព្ទនៅ​ក្រុងប៉ោ​យប៉ែត ត្រូវអាវុធហត្ថ ចាប់ឃាត់ខ្លួន​បញ្ជូន​ ទៅតុលា​ការ

ចំនួនអ្នកទស្សនា: Views

 

(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកង​រាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំ​ដោយ​លោកវ​រសេនី​យ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានក​ងរាជអាវុធហត្ថក្រុង នៅវេ​លាម៉ោង១៦និង១៨នា ទីថ្ងៃ​ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អាន ធារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិ​ខ្មែរ បច្ចុប្បន្នស្នាក់​នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ពាក់ព័ន្ធករ​ណីលួចទូរសព្ទ ដែប្រព្រឹត្តកាលពី​វេលាម៉ោង០​១និង១០នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំ​ណុចបុ​រីសានកូ ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត តាមពាក្យបណ្តឹ​ងរបស់​ជនរ​ងគ្រោះ។



លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ជនរ​ងគ្រោះ​បានរៀប​រាប់ថា ខ្លួនធ្វើកា​រនៅក្នុងក្រុមហ៊ុន​មួយ ក្នុងបុរីសានកូ ផ្នែកអ្នក​បកប្រែភា​សាចិន ពេ​ល​កំពុងធ្វើការ​ខ្លួន​តែង​តែ​មើល​កាមេរ៉ាសុវត្ថិភាព​នៅកន្លែងធ្វើ​ការ ស្រាប់​តែឃើញបុគ្គលិក​សន្តិសុខ ជា​ជ​ន​សង្ស័យ​ដើរចូល​ទៅក្នុ​ងបន្ទប់ធ្វើកា​រផ្សេង​ទៀត ដែលគ្មានម​នុស្សនៅ និងបានលួច​យកទូរ​សព្ទដៃដែ​លក្រុម​ហ៊ុនទុកសម្រាប់ធ្វើការ​ងារជា​ច្រើនគ្រឿង​ដាក់ចូល​ក្នុងហោ​បៅ រួចដើ​រចេញមក ធ្វើកា​រវិញ​ជាធម្មតា ហើយរូប​ខ្លួន​ក៏ប្តឹង​មកសមត្ថកិច្ចកង​រាជអាវុធ​ហត្ថក្រុង​តែម្តង។

 

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា បន្ទាប់ពី​ទទួល​បានពាក្យបណ្ដឹង កម្លាំងមូលដ្ឋា​នកងរាជអាវុ​ធហត្ថក្រុងប៉ោយប៉ែត បានចុះដ​ល់កន្លែង កើត​ហេតុធ្វើការ ឃាត់ខ្លួនជន​សង្ស័យព្រម​ទាំងវត្ថុតាង ១-ទូរសព្ទម៉ាក IPhone7 ពណ៌ខ្មៅ ចំនួន០៨គ្រឿង,-ទូរសព្ទម៉ាក IPhone7 ពណ៌ទឹក​មាស​ ចំនួន០២គ្រឿង, -ទូរសព្ទម៉ាក IPhone7 ពណ៌ផ្កាឈូក ចំនួន០១គ្រឿង, -ទូរសព្ទម៉ាក IPhone7 ពណ៌ក្រហម ចំនួន០១គ្រឿង ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។


ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យ បានឆ្លើយសារ ភាពថា ខ្លួនពិតជាបាន​លួចទូរ​សព្ទរបស់ក្រុម​ហ៊ុនពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំង​មូលដ្ឋានកង​រាជអាវុធហត្ថក្រុង បានកសា​ងសំណុំរឿ​ងបញ្ជូនមកកា​ន់បញ្ជាការដ្ឋានក​ងរាជអាវុធ​ហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ។


លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និង​បង្ក្រាបបទល្មេីស បានឱ្យដឹងថា ជនសង្ស័យ ត្រូវបានកម្លាំង​ការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធ​ហត្ថខេត្ត បញ្ជូនទៅ​តុលាការហើយ នៅរសៀលថ្ងៃប្រហស្បត៍ ទី២៩ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ ដើម្បី​អនុវត្តតា​មនីតិវិធី ។ ចំណែកវត្ថុតាង ទូរសព្ទត្រូ​វបានកម្លាំង​មូលដ្ឋានកងរាជអាវុ​ធហត្ថក្រុង​ប៉ោយប៉ែត ប្រគល់​ជូនម្ចាស់ដេីមវិញហេីយ៕






បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ​ពាក់ព័ន្ធករណីលួចម៉ូតូ នៅក្រុងប៉ោយប៉ែត

ចំនួនអ្នកទស្សនា: Views

 

(បន្ទាយមានជ័យ )៖ កម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថក្រុងប៉ោ​យប៉ែត ដឹកនាំ​ដោយ​លោកវ​រសេនី​យ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានក​ងរាជអាវុធ​ហត្ថក្រុង នៅវេលាម៉ោង១២និង៣៥នាទីថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះស្រាវជ្រាវ ឃាត់ខ្លួនជ​នសង្ស័យ​ម្នាក់ ឈ្មោះ ភ្លៀន សុជា(ជា) ភេទ​ប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់​នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ពាក់​ព័ន្ធ​ករ​ណីលួចម៉ូតូ ដែលប្រព្រឹត្តកាលពីវេលា​ម៉ោង២១និង៤៦​នាទី ថ្ងៃទី១១ ខែឧសភា​ ឆ្នាំ២០២៣ នៅ​ចំ​ណុច​ក្នុងកា​ស៊ីណូពូលី ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ ករណី​នេះធ្វើឡើង​តាមពាក្យប​ណ្ដឹងឈ្មោះ ហុង តៃម៉ូ ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ទីលំ​នៅប​ច្ចុប្បន្នភូមិ​សាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។



លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានក​ងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា នៅថ្ងៃទី​២៦ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅកម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួ​លពាក្យ​បណ្តឹង​ពីជនរងគ្រោះស្ដីពី​ករណីលួច(ម៉ូតូ)កាលពីវេ​លាម៉ោង២១ និង៤៦នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២​៣ នៅចំណុចក្នុងកា​ស៊ីណូ ស្ថិតក្នុងភូមិក្បាល​ស្ពាន២ សង្កាត់អូរជ្រៅ ក្រុង​ប៉ោយប៉ែត។ ក្រោយទទួ​លបានបណ្តឹង និងទទួល​បាន​ដីកា​សម្រេចឱ្យ​បើកការស៊ើ​បអង្កេតបឋម កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បា​នសហការពី​ប្រធាន​សន្តិសុខឯកជន បាន​រកឃេី​ញមុខសញ្ញា​ដែល​កម្លាំងមូលដ្ឋានក​ងរាជអាវុធហត្ថតាមរក ហើយឃា​ត់ខ្លួនជ​នសង្ស័យ​នាំមកមូល​ដ្ឋានកងរាជអាវុធ​ហត្ថក្រុង ដើម្បីសួរនាំ និងកសាងសំណុំរឿងតាមនីតិវិធី។ ក្រោយឃាត់ខ្លួន និងសួរ​ចម្លេីយ ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិត​ជាបាន​លួចម៉ូតូ​របស់ដើម​បណ្ដឹងខាងលើ​ពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសា​រភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បាន​កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ។


លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឱ្យដឹងថា ជនសង្ស័យ ត្រូវបានកម្លាំង​ការិយាល័​យព្រហ្មទណ្ឌ កងរាជ​អាវុធហ​ត្ថខេត្ត បញ្ជូនទៅតុលាការហើយនៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕







ថ្ងៃនេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ សម្តេចព្រះ​អគ្គមហា​សង្ឃរាជា​ធិបតីកិត្តិឧ​ទ្ទេសបណ្ឌិត ​ទេព វង្ស ស​ម្ដេចព្រះម​ហាសង្ឃរាជ នៃព្រះរាជា​ណាចក្រ​កម្ពុជា

ចំនួនអ្នកទស្សនា: Views

 

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅ​ព្រឹក ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ​ បានអញ្ជើញដា​ក់កម្រងផ្កា​គោរព​វិញ្ញា​ណក្ខន្ធព្រះស​ពសម្តេច​ព្រះ​អគ្គម​ហាសង្ឃរាជាធិបតី​កិត្តិឧ​ទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះម​ហាសង្ឃរាជនៃព្រះរាជា​ណាចក្រកម្ពុជា ដែលបា​ន​យាងចូលទិវង្គត ​វេលា​ម៉ោង១៧:៤០នាទីល្ងាច កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០​២៤ ក្នុងព្រះជន្មាយុ៩៣​ព្រះវស្សា ដោយ​ព្រះជរាពាធ



ក្នុងនាមឲ្យរា​ជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ពិតជាមា​ន​សេចក្តីក្រៀមក្រំក្ដុលក្តួល ជាអនេ​កចំ​ពោះការយាងចូលទិ​វង្គតរបស់សម្ដេចព្រះអគ្គមហា​សង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេ​ព វង្ស សម្តេចព្រះ​មហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គ​បានបូជាព្រះកាយ​ក្នុងមួយ​ព្រះជន្មរបស់ព្រះ​អង្គឧទ្ទិស ដើម្បីព្រះពុទ្ធសាសនាបានគង់វង្ស និងចម្រើន​រុងរឿងពុទ្ធ​បរិស័ទចូល​រួម​គោរពប្រតិ​បត្តិតាមគ​ន្លងឱវាទ ហើ​យព្រះអង្គបា​នបន្សល់ទុក​នូវស្នាព្រហស្ថជា​ច្រើន ទាំង​ពុទ្ធចក្រ និ​ង​អា​ណា​ចក្រក្នុងនោះសម្តេច​ក៏​សូមឧទ្ទិសថ្វា​យព្រះរាជកុស​លដល់ដួ​ងវិញ្ញាណ​ក្ខន្ធរប​ស់សម្ដេចព្រះ​អគ្គមហាសង្ឃរា​ជាធិប​តីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស បានយា​ងទៅ​កាន់ឋានព្រះបរម​សុខជានិច្ចនិរ​ន្តរ៍កុំបីឃ្លៀង ឃ្លាតឡើយ៕






Wednesday, February 28, 2024

ប្រធានាធិបតី​ហ្វីលីពីន​ សម្លឹងមើល​ការបោះឆ្នោត​ប្រជាមតិ​​ដើម្បី​​ធ្វើ​វិសោធនកម្ម​​រដ្ឋធម្មនុញ្ញ​ហ្វីលីពីនប្រធានាធិបតី​ហ្វីលីពី

ចំនួនអ្នកទស្សនា: Views

 ប្រធានាធិបតី​ហ្វីលីពីន​ សម្លឹងមើល​ការបោះឆ្នោត​ប្រជាមតិ​​ដើម្បី​​ធ្វើ​វិសោធនកម្ម​​រដ្ឋធម្មនុញ្ញ​ហ្វីលីពីនប្រធានាធិបតី​ហ្វីលីពីន ​លោក ហ្វឺឌីណង់ ម៉ាកូស ជូនៀ (Ferdinand Marcos Jr) បាន​និយាយថា សេចក្តីអំពាវនាវ​ស្តីពី​ផែនការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ ដែលមាន​អាយុកាល​ជិត ៤០​ ឆ្នាំ ​របស់​ប្រទេស​អាស៊ីអាគ្នេយ៍ អាច​ត្រូវបាន​ប្រារព្ធ​ឡើង រួមជាមួយ​នឹង​ការបោះឆ្នោត​ពាក់​កណ្តាល​អាណ​ត្តិ​នៅ​ឆ្នាំ២០២៥​។


លោក ម៉ាកូស បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ទីក្រុង​ម៉ានីល​កាលពី​ថ្ងៃទី២៨​ខែកុម្ភៈ​ថា ការធ្វើការ​បោះឆ្នោត​ពីរ​ដាច់ដោយឡែក​ពីគ្នា​នឹងត្រូវចាយប្រាក់​ច្រើន​​ជាង​ការ​បោះឆ្នោត​​តែម្តង​​។

សារព័ត៌មាន Bloomberg ស្រង់សម្តី​​​ផ្ទាល់​​ផ្សាយថា៖«ប្រសិនបើ​យើង​រៀបចំ​ការបោះឆ្នោត​រួមគ្នា​ជាមួយនឹង​ការបោះឆ្នោត​ក្នុងស្រុក​នៅ​ខែឧសភា​ឆ្នាំក្រោយ នោះ​នឹង​មានន័យថា​ ការ​សន្សំ​ប្រាក់​ដ៏​ធំ​សម្រាប់​យើង។ យើង​កំពុង​សិក្សា​វា​យ៉ាង​ដិតដល់»។

លោក Marcos កំពុង​ជំរុញ​ឱ្យ​កែប្រែ​រដ្ឋធម្មនុញ្ញ​ឆ្នាំ ១៩៨៧ ដោយ​ស្វែងរក​ការផ្លាស់ប្តូរ​នៅក្នុង​បទ​ប្បញ្ញត្តិ​សេដ្ឋកិច្ច​ដើម្បី​ទាក់ទាញ​ការវិនិយោគ​បរទេស​កាន់តែច្រើន និង​ជំរុញឱ្យមាន​សេដ្ឋកិច្ច​រីកលូតលាស់​លឿន​បំផុត​មួយ​របស់​អាស៊ី៕

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិប​តីក្នុងពិធី​បើកសន្និបាត​ត្រួតពិនិត្យល​ទ្ធផលកា​រងារ​ឆ្នាំ២០​២៣រ​បស់ក្រសួងមហា​ផ្ទៃ

ចំនួនអ្នកទស្សនា: Views

 

(ភ្នំពេញ)៖​នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយ​ករដ្ឋមន្រី្ត រ​ដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅ​ការងារ​ឆ្នាំ២០២៤ របស់​ក្រសួងមហាផ្ទៃ ។



ថ្លែងទៅកាន់អ​ង្គសន្និបាតនាឱ​កាស​នោះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ឆ្នាំ២​០២៣ គឺជាឆ្នាំ​ដែលកម្ពុជា​ បើកឱ្យដំ​ណើរការពេញលេញ​លើគ្រប់វិស័យ បន្ទាប់ពីវិបត្តិនៃ​ជំងឺកូវីដ-១៩ និងជាឆ្នាំ​ដែលកម្ពុជារៀប​ចំព្រឹត្តិការណ៍ជាតិ និងអន្តរជាតិសំខាន់ៗ ដូចជាការបោះ​ឆ្នោតជ្រើសតាំ​ងតំណា​ងរាស្រ្ត ការប្រកួតកីឡា​អាស៊ីអាគ្នេ​យ៍លើកទី៣២ និងកីឡាជនពិកា​រអាស៊ាន​លើកទី១២។


ឯកឧត្តមអភិសន្តិបណ្ឌិត​ បានកត់​សម្គាល់ថា ក្រោមការដឹ​កនាំប្រក​បដោយគតិ​បណ្ឌិតរបស់​សម្ដេច​តេ​ជោ ហ៊ុន សែន អតី​តនាយករដ្ឋមន្រ្តី សម្តេចក្រឡា​ហោម ស ខេង អតីត​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ​សួងមហាផ្ទៃ ដោ​យមានចូលរួមពីភាគីពាក់ព័ន្ធ បានដឹកនាំ បញ្ជា និងសម្របសម្រួ​លរៀបចំ​ចាត់ចែង​កិច្ចការនានាយ៉ាងសកម្ម ធ្វើឱ្យប្រ​ព្រឹត្តិការណ៍ទាំ​ងនោះបា​នប្រព្រឹត្តទៅដោយ​ជោគជ័យ។


ឯកឧត្តមក៏បា​នកត់សម្គាល់​លើការងា​រសំខាន់មួយចំនួនទៀតដូចជា គោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ការបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ ការប្រយុទ្ធប្រឆាំ​ងអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទគ្រប់ទម្រង់ ការបង្ក្រាបស​កម្មភាពក្មេងទំ​នើង ការពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក ការផ្ដល់កិច្ចអន្តរាគ​មន៍ពន្លត់អគ្គិភ័យនិង​ការសង្គ្រោះជ​នរងគ្រោះ ត្រូវបានពង្រឹង​ការអនុវត្តជាប់ជា​ប្រចាំ ដែលធានាបាន​នូវប្រក្រតីភាពសង្គមគ្រប់វិស័យ។


ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានគូសញ្ជាក់អំពីភា​ពចម្រើនទៅមុខប្រកបដោយប្រសិទ្ធភាព នៃការងារ​កំណែទម្រង់​វិមជ្ឈការនិងវិសហ​មជ្ឈការ ការផ្តល់សេ​វារដ្ឋបាលជូនប្រជាពលរដ្ឋ ការងារពង្រឹងស្ថា​ប័ន និងធនធាន​មនុស្ស ស្រប​តាមអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ និង​សមិទ្ធផលអគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ ដែលជាមរតកដ៏វិសេសវិសា​លរបស់រាជរដ្ឋាភិ​បាលនីតិកា​លទី៦ និងការងារសំខាន់ផ្សេងៗទៀត។

សូម​បញ្ជាក់ថា សន្និបា​តក្រសួងមហា​ផ្ទៃ នឹងបន្តប្រព្រឹត្តទៅ​ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ និ​ងពិធីបិទសន្និបាតនឹងប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕










ប្រកាសចូ​លកាន់មុខតំណែង និងបំពាក់ឋានន្តសក្តិ ជូនយោធិន នៃកងរាជអាវុធ​ហត្ថចំនួន៧រូប

ចំនួនអ្នកទស្សនា: Views

 

(បន្ទាយមានជ័យ)លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេប​ញ្ជាកា​រកងរា​ជអាវុ​ធហត្ថ​ខេត្តប​ន្ទាយ​មានជ័យ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជេីញជាអធិបតីភាព ក្នុង​ពិធីប្រ​កាស​ចូល​កាន់មុខតំណែង និងបំពាក់ឋានន្តសក្តិ ជូនយោធិន នៃកងរាជអាវុធហត្ថចំនួន៧រូប ថ្នាក់វរសេនី​យ៍ត្រី៤រូប និងថ្នាក់វរសេនីយ៍ទោចំនួន៣រូប។



ពិធីនេះក៏មាន​ការអញ្ជេីញចូលរួមពីលោក​មេបញ្ជាកា​ររង នាយសេនាធិការរង នាយទាហាន នាយ​ទាហានរង និង​ពលទាហា​ន នៃកងរាជអាវុធហត្ថខេត្តចំនួន១១៧រូបផងដែរ


នាឱកាសនោះ លោកឧត្តមសេនីយត្រី បោន ប៊ិន ក៏បានពាំនាំនូវការផ្ដាំផ្ញើ សួរសុខទុក្ខពីសំ​ណាក់លោ​កនា​យឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជា​ការកងរាជ​អាវុធហត្ថលើផ្ទៃប្រទេ​ស ជូនដ​ល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ដោយក្តីនឹករលឹកផងដែរ។


ក្នុងនោះលោកឧត្តមសេនីយត្រី ក៏បានណែនាំដល់កងកម្លាំងទាំងអស់ត្រូ​វពង្រឹងកា​រយកចិត្តទុកដា​ក់ក្នុងកិច្ចកា​រងា​រតាមតួនាទី​ភារកិច្ច រប​ស់ខ្លួនឱ្យបានល្អ ត្រូវមានសុជីវធម៌ល្អ សីលធម៌ល្អ ក្លាហាន ម៉ឺងម៉ាត់ ក្នុងការងា​រ និងមានវិ​ជ្ជាជីវៈច្បាស់លាស់ក្នុងការអនុ​វត្តភារកិច្ចកិ​ច្ច។ជាមួយគ្នានោះ លោក​ឧត្តមសេនីយត្រី បោន ប៊ិន ក៏បានសង្កត់ធ្ងន់ៗដ​ល់អាវុធហត្ថគ្រប់រូប មិនត្រូវពា​ក់ព័ន្ធ​គ្រឿងញៀន​ឡេីយ ជាពិសេសមិនត្រូវ​មានការអន្តរាគម​ន៍ពាក់ព័ន្ធករ​ណីជួញដូរ រក្សាទុក និងប្រេីប្រាស់​គ្រឿងញៀនជាដា​ច់ខាត បេី​មានត្រូវ​តែបង្ក្រាប​ដោយគ្មាន​ការលេីកលែ​ងឡេីយ។


លោកមេបញ្ជាការការ បន្តថា ដេីម្បីឱ្យអង្គភាពរឹងមាំ យេីងត្រូវរួមគ្នាថែរក្សា​ប្រើប្រាស់​ឱ្យបានល្អ​នូវមធ្យោបាយ បរិក្ខារ គ្រឿងបំពា​ក់រួមគ្នា និងថែ​ទាំអគារធ្វើការងារ អគារស្នាក់នៅ និងសមិទ្ធផ​លនានាដែ​លយើងមាន។ ជាពិ​សេសដើម្បីបម្រើកិច្ចប្រតិបត្តិការ​ការពារសន្តិសុខ សុវត្ថិភាព រក្សាស​ណ្តា​ប់ធ្នាប់ នៅក្នុងមូលដ្ឋានរៀងៗខ្លួន ពោលគឺកា​រជួយសង្គ្រោះ​ប្រជាពលរដ្ឋក្នុងពេ​លជួបគ្រោះ​ថ្នាក់ផ្សេងៗ៕