ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Friday, May 31, 2024

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើការគ្រប់គ្រង​គម្រោងថវិកា របស់ក្រសួងព័​ត៌​មាន​សម្រាប់ឆ្នាំ២០២៥ និងផែនកា​រសកម្មភា​ពការងារ​ទាំងឡាយដែ​លត្រូវអនុវត្តន៍ប​ន្តនៅក្នុងវិ​ស័យព័ត៌​មាន និងសោតទស្សន៍

ចំនួនអ្នកទស្សនា: Views

 

(ភ្នំពេញ))៖ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ អញ្ជើញ​ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យលើការគ្រប់គ្រង​គម្រោងថវិកា​របស់ក្រសួងព័ត៌​មានសម្រាប់​ឆ្នាំ២០២៥ និងផែនការស​កម្មភាពការងារទាំងឡាយដែលត្រូវអនុវត្តន៍បន្តនៅក្នុងវិស័យព័ត៌មាន និងសោ​តទស្សន៍ នាសា​លចតុម្មុខមង្គល ទីស្ដីកា​រក្រសួងព័ត៌មាន។



ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះ គឺមានសារៈ​សំខាន់សម្រា​ប់អគ្គនាយ​កដ្ឋាន អង្គភាព មណ្ឌលបណ្តុះបណ្តាលនិងគណៈកម្មការ នានារបស់ក្រសួងព័ត៌មាន រៀបចំគ​ម្រោងចំ​ណាយថវិកាសម្រា​ប់ការអនុវត្តន៍ផែនការសកម្មភាពកា​រងារតាមផ្នែក តាមជំនាញនីមួយៗ ហើយ​ដាក់ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យវាយតំ​លៃលើកញ្ចប់ថវិកាសម្រាប់ឆ្នាំ២០២៥ រប​ស់ក្រសួងព័ត៌មាន ។ ដូច្នេះគ្រប់អគ្គនាយកដ្ឋានជំនាញ ចំណុះអោយក្រសួងព័ត៌មាន ត្រូវពន្លឿន​ការធ្វើផែន​ការចំណាយផ្សេងៗសម្រាប់​កម្មវិធី សកម្មភាពការងារ ដែលកិច្ចការងារនេះ ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បា​នជម្រុញអោយ ក្រសួង ស្ថាប័នលើកពីទំហំឥណទានសរុប រួមទាំតារា​ងឧបសម្ពន្ធ័រជ្ជទេ​យ្យបុរេប្រទានរបស់ខ្លួន ទៅតាមទំហំនៃ​មុខសញ្ញាចំណា​យទាំងអស់​ដែលបាន​កំណត់ និង​ទៅតាមកម្មវិធី អនុកម្មវិធី និងចង្កោមសកម្មភាពពាក់ពន្ធ័ ។


ការធ្វើវិចារណកម្មចំណា​យថវិកាថ្នាក់ជាតិ ត្រូវបានអនុវត្ត​លើឥណទានចំ​ណាយគម្រោង​វិនិយោគ​សាធារណៈ​អោយបានត្រឹមត្រូវ ដើម្បីប្រសិទ្ធភាពក្នុង​ការអនុវត្តន៍កិច្ចការ​ងារអោយទទួល​បានល​ទ្ធផលល្អ ។


ក្នុងឱកាសនៃកិច្ចប្រជុំនេះដែរ ឯក​ឧត្តម លោកជំទាវ ជាអគ្គនាយក អគ្គនាយិកា អគ្គនាយកដ្ឋានទាំង ៥ចំណុះអោយក្រសួ​ងព័ត៌មាន បានជម្រាបពីលទ្ធផល និងសកម្មភាពការ​ងារសំខាន់ៗ​ដែលបានអ​នុវត្តន៍​សម្រេចបានក្នុងឆ្នាំកន្លងមក និងលើកទិសដៅសម្រា​ប់ផែនការសកម្មភាពការងារជាច្រើន រួមទាំងគម្រោងចំណាយក្នុងសម្រាប់អនុវត្តន៍នាឆ្នាំ២០២៥ ៕











ជនសង្ស័យ​២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវអាវុធហត្ថ​ចាប់ឃា​ត់ខ្លួន បញ្ជូនទៅតុលាការ

ចំនួនអ្នកទស្សនា: Views

 

(បន្ទាយមានជ័យ​)កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយ​លោកវរសេនី​យ៍ត្រី​ សុខ​ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ នៅវេលាម៉ោង១៣និង២០នាទី ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ២០២៤ បានចុះប្រតិបត្តិកា​របង្រ្កាបករណី​ប្រើប្រាស់​ដោយខុសច្បាប់​នូវសារធាតុ​ញៀន នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទា​យមានជ័យ 



ដោយឃាត់ខ្លួនជន​សង្ស័យចំនួន០២នាក់៖ ១-ឈ្មោះ ខឹម យុទ្ធា ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន​ទីលំនៅបច្ចុប្បន្នភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ,​ -ឈ្មោះ មើល រដ្ឋា ហៅ មើស ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ទីលំនៅ​បច្ចុប្បន្នភូមិ​គាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។ ក្នុងប្រតិបត្តិការ​កម្លាំង​បាន​ចាប់យកស​ម្ភារៈវត្ថុតា​ងរួមមាន​៖ ម៉ូតូកែច្នៃ​សណ្តោងរ៉ឺម៉កចំនួន០១គ្រឿង


លោកវរសេនីយ៍ត្រី​ សុខ​ ឡេង បានឱ្យដឹងថា​ មុនពេលបង្រា្កបកម្លាំ​ងមូលដ្ឋានកងរាជអា​វុធហត្ថ​ក្រុងបា​នទទួលពត៌មានពីប្រជាព​លរដ្ឋថា មានករណីប្រើប្រាស់ដោយ​ខុសច្បាប់នូវសារធាតុញៀន នៅចំណុចវាលស្រែខាងលេី។ ភ្លាមៗនោះលោកបានដឹកនាំកម្លាំ​ង​ចុះដល់ចំណុចកើត​ហេតុក៏បានធ្វើ​ការឃាត់ខ្លួនជ​នសង្ស័យទាំង០២នាក់​ ព្រមទាំង​ដកហូតវត្ថុ​តាង​ ហើយនាំមកកាន់មូល​ដ្ឋានកងរាជអា​វុធ​ហត្ថក្រុងដើម្បីចាត់ការតាមនីតិវិធី


ក្រោយឃាត់ខ្លួន​និងសួរនាំរួច​ ជនសង្ស័យបានឆ្លេីយសារភាពថា ពួកខ្លួនពិតជាបានទិញគ្រឿងញៀន​យកមកប្រេីប្រាស់ពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព​ និងមានវត្ថុតាងជាក់ស្តែង​ កម្លាំងមូ​លដ្ឋានកងរាជអាវុធហត្ថក្រុង​ កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្តចាត់ការបន្តតាមនីតិវិធី។


លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការ​ងារស្រាវជ្រាវ​និងបង្រ្កាបបទល្មើសបានឱ្យដឹងថា​ បច្ចុប្បន្ន ជនសង្ស័យ​ទាំង២នាក់ ត្រូវបានកម្លាំងកា​រិយាល័​យប្រឆាំ​ងគ្រឿងញៀន ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការ​ហើយនៅព្រឹកថ្ងៃសៅរ៍ ទី៣១ ខែឧសភា ឆ្នាំ​២០២៤នេះ​ ដើម្បីអនុវត្តតាមនីតិវិធី៕






លោក យឹម សំណាង អញ្ជើញដាំនិងប្រគល់កូន​ឈើចំនួន២​០០០០ដើម ​ដល់ថ្នាក់ដឹកនាំក្រុង ស្រុក ទាំង​៩ ក្នុងខេត្តបន្ទាយមានជ័យ

ចំនួនអ្នកទស្សនា: Views

 

(បន្ទាយមានជ័យ) កូនឈើចំនួន២​០០០០ដើម ជាប្រភេទដើមចាន់គីរី ដែលជាអំណោយ​របស់ឯក​ឧត្តមឧបនាយក​រដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ អ្នកតំណា​ងរាស្ត្រ មណ្ឌល ខេត្តបន្ទាយមានជ័យ និងឧត្តម​ប្រឹក្សាផ្ទាល់ព្រះម​ហាក្សត្រ និងលោកកជំទាវ ត្រូវបាន​លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយ​មានជ័យ



រួមជាមួយឯកឧត្តម ហ៊ូ ប៊ុនហេង ក្រុមការងាររបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹម​យ៉ាន និងជាសមាជិកក្រុមប្រឹក្សាខេត្ត និងក្រុមការងារបានរៀបចំពិធីប្រគល់ជូនលោក លោក​ស្រីថ្នាក់ដឹកនាំក្រុង ស្រុកទាំង៩ ក្នុងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ធ្វើនៅបរិវេណខណ្ឌរដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យ។


ថ្លែងក្នុងឱនោះ​លោក យឹម សំណាង អភិបាលរងខេត្ត បានពាំនាំនៅ​ប្រសាស​ន៍ផ្តាំផ្ញើការ​សួរសុខ​ទុក្ខពីសំ​ណាក់ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ អ្នកតំណាងរាស្ត្រ មណ្ឌល ខេត្តបន្ទាយ​មានជ័យ និងឧត្តមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ និងលោកកជំទាវ ដល់ថ្នាក់ដឹកនាំក្រុង ស្រុកទាំង៩ ក្នុងខេត្តប​ន្ទាយមានជ័យ


លោក យឹម សំណាង បានបញ្ជាក់ថា៖ ពិធីប្រគល់កូនឈើនាពេលនេះ គឺដើម្បីបង្កើនធនធា​នធម្ម​ជាតិ​ឡើងវិញ ការពារធនធានធម្មជាតិ​ចម្រុះ និងកាត់បន្ថយឥទ្ធិពល អវិជ្ជមាននៃការប្រែប្រួល អាកា​ស​ធាតុ ជាពិសេ​សនោះគឺទុកជាសម្បិត្ត​ជាតិ និងជាសម្បិត្តសកល និងដើម្បីកែប្រែសោភ័ណ្ឌ​ភាពតំ​បន់រឺ​សាលរបស់ខ្លួន ដើម្បីលើកស្ទួយមុខមាត់ខេត្តបន្ទាយមានជ័យ។ ក៏ដូចជាដើម្បីថែរក្សាព្រៃឈើ និងការដាំដុះ​ព្រៃឈើ គឺដើម្បីរក្សា បរិស្ថានបៃតងនៃធនធា​នធម្មជាតិ គុណភាពដី ជម្រកមនុស្ស សត្វ ដែលអាច​អោយ យើងកាត់បន្ថយបាននូវភាពប្រឈមនឹងគ្រោះមហន្តរាយដោយគ្រោះរាំងស្ងួត បំរែបំរួលអាកាសធាតុ ភ្លើងឆេះព្រៃ ខ្យល់កន្ត្រាក់ ទឹកជំនន់ដែលបណ្តាលមក ពីការបាត់បង់ព្រៃឈើ ហើយព្រៃ​ឈើគឺជាប្រភពធនធម្មជាតិដ៏សំខាន់ សម្រាប់ប្រទេសជាតិ។


បន្ទាប់ពី​បញ្ចប់ការធ្វើពិធីប្រគល់កូនឈើជូនរួចមកលោក យឹម សំណាង និងក្រុមការងារ បានបន្តដំ​ណើរទៅវិ​ទ្យាល័យសម្ដេចឪ ដើម្បីចូលរួមជាមួយគណៈអភិបាលក្រុងសិរីសោភ័ណ ដឹកនាំដោយ​លោក ស្រេង សុផល នឹងលោក លោកស្រីប្រធា​នក្រុមប្រឹក្សាក្រុង គណៈអភិបាលរងក្រុង កងក​ម្លាំង​ទាំងបី មន្ត្រីរាជការ ខណ្ឌរដ្ឋបាលព្រៃឈើខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងក្រុមយុវជន ស...និងក្រុមយុវ​ជនអភិវឌ្ឍន៍ ដើម្បីរៀបចំពិធីការដាំកូនឈើផ្ទាល់ជានិមិត្តរូបផងដែរ៕



























Thursday, May 30, 2024

លោក យឹម សំណាង អញ្ជើញជាអធិបតី​ក្នុងកិច្ចប្រជុំក្រុម​ការងារប​ច្ចេកទេស​ចម្រុះវិស័យ​អប់រំថ្នាក់​ខេត្ត ត្រី​មាសទី២

ចំនួនអ្នកទស្សនា: Views

(បន្ទាយមានជ័យ) ដើម្បីបង្ហា​ញឲ្យឃើញនៅវឌ្ឍនភាពការងារ របស់ក្រុមកា​រងារបច្ចេកទេ​សចម្រុះ​វិស័​យអប់រំខេត្ត ក្នុងការចូលរួមអនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រទិស​ដៅអាទិភាពនានា របស់រា​ជរដ្ឋាភិបាល និងក្រសួង​អប់រំ យុវជន និងកីឡា។



នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ​មន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ បានបើក​កិច្ចប្រជុំក្រុមកា​រងារបច្ចេកទេ​សចម្រុះវិ​ស័យអប់រំថ្នាក់ខេត្តត្រីមា​សទី២ ដែលប្រព្រឹត្តទៅក្រោមអធិបតី​ភាពលោក យឹម សំណាង អភិបាល​រង​ខេត្តបន្ទាយមានជ័យ ។កិច្ចប្រជុំនេះបាន​ធ្វើនៅសាលប្រជុំ​មន្ទីរអប់រំយុ​វជននិងកីឡាខេត្តបន្ទា​យមានជ័យ ដោយមានកា​រអញ្ជើញចូ​លរួមពីរឯកឧត្តម ហ៊ូ ប៊ុនហេង ប្រធានក្រុម​បណ្ដាញ​អង្គការគាំ​ទ្រវិស័យអប់រំខេត្ត លោក ឈូ ​ប៊ុនរឿង ប្រធានមន្ទីរអ​ប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ និង​លោក​ លោកស្រី ប្រធាន.អនុប្រធា​នមន្ទីរ អង្គភាពនានាជុំវិញខេត្ត ​លោក លោកស្រី តំណាងអង្គការ​ដៃគូ​ជាតិ.អន្តរជាតិ និងប្រធា​នការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក មន្ត្រីអ​ប់រំគ្រប់​លំដាប់ថ្នាក់ ។


ថ្លែងក្នុងឱកាសនោះ​លោក យឹម សំណាង អភិបាលរងខេត្ត បានធ្វើការកោតសរសើរ និងវាយត​ម្លៃខ្ពស់​ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម អស់លោក លោកស្រី ដែលបាននិ​ងកំពុង​បន្តយក​ចិត្តទុក​ដាក់ និង​ជួយឧបត្ថម្ភ​គាំទ្រស​ម្ភារៈ ថវិកា និងបច្ចេកទេសជាដើម ក្នុងគោលបំណងចូ​លរួមចំ​ណែកលើ​កកម្ពស់គុណភាព និងប្រសិទ្ធភាពនៃវិស័យអប់រំ ក្នុងខេត្តឲ្យមា​នការរីក​ចម្រើនឈានឡើង។


លោក អភិបាលរងខេត្ត បានបញ្ជាក់ថា៖ ដើម្បីសម្រេចបា​នចក្ខុវិស័យ​កម្ពុជាក្លាយ​ជាប្រទេស​មានចំណូ​លខ្ពស់នៅឆ្នាំ២០៥០ រាជរដ្ឋាភិបាល​កម្ពុជាក្រោម​ការដឹកនាំដ៏​ឈ្លាសវៃរបស់សម្ដេចម​ហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់​អាទិភាព​ទៅលើវិ​ស័​យអប់រំ។ដោយបានបញ្ចូល "ការពង្រឹងគុណភាព អប់រំ កីឡា វិជ្ជាសាស្រ្ដ និងបច្ចេកវិ​ទ្យា"ទៅមុំទី១ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។


ទន្ទឹមជាមួយគ្នានោះលោក យឹម សំណាង បានសង្ឃឹមយ៉ាងមុតមាំថា៖ ឯកឧត្តម អស់លោក លោក​ស្រី និងចូលយ៉ាងសកម្មក្នុងការផ្ដល់ធាតុចូលសំខាន់ៗ សម្រាប់កិច្ចប្រជុំនាពេលនេះ ដើម្បីក្រុមកា​រងារមា​នលទ្ធភាព កំណត់ទិសដៅរួមគ្នាក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងមាន​សង្គមភាពជាមួយវិស័យដទៃទៀត៕