ត្បូងឃ្មុំ៖ល្បែងជល់មាន់ អាប៉ោង យូគីរនិងហ្គេមបាញ់ត្រី នៅច្រកដូង០៧ដើមនៅក្នុងភូមិដាឃុំដាស្រុកមេមត់ខេត្តត្បូងឃ្មុំ កំពង់បើកលេងយ៉ាងគគ្រឹក គគ្រេងនិងមានក្រុមញាណល្បែងជាច្រើនអ្នកកំពង់វក់និងល្បែងទាំងអស់នេះ ការបើបនល្បែងបញ្ជល់មាន់និងល្បែងសុីសងនេះធ្វើអោយក្រុមគ្រួសារពួកញាណល្បែងខ្លះមានការលែងលះគ្នា ខ្លះទៀតទៅដល់ផ្ទះឈ្លោះគ្នាវ៉ៃចានវ៉ៃឆ្នាំងធ្វើអោយមានអំពើរហង្សារក្នុងគ្រួសារជាដើម ។ល។
ការបើកបនល្បែងខាងលើនេះដែលគេស្គាល់ឈ្មោះថា លោក លឹម សព្វថ្ងៃនេះកំពង់មានឥទ្ឋិពលខ្លាំងក្នុងការបើកល្បែងសុីសងនិងបញ្ជល់មាន់នៅក្នុងខេត្តត្បូងឃ្មុំ ដែលគ្មានក្រែងរអារនិងមិនញញើតសម្តេចតេជោ ហ៊ុន សែននោះទេ ប្រហែលលោកលឹម ធំជាងសម្តេចតេជោហើយមើលទៅ ទើបមិនញញើតប្រសាសន៍សម្តេចតេជោ ហ៊ុន សែន បែបនេះ ទោះបីជាសម្តេចតេជោ ហ៊ុន សែននិង សម្តេច ស ខេង ខំប្រឹងអោយថ្នាក់ក្រោមជាតិទប់ស្កាត់និងបិទល្បែងសុីសងគ្រប់ប្រភេទយ៉ាងណាក៏ដោយក៏លោកលឹម បិទតែមួយដង្ហើមចង្រិតតែប៉ុណ្ណោះ។
បើតាប្រភពពីអ្នករសនៅម្តុំនោះបានប្រាប់ថាការបើកល្បែងបញ្ជល់មាន់នេះគឺគេមានថ្ងៃណាត់ជួបដែលជាថ្ងៃគូរពិសេសនិងជល់ដាក់លុយរាប់ពាន់ដុល្លាឯណោះនោះគឺថ្ងៃព្រហស្បត្តិ៍និងថ្ងៃសៅរ៍ ហើយថ្ងៃមិនមែនថ្ងៃពិសេសគឺគេលេងចាក់លុយធម្មតាគឺមួយគូរមិនក្រោម១លានរៀលនោះទេ ។
តែបើអាជ្ញាធរមានសម្ថកិច្ចវិញចាប់ពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ខេត្តគឺពួកគាត់មិនហ៊ានជាមួយជនញាណល្បែងឈ្មោះលឹមនេះឡើយគឺទុកអោយលោកលឹមធ្វើព្យុះធ្វើភ្លៀងបានតាមតែអំពើរចិត្តសូម្បីតែលោកអភិបាលខេត្តត្បូងឃ្មុំ ស្នងការខេត្តត្បូងឃ្មុំក៏មិនហ៊ាននិងលោកលឹមនេះដែរ យ៉ាងនេះហើយធ្វើប្រជាពលរដ្ឋនិងមហាជនដាក់ការសង្ស័យអាជ្ញាធរពីថ្នាក់ស្រុករហូតដល់ថ្នាក់ខេត្តថាប្រហែលត្រូវថ្នាំពុលឬត្រូវថ្នាំសណ្តំរបស់លោកលឹមអស់ហើយមើលទៅទើបអស់លោកមិនព្រមបង្រ្កាបបនល្បែងលោកលឹមបែបនេះឬមួយដូចពាក្យលោកថាកន្ទលធំបន្លំដេក ។
ប្រជាពលរដ្ឋសូមសំណូមពរដល់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រនិងសម្តេច ស ខេង មានតែលោកទាំងពីរទេទើបអាចបង្រ្កាបនិងបិទបនល្បែងនេះបាន បើពុំដូច្នោះទេលោកលឹម នៅតែបន្តបើសៃវៀនបញ្ជល់មាន់និងល្បែងផ្សេងៗទៀតបានយ៉ាងរលូនជាក់ជាមិនខាន។
ចេញផ្សាយនៅថ្ងៃទី២០ខែ ធ្នូ ឆ្នាំ២០២២
អង្គភាព រស្មីបឹងយក្ខឡោម យើងខ្ញុំរង់ចាំស្រាយបំភ្លឺពីជនពាក់ព័ន្ឋគ្រប់ម៉ោងធ្វើការ អង្គភាពយើងខ្ញុំមិនមានចេតនារិះគន់ជាន់ពន្លិចនោះទេគឺរិះគន់ដើម្បីស្ថាបន្នាតែប៉ុណ្ណោះ
0 comments:
Post a Comment