ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Wednesday, March 08, 2023

ចាប់ខ្លួនគ្រូសីលឧកញ៉ា អ៊ឹម ប្រុស ពីបទឆបោក មានលាក់ទុកកាំភ្លើង៥ដើម និងគ្រាប់កាំភ្លើងជាង ២០០គ្រាប់នៅក្នុងផ្ទះ

ចំនួនអ្នកទស្សនា: Views

 

កំពង់ចាម៖ នៅវេលាម៉ោង11នាទីកាលពីថ្ងៃទី៧ខែ៣

ឆ្នាំ២០២៣ នគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដឹកនាំដោយលោកឧត្តម សេនីយ៍ត្រី អ៉ិត ដារ៉ា ស្នងការរងទទួលផែន ព្រហ្មទណ្ឌ ដឹកនាំសម្របសម្រួលផ្ទាល់ពីលោក តូច ឧត្តម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូងខេត្ត បានដឹកនាំចុះអនុវត្តសាលដីកាស្ថាពរ របស់សាលា ឧទ្ធរណ៍ត្បូងឃ្មុំ បង្គាប់ឲ្យចាប់ខ្លួនទណ្ឌិតឈ្មោះ អ៊ឹម ប្រុស ហៅ គ្រូសីល ងារជា ឧកញ៉ា អាយុ៥៦ឆ្នាំ មានទីលំ នៅភូមិអណ្តូងច្រុះ ឃុំអំពិលស្រុកកំពង់សៀម ពីបទ«ឆបោក»ប្រព្រឹត្ត នៅភូមិអណ្តូងច្រុះ ឃុំអំពិលស្រុកកំពង់សៀម កាលពីកំឡុងឆ្នាំ ២០១៥ _ឆ្នាំ២០១៧។



ក្នុងពេលកិច្ចប្រតិបត្តិការចាប់ខ្លួនជំនាញរកឃើញអាវុធខ្លី៥ដើម រួមមាន៖ ម៉ាកឡុក CF98ចំនួន៣ដើមម៉ាកK59ចំនួន១ដើមនិងម៉ាកCZ75 ចំនួន១ ដើម) រួមទាំងប័ណ្ណសម្គាល់អាវុធខ្លីផុតសុពលភាពចំនួន ១៥ សន្លឹកចន្លោះពីឆ្នាំ ២០០៧ និង២០០៨, គ្រាប់កាំភ្លើង

ចំនួន ២៥៩គ្រាប់ ម៉ាស៊ីនផ្ទុករូបភាពកាំម៉ារ៉ាសុវត្ថិភាពចំនួន២ គ្រឿង,ខ្នោះដៃចំនួន៥ គូ និងស្រោមខ្នោះចំនួន ៤។ជនល្មើលរួមនិងវត្ថុតាងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីបំពេញទម្រង់នីតិវិធី៕

នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ប្រាប់មន្ដ្រីក្រោមឱវាទថា ឆ្នាំ២០២៣នេះ ត្រូវការពារឲ្យបានដាច់ខាត នូវសុខសន្ដិភាព

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ៖ នៅឆ្នាំ២០២៣នេះនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រាប់ដល់មន្ដ្រីក្រោមឱវាទថា  ត្រូវការពារឲ្យបានដាច់ខាតនូវសុខសន្ដិភាព ព្រមទាំងធានាស្ថេរភាពសង្គមផងដែរ។

ក្នុងប្រជុំផ្សព្វផ្សាយការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ និងមិទ្ទិញអបអរសាទរខួបលើកទី១១២ ទិវាអន្ដរជាតិនារី ៨មីនា ឆ្នាំ២០២៣ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងថា «ការពារឲ្យបាន ដាច់ខាតនូវសុខសន្ដិភាព និងខឿនសន្ដិសុខជាតិ ធានាស្ថេរភាពសង្គម។ បន្ដប្រយុទ្ធប្រឆាំងបទល្មើស កាត់ បន្ថយបទល្មើស បង្កើនភាពកក់ក្ដៅ កាត់បន្ថយការភ័យខ្លាចរបស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន ទាំងបទល្មើស ព្រហ្មទណ្ឌ គ្រឿងញៀន ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ស្ដ្រី និងកុមារតាមគ្រប់ទម្រង់ ពិសេសយកចិត្តទុកដាក់លើ បញ្ហាតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន»។

នាយឧត្តមសេនីយ៍ បន្ដថា ត្រូវការពង្រឹងការងារសណ្ដាប់ធ្នាប់ចរាចរណ៍ និងអគ្គិភ័យ ហើយគោលដៅធំបំផុតកាត់បន្ថយគ្រោះថ្នាក់ ហើយការងារអាទិភាព គឺជំរុញការអប់រំឲ្យមានការចូលរួមពី ព្រោះកងកម្លាំងមិនអាចធ្វើតែឯកឯងបានទេ ពោលត្រូវតែមានការសហការ ជាមួយស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋ។

នាយឧត្តមសេនីយ៍បន្ថែមថា ចំពោះការងារព្រំដែន ត្រូវបន្ដកិច្ចសហការជាមួយកងទ័ពការពារព្រំដែន ការពារអធិបតេយ្យជាតិ ពិសេសពង្រឹងប្រព័ន្ធការពារតាមព្រំដែន បង្កើនកិច្ចសហការទប់ស្កាត់បទល្មើស លើកកម្ពស់សមត្ថភាពការហ្វឹកហាត់ និងការពង្រឹងស្មារតីសហការ ជាមួយប្រទេសជិតខាង។

លើសពីនេះ នាយឧត្តមសេនីយ៍ នេត សាវឿន បានលើកឡើងថា ចំពោះការងារនគរបាលប៉ុស្ដិ៍រដ្ឋបាល ត្រូវអនុវត្តឲ្យបានពេញលេញប្រកបដោយ ប្រសិទ្ធភាពនូវការងារនគរបាល និងសហគមន៍។ ការងារនេះជារឿងសំខាន់ ព្រោះជាចលករដ៏សំខាន់ ជំរុញការអនុវត្តគោលនយោបាយជាតិ ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព។ លើសពីនេះ ត្រូវជំរុញការបណ្ដុះបណ្ដាល មន្ដ្រីនគរបាលប៉ុស្ដិ៍ ការឧបត្ថម្ភគាំទ្រ និងផ្លាស់ប្ដូរឥរិយាបថក្នុងការ បម្រើសេវាជូនប្រជាពលរដ្ឋ ព្រមទាំងពង្រឹងការងារប្រចាំបញ្ជា និងអន្ដរាគមន៍ ត្រូវត្រៀមលក្ខណៈសម្បត្តិជាប្រចាំដើម្បីចេញ សង្គ្រោះនៅពេលមានហេតុការណ៍ និងគ្រប់គ្រងស្ថានការណ៍ នៅពេលមានហេតុការណ៍កើតឡើង៕

Tuesday, March 07, 2023

ស្រី្តកម្ពុជាជាកម្លាំងចលកររួមចំណែក នៃកំណើនសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ប្រទេសជាតិ

ចំនួនអ្នកទស្សនា: Views

ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានថ្លែងថា ស្រី្តកម្ពុជាជាកម្លាំងចលកររួមចំណែក នៃកំណើនសេដ្ឋកិច្ច ស្រ្តីមានកាលានុវត្តភាពក្នុងការអនុវត្តសិទ្ធិអភិវឌ្ឍន៍ចំណេះដឹងជំនាញ បច្ចេកទេស ដែលជាមូលដ្ឋានគ្រឹៈក្នុងការចូលរួមប្រកួតប្រជែង ប្រកបដោយសក្ដានុពលនៅក្នុងទីផ្សារសេដ្ឋកិច្ចជាតិនិងក្នុងតំបន់ហើយរួមចំណែក យ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រនិងងាយរងគ្រោះ។


ឯកឧត្ដម បានថ្លែងដូចនេះខណៈ អញ្ជើញរួមគ្នា ជាមួយស្រ្តីស្រុកកណ្ដាលស្ទឹង១៨ឃុំនិងស្រ្តីបញ្ជាការដ្ឋានអង្គរក្ស ជាង១ពាន់នាក់ ក្នុងឱកាសអបអសាទរខួបលើកទី១១២ ទិវានារីអន្តរជាតិ ៨មីនា ក្រោមប្រធានបទ " ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល " ។ រសៀលថ្ងៃទី៦មិនានៅទីបញ្ជាការដ្ឋានអង្គរក្សក្រុងតាខ្មៅខេត្តកណ្ដាល។


ឯកឧត្តម  ហ៊ីង ប៊ុនហៀង បានបន្តថា ស្រ្តីជាឆ្អឹងខ្នងនៃការ អភិវឌ្ឍសេដ្ឋកិច្ចសង្គម ចំពោះការងារបញ្រ្ជាបយេនឌ័រ ដែលជាកិច្ចការអន្តរវិស័យ ក្នុងការធានាបាននូវចីរភាព នៃសុខសន្តិភាព និងពន្លៀនល្បឿននៃកិច្ចអភិវឌ្ឍន៍ជាតិជាពិសេសក្នុងយុគសម័យឌីជីថល និងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។ ឯកឧត្ដមបានបញ្ជាក់ថា  រាជរដ្ឋាភិបាលបាននឹងកំពុងផ្ដោតការដោះស្រាយគំលាតយេនឌ័រក្នុងវិស័យឌីជីថល ជាពិសេសបង្កើនការចូលរួមរបស់ស្រ្តីក្នុងវិស័យឌីជីថលការប្រើប្រាស់បច្ចេកវិទ្យាដោយប្រសិទ្ធភាព ការអប់រំនិងចំណេះដឹងនិងជំនាញផ្នែកវិទ្យាសាស្រ្តបច្ចេកវិទ្យា វិស្វកម្ម សិល្បៈ ការច្នៃប្រឌិត និងគណិតវិទ្យា ។ ឯកឧត្ដម បានជម្រុញឱ្យស្រ្តីត្រូវតែបង្កើនភាពក្លាហាន ខណៈប្រមុខរាជរដ្ឋាភិបាលបានជម្រុញស្រ្តីជាថ្នាក់ដឹកនាំនៅក្នុងក្រសួង ស្ថាប័ន អង្គភាព ទូទាំងប្រទេសឱ្យស្រ្តីត្រូវអភិវឌ្ឍសមត្ថភាព ហ៊ានទទួលខុសត្រូវរួមចំណែកការកសាងសេដ្ឋកិច្ចសង្គម និងការលើកតម្កើងស្រ្តីនៅក្នុងស្រុកកណ្ដាលស្ទឹង១៨ឃុំនិងស្រ្តីបញ្ជាការដ្ឋានអង្គរក្សដើម្បីកាត់បន្ថយអំពើហឹង្សានៅក្នុងគ្រួសារនិងនៅក្នុងសង្គមជាតិ។ ឯកឧត្ដម ហ៊ីង ប៊ុនហៀង បានលើកឡើងថា ប្រសិនបើប្រទេសជាតិយើងមានសង្រ្គាម នាំឱ្យអសន្តិសុខអស្ថិរភាពនយោបាយ គ្មានសន្តិភាព យើងគ្មានពេលវេលាគិតគូរ ពីការអភិវឌ្ឍន៍ភូមិឃុំ សហគមន៍ស្រ្តី យ៉េនឌ័រ សិទ្ធិស្រ្តី សិទ្ធិកុមារ សិទ្ធិមនុស្សនោះទេ។ កត្តាសំខាន់គឺការពារសន្តិភាព ថែរក្សាសន្តិភាពឱ្យបានគង់វង្ស ហើយស្រ្តីក៏មានតួនាទីចូលរួមថែរក្សាសន្តិភាពការពារសន្តិភាពដែលមាននាពេលសព្វថ្ងៃនេះ។ សន្តិភាពមានតម្លៃណាស់ដើម្បីជម្រុញនូវការអភិវឌ្ឍប្រទេសជាតិជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋកូនចៅជំនាន់ក្រោយៗ ខ្លួនឯង គ្រួសារនិងសង្គមជាតិ។ក្នុងឱកាសនោះដែរឯកឧត្តម  ហ៊ីង ប៊ុនហៀងនិងលោកជំទាវ បានជូនវត្ថុអនុស្សាវរីយ៍ម្នាក់ទទួលបានសារុង១អាវ១និងថវិការ៥ម៉ឺនរៀលសម្រាប់អ្នកចូលរួមជាង១ពាន់នាក់។ដោយ-រ៉ាវុធ

Sunday, March 05, 2023

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ស្រ្តីខ្មែរនៅតែរក្សាបាននូវកិត្យានុភាពគ្រប់សម័យកាល

ចំនួនអ្នកទស្សនា: Views

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី អនុប្រធានគណបក្សប្រជាជនកម្ពុជា បានជួបសំណេះសំណាលជាមួយស្រ្តី​ ជាថ្នាក់ដឹកនាំនៃរដ្ឋបាលថ្នាក់ក្រោមជាតិ​នៅទូទាំងប្រទេស​ ដែលមានសមាជិកចូលរួមចំនួន​ សរុប​ ២៨៧នាក់​ និង អបអរសាទរខួបទី១១២ ទិវាអន្តរជាតិនារី ៨មីនា ២០២៣ ក្រោមមូលបទ «ស្រ្តីរួមគ្នា រក្សាសុខ សន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» នៅវិមាន ៧មករា នាររសៀលថ្ងៃអាទិត្យ ១៤កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ ។



ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បានពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខ ការនឹករលឹក ពីសំណាក់សម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ឯកឧត្តម លោក ជំទាវសមាជិកទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីថ្ងៃនេះ។



លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បាន កោតសសើរដល់ស្រ្តីថ្នាក់ដឹកនាំថ្នាក់ក្រោមជាតិ​ ដែលបានបំពេញការងារបានយ៉ាងល្អ និងទទួលបានគួរជាទីមោទនៈ​ ។  តាមរយៈ​ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩​ ក៏ដូចជាក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ​ សង្កាត់អណាត្តិទី៥​ ដោយទទួលបានការគាទ្រំសមាជិកគណបក្សប្រជាជនកម្ពុជានៅទូទាំងប្រទេស​ ។  ជ័យជម្នះដ៏ត្រចះត្រចង់នេះ កាន់តែបានបង្ហាញឱ្យឃើញច្បាស់ថា ប្រជាជនកម្ពុជាត្រូវការចាំបាច់  នូវតួនាទីដឹកនាំរបស់គណបក្សប្រជាជន កម្ពុជាទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់មូលដ្ឋាន ឃុំ ភូមិ សង្កាត់។​ ដោយឡែកនៅក្នុងថ្ងៃនេះផងដែរ​ ក៏មានវត្តមាន​ របស់លោកស្រ្តីជាមេឃុំ​ ៥អាណតិ​ ចំនួន​ ៩រូប​ បានចូលរួមផងដែរ​  តាមរយ:​ ការបំពេញការងារក្នុង​ ៥អាណត្តិនេះក៏បានបង្ហាញថា​

ស្រ្តីខ្មែរនៅតែរក្សាបាននូវកិត្យានុភាពគ្រប់សម័យកាល​ រួមមាន​ ៖
១.​  លោកស្រី​ ប្រាក់​ ម៉ាលី
២.​ លោកស្រី​ តៅ​ មន្ថា​
៣.​ លោកស្រី​ ប៉ែន​ អ៉ិន​
៤.​ លោកស្រី​ ទេព​ សោមុន្នី
៥.​ លោកស្រី​ ឮ​ ចិន្តា
៦.​ លោកស្រី​ ហៀង​ សុផល
៧.​ លោកស្រី​ សោម​ សុខុម
៨.​ លោកស្រី​ ឌុច​ ម៉ាលីន
៩.​ លោកស្រី​ តាំង​ គឹមឆេង

លោកជំទាវបានអំពាវនាវឲ្យស្រ្តីទាំងអស់គ្នាត្រូវ​ ៖
១.​ រួមគ្នាថែរក្សាសមិទ្ធិផលសន្តិភាព​ និងសមិទ្ធិផល​៧មករា​ ដែលសម្រេចបានយ៉ាងលំបាកបំផុតដោយខ្មែរខ្លួនឯងនេះឲ្យបាន​ ដេីម្បីចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍប្រទេសជាតិ​ ។
២.​ ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីសមិទ្ធិផលរបស់គណបក្សសម្រេចបាន
៣.​ ត្រូវធ្វេីអំពេីល្អ​ និងបម្រេីសេវាសាធារណ:ឲ្យបានល្អ​ជូនប្រជាពលរដ្ឋ
៤.​ មិនត្រូវសប្បាយនឹងសន្តិភាព​ ហេីយភ្លេចថែរក្សាសន្តិភាពនោះទេ​

ជាចុងក្រោយលោកជំទាវក៏បានឧបត្ថម្ភដល់​ ស្រ្តីចំនួន​ ១៨៨នាក់​ ជាប្រធានក្រុមប្រឹក្សាស្រុក​ អភិបាលស្រុក​ មេឃុំ​ ចៅសង្កាត់ក្នុងម្នាក់ៗទទួលបានថវិកា​ ១០ម៉ឺនរៀល​ និងក្រណាត់ប៉ាក់​ ១ដុំ​ ចំណែកឯស្រ្តី​ ៩៩នាក់ទៀត​ បានទទួលក្រណាត់ប៉ាក់១ដុំ​ ៕
ដោយថេត វិចិត្រ