ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Wednesday, June 30, 2021

មន្ត្រីសុខាភិបាល និងអាជ្ញាធរមូលដ្ឋាននៅស្រុកសេសានខេត្តស្តឹងត្រែងរៀបចំឲ្យមានទីតាំងត្រួតពិនិត្យវត្តមានប្រជាពលរដ្ឋចំនួន១៣កន្លែង

ចំនួនអ្នកទស្សនា: Views

 


ស្ទឹងត្រែង៖ មន្ត្រីសុខាភិបាល នៅតាមបណ្ដាប៉ុស្ដិ៍សុខភាព និងមណ្ឌលសុខភាពក្នុងស្រុកសេសាន បានសហការជាមួយអាជ្ញាធរមូលដ្ឋាន បំពេញកិច្ចការ ងារបង្ការនៅទីតាំងត្រួតពិនិត្យវត្តមានប្រជាពលរដ្ឋចំនួន១៣កន្លែង ផ្សេងៗពីគ្នា ដែលអាជ្ញាធរស្រុក បានរៀបចំឡើង។

អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា បន្តជួយប្រជាសហគមន៍ស្រុកកែវសីមាពីជំនាញធ្វើសិប្បកម្មឫស្សី ដែលមានគុណភាពនិងសោភ័ណភាព

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ៖ អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា បន្តជួយប្រជាសហគមន៍ស្រុកកែវសីមាពីជំនាញធ្វើសិប្បកម្មឫស្សីឱ្យមានគុណភាព និងសោភ័ណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ជួយបង្កើនប្រាក់ចំណូលជូនដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ។

គម្រោងបណ្តុះបណ្តាលប្រជាសហគមន៍ឱ្យចេះកែច្នៃផលិតសម្ភារប្រើប្រាស់ដោយដៃធ្វើពីឫស្សីក្នុងស្រុកនេះ ដើម្បីឱ្យពួកគាត់អាចរកប្រាក់ចំណូលបាននិងកាត់បន្ថយការចូលព្រៃរុករកអនុផលព្រៃឈើនិងបរបាញ់សត្វព្រៃខុសច្បាប់ ខណៈការ បង្រៀននេះមានការគាំទ្រពីទីភ្នាក់ងារជំនួយអាមេរិក USAID ក្រោមគម្រោងអភិរក្សដែនជម្រកសត្វព្រៃកែវសីមាមានរយៈពេល ៣ឆ្នាំរហូតដល់ឆ្នាំ ២០២១។

អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែមថា

លោក កែន សេរីរដ្ឋា ប្រធានអង្គការសមាគមអភិរក្សសត្វព្រៃ នៃកម្មវិធីប្រទេសកម្ពុជា ហៅកាត់ថា (WCS) បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា តាមការសង្កេត ប្រជាសហគមន៍មានថ្វីដៃអាចផលិតបានហើយ ប៉ុន្តែមិនទាន់ល្អឥត ខ្ចោះនិងនៅមានកម្រិត ដោយក្រុមការងារជំនាញនៅតែពង្រឹងស្នាដៃនិងគុណភាពរបស់ពួកគាត់បន្តទៀតផងដែរ ។

លោកបានបន្តថា ការផលិតគឺមានការលំបាកនិងមិនទាន់ល្អឥតខ្ចោះ ដោយត្រូវការចំហុយឫស្សីមុននឹងយកទៅធ្វើការកែច្នៃ ការដាក់មុខតំណ ការលាបថ្នាំ និងបញ្ហាដុះផ្សិតទៅលើផលិតផលមួយចំនួន ដោយសារតែមិនប្រើប្រាស់សារធាតុគីមី ដើម្បីរម្ងាប់ពពួកបាក់តេរីផ្សេងៗនោះ ។

សំឡេង«ក្រោយពីការណែនាំជំនាញជាមូលដ្ឋានមក យើងបានបណ្តុះបណ្តាលជាបន្តបន្ទាប់ទាក់ទងនឹងការច្នៃប្រឌិត ការកែលម្អផ្នែករចនាប័ទ្ម និងការធ្វើយ៉ាងណាឱ្យគុណភាពវត្ថុធាតុដើមមានគុណភាពខ្ពស់ អ៊ីចឹងមានការបណ្តុះបណ្តាលជាបន្តបន្ទាប់ ។ ការបណ្តុះបណ្តាលទៅលើការប្រមូលមតិ រិះគន់ស្ថាបនា ដើម្បីកែលម្អទៅលើគុណភាពដែលបានផលិត ដោយបានធ្វើជាបន្តបន្ទាប់និង ការបណ្តុះបណ្តាលទៅការកសាង ថ្នាលសម្រាប់បណ្តុះពូជឫស្សីនិងការដាំដុះ ដែលនេះជាការបណ្តុះបណ្តាលមួយចំនួនដែលបានធ្វើកន្លងមក »។

លោកបានបន្តទៀតថា អង្គការក៏មានបំណងពង្រីកទៅភូមិផ្សេងៗទៀតផងដែរ ប៉ុន្តែអាស្រ័យលើការចាប់អារម្មណ៍របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលអង្គការកំពុងតែពិនិត្យលទ្ធភាពនៅលើសហគមន៍ផ្សេង ដែលមានធនធានឫស្សីនេះដែរ និងការចាប់អារម្មណ៍របស់ប្រជាពលរដ្ឋ ។

លោកបានឱ្យដឹងទៀតថា ចំពោះទីផ្សារពុំមានបញ្ហាចោទនោះទេ ប៉ុន្តែបច្ចុប្បន្ននេះវិញខាងទេសចរណ៍មានមកទាក់ទងទិញច្រើន ហើយខាងសហគមន៍មិនអាចផ្គត់ផ្គង់បាន ដោយសារតែការផលិតនៅមានកម្រិត ខណៈដែលការផលិតបច្ចុប្បន្នសម្រាប់អ្នកទេសចរដែលបានដឹងតគ្នាប៉ុណ្ណោះ ។

គួរជម្រាបថា សិប្បកម្មផលិតសម្ភារប្រើប្រាស់ដោយដៃធ្វើពីឫស្សីក្នុងស្រុក មានដូចជា កំសៀវទឹក ប៉ាន់តែឈុត កាទឹកមានគម្រប កែវ ប្រអប់ដាក់ក្រដាស់ជូតមាត់ កាទឹកធំ កែវទៀនក្រអូប ស្មាព្យួអាវ បំពង់បំពងសំឡេងទូរស័ព្ទ កាទឹកតូច ពែង បំពង់ដាក់ប៊ិចខ្មៅដៃ សម្ភារផ្ទះបាយនិងថូផ្កា ជាដើម ៕


គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២១នេះ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា រួមទាំង អគាររដ្ឋបាលច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀនសម្រេចបានជាង២០ភាគរយ

ចំនួនអ្នកទស្សនា: Views

 


បន្ទាយមានជ័យ: ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបាន អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចុះពិនិត្យវឌ្ឍនភាព និងបច្ចេកទេសនៃការសាងសង់ អគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធនានានៅច្រកទ្វារព្រំដែនស្ទឹងបត់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងស្ថានទូតជប៉ុន តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរ ជាតិជប៉ុន(JICA) មន្ត្រីជំនាញ តំណាងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យ បច្ចេក ទេសផងដែរ។ គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២១នេះ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា រួមទាំងអគាររដ្ឋបាលនៅច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន ដែលស្ថិតក្នុងខេត្ដបន្ទាយមានជ័យ ជាប់ព្រំដែនរវាងកម្ពុជា និងថៃសម្រេចបាន២១,០៥ភាគរយ។ ការចុះ ពិនិត្យនេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃពុធ ៦រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាព បច្ចេកទេសនៃការសាងសង់ និងជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនប្រឹក្សាបច្ចេកទេសសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា រួមទាំងអគាររដ្ឋបាលនៅច្រកទ្វារ ព្រំដែនស្ទឹងបត់-បានណងអៀន ឱ្យមានគុណភាពខ្ពស់ ស្របតាមបទដ្ឋាន បច្ចេកទេសដូច មានចែងក្នុងកិច្ចសន្យា ឬសៀវភៅបន្ទុក ក៏ដូចជាដើម្បីពន្លឿនការងារសាងសង់ឱ្យបានរួច រាល់តាមកិច្ចសន្យាដែលបានកំណត់។

សូមជម្រាបថា ហេដ្ឋារចនាសម្ព័ន្ធទាំងនោះរួមមាន៖ អគារច្រកត្រួតពិនិត្យព្រំដែន សំណង់អគារអន្តេវាសិកដ្ឋាន ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ ”ឃ្លាំង និងទីលានកុងទីន័រ” និងអគាររដ្ឋបាលជាដើម សាងសង់ដោយក្រុមហ៊ុន CM Grand Development Co.,Ltd & Tan Kim Eng Co.,Ltd និងត្រួតពិនិត្យ លក្ខណៈបច្ចេកទេសដោយក្រុមហ៊ុន Team Consulting Engineering and Management PLC ចំណាយថវិកាប្រមាណ ៨៣៥ ២៥០ ១៦៨ បាត ក្រោមគម្រោងឥណទានទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង(NEDA) ចំណាយពេល២៤ខែ គិតរហូតមកដល់ចុងខែមិថុនា ឆ្នាំ២០២១ ដែលគម្រោងនេះ សម្រេចបានប្រមាណ២១,០៥ ភាគរយហើយ។

បើតាមក្រសួងសាធារណការបានឱ្យដឹងថា ការបើកច្រកព្រំដែនត្រង់ចំណុចស្ទឹងបត់-បានណងអៀននេះ នឹងបើកឱកាសយ៉ាងទូលំទូលាយដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងកាត់ដែន ការបង្កើតការងារធ្វើ និងការទាក់ទាញភ្ញៀវទេសចរ សំដៅលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិនៃប្រជាជាតិ ប្រទេសទាំងពីរកម្ពុជា និងថៃផងដែរ៕ដោយ រិទ្ធី ប្រភព៖ ក្រសួងសាធារណការ


កម្ពុជាវាយតម្លៃខ្ពស់ចំពោះភាគីចិនដែលពន្លឿនការសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈទោះក្នុងបរិបទកូវីដក៏ដោយ

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ៖ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខា ភិបាលនៃប្រទេសកម្ពុជាបានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះភាគីចិន ដែលកំពុងជំរុញដំណើរការសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ មានទីតាំងក្នុងរាជធានីភ្នំពេញ បើទោះបីជាកម្ពុជាកំពុងមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ខ្លាំងក្លា ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក៏ដោយ។

ឯកឧត្តមបានបញ្ជាក់ថា ដោយសារតែខិតខំប្រឹងប្រែងឥតឈប់ឈរបានធ្វើឲ្យគម្រោងសាងសង់ដំណើរការលឿននិងឆាប់រហ័ស ដោយភាគីចិនគ្រោងនឹងឲ្យមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ស្ថិតក្នុងខណ្ឌទួលគោកមួយនេះ ដាក់ដំណើរការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ជាការសាកល្បង នាខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។

ឯកឧត្តម រដ្ឋមន្ត្រីសុខាភិ បាល បានលើកឡើងបែបនេះ ក្នុងពេលអញ្ជើញពិនិត្យគម្រោងសាងសង់មន្ទីរពេទ្យមួយនេះ កាលពីថ្ងៃទី២៩ខែ មិថុនា ឆ្នាំ២០២១។ ក្រៅពីមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ឯកឧត្តម ម៉ម ប៊ុនហេង ក៏បានលើកឡើងពីជំនួយរបស់ភាគីចិនជាច្រើនទៀតដែរ លើវិស័យសុខាភិបាល ជូនដល់កម្ពុជា ដូចជា គម្រោងសាងសង់មន្ទីរពេទ្យនៅខេត្តត្បូងឃ្មុំ និងជំនួយក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ ជាច្រើនសន្ធឹកសន្ធាប់ ជាដើម។

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ មានកម្ពស់១១ ជាន់ គ្រោងចំណាយថវិកា ជាង៨០លានដុល្លារអាមេរិក ដើម្បីសាងសង់ ក្រោមជំនួយឥតសំណងរបស់មិត្ដចិន ដែលគ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរ នៅឆ្នាំ២០២២ខាងមុខនេះ៕


ក្រសួងសុខាភិបាលក្រើនរំលឹកប្រជាពលរដ្ឋដែលមានការចាំបាច់ទៅកន្លែងណាមួយត្រូវមិនឱ្យលើសពី១៥នាទីឡើយ

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួង សុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលមាន ការចាំបាច់ទៅកន្លែងណាមួយ ត្រូវមិនឱ្យលើសពី១៥នាទីឡើយ ដើម្បីបង្ការនិងទប់ ស្កាត់ការចម្លងពពួកវីរុសប្រភេទបំប្លែងថ្មី ព្រោះវីរុសបំប្លែងថ្មីនេះ ងាយនឹងវាយ លុកចូលក្នុងសរីរាង្គកាយលឿនបំផុត។

លោកជំទាវវជ្ជបណ្ឌិត ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិ បាលមានប្រសាសន៍ថា បច្ចុប្បន្នស្ថានភាពកូវីដ១៩ ក្នុងប្រទេសកម្ពុជា មានការវិវឌ្ឍន៍គួរឱ្យព្រួយបារម្ភ ស្របពេលដែលវីរុសបំប្លែងថ្មីត្រូវបានរកឃើញជាបន្តបន្ទាប់។ ហេតុនេះ លោកជំទាវវេជ្ជ បណ្ឌិត បានអំពាវនាវសាជាថ្មីម្ដងទៀត ដល់ប្រជាពលរដ្ឋបន្ដអនុវត្តវិធានការនានាដែលបានដាក់ចេញនាពេលកន្លង មក ជាពិសេស ៣កុំ ដើម្បីបង្ការ និងទប់ស្កាត់ការចម្លង ជំងឺកូវីដ១៩។ លោកជំទាវបន្តថា ដើម្បីឱ្យវិធានការ៣កុំ កាន់ តែមានប្រសិទ្ធភាពខ្ពស់ ក្នុងនោះប្រជាពលរដ្ឋមិនត្រូវទៅទីតាំងណាដែលបិទជិត ឬប្រមូលផ្ដុំនោះឡើយ ព្រោះទីតាំងទាំងនេះងាយនឹងឆ្លងជំងឺកូវីដ។ ប៉ុន្ដែក្នុងករណីទៅទីតាំងបិទជិត ឬប្រមូលផ្ដុំមនុស្ស មិនត្រូវនៅកន្លែងនោះលើសពី១៥នាទីនោះទេ ព្រោះលើសពី១៥នាទី ជាពេលវេលាមួយសម្រាប់ឱ្យវីរុសកូវីដ១៩ អាចវាយលុកចូលក្នុងសរីរាង្គបានលឿន។

« ខ្ញុំសុំលើកឧទាហរណ៍ថា ទីតាំង៣កុំហ្នឹងគឺកុំទៅកន្លែងមានមនុស្សច្រើន កុំទៅកន្លែងបិទជិតដែលមានមនុស្សច្រើន។ហើយកន្លែងណាមានមនុស្សច្រើនគឺទីប្រជុំជន ផ្សារដែលមានមនុស្សគឺ ជាបញ្ហា អ៊ីចឹងឱ្យទៅទិញម្ហូបម៉េចកើត មិនមែនទៅមិនកើតទេ ប៉ុន្តែអ្វីដែលជាការសំខាន់ គឺការចាត់ចែងរៀបចំឡើងវិញ នូវរបៀបរបបនៃការដែលយើងទៅស្វែងរកទិញទំនិញនៅតាមទីផ្សារ។ ធ្វើយ៉ាងណាកុំឱ្យខ្លួនយើងនេះនៅក្នុងទីតាំងនោះលើសពី ១៥នាទី នេះជាចំណុចសំខាន់មួយ។

បើចង់ទិញអ្វីត្រូវគិតពីផ្ទះឱ្យហើយ ថាយើងចង់ទិញអីគេ អ៊ីចឹងទៅដល់ភ្លាម គឺយើងអនុវត្តនូវវិធានការ៣ការពារ មានអាកុល ពាក់ម៉ាសអីជាដើម ហើយមិនត្រូវនៅទី នោះលើសពី១៥នាទី ព្រោះកាលណាយើងទៅលើ ស ពី១៥នាទី គឺជាពេលវេលាមួយឱ្យវីរុសកូវីដ១៩វាយលុកចូលក្នុងខ្លួនយើងលឿនណាស់។ នេះគឺជាមធ្យោបាយមួយកាត់បន្ថយជាអតិបរមានូវហានិភ័យនៃការចម្លងវីរុសកូវីដ១៩»។

លោកជំទាវវេជ្ជបណ្ឌិត បន្តអំពាវនាវដោយទទូចដល់ ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តការពារខ្លួន កុំភ្លេចខ្លួនឱ្យសោះ ដោយត្រូវចេះផ្លាស់ប្តូរទម្លាប់រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ១៩តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ ១៩ ដើម្បីកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ ១៩ ជាពិសេស ពពួកប្រភេទបំប្លែងថ្មីនេះ ឬក៏ប្រភេទថ្មីផ្សេងទៀតដែលអាចកើតមាននៅក្នុងប្រទេសកម្ពុជា។

លោកជំទាវវេជ្ជបណ្ឌិតបានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះទម្រាំតែរកឃើញបុគ្គលណាម្នាក់វិជ្ជមានជំងឺកូវីដ១៩ គឺស្ថានភាពរបស់ពួកគាត់ធ្ងន់ធ្ងរបាត់ទៅហើយ ដោយសារវីរុសបំប្លែងខ្លួនថ្មីនេះ ហើយនៅពេលខាងមុខយើងមិនទាន់ដឹងថា វីរុសកូវីដ១៩ បំប្លែងខ្លួនថ្មីយ៉ាងណាទៀតនោះទេ ដូចនេះសូមប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តន៍ វិធានការ ៣កុំនិង៣ការពារ ជាប់ជានិច្ច ព្រោះប្រសិនបើប្រជាពលរដ្ឋអនុវត្តន៍វិធានការនេះបានខ្ជាប់ខ្ជួននោះពលរដ្ឋខ្លួនឯង នឹងជៀសផុតពីការឆ្លងមេរោគកូវីដ-១៩ ដើម្បីឈានទៅកាត់ផ្តាច់ការចម្លងមេរោគដ៏កាចសាហាវមួយនេះ ពីសហគមន៍មូលដ្ឋានរបស់យើង៕

អភិបាលខេត្តកណ្តាល នាំយកអំណោយកាកបាទក្រហមកម្ពុជា ចែកជូនបងប្អូន ប្រជាពលរដ្ឋទាំង ២១០គ្រួសារ ស្ថិតនៅក្នុងភូមិសាស្ត្របិទខ្ទប់ នៅឃុំរកា ស្រុកកណ្តាលស្ទឹង

ចំនួនអ្នកទស្សនា: Views

 


កណ្តាល: ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកណ្តាល អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជាថវិកា និងគ្រឿងឧបភោគបរិភោគ ចែកជូនបងប្អូនប្រជាពលរដ្ឋទាំង២១០គ្រួសារ នៅក្នុងភូមិសាស្ត្របិទខ្ទប់ នៅឃុំរកា ស្រុកកណ្តាលស្ទឹង នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។

រូបថត៖ AKP-កណ្តាល


ឯកឧត្តម ម៉ែន​ វិបុល អញ្ជើញជាអធិបតីក្នុងពិធី​ប្រគល់ត្រា(គំរូថ្មី)មន្ទីរសុខាភិបាល​នៃរដ្ឋបាលខេត្តស្វាយរៀង

ចំនួនអ្នកទស្សនា: Views

 


(ស្វាយរៀង)៖ ឯកឧត្តម ម៉ែន​ វិបុល​ អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធី​ប្រគល់ត្រា(គំរូថ្មី)មន្ទីរសុខាភិបាល​នៃរដ្ឋបាលខេត្ត នាព្រឹកថ្ងៃពុធ៦រោច​ ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត​ លោកនាយករដ្ឋបាលសាលាខេត្ត​ លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត​ លោកនាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស​សាលាខេត្ត​ លោកប្រធានមន្ទីរពេទ្យបង្អែកខេត្ត​ លោកប្រធានការិយាល័យសុខាភិបាល​ស្រុកប្រតិបត្តិទាំង០៤​ និងលោកប្រធានមន្ទីរពេទ្យបង្អែកទាំង៥ក្នុងខេត្ត។

មានប្រសាសន៍នូវក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានលើកឡើងថា​ ចាប់តាំងពីខេត្តត្រូវបានផ្ទេរមកក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត មកដល់ពេលនេះ គឺមន្ទីរសុខាភិបាលខេត្ត និងអង្គភាពក្រោមឱវាទ នៅតែបន្តប្រើប្រាស់ត្រាចាស់នៅឡើយ ។​ ប៉ុន្តែដើម្បីឲ្យស្របទៅ​ នឹងបទដ្ឋាន នៃការផ្ទេរមុខងារគ្រប់គ្រងមកឲ្យរដ្ឋបាលខេត្តនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ ក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាល បានចេញប្រកាស​ស្ដីពីការកំណត់គំរូត្រាថ្មី សម្រាប់ប្រើប្រាស់ជំនួសត្រាចាស់ ហើយដែលយើងកំពុងរៀបចំពិធី​ប្រគល់-ទទួលនាពេលនេះ ។

ឯកឧត្តមបានធ្វើការណែនាំអំពីចំណុចសំខាន់ៗមួយចំនួនក្នុងការប្រើប្រាស់ត្រាគំរូថ្មីនេះមានដូចខាងក្រោម៖

១• ត្រាត្រូវរក្សាទុក និងគ្រប់គ្រងទុកដាក់ឲ្យបានគង់វង្សល្អ ចៀសវាងការបាត់បង់ និងការយកទៅប្រើប្រាស់ខុសគោលដៅ ។

២• ត្រាត្រូវតែរក្សាទុកនៅក្នុងការិយាល័យជំនាញដែលមានភារកិច្ច (ការិយាល័យរដ្ឋបាល)

៣• ត្រាគឺមិនត្រូវអនុញ្ញាតឲ្យទុកនៅក្រៅពីការិយាល័យខាងលើនេះ ឬយកតាមខ្លួនរបស់​អ្នកហត្ថលេខី ឬប្រធានអង្គភាព ឬអ្នកដែលមានភារកិច្ចគ្រប់គ្រង ឬបោះត្រាឡើយ ។

៤• មន្ត្រីដែលមានភារកិច្ចក្នុងការរក្សាទុក និងគ្រប់គ្រងត្រា គឺជាមន្ត្រីដែលទទួលបន្ទុកការងារ​​រដ្ឋបាល ចៀសវាងប្រគល់ជូនមន្ត្រីដែលគ្មានភារកិច្ច ។

៥• ការប្រើប្រាស់ត្រារបស់អង្គភាព ត្រូវមានការប្រុងប្រយ័ត្ន ត្រាត្រូវតែបោះលើឯកសារផ្លូវការស្របតាមតួនាទីភារកិច្ច និងបម្រើឲ្យប្រយោជន៍ស្របច្បាប់របស់អង្គភាព ចៀសវាងការប្រើប្រាស់លើឯកសារបម្រើឲ្យផលប្រយោជន៍បុគ្គល នាំឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់អង្គភាព ។

៦• ត្រាគំរូថ្មី ត្រូវចាប់ផ្ដើមប្រើប្រាស់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១តទៅ មានន័យថាត្រាចាស់ ក៏ត្រូវអស់សុពលភាពអនុវត្ត ចាប់ពីថ្ងៃនេះតទៅផងដែរ (រាល់ឯកសារដែលចុះកាលបរិច្ឆេទថ្ងៃទី១ ខែកក្កដា តទៅ គឺប្រើប្រាស់ត្រាគំរូថ្មី)។

៧• ត្រាចាស់ទាំងអស់ ត្រូវប្រគល់ជូនមករដ្ឋបាលខេត្តដើម្បីផ្ញើជូនក្រសួងមហាផ្ទៃរក្សាទុក ។

៨• អំពីការប្រើប្រាស់ត្រាថ្មីនេះ សូមឲ្យលោកនាយករដ្ឋបាល ចាត់ចែងរៀបចំសេចក្ដីជូនដំណឹងទៅដល់គ្រប់អង្គភាព និងអ្នកពាក់ព័ន្ធ ពីកាលបរិច្ឆេទនៃការបញ្ឈប់ការប្រើប្រាស់​ត្រាចាស់ និងកាលបរិច្ឆេទ នៃការចាប់ផ្ដើមប្រើប្រាស់ត្រាថ្មី (ដោយមានភ្ជាប់នូវគំរូត្រាថ្មី)។

ឯកឧត្តម​បន្តថា​ ក្នុងបរិបទនៃជំងឺកូវីដ១៩នេះ​ មន្ទីរសុខាភិបាលត្រូវបង្កើនការយកចិត្តទុកដាក់ ចូលរួមសហការអនុវត្តការងារចាក់វ៉ាក់សាំងដែលកំពុងប្រតិបត្តិការឲ្យមានដំណើរការល្អប្រកបដោយប្រសិទ្ធភាព​ និងរួមសហការគ្រប់ភាគីពាក់ព័ន្ធដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ និងសូមឲ្យមន្ទីរពេទ្យទាំងអស់ ត្រូវបន្តធានានិរន្តរភាពក្នុងកិច្ចការផ្ដល់សេវាសុខាភិបាល ជូនដល់គ្រប់អ្នកជំងឺដែលមកទទួលសេវានៅក្នុងមូលដ្ឋានសុខាភិបាល ។ ដោយើ មន្ទីរព័ត៍មានខេត្តស្វាយរៀង

ឯកឧត្តម គួច ចំរើន ទទួលអំណោយមនុស្សធម៌ ក្នុងទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា

ចំនួនអ្នកទស្សនា: Views

 


ព្រះសីហនុ: ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីលោកឧកញ៉ា មន្ត្រីរាជការ និងសប្បុរសជន ដើម្បីចូលរួមអបអរសាទរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ "ទាំងអស់គ្នារួមជាមួយកាកបាទ ក្រហមកម្ពុជា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងកសាងធនធានរបស់សង្គម" ដើម្បីយក មកប្រើប្រាស់បម្រើសកម្មភាពមនុស្សធម៌ជួយប្រជាពលរដ្ឋរងគ្រោះ ដែលជួបការលំបាក ដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ នាព្រឹកថ្ងៃពុធ ៦រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នៅស្នាក់ការសាខាកាក បាទក្រហមកម្ពុជាខេត្តព្រះសីហនុ ស្ថិតនៅសង្កាត់លេខ៣ ក្នុងក្រុងព្រះសីហនុ។

ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណចំពោះលោកឧកញ៉ា ទៀ វិចិត្រ ដែលបាន ចូលរួមសកម្មភាពការងារសង្គមជាមួយរដ្ឋបាលខេត្តព្រះសីហនុ និងលោកឧកញ៉ា ឯកឧត្តម លោកជំទាវ ម្ចាស់ក្រុមហ៊ុន សហគ្រាស និងបងប្អូនសប្បុរសជនដែលបាននាំយកថវិកា ឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីឱ្យសាខាមានថវិកា សម្ភារ និងធនធាន ដើម្បីយកមកបម្រើសកម្មភាពមនុស្សធម៌ចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលជួប ការលំបាកដោយ សារគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ពិសេសប្រជាពលរដ្ឋដែល កំពុងខ្វះខាតស្បៀងក្នុងអំឡុងជំងឺរាតត្បាតកូវីដ-១៩ ក្នុងខេត្តព្រះសីហនុ ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជាតិសាសន៍ ឬនិន្នាការនយោបាយ គឺធ្វើយ៉ាងណាយើង ជួយប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា មិនទុកឱ្យប្រជាពលរដ្ឋយើងណាម្នាក់ខ្វះខាត ស្បៀងស្លាប់។

ឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក៏បាន អំពាវនាវដល់លោកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនសប្បុរស ជនទាំងអស់បន្ត ជួយឧបត្ថម្ភគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ របស់ យើងបន្តទៀត ដើម្បីឱ្យសាខាមានធនធានថវិកា សម្ភារដើម្បីយកមកធ្វើការចែក ជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះមហន្តរាយ និងប្រជាពលរដ្ឋខ្វះ ខាតស្បៀងក្នុង អំឡុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នៅក្នុងខេត្តព្រះសីហនុ បានទាន់ពេលវេលា។

ឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បាន បញ្ជាក់ថា យើងពិនិត្យឃើញថា ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្រុមគ្រូពេទ្យរបស់ យើងអនុវត្តន៍បានយ៉ាងត្រឹមត្រូវ ដោយការអនុវត្តវិធានការសុខាភិបាល និងវិធានការ ៣.ការពារ និង ៣.កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩បាន ហើយការរក្សាគម្លាតសុវត្ថិភាព ធ្វើអនាម័យ និងពាក់ម៉ាសគឺជាអាវក្រោះទី១, ការចាក់វ៉ាក់សាំងជាអាវក្រោះទី២។ ទន្ទឹមនោះ យើងក៏បានធ្វើកិច្ចការពីរបន្ថែមទៀតគឺ៖ ទី១.មន្ទីរពិសោធន៍វិភាគរកមេរោគកូវីដ-១៩ និងទី២.យើងមានម៉ាស៊ីនផលិតអុកស៊ីសែន ដោយមិនចាំបាច់ឡើងទៅដឹកអុកស៊ីសែន មកពីរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា អំណោយដែលបានប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត មានដូចជា៖ ១.លោកឧកញ៉ា ទៀ វិចិត្រ អនុប្រធានកិត្តិយសសាខា និងលោកជំទាវ ឧបត្ថម្ភថវិកាចំនួន ២០.០០០ដុល្លារអាម៉េរិក, ២.លោកឧកញ៉ា ស៊ុន រី អនុប្រធាន កិត្តិយសសាខា និងលោកជំទាវ ឧបត្ថម្ភថវិកា ៣.៥០០ដុល្លារអាម៉េរិក, ៣.លោកឧញ៉ា គុយ ណាត អនុប្រធានកិត្តិយសសាខា និងលោកជំទាវ ឧបត្ថម្ភថវិកា ៣.៥០០ដុល្លារអាម៉េរិក, ៤.លោកឧកញ៉ា តាន់ តាក់ អនុប្រធានកិត្តិយសសាខា និងលោកជំទាវ ឧបត្ថម្ភថវិកា ៥.០០០ដុល្លារអាម៉េរិក, ៥. លោក លៀម សុដា អភិបាលរងខេត្ត ជាអនុប្រធានកិត្តិយសសាខា ឧបត្ថម្ភថវិកាចំនួន ១.០០០.០០០រៀល, ៦.លោក ឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវ ឧបត្ថម្ភថវិកាចំនួន ២០០.០០០រៀល និង ៥០០ដុល្លារអាម៉េរិក, ៧.អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្ទឹងហាវ ឧបត្ថម្ភថវិកា ៥.៥៨៣.០០០រៀល និង២.១០០ដុល្លារអាម៉េរិក, ៨.លោក ឌុំ នឿន អាហារដ្ឋាន អង្គរប៊ិច អូឈើទាល ឧបត្ថម្ភថវិកា ១.០០០ដុល្លារអាម៉េរិក៕ ដោយ ងូ សុមុនី


កម្ពុជា-ឥណ្ឌូនេស៊ី រៀបចំព្រឹត្តិការណ៍ជិះកង់រួមគ្នា នៅតំបន់រមណីយដ្ឋានអង្គរ ដើម្បីបង្កើនចំណងមិត្តភាព

ចំនួនអ្នកទស្សនា: Views

 


(សៀមរាប): ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងឯកឧត្តម សូឌីរាម៉ាន់ ហាសាំង (Sudirman Haseng) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំកម្ពុជា អញ្ជើញដឹកនាំកម្មវិធីជិះកង់រួមគ្នា កម្ពុជា- ឥណ្ឌូនេស៊ី នៅរមណីយដ្ឋានអង្គរ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ក្នុងគោលបំណងផ្សព្វផ្សាយ អំពីវប្បធម៌ និងអរិយធម៌កម្ពុជា និងឥណ្ឌូនេស៊ី ក៏ដូចជាបង្កើនចំណងមិត្តរវាងប្រជាជន និងប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ ខណៈដែលកម្មវិធីមួយចំនួនត្រូវបានខកខាន រយៈពេលជាង១ឆ្នាំកន្លងមក ដោយសារវិបត្តិនៃជំងឺកូវីដ១៩ ។

រូបថត៖ ឃុត សៅ


កីឡាការិនី ស៊ន សៀវម៉ី បង្ហាញឆន្ទៈចង់ប្រកួតជាលើកចុងក្រោយស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញ: ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៤ និងជាម្ចាស់មេដាយមាស ស៊ីហ្គេម៣ជំនាន់លើប្រភេទកីឡា តេក្វាន់ដូ WT របស់កម្ពុជា កីឡាការិនី ស៊ន សៀវម៉ី បានបង្ហាញឆន្ទៈមួយជាលើកចុងក្រោយ មុនពេល ចូល និវត្តន៍ពីអាជីពកីឡា ដោយចង់ចូលរួមប្រកួតប្រជែងមេដាយជាលើកចុងក្រោយ ពេលបញ្ចប់ការប្រកួត ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ដោយនាងចាត់ទុកថា នេះជាការប្រកួតជាប្រវត្តិសាស្ត្ររបស់ កម្ពុជា ហើយនាងចង់ចូលរួមម្តងទៀត ជាលើកចុងក្រោយ។

អត្តលិកអូឡាំពិកដ៏ឆ្នើមរបស់កម្ពុជារូបនេះអះអាងថា ប្រសិនបើមានឱកាសខ្លួនចង់ក្លាយជា អត្ត ពលិកកម្ពុជាម្នាក់ ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា និងលើកទង់ជាតិកម្ពុជា លើកចុងក្រោយ ក្នុងព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍នេះ នៅលើមាតុភូមិបស់ខ្លួន។ នេះជាការ លើកឡើងរបស់កីឡាការិនីដ៏លេចធ្លោរបស់កម្ពុជារូបនេះ នៅក្នុងទិវាអូឡាំពិកកាលពីថ្មីៗនេះ។

មិនតែប៉ុណ្ណោះ ស៊ន សៀវម៉ី ថែមទាំងបានចាត់ទុកស៊ីហ្គេមនៅកម្ពុជា គឺជាអស្ចារ្យជាងការប្រកួតកីឡាអូឡាំពិកទៀតផង ព្រោះនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា។ ស៊ន សៀវម៉ី បាន បញ្ជាក់ថា «ក្នុងនាមខ្ញុំជាអត្តពលិកអូឡាំពិក ខ្ញុំគិតថា កីឡាអូឡាំពិក ពិតជាអស្ចារ្យ និងសំខាន់ តែបើ ងាក មកមើលប្រទេសយើង គឺមានកម្រិតនៅឡើយ មានន័យថា ធនធានកីឡាករ-កីឡាការិនីរបស់យើងនៅ មានកម្រិត មិនទាន់អាចឈានដល់កម្រិតអូឡាំពិកនោះទេ។ ប៉ុន្ដែខ្ញុំគិតថា ស៊ីហ្គេមនៅកម្ពុជា គឺពិតជា អស្ចារ្យ ហើយធំ...ខ្ញុំគិតថា វាអស្ចារ្យជាងកីឡាអូឡាំពិតទៀត ព្រោះនេះជាលើកទី១ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ហើយបើសិនជាយើងជាកីឡាករ-កីឡាការិនី ដណ្ដើមបានមេដាយក្នុងប្រទេសរបស់ខ្លួន វាគឺជាមោទនភាព មួយដ៏អស្ចារ្យ ដែលយើងអាចយកមេដាយជូនជាតិ ក្នុងប្រទេសកម្ពុជាផ្ទាល់»។

កីឡាការិនីកម្ពស់ ១,៨៣ម៉ែត្ររូបនេះបន្ថែមថា «សម្រាប់ខ្ញុំជាអ្នកកីឡាម្នាក់ ទោះបីជាឥឡូវខ្ញុំសម្រាកពីកីឡា ប៉ុន្ដែចិត្ដស្រឡាញ់របស់ខ្ញុំនៅតែមាន ការគាំទ្ររបស់ខ្ញុំនៅតែមាន ហើយខ្ញុំគិតថា បើសិនជាខ្ញុំនៅតែមានឱកាស ខ្ញុំចង់តំណាងឱ្យកម្ពុជាម្នាក់នៅឆ្នាំ២០២៣ លើកទង់ជាតិកម្ពុជាជាលើកចុងក្រោយនៅស៊ីហ្គេម»។

គួរបញ្ជាក់ថា ស៊ន សៀវម៉ី ជាកីឡាការិនីតេក្វាន់ដូកម្រិតប្រវត្តិសាស្ដ្ររបស់កម្ពុជា រហូតត្រូវបានរាជរដ្ឋាភិបាលប្រសិទ្ធនាមជាវីរកីឡាការិនី បន្ទាប់ពី សៀវម៉ី បានកែប្រែប្រវត្តិសាស្ត្រ ដោយការដណ្តើមបានមេដាយមាសកីឡាស៊ីហ្គេម កាលពីឆ្នាំ២០១៤ នៅសាធារណរដ្ឋកូរ៉េ ក៏ដូចជាកីឡាការិនីកម្ពុជាដំបូងបំបែកកំណត់ត្រាប្រវត្តិសាស្ត្ររយៈ៦៤ឆ្នាំ តាមរយៈការប្រកួតជម្រុះជាប់ប្រចាំទ្វីបអាស៊ីដែលចូលរួមប្រកួតពេញសិទ្ធិកីឡាអូឡាំពិក ឆ្នាំ២០១៦ នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីលព្រមទាំងជាម្ចាស់មេដាយមាសកីឡាស៊ីហ្គេម៣សម័យកាលផងដែរ៕ដោយ ហេង ណាលីន