មណ្ឌលគិរី៖ក្រុមល្បាតសហគមន៍ភូមិអណ្ដូងក្រឡឹងឃុំសែនមនោរម្យស្រុកអូររាំងខេត្តមណ្ឌលគិរីបាចុះល្បាតបានឃើញអេស្កាវទ័រមួយគ្រឿងកំពុងតែធ្វើសកម្មភាពវាយព្រៃយកដីធ្វើជាកម្មសិទ្ឋឯកជននៅក្នុងដែនជម្រកសត្វព្រៃកែវសីមាស្ថិតនៅភូមិអណ្ដូងក្រឡឹង
សហគមន៍ភូមិអណ្ដូងក្រឡឹង នេះមកពីភាពអសកម្មពីមន្ត្រីបរិស្ថាន ចៅហ្វាយសុក្រហើយប្រហែលជាមានការឃុបឃិតគ្នាជាប្រព័ន្ឋផងមើលទៅ។
ប្រជាសហគមន៍ស្នើរសុំទៅនាយកដែនជម្រកសត្វព្រៃកែវសីមា ស្នើរសុំទៅប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីនិងលោកអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគីរីឯកឧត្តមស្វាយសំអ៊ាងសូមមេត្តាជួយចុះអន្តរាគមន៍និងបង្ក្រាបបទល្មើសឈូសឆាយដីព្រៃដើម្បីយកដីនេះផងបើមិនមានការអន្តរាគមន៍ទាន់ពេលវេលានោះទេព្រៃឈើនៅភូមិអណ្ដូងក្រឡឹងត្រូវរលាយអស់ជាក់ជាមិនខាន ។
យើងខ្ញុំជាប្រជាសហគមន៍ភូមិអណ្ដូងក្រឡឹងសង្ឃឹមថាលោក ស្វាយ សំអ៊ាង អភិបាលខេត្តមានចាត់វិធានការបង្ក្រាបពួកលោភលន់ដីព្រៃដែលជាដែនជម្រកសត្វព្រៃកែវសីមានេះផងទាន៕
0 comments:
Post a Comment