ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Tuesday, April 30, 2024

អភិបាលខេត្តប៉ៃលិន​ អញ្ជេីញចូលរួមកិច្ចប្រជុំគណៈ​កម្មាធិការព្រំដែនថ្នាក់ភូមិ​ភាគលើកទី១ ដើម្បីពិ​ភាក្សា​លើកិច្ចសហប្រតិប​ត្តិការវិស័យយោធា សន្តិសុខ និងដោះស្រាយរា​ល់បញ្ហាតា​មតំបន់ព្រំដែ​នឱ្យបាន​ឆាប់រហ័ស

ចំនួនអ្នកទស្សនា: Views

 

ប៉ៃលិន៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកង​ទ័ពជើងគោក​ មេបញ្ជាការ​ យោធភូមិភា​គទី៥ កងទ័ពជើងគោ​ក នៃព្រះរាជាណាចក្រកម្ពុជា​ និងលោកឧត្តមនាវីទោ សមរភូមិ ចាន់​ថូ មេបញ្ជាការកងបញ្ជាការ​ការពារព្រំដែន ច័ន្ទបុរី-​ត្រាត នៃព្រះរាជាណាចក្រថៃឡង់ដ៏ នឹង​បើកកិច្ច​ប្រជុំគណៈកម្មាធិការ​ព្រំដែន ថ្នាក់ភូមិភាគកម្ពុជាថៃ លើកទី១ (RBC) 



ដើម្បីលើ​កកម្ពស់វិ​ស័យសន្តិ​សុខ នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជាថៃ ឱ្យមា​នការឯកភាពគ្នា លើខ្លឹមសារកំ​ណត់ហេ​តុរួម ក្នុងកា​រកែសម្រួល​ ការអភិវឌ្ឍលើវិស័យផ្សេងៗ នឹងការរិតចំណងសម្ព័ន្ធមេត្រីភាព រវាងស្ថាប័ន​កងទ័​ពស្ថាប័នស៊ីវិល នៅតាមបន្ទាត់ព្រំដែន នៃប្រទេសទាំងពីរ។


កិច្ចប្រជុំនេះ នឹងត្រូវបានធ្វើឡើង នៅសា​លប្រជុំសណ្ឋាគារ New Travel Lodge ខេត្តច័ន្ទបុរី ដោយ​បានការចូលរួមពីលោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន, ឯកឧត្តមសុខ លូ អភិបាល​ខេត្តបា​ត់ដំបង, ឯកឧត្តមខូយ រីដា អភិបាលខេត្តពោធិ៍សាត់,ឯកឧត្តម ម៉ុនស៊ីទ្ធិ ផៃសានថ្នាក់វ៉ាត់ អភិបាល​ខេត្តច័ន្ទបុរី និងលោក ណាក់រុង ថេពសេនា អភិបាលស្តីទីខេត្តត្រាតព្រមទាំងនាយទាហាន នាយ​ទាហានរង នាយសេនាធិការ យោធភូមិភាគទី៥ កងទ័ពជើងគោក, កងបញ្ជាការការពារព្រំដែន ច័ន្ទបុរី-​ត្រាត, ថ្នាក់ដឹកនាំមន្ទីរអង្គភាពដែលមានការពាក់ព័ន្ធទាំង៥ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា និងព្រះ​រាជាណាចក្រថៃឡង់ដ៏យ៉ាងច្រើនកុះករ។


គួរជម្រាបជូនថា ការរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ កម្ពុជា-​ថៃ លើកទី១ (RBC)នេះ ជាការអនុវត្តតាមលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC-១៥) លើកទី១៥ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ នៅរាជធានីបាងកក នៃព្រះរាជាណាចក្រថៃឡង់ដ៏ ដែលកិច្ចប្រជុំបានឯកភាព ឱ្យមានការប្រជុំគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ រវាងកងបញ្ជាការ​កា​រពារព្រំដែន ច័ន្ទបុរី–ត្រាត ជាមួយយោធភូមិភាគទី៥ កងទ័ពជើងគោក នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឱ្យមានការពិភាក្សាគ្នា ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការ លើវិស័យយោធា សន្តិសុខ និង​វិស័យ​ផ្សេង​ៗទៀត ឱ្យកាន់តែល្អទ្វេឡើង ព្រមទាំងដោះស្រាយនូវរាល់បញ្ហា តាមតំបន់ព្រំដែ​នរួមគ្នាឱ្យបាន​ឆាប់​រហ័ស ព្រមទាំងជំរុញគោលនយោបាយ ការដោះស្រាយបញ្ហាតាមព្រំដែន ឆ្ពោះទៅរកប្រក្រតី​ភាពប្រសើរឡើង ដោយត្រូវរៀបចំកម្មវិធីប្រជុំប្តូរវេនគ្នា ក្នុង១ឆ្នាំម្តង ធ្វើជាម្ចាស់ផ្ទះ។


ខ្លឹមសារនៃកិច្ចប្រជុំពិភាក្សារសៀលនេះ គឺដើម្បីរំលឹក និងផ្សះផ្សារ ការយោគយល់គ្នា ក្នុងកិច្ចការពារ និងដោះស្រាយបញ្ហា ដែលកើតមានឡើងដោយប្រើយន្តការ ក្នុងក្របខ័ណ្ឌគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ រវាងយោធភូមិភាគទី៥ កងទ័ពជើងគោកជាមួយបញ្ជាការដ្ឋានការពារព្រំដែន ច័ន្ទបុរី-​ត្រាត ។


កិច្ចប្រជុំនឹងពិភាក្សាផ្លាស់ប្តូរ​យោបល់គ្នា ពាក់ព័ន្ធនឹងសភាពការណ៍បច្ចុប្បន្ន តាមបណ្តោយព្រំដែន កម្ពុជា–ថៃ និងពង្រឹងទំនាក់ទំនងឱ្យបានល្អប្រសើរ នៃប្រទេសទាំងពីរ ក្នុងការលើកកម្ពស់សេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការទ្វេរឡើងថែមទៀត ជាពិសេសកិច្ចសហប្រតិបត្តិការ ក្នុងថ្នាក់មូលដ្ឋាន ដើម្បី​ដោះស្រា​យបញ្ហាផ្សេងៗ ដែលកើតមានឡើង និងបង្ការទប់ស្កាត់មិនឲ្យមានប​ញ្ហារីករាល​ដាល​បន្តទៀត៕





















ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវអាវុធហត្ថ ចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ

ចំនួនអ្នកទស្សនា: Views

 

(បន្ទាយមានជ័យ)៖លោ​កវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានក​ងរាជអាវុធហត្ថក្រុងប៉ោ​យ​ប៉ែត បានដឹ​កនាំកម្លាំង​ចុះប្រតិប​ត្តិការបង្រ្កាបក​រណីជួញដូរ និងប្រើប្រាស់​ដោយខុស​ច្បាប់នូ​វសារធាតុញៀន នៅចំណុច​មុខ​ខ្លោងទ្វារវត្តថ្មី ស្ថិតក្នុងភូមិបាលិ​លេយ្យ១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត 



ដោយ​ឃាត់ខ្លួនជនសង្ស័យ បានចំនួន០២នាក់ ១-ឈ្មោះ សូ សុភស្ស ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ាស៊ី​នត្រជាក់ បច្ចុប្បន្នរស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត (ជួញដូរ និងប្រើប្រាស់)និង២-ឈ្មោះ សែត រ៉ាមបូរ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាង​ម៉ាស៊ីនត្រជាក់ បច្ចុប្បន្នរស់​នៅភូមិមិត្តភាព សង្កាត់អូរជ្រៅ (ជួញដូរ និងប្រើប្រាស់) ព្រមទាំងចា​ប់យ​កសម្ភារៈវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន ០១កូនថង់កិប ទម្ងន់ ៣,១៨ក្រាម, ម៉ូតូ ចំនួន ០១គ្រឿងនិងទូរស័ព្ទ ចំនួន ០២គ្រឿងផងដែរ។


លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា មុនឈានដល់ការបង្រា្កប កម្លាំងមូលដ្ឋានក​ងរាជ​អាវុធ​ហត្ថក្រុង បានធ្វើការចុះល្បា​តក្នុងភូមិសាស្ត្រក្រុង ដល់ចំនុចកេីតហេតុ កម្លាំងបាន​ប្រទះ​ឃើញជន​សង្ស័យចំនួន០២នាក់ អង្គុយលើម៉ូតូគួរឱ្យសង្ស័យ ហេីយបា​នហៅមកសួរនាំ ព្រមទាំ​ងធ្វើកា​រឆែកឆេរលើខ្លួនជនសង្ស័យទាំងពីរនាក់រកឃើញមានគ្រឿងញៀន បានធ្វើការឃា​ត់ខ្លួ​នភ្លាមៗ នាំមក​កាន់មូលដ្ឋានមូលដ្ឋានកង​រាជអាវុធហត្ថក្រុង ដើម្បីចាត់ការតាមនីតិវិធី។


ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លេីយសារភាពថា ពួកខ្លួនពិតជា​បានទិញ​គ្រឿង​ញៀនមក​ទុកលក់ផង និងប្រើប្រាស់ខ្លួនឯងផង។ ដោយផ្អែកលេីចម្លេីយសារភាព និង​មានវត្ថុតាង​ជាក់ស្តែង កម្លាំងមូលដ្ឋានកងរា​ជអាវុធហត្ថក្រុង បានកសាងសំណុំរឿង​បញ្ជូនមក​បញ្ជាការ​ដ្ឋានកងរាជ​អាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។


លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រ​ឆាំងគ្រឿង​ញៀន បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕






ឯកឧត្តមអភិសន្តិប​ណ្ឌិត ស សុខា ចាត់នាយកខុទ្ទកា​ល័យ ​នាំថវិកា ៨០លានរៀល ជូនគ្រួសា​រយោធិនពលី ក្នុងឧបទ្ទ​វហេតុផ្ទុះគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ

ចំនួនអ្នកទស្សនា: Views

 

ខេត្តកំពង់ស្ពឺ៖ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹក​ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ បាន​ចាត់តាំងឯកឧត្តមសន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ​ក្រសួងម​ហាផ្ទៃ និងជានាយកខុទ្ទកាល័យ ដឹកនាំប្រតិភូ ចូលរួមរំលែកមរណទុក្ខ និងប្រគល់ថវិ​កាចំនួន ៨០លានរៀល 



ជូនឯកឧត្តមនាយ​ឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកង​យោធពលខេមរភូមិន្ទ ដើម្បីប្រគល់ជូនក្រុមគ្រួសារសពយោធិន ទាំង ២០រូប ដែលពលីក្នុង​ឧបទ្ទវហេតុផ្ទុះគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។


ក្នុងឱកាសនោះឯកឧ​ត្តមសន្តិបណ្ឌិត ខៀវ សុភ័គ បានជម្រាបជូនឯកឧត្តម​នាយឧត្តមសេនីយ៍​អគ្គ​មេបញ្ជាការ អំពីសេចក្ដីសោកស្ដាយជាពន់ពេក និងការចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ពីសំណា​ក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំង​ថ្នាក់ដឹកនាំ​មន្រ្តីរាជការស៊ីវិល មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ ជាមួយក្រុមគ្រួសារសពយោធិនពលី ក៏ដូចជា​ថ្នាក់ដឹកនាំ និងមន្រ្តីនៃកងយោធពលខេមរភូមិន្ទ ចំពោះការបាត់បង់ក្រុមគ្រួសារ និងធន​ធានមនុស្សរ​បស់អង្គភាព ព្រមទាំងបានជូនពរអ្នករងរបួសឱ្យឆាប់ជាសះស្បើយ។


ក្នុងនាមឯកឧត្តមអ​ភិសន្តិបណ្ឌិត ស សុខា ឯកឧត្តមសន្តិបណ្ឌិត ខៀវ សុភ័គ ក៏បានថ្លែងអំណរគុ​ណចំពោះកិច្ចសហប្រតិបត្តិការរបស់ក្រសួងការពារជាតិ ជាពិសេសកងយោធពលខេមរភូមិន្ទ ជា​មួយក្រសួងមហាផ្ទៃ លើការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ធ្វើឱ្យ​ក្រសួង​ទាំងពីរ មានលទ្ធភាពកាន់តែខ្ពស់និងគ្រប់ជ្រុងជ្រោយក្នុងការបំពេញតួនាទី និងភារកិច្ចប​ម្រើជាតិ និងប្រជាជន ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកា​លទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយទស្សនៈវិស័យជឿនលឿនរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។


ជាការឆ្លើយតប ឯកឧត្តមនា​យឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធព​លខេម​រភូមិន្ទ ក្នុង​នាមឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​ការពារជាតិ បានថ្លែងអំណរគុណគោរពជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងទឹកចិត្តប្រកបដោយភាតររបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការស៊ីវិល មន្រ្តីនគ​របាល​ជាតិ និងមន្រ្តីពន្ធនាគារ នៃក្រសួងមហាផ្ទៃ ដែលបានចូលរួមរំលែកមរណទុក្ខ និងរួមចំ​ណែកផ្ដល់នូវថវិកាជូនក្រុមគ្រួសារយោធិនពលី ទាំង ២០រូប។


ឯកឧត្តមនា​យឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានបញ្ជាក់ថាឧបទ្ទវហេតុនេះ គឺជាទុក្ខ​សោកដ៏​ក្រៀមក្រំមួយមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តកងយោធពលខេមរភូមិន្ទ សូម្បីតែក្នុង​ពេលមានស​មរ​ភូមិប្រ​យុទ្ធក៏ដោយឯកឧត្តម​នាយឧត្តមសេនីយ៍ បន្តទៀតថា ភ្លាមៗក្រោយកើតមានឧបទ្ទវហេតុ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នា​យករដ្ឋមន្រ្តីនៃកម្ពុជា បានដឹក​នាំបញ្ជានិងតាមដាន​យ៉ាង​យក​ចិត្តទុកដាក់ខ្ពស់បំផុត ទាំងការរៀបចំពិធីបុណ្យសពយោធិនពលី ព្រមទាំងការសង្គ្រោះ និងព្យា​បាលជនរងគ្រោះ


មុននឹងបញ្ចប់ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានជម្រាបជូនឯកឧត្តម​សន្តិបណ្ឌិតនា​យកខុទ្ទកាល័យឯកឧត្តមអភិសន្តិបណ្ឌិត អំពីការត្រៀមរៀបចំ​ប្រគល់ថវិកាជូនក្រុម​គ្រួសារយោធិន​ពលីឱ្យបានឆាប់។ ភាគីទាំងពីរ ក៏បានគោរពជូនពរថ្នាក់ដឹកនាំ និងជូនពរមន្រ្តីកងកម្លាំង ទាំងកម្លាំង​ន​គរ​បាលជាតិ និងកងយោធពលខេមរភូមិ សូមទទួលបានជោគជ័យក្នុងបេសកកម្មការពារជាតិ បេសកកម្មការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដើម្បីរួមចំណែកបន្តស​ម្រេចឱ្យបានជោគជ័យនូវយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល៕


















អ៊ីស្រាអែ​​លព្រួយបារម្ភថាIC​Cគ្រោងនឹងចេញដី​កាចាប់ខ្លួនមេដឹក​នាំមួយចំនួន

ចំនួនអ្នកទស្សនា: Views

 មន្ត្រី​អ៊ីស្រាអែលនិង​បរទេស​មួយ​ចំនួន​បាន​និយាយ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ថាICC អាច​នឹង​ចេញ​ដីកា​ចាប់​ខ្លួន​មេដឹកនាំ​អ៊ីស្រាអែល​មួយ​ចំនួន​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះលើ​បទ​ចោទ​ប្រកាន់​មួយ​ចំនួន។


ការចោទប្រកាន់ជុំវិញប្រទេសនេះរារាំងដំណើរការផ្តល់ជំនួយមនុស្សធម៌ដល់តំបន់ហ្គាហ្សាស្ទ្រីបក៏ដូចជាប្រតិកម្មខ្លាំងពេកចំពោះការវាយប្រហារដោយកងកម្លាំងហាម៉ាស់លើអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលា ឆ្នាំ២០២៣។លើសពីនេះ ពួកគេក៏បាននិយាយផងដែរថា ICC កំពុងពិចារណាលើដីកាចាប់ខ្លួនមេដឹកនាំក្រុមហាម៉ាស់។យោងតាមមន្ត្រី២នាក់ក្នុងចំណោមមន្ត្រីទាំងប្រាំខាងលើប្រសិនបើICC ជំរុញឱ្យមានដីកាចាប់ខ្លួនមេដឹកនាំអ៊ីស្រាអែលមួយចំនួនទំនងជានឹងត្រូវចោទប្រកាន់។ ក្នុង​ចំណោម​នោះ នាយក​រដ្ឋមន្ត្រី Benjamin Netanyahu អាច​នឹង​ស្ថិត​ក្នុង​បញ្ជី​ដែល​ត្រូវ​មាន​ដីកា​ស្វែង​រក។បច្ចុប្បន្ននេះ គេនៅមិនទាន់ដឹងច្បាស់ថាតើមេដឹកនាំណាដែលទទួលខុសត្រូវខាងក្រុមហាម៉ាស់ ជានរណា ក៏ដូចជាការចោទប្រកាន់អ្វីនឹងត្រូវទទួលខុសត្រូវ។មន្ត្រី​អ៊ីស្រាអែល​មិន​បាន​បង្ហាញ​ពី​មូលហេតុ​នៃ​ការ​ព្រួយ​បារម្ភ​របស់​ពួកគេ​អំពី​ចំណាត់ការ​របស់ ICC ហើយ​ក៏​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​ដែរ។ដីកាចាប់ខ្លួនរបស់ICCត្រូវបានពិភពលោកចាត់ទុកជាការចោទប្រកាន់ខាងសីលធម៌។ជាពិសេសសម្រាប់អ៊ីស្រាអែល ដែលត្រូវបានថ្កោលទោសយ៉ាងខ្លាំងក្លាពីអន្តរជាតិអស់រយៈពេលជាច្រើនខែជុំវិញយុទ្ធនាការយោធារបស់ខ្លួននៅហ្គាហ្សា។ មេដឹកនាំនៃសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល ប្រធានាធិបតីអាមេរិក Joe Biden ក៏បាននិយាយថា "នេះ(យុទ្ធនាការយោធារបស់អ៊ីស្រាអែលនៅហ្គាហ្សា) បានហួសពីដែនកំណត់"។ប្រធានរដ្ឋអាជ្ញា Karim Khan បានបញ្ជាក់កាលពីមុនថាក្រុមរបស់គាត់នៅICC កំពុងស៊ើបអង្កេត "បញ្ហាមួយចំនួនក្នុងអំឡុងពេលសង្រ្គាម"។ប៉ុន្តែបានបដិសេធមិនធ្វើអត្ថាធិប្បាយលើការរំពឹងទុកនៃប្រព័ន្ធផ្សព្វផ្សាយ។ការិយាល័យរបស់លោក Netanyahu ក៏មិនបានធ្វើអត្ថាធិប្បាយដែរ។ ទោះបីជាយ៉ាងណាក៏ដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃទី២៦ខែមេសាថា "ការអន្តរាគមន៍ណាមួយដោយ ICC នឹងបង្កើតគំរូដ៏គ្រោះថ្នាក់មួយ" ។ICC ដែលមានទីស្នាក់ការនៅទីក្រុងឡាអេ ប្រទេសហូឡង់គឺជាតុលាការអន្តរជាតិអចិន្ត្រៃយ៍តែមួយគត់នៅលើពិភពលោកដែលមានអំណាចក្នុងការកាត់ទោសបុគ្គលដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាមអំពើប្រល័យពូជសាសន៍និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ទីភ្នាក់ងារនេះមិនមែនជាកម្មសិទ្ធិរបស់កងកម្លាំងប៉ូលីសរបស់ខ្លួនទេ ។ប៉ុន្តែពឹងផ្អែកយ៉ាងខ្លាំងទៅលើរដ្ឋសមាជិកចំនួន១២៤របស់ខ្លួន រួមទាំងប្រទេសនៅអឺរ៉ុបភាគច្រើនផងដែរដើម្បីចាប់ខ្លួនជនជាប់ចោទ។តុលាការ ICC ផ្តោតលើបុគ្គលជាជាងរដ្ឋ បែងចែកវាពីតុលាការយុត្តិធម៌អន្តរជាតិ (ICJ)ដែលដោះស្រាយជម្លោះរវាងរដ្ឋ៕ប្រភពReuters

ប្រែសម្រួលដោយនាយកនិពន្ឋ៖សុិន សុខរ៉ា

Monday, April 29, 2024

អាជ្ញាធរក្រុង និងមន្ត្រីជំនាញ ចុះពិនិត្យការ​ជួលជុលប​ណ្តាញទុ​យោ​ទឹករបស់ក្រុមហ៊ុន​ទឹកស្អាត​ប៉ៃលិន ដើម្បីសម្រួល​ការប្រប្រាស់រប​ស់ពលរដ្ឋ

ចំនួនអ្នកទស្សនា: Views

 

(ប៉ៃលិន) ស្ទើរតែមួយក្រុងប៉ៃលិន​ទៅហើយដែលខ្វះទឹក​ស្អាតប្រើប្រាស់​១រយះនេះ ដោយប្រព័ន្ធ​ទឹកស្អាតរអាក់រអួល​ដោយសារប្រព័ន្ធទុយោមេ​បានធ្លាយបែកនៅកប់ក្រោមដី ធ្វើអោយក្រុម​ហ៊ុនទឹ​កស្អាត និងបុគ្គលិកនាំគ្នាបុក​ខួងរាវរក​ចំណុចដែល​បែកនោះអ​ស់ពេល​ជាច្រើនថ្ងៃធ្វើ​អោយប​ណ្តាញចែក​ចាយទឹកខ្វះទឹកប្រើប្រាស​ស្ទើរតែគ្រប់កន្លែងក្នុងក្រុងប៉ៃលិន។



ឆ្លើយតបនិងការខ្វះទឹកប្រើប្រាស់ពីសំណាក់ប្រជាពលរដ្ឋដែលរអូររឿងអត់ទឹកប្រើប្រាស់ខណ:មេឃឡើងកំ​ដៅខ្លង​ផង អ្នកខ្លះ​បង្ខំចិត្តនាំកូនចៅទៅមុជទឹកអូរអ្នកខ្លះទៀតក៍បានទិញទឹក​មកប្រើប្រាស់

ម្នាក់ៗច​លា​ចលស្ទើរតែ​ពេញក្រុងព្រោះ​បញ្ហាអត់ទឹ​កប្រើប្រាស់នេះ។


ឆ្លើយតម​និងអតិថិ​ជនរបស់ខ្លួនខាង ក្រុម​ហ៊ុនផ្គត់ផ្គង់ទឹកស្អាតខេត្តប៉ៃលិន នៅថ្ងៃទី២​៩ ខែមេ​សានេះ បានយកគ្រឿងចក្រមកជីកក​កាយរកនៅចំណុ​ចដែលបែក និងជួសជុលត ទុយោមេនេះ​ឡើងវិញ​មិនយូរទេ ទូទាំងក្រុង​ប៉ៃលិននិងមាន​ទឹកស្អាតប្រើប្រាសវិញ។ហើយខាង​ក្រុម​ហ៊ុននិ​ងសន្យាថានិងជួសជុលរួច​រាល់នៅពេលឆាប់ៗខាងមុខនេះ។


ជាមួយនិងការខ្វះទឹកនេះ លោក លី សុងហ៊ី អភិបា​លក្រុងប៉ៃលិន ក៍បានចុះទៅពិនិត្យជា​មួយម​ន្ត្រីជំនាញ​ដើម្បីពន្លឿនការងារ​នេះនិងបាន​ណែនាំអោយបងប្អូ​នប្រជាពលរដ្ខយើ​ងប្រើប្រាស់ទឹក​ដោយភាពស​ន្សំសំចៃខ្ពស់និងត្រូវបានអាង ធុង ពាងឬរបស់សំរាប់ស្តុបទឹកប្រើប្រាស់ ព្រោះរដូវ​នេះជា​រដូវក្តៅអាចនិងប្រឈមនិងខ្វះទឹកប្រើប្រាស់៕