ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Sunday, December 31, 2023

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខមេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ!

ចំនួនអ្នកទស្សនា: Views

 នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស-មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំ មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងនាយទាហាននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាច្រើនរូបទៀត ចុះសួរសុខទុក្ខ លោកឧត្តមសេនីយ៍ត្រី គង់ គីនី មេបញ្ជាការរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានជម្ងឺធ្ងន់ ត្រូវបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ 


ក្នុងឱកាសសួរសុខទុក្ខនេះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបង្ហាញនូវមនោសញ្ចេតនាព្រួយបារម្ភខ្លាំងបំផុត ចំពោះលោកឧត្តមសេនីយ៍ត្រី គង់ គីនី ដែលជានាយទាហាននៃកងរាជអាវុធហត្ថ ដ៏សកម្មការងារនិងមានការទទួលខុសត្រូវខ្ពស់ លើការងារប្រតិបត្តិការ ចូលរួម ការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ គ្រប់កម្មវិធី គ្រប់កាលៈទេសៈ និង ជាអ្នកស្រលាញ់ចូលចិត្តការងារលះបង់អស់ពីកម្លាំងកាយចិត្ត ភ្លាមៗប្រែក្លាយជាធ្លាក់ខ្លួនឈឺធ្ងន់មិនដឹងថាថ្ងៃណានឹងបានចូលបម្រើការងារវិញ ធ្វើឲ្យគ្រប់គ្នាមានការតក់ស្លុតនិងអាណិតអាសូរជាពន់ពេកចំពោះ លោកឧត្តមសេនីយ៍ត្រី គង់ គីនី ។ ព្រមជាមួយគ្នានោះ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមទាំង នាយ-នាយរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរួបរួមគ្នាបរិច្ចាគថវិកា ក្នុងស្មារតីសាមគ្គីភាព សរុបបានថវិកាចំនួន ១០,០០០ដុល្លារ និង ៣០ម៉ឺនរៀល រួមនឹងទឹកសុទ្ធ ភេសជ្ជៈ ០៨កេស ផ្លែឈើ ០១កន្ត្រក ហើយក្នុងនោះក៏មានថវិកា លោក យឹម ល្ខណ៍ និងភរិយា បានជួយឧបត្ថម្ភ ៥,០០០$ ក្នុងនាមជាមិត្តរួមការងារចាស់ យកទៅប្រគល់ជូនលោកឧត្តមសេនីយ៍ត្រី គង់ គីនី ដើម្បីទុកជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកជួយសម្រាលបន្ទុកក្នុងគ្រួសារផងដែរ។ 

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង  ក៏បានរំលឹកថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្តម ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់គិតគូពីសុខទុក្ខនិងឧបត្ថម្ភជាថវិកាចំនួន10លានរៀលជូនដល់ការព្យាបាលរបស់ លោកឧត្តមសេនីយ៍ត្រី គង់ គីនី និងថ្លែងអំណរគុណចំពោះ ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏ដូចជាក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត ដែលបានខ្នះខ្នែងជួយសម្របសម្រួល និងយកចិត្តទុកដាក់ក្នុងការព្យាបាលលោកឧត្តមសេនីយ៍ត្រី គង់ គីនី នៅក្នុងគ្រានេះ៕

Friday, December 29, 2023

ឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ ៖ កត្តាសុខសន្តិភាព​ទើបមាន​ការអ​ភិវឌ្ឍលើគ្រប់​វិស័យនៅទូ​ទាំងព្រះរាជាណាចក្រកម្ពុជា

ចំនួនអ្នកទស្សនា: Views

 

ខេត្តព្រះសីហនុ៖ថ្លែងក្នុង​ឱកាសបើ​កការដ្ឋាន​សាងស​ង់ទីលា​នវាយ​កូនហ្គោល​ Bay 19លើក​ដំបូង​នៅខេត្តព្រះ​សីហនុ ស្ថិតនៅភូមិអុង ឃុំរាម​ ស្រុកព្រៃន​ប់ ខេត្តព្រះសី​ហនុនៅ​ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២​០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានលើកឡើងថា កត្តាសុខ​សន្តិភាពទើ​បមា​នការអភិវឌ្ឍលើគ្រប់វិស័​យនៅទូទាំ​ងព្រះរា​ជាណាចក្រកម្ពុជា ជាក់ស្ដែ​ងដូចជា​ការសម្ពោធ​បើក​ការដ្ឋា​នសាងស​ង់ទីលានវា​យកូនហ្គោ​លលើក​ដំបូងនៅ​ខេត្តព្រះសីហនុ​នាពេលនេះ ក្នុងនា​មរដ្ឋ​បាលខេត្ត ឯកឧត្តម​មានការ​សប្បាយចិត្តនិ​ងគាំទ្រចំពោះ​ក្រុមហ៊ុនដែល​បានវិនិយោ​គទីលានវា​យកូន​ហ្គោល ដើម្បីផ្សារភ្ជាប់​ជាមួយនឹងវិស័​យទេ​សចរណ៍ផ្នែកកីឡាលើឆា​កអន្តរជាតិ។



ឯកឧត្តមអភិ​បាលខេត្តក៏បានបញ្ជាក់បន្ថែមថា ចំពោះការវិនិយោគលើការ​សាងសង់ទីលាន​កូនហ្គោលគឺ​បាន​ផ្ដល់សិទ្ធិឱ្យក្រុមហ៊ុ​នជាច្រើន​មកហើយតែមិន​ទទួលបានលទ្ធផ​លហើយ​ថ្ងៃនេះការ​បើកការដ្ឋាន​សាងស​ង់ទីលាន​វាយកូនហ្គោល​ Bay 19 នៃគម្រោង "BAY OF LIGHT” នៅទឹក​ដីខេត្តព្រះសីហនុ គឺជាមោ​ទនភាពថ្មីមួយ​ទៀតសម្រាប់​ការទាក់ទាញវិ​ស័យទេសចរណ៍​ផ្នែកវាយ​កូនហ្គោល​ដែ​លជាប្រភេទ​កីឡាទំនើបក្នុង​ការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជា​តិមកលេង​នៅលើទឹកដី​ខេត្តព្រះ​សីហនុ

ជាមួយ​គ្នា​នេះឯកឧត្តមអ​ភិបាលខេត្ត សូមលើកទឹកចិត្ត និងជំរុញឱ្យក្រុមហ៊ុន បន្តការវិនិ​យោគបន្ថែ​មទៀតក្នុងវិស័យទេសច​រណ៍កម្ពុជា ជាពិ​សេសក្នុងទឹកដីខេត្តព្រះសីហនុ ដែលមាន សក្តានុពលទេ​សចរណ៍​ភាគច្រើន ដើម្បីប្រែក្លាយក​ម្ពុជាទៅជាគោល​ដៅទេសចរ​ណ៍ឈានមុខក្នុង​តំបន់។​


លោក Edward Lee នាយកគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ BAY OF LIGHTS និងលោក Delton Wong អគ្គនាយកក្រុមហ៊ុន ម៉ាសវើក ខូលិធីឌី បានលើកឡើងថា ពិធីបើកកា​រដ្ឋានកីឡា​វាយកូនហ្គោ​លនាពេលនេះ​គឺជា​គោល​ដៅសម្រាប់​ទេសចរ​ណ៍កីឡាវាយកូ​នហ្គោល និងប្រៀបបានជា​ការបោះជំ​ហានថ្មីមួយទៀត​របស់គម្រោងអភិវឌ្ឍន៍​ក្នុងដំណើរឆ្ពោះទៅកាន់កា​រប្រែមុខមាត់ខេត្តព្រះ​សីហ​នុឱ្យក្លាយទៅ​ជាគោលដៅលំ​ដាប់ពិភព​លោកសម្រាប់​វិស័យទេសចរណ៍កីឡា​វាយកូនហ្គោល​ជាមួយនឹងទីលា​នវា​យកូនហ្គោល​នៅមាត់ស​មុទ្រស្តង់ដារUS​GAដំបូងបំផុតនៅ​ខេត្តព្រះសីហនុដំ​ណើរកា​រសាងសង់ទីលា​នវាយកូន​ហ្គោលគ្រោង​បញ្ចប់នៅឆ្នាំ២០២៧ និងការសា​ងសង់​នៃទីលា​នទាំងមូល​និងគ្រោងប​ញ្ចប់នៅឆ្នាំ​២០២៩ ដែលនឹង​ត្រៀមធ្វើឱ្យ​ខេត្តព្រះសីហនុក្លាយជាគោល​ដៅដ៏សាកសមស​ម្រាប់ព្រឹត្តិការ​ណ៍ប្រកួត​វាយកូន​ហ្គោលនៅក្នុងតំបន់ និងសម្រា​បការវាយ​កូនហ្គោលលំ​ហែចុងសប្តាហ៍ផងដែរ៕






សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ការប្រារព្ធខួបលើ​កទី២៥ នៃការ​បញ្ចប់សង្គ្រាម​ស៊ីវិលនៅ​កម្ពុជា និងខួប៥ឆាំ្ន នៃ​ការកសា​ងវិមានឈ្នះឈ្នះ

ចំនួនអ្នកទស្សនា: Views

 

(ភ្នំពេញ)៖សម្តេចម​ហាប​វរធិបតី ហ៊ុន​ ម៉ាណែ​ត នាយករដ្ឋមន្ត្រី នៃព្រះរា​ជាណា​ចក្រកម្ពុជានៅព្រឹក ថ្ងៃ​ទី២​៩ ខែធ្នូ ឆ្នាំ២០២​៣ នេះ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ​ការប្រារព្ធខួប​លើកទី ២៥ នៃការ​បញ្ចប់សង្គ្រា​មស៊ីវិលនៅកម្ពុ​ជា និងការអនុវត្តប្រក​ប ដោយជោ​គជ័​យនយោ​បាយ ឈ្នះ​ ឈ្នះ និង​ខួប​៥ឆាំ្ន​នៃកា​រក​សាង​វិមា​ន ​ឈ្នះ ​ឈ្នះ​



ការរៀ​បចំប្រា​រព្ធខួបលើ​កទី២៥ ​នៃការប​ញ្ចប់សង្គ្រាមស៊ីវិល​នៅកម្ពុជា និងការអនុវ​ត្តប្រកបដោយជោ​គជ័យ នយោបា​យឈ្នះឈ្នះ ជាការចងចាំនូវ​ការបញ្ចប់​សង្គ្រាមស៊ីវិល​ទាំងស្រុងនៅ​កម្ពុជា​នាំមកនូវ​សន្តិភាពនិងការ​ឯកភា​ពជាតិ​ពេញលេញ​ និងការអភិវឌ្ឍប្រទេ​សជាតិមកដល់សព្វថ្ងៃនេះការរៀប​ចំព្រឹត្តិកា​រណ៍នេះ​ស្របជាមួយខួប៥ឆ្នាំនៃកា​រកសាងវិមានឈ្នះ ឈ្នះដែ​លជាសំ​ណង់ប្រវត្តិសា​ស្ត្រដើម្បីរំឭកដល់វីរភាព និង​គុណតម្លៃ​នៃនយោបា​យឈ្នះឈ្នះ ដែលបា​នផ្តួចផ្តើម​ឡើងដោយ​សម្តេចអគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន ​ដែល​ជាស្ថាបនិក និងជា​មគ្គុទ្ទេស​ក៍ឯកសន្តិ​ភាព​នៃយើងនិងជា​ការបង្កើន​ការយល់​ដឹងពីប្រវត្តិសា​ស្ត្រជាតិ និងស្មារ​តីស្រលា​ញ់ជាតិមា​តុភូមិក្នុងកា​របន្ត​ថែ រក្សាស្ថិរ​ភាព សន្តិសុខ និងអភិវឌ្ឍន៍​ជាតិ មាតុភូមិ​យើង។


សម្តេចធិបតី ហ៊ុន ម៉ាណែត បា​នមានប្រសា​សន៍ថ្លែងអំណរគុណ​ដល់ក្រុមការងារសាងសង់ វិមាន​ឈ្នះ ឈ្នះ ទាំងអស់ដែ​លបានចំ​ណាយទាំងកម្លាំងកាយចិត្ត និងថវិកាក្នុងការក​សាងសង់នូ​វវិ​មានឈ្នះ ឈ្នះ ​ខណៈការ​ចំ​ណាយទាំងនេះ​គឺជាការបង្ហា​ញនូវការ​សាមគ្គីគ្នាក្នុងការលើកកម្ពស់ និងការ​កសាងនូវមជ្ឈមណ្ឌល សម្រាប់ផ្ទុកនូវប្រវត្តិសាស្រ្តរបស់កម្ពុជា ទុកដល់កូនចៅ​ជំនាន់​ក្រោយ


សម្តេចធិបតីបានមានប្រសាសន៍ថា ការសាងស​ង់នូវវិ​មានឈ្នះ ឈ្នះ គឺធ្វើឡើងដើ​ម្បីកូនខ្មែរទាំ​ងអ​ស់​គ្នា គ្រប់ជំនាន់​បានច​ង់ចាំនូវតម្លៃសន្តិភាព តថភាពពិ​តប្រាកដរ​បស់កម្ពុជា ហើយក៏បង្ហាញ​នូវនិមិ​ត្តរូប នៃសន្តិភាពរបស់កម្ពុជាឲ្យស្ថិតស្ថេរជារៀងរហូត​ទៅផងដែរសម្តេចធិ​បតីក៏បាន​ថ្លែងអំ​ណរគុណ​ដល់នាយ​ឧត្តមសេ​នីយ៍ ណឹម សុវត្ថិ ប្រធានក្រុមការងារសាងសង់វិមានឈ្នះ ឈ្នះ ដែលបា​នខិតខំសិក្សាស្រា​វជ្រាវយ៉ាងយក​ចិត្តទុកដាក់បំផុតក្នុងកា​រចុះស្រាវជ្រាវ​គ្រប់ទីកន្លែងនូវ​ប្រវត្តិសាស្រ្តពិតរប​ស់សម្តេចតេជោ ហ៊ុន សែន អតីតនាយ​ករដ្ឋមន្រ្តី និងតួអង្គសំ​ខាន់ដ៏ទៃទៀត រហូតដល់​ការសាងសង់នូវវិមាន ឈ្នះ ឈ្នះ សម្រាប់ផ្ទុកនូវប្រវត្តិសាស្រ្តទាំងនោះ ដើម្បីបង្ហា​ញនូវតថភា​ពពិតប្រា​កដរបស់កម្ពុជា ទាំងភា​ពជួរចត់ និ​ងភាពជោគជ័យនោះ


សម្តេចធិបតីនា​យករដ្ឋមន្ត្រី បាន​មានប្រសាសន៍ទៀត​ថា ការសា​ងសង់នូវវិមានឈ្នះ ឈ្នះ គឺធ្វើឡើង​ដើម្បីកូនខ្មែ​រទាំងអស់គ្នាគ្រប់ជំ​នាន់ចង់ចាំនូវតម្លៃសន្តិភាពតថ​ភាពពិតប្រាកដ របស់កម្ពុជា ហើយក៏​បង្ហាញនូវនិមិត្តរូបនៃសន្តិភាពរបស់កម្ពុជាឲ្យស្ថិតស្ថេរជារៀងរហូតទៅផងដែរ។ ការសា​ងសង់នូ​វវិមានឈ្នះ ឈ្នះ មិនមែ​នសាងស​ង់ឡើងដើម្បីសម្រាប់ទុកនូ​វប្រវត្តិសាស្រ្តបុគ្គ​លណាម្នាក់នោះទេ មិនមែនធ្វើឡើងសម្រាប់តែសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនោះទេ គឺធ្វើឡើង​ដើម្បីជាកា​របង្ហាញ និងទុកជា​តឹកតាងនូវប្រវត្តិសា​ស្រ្តពិតប្រាកដរបស់​កម្ពុជាដែ​លបានកើត​ឡើងពីអតីតកាល ​សម្រាប់ឲ្យកូ​នខ្មែរជំនា​ន់ក្រោយៗទៀតបានដឹង


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាក់អះ​អាងថា នយោបាយ ឈ្នះ ឈ្នះ បានជោ​គជ័យរហូ​តដល់ពេលនេះ គឺកើតចេ​ញពីការដា​ក់ចេញនូវគោ​លនយោបាយច្បា​ស់លាស់របស់​សម្តេច​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដោយមានការចូលរួមរបស់ប្រតិបត្តិករស្នូល ប្រតិបត្តិករ​ផ្សេងទៀតរួមទាំងប្រជាពលរដ្ឋ​ផងដែរ។ សម្តេច​បានចោទជាសំណួរថា ប្រសិន​បើក្នុងរយៈពេល២​៥ឆ្នាំមកនេះ កម្ពុជាពុំមានសុខសន្តិភាពទេ តើមានទាហាន នគរបាល ឬបង​ប្អូនទាំងអស់​ដែលកំពុងឈរនៅទីនេះមានប៉ុន្មាននាក់ ខណៈ វត្តមានរបស់បងប្អូននៅទីនេះ បានគឺជាផល​លាភដែលបា​នកើតឡើងចេញ​ពីសុខសន្តិភាពនេះហើយនោះ


សម្តេចធិបតី បានថ្លែងថា ប្រសិនបើមិនមាននយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃ​កម្ពុជាទេ តើក្នុងរយៈពេល២៥ឆ្នាំមកនេះ មានខេត្តណាខ្លះ​ទៅដែល​នឹងត្រូវប្រកា​សថា ជាខេត្តគ្មានមីន និងយុទ្ធភ​ណ្ឌមិនទាន់ផ្ទុះ? នេះជាសំណួរដែលត្រូវ ចោទសួរ​យើងទាំងអស់គ្នា?សម្តេចធិប​តី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា សុខសន្តិភាពបង្ករជម្រើស បង្កើតឱកា​សដល់កូនចៅខ្មែរគ្រប់​រូប ហើយផល​លាភនៃសុខសន្តិភាពនេះ មិនមែនបានត្រឹមតែ​បច្ចុប្បន្ននោះទេ គឺបានផលដ​ល់កូនខ្មែរគ្រប់ជំ​នាន់ និង​ជារៀងរ​ហូតតទៅ

សម្តេច​ធិបតី បានអះ​អាងថា រាជរដ្ឋាភិបា​លមានមហិច្ឆតាខ្ពស់​បំផុត ក្នុងកា​រលើកស្ទួយកិត្យានុភាពប្រទេសកម្ពុ​ជាឲ្យកាន់តែ​ខ្ពស់ត្រ​ដែតឡើង​បន្ថែមទៀតនៅ​លើ ឆាកអន្តរជាតិ និងបានដាក់ចេញ​នូវគោលដៅច្បាស់​លាស់ក្នុងឆ្នាំ២​០៥០ ជាប្រទេសចំណូ​លកម្រិតខ្ពស់ ខណៈ មហិច្ឆតាទាំងនេះ គឺដើម្បីផ​លប្រយោជន៍រប​ស់ប្រជាជន និងប្រទេ​សជាតិទាំងមូល











Thursday, December 28, 2023

ពិធីបើក «សិក្ខាសាលាចែករំលែកចំណេះដឹង កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណា​ក់កាល​ទី៣» ក្រោមអធិ​បតីភាព ឯក​ឧត្តម មា​ស សុផល អនុរដ្ឋលេខាធិការ​ ក្រសួងបរិស្ថាន

ចំនួនអ្នកទស្សនា: Views

 

ខេត្តព្រះសីហនុ៖ ឯកឧត្តម មា​ស សុផល អ​នុរដ្ឋលេខា​ធិការ ក្រសួ​ងបរិស្ថាន លោក ឡុង ឌីម៉ង់ អភិបាល​រង នៃគ​ណៈអភិបា​លខេត្តព្រះសី​ហនុ តំណាងរដ្ឋបាល​ខេត្ត នា​ព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០​២៣ អញ្ជើញជាអធិបតីក្នុងពិធីបើក «សិក្ខាសា​លាចែក​រំលែ​កចំណេះដឹង ក​ម្មវិធីសម្ព័ន្ធ​ភាពប្រែប្រួល​អាកាសធាតុកម្ពុជា​ ដំណាក់​កាលទី៣»



រដ្ឋបាលខេត្តបញ្ជាក់ថា សិក្ខាសា​លានេះបា​នរៀបចំឡើងក្នុង​គោលបំណ​ងដើម្បីចែករំលែ​កបទពិសោធ​ន៍ និងឧត្តមា​នុវត្តលើ​ការស្រាវជ្រា​វនវានុវត្តន៍ និងរបកគំហើ​ញថ្មីៗ លើគម្រោង​ឆ្លើយ​តប​នឹង​ការប្រែប្រួលអាកា​សធាតុរបស់​ក្រសួង ស្ថាប័ន សាកលវិទ្យាល័យ អង្គការដៃគូ និងអ្នក​ពាក់ព័ន្ធ និ​ងការលើ​កកម្ពស់កិច្ចសហប្រតិបត្តិការនានា

នាឱកាស​នោះ លោក​អភិបាលរងបាន គូសប​ញ្ជាក់ថា ប្រទេសកម្ពុជាយើង ក៏ជាប្រទេសដែ​លស្ថិត​ក្នុង​តំបន់ងា​យរងគ្រោះខ្លាំងពី​ការប្រែប្រួលអាកា​សធាតុ ក្នុងនោះខេត្តព្រះសីហនុ ដែលជា​ខេត្តតំប​ន់ឆ្នេ​រសមុទ្រ មានភា​ពប្រឈមខ្លាំង​ និង​ងា​យរ​ងឥទ្ធិពល នៃ​កា​រប្រែប្រួល​អា​កាស​ធាតុខុសប្លែកពី​ខេត្តដទៃនៅ​តំ​បន់ទំនា​ប៕





ក្រសួង​រ៉ែ និងថាមពល សហការជាមួយអាជ្ញាធរខេត្ដខេត្តកណ្តាល បើកវេទិកាសាធារ​ណៈ ផ្សព្វ​ផ្សាយ និងពិ​គ្រោះ​យោបល់​ជាមួយប្រ​ជាពលរ​ដ្ឋពាក់ព័ន្ធ នឹងការធ្វើអា​ជីវកម្មខ្សាច់​សំណង់ តា​មដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រ ស្រុកល្វាឯម និងស្រុក​កៀនស្វាយ

ចំនួនអ្នកទស្សនា: Views

 

ខេត្តកណ្តាល៖ លោក ប៊ុន ផេង អភិបាលរងខេត្តកណ្តាល លោក កែវ ទួត អគ្គនាយករង នៃអគ្គនា​យ​កដ្ឋានធន​ធានរ៉ែ ក្រសួងរ៉ែ និង​ថាមពល នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ​បានអញ្ជើញ​ចូលរួមវេទិកាសា​ធារណៈ ដើម្បីផ្សព្វផ្សាយ និងពិគ្រោះយោ​បល់ ជាមួយប្រជាព​លរដ្ឋ ពាក់ព័ន្ធនឹ​ងការធ្វើអាជី​វកម្មខ្សាច់​សំណង់​តាមដងទន្លេមេគង្គ ក្នុងឃុំល្វាស ឃុំកែវ ស្រុក​ល្វាឯម និងឃុំសំ​រោងធំ ស្រុក​កៀនស្វាយ របស់ក្រុមហ៊ុន គ្លូប៊លហ្គ្រីន (ខេមបូឌា)



លោក ប៊ុន ផេង អភិបាលរងខេត្ត បានបញ្ជាក់ថា ស្របពេល​ដែលប្រទេស​យើងកំពុងតែ​មានការអ​ភិវឌ្ឍដូចច្នេះ ខ្សាច់​ដែល​បានម​កពីអាជីវ​កម្មនេះ គឺសំខាន់ណាស់ សម្រាប់យ​កទៅកសាង​ហេដ្ឋារចនា​សម្ពន្ធ័ សាលារៀន អាគារផ្សេងៗ និងដើម្បីចា​ក់បំពេញទីតាំងមួយចំនួន ដើម្បីប្រយោ​ជន៍ក្នុងការ​ងារអភិវឌ្ឍនៅ​នាមមូលដ្ឋានការបូម​ស្តារ​ខ្សាច់​ និង​ដីល្បាយ​ខ្សាច់ក្នុងទ​ន្លេនេះ គឺជា​ផល​ប្រ​យោ​ជន៍រ​បស់​បងប្អូនប្រជា​ព​លរដ្ឋ ព្រោះ​ធ្វើឡើង​តាមបច្ចេកទេស និងមា​ន​អាជ្ញា​ប័ណ្ណត្រឹ​មត្រូវ ដេីម្បីសំ​រួលច​រន្តទឹក ធ្វើឱ្យ​ទន្លេមាន​សភាព​ជ្រៅឡើង​វិញ កាត់បន្ថយ​ការបាក់ច្រាំងទន្លេ និងផ្ត​ល់​ចំ​ណូ​លពន្ធម​កឲ្យ​ឃុំសម្រា​ប់អភិវឌ្ឍន៍​នៅមូលដ្ឋាន​ផងដែរ


ក្នុងនោះអភិបាលរងខេត្ត ក៏បា​នជំរុញ និងលើក​ទឹកចិត្តដល់​ប្រជាពលរដ្ឋត្រូវលើ​កឡើងនូវចម្ងល់ និងបញ្ហាប្រ​ឈមនា​នាឱ្យអស់ ដើម្បីមន្ត្រីជំ​នាញ ធ្វើការ​ពន្យល់ ប​កស្រាយ រា​ល់ចម្ងល់ទាំងឡាយ ត្រឡប់​ទៅវិញប្រកប​ដោយតម្លាភាព


លោក កែវ ទួត បានបញ្ជាក់​ថា បញ្ហាបាក់​ច្រាំងនេះ ​គឺយើងត្រូវ​ដោះស្រាយ ដោ​យអនុវត្តន៍ឱ្យត្រឹមត្រូវទៅ​តា​មវិធីសាស្រ្តប​ច្ចេកទេស ដូច្នេះ​ហើយ​ទើបក្រសួង និង​អាជ្ញាធ​រខេត្តរៀបចំ​វេទិកាសាធារ​ណៈ ជាមួយប្រជា​ពលរដ្ឋនេះ​ឡើង ដើម្បីធ្វើការប​កស្រាយបំភ្លឺទា​ក់ទិននឹងប​ញ្ហាបច្ចេកទេស​ជូនបងប្អូនបាន​ជ្រាប


ជាមួយគ្នានោះដែរ លោក កែវ ទួត ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋនៅតាមដងទន្លេ ទាំងអស់​មេត្តាចូលរួមតា​មដាននូវរាល់សកម្មភាពនានាដែល ខុសពីលក្ខខ័ណ្ឌរ​បស់ក្រ​សួងក្នុងការបូ​មខ្សាច់ ដូចជាបូមខ្សា​ច់​លើ​ស​ម៉ោ​ងកំណត់ បូមខុស​ទីតាំ​ងដែល​ក្រសួង​បានកំណត់ និងការដឹ​កជញ្ជូន​ខ្សាច់ខុ​សបទដ្ឋាន​បច្ចេកទេស ត្រូវរាយ​ការណ៍មកអាជ្ញាធរ និងក្រសួង​ជាបន្ទាន់តា​មរយៈលេខ​ទូរស័ព្ទលេខ ៧​២៧ បានគ្រប់​ពេ​លវេលា ​ដោយ​មិនអស់លុយ ហើយ​ថែមទាំង​រក្សានូវ​ការសម្ងាត់​ជូនផ​ងដែរ ដើម្បីឲ្យ សួងចា​ត់វិធានការផាពិន័យ ឬអាចឈាន​ទៅដល់ការ​បិទអាជីវ​កម្មតែម្ដង៕









អង្កការគ្រួសារកុមារ អភិវឌ្ឍន៍(FRA) ផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិត ៣៤អង្គ/នាក់ ក្នុង​ខេត្ត​បន្ទាយមានជ័យ

ចំនួនអ្នកទស្សនា: Views

 ខេត្ត​បន្ទាយមានជ័យ៖តម្លៃនៃការសិ​ក្សាទៅ​ជួយដល់ក្រុមគ្រួសារ និងជួយដ​ល់សង្គម​ជាតិទាំងមូល។ លោកស្រី យ៉ាំង អ៊ួយលីន នាយិ​កាអង្គការ​គ្រួសារ​កុមារអភិវឌ្ឍន៍​ហៅកាត់ថា FRA មកពីកោះ​តៃវ៉ាន់​ប្រចាំកម្ពុ​ជា​ មានប្រសាសន៍បែបនេះក្នុងឱកាស​អញ្ជើញ​សំណេះសំណាល​និងផ្តល់នូ​វអាហារូបក​រណ៍ដល់សាម​ណសិស្ស​សិស្សនិ​ស្សិតចំនួន ៣៤អង្គ/នាក់ នៅសាលាវិទ្យាល័យ​សម្ដេ​ចជាស៊ីម នៅ​ក្រុងសោភ័ណ ខេត្តបន្ទា​យមានជ័យ នៅព្រឹកថ្ងៃទី២៨ ​ខែធ្នូ ឆ្នាំ២០២៣ ដោយមានកា​រនិមន្ត​ជាអធិ​បតីភា​ពដោយ​ព្រះឧត្ដម​សីលញ្ញា​ណ ធុល សុធា ព្រះ​មេគណ​ខេត្ត​។



លោកស្រី យិន គឹមយាង អនុប្រធានមន្ទីរ​ធម្មការនិងសាសនា​ខេត្ត និងព្រះឧត្តម​សីលញ្ញាណ ធុល សុធា បានមា​នសង្ឃដីកា​និងប្រ​សាសន៍ សំដែ​ងនៅ​ទឹ​កចិត្តសប្បា​យរីករាយ ជ្រះថ្លាអរ​គុណចំ​ពោះអ​ង្គការ FRAតែងតែខិ​តខំប្រឹងប្រែងកៀ​ងគររកមូល​និធិពីសប្បុរ​សជនរស់​នៅកោះតៃវ៉ាន់ដែ​លបានចំ​ណាយ​ថវិកាម​កជួយ​ដល់ប្រ​ជាជន​ខ្មែរជា​បន្តបន្ទាប់រួម​មាន គឺផ្អែកសិក្សា មនុស្សធ​ម៍ព្រម​ទាំង​បាន​ជួយដ​ល់​សមិទ្ធផ​លនា​នានឹង វត្តអារាមដែ​លបានចំ​ណាយថ​វិការាប់​សិប​ម៉ឺនសែនដុល្លារ​សហរដ្ឋ​អាមេរិក ។ជាក់ស្តែងពេ​ល​នេះក៏​បាន​ចំណាយ​នៃ​ថវិកាប្រ​មាណជាង ១០០០០$(មួយម៉ឺន​ដុ​ល្លារ)សម្រា​ប់ផ្តល់នូវអា​ហារូបករណ៍​ដល់​សមណសិស្សនិស្សិត​ដោយក្នុងមួយអង្គ/នាក់​ទទួល​បាន ៥០០$(​ប្រាំរយដុល្លារ)​ហើយ​នេះ​គឺជា​សន្តាន​ចិត្តជួយស​ម្រាលនៃកា​រចំណាយក្នុងការសិក្សារបស់ សិស្សនិ​ស្សិត។

អ្នកស្រី យ៉ាំង អួយលីន នាយិកាអង្គការបានបញ្ជាក់ផងដែរថា សិស្សនិស្សិត​ទាំងអស់ដែ​លកំពុង​ឈាន​ចូល​សាកលវិទ្យាល័យ​និងទទួល​បានចំ​ណេះដឹងកាន់តែខ្ពស់ហើយ នេះគឺជា​ឱកាសពា​ក្យពេចន៍របស់​យើងត្រូវ​តែខិ​តខំរៀនសូត្រ​យក​ចិត្តទុក​ដាក់ ចា​ប់យ​កឱ​កាស កុំរំពឹ​ងគេផ្តល់ យើង​នូវទ្រព្យ​សម្បត្តិផ្សេងៗទៀត​ហេីយ​ពេលដែ​លរៀនបា​នខ្ពង់ខ្ពស់​ហើយនោះ ត្រូវជួ​យគ្នាស្រ​ឡាញ់គ្នា​ឯង ជាឈា​មជ័រខ្មែរ​តែមួយ ត្រូវចាំ​ថា យើងជាគ្រាប់ពូជមួយ សម្រាប់ជួយ​កសាងគ្រួសា​រនិងជួយដល់​សង្គមជាតិទាំងមូល៕






















អ្នកលេង២នាក់នៅឃុំស្រែព្រះចិត្តឆាវទាញដាវភ្លេតមកដេញកាប់បុរសម្នាក់កំពង់ខូចម៉ូតូ ឥឡូវដេកគុគស្អាត

ចំនួនអ្នកទស្សនា: Views

មណ្ឌលគិរី៖​ បុរសម្នាក់ត្រូវបានជនទំនេីងកាប់មួយកាំបិត​ ក្នុងករណីហិង្សាដោយចេតនា

កាលពីថ្ងៃទី២៧ខែធ្នូឆ្នាំ២០២៣នៅចំណុចអូរត្រូន ឃុំស្រែព្រះ ស្រុកកែវសីមា។ 



សមត្ថកិច្ចឲ្យដឹងថា​ ឈ្មោះ សឿន សារ៉ន បានជិះម៉ូតូពីចំណុចភូមិស្រែអំពិល ឃុំស្រែព្រះ មកលេងផ្ទះឈ្មោះ វឿន នៅភូមិស្រែព្រះ បានប្រហែល៤០នាទី ឈ្មោះរ៉ាត បានបបួលទៅលេងផ្ទះបងធម៌នៅចំណុចអូរត្រូន ពេលដល់អូរត្រូនម៉ូតូក៏ខូច ពួកគាត់ទាំងពីរនាក់ក៏ឈប់មើលម៉ូតូជួសជុលម៉ូតូ ខណៈពេលនោះក៏មានម៉ូតូកែឆ្នៃ១គ្រឿងទៀតជិះគ្នា០២នាក់ បានស្រែកជេរមកលេីពួកខ្លួន ហើយក៏ជិះទៅបាត់ទៅ ។​ បន្ទាប់មកឈ្មោះ សឿន សារ៉ន បាននាំគ្នាផឹកស្រារ មានគ្នា០៥នាក់ (អត់ស្គាល់ឈ្មោះ)រហូតដល់ម៉ោង១៩:០៥នាទី ឈ្មោះ សឿន សារ៉ន ជិះម៉ូតូមកដល់ចំណុច ចំការស្វាយចន្ទី ក៏ឃើញ០២នាក់ដែលជេរពីពេលថ្ងៃ ទាញដាវចុះមក កាប់ហើយរត់ឡើងម៉ូតូជិះទៅបាត់។​ ភ្លាមៗនោះ​ កម្លាំងសម្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់​  ទី១ ឈ្មោះ អឿន រតមុន្នី(ហៅ អាមុន្នី) ភេទប្រុស អាយុ២៤ឆ្នាំ ទីកន្លែងកំណើតភូមិស្រែព្រះ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី និងមានទីលំនៅរស់នៅភូមិស្រែព្រះ ឃុំស្រែព្រះ  ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។​ ទី២ឈ្មោះ ទូច រាត្រី  ភេទប្រុស អាយុ៣៣ឆ្នាំ ទីកន្លែងកំណើត ភូមិស្រែព្រះ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី និងមានទីលំនៅ រស់នៅភូមិស្រែព្រះ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី។




ជនរងគ្រោះមានឈ្មោះ  សឿន សារ៉ន  ភេទប្រុស អាយុ២៧ ឆ្នាំជនជាតិខ្មែរ មុខរបរ កសិករ មានទីកន្លែងកំណើតនៅភូមិកន្ទួត ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ  និងស្នាក់បណ្តោះអាសន្នភូមិស្រែព្រះ ឃុំស្រែព្រះ  ស្រុកកែវសីមា ខេត្តមណ្ឌលគីរី។​ របួសជើងឆ្វេង មួយកន្លែងចំ ជង្គង់ ប្រវែង១០.ស.ម ជម្រៅ ៥.ស.ម។​ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង០២នាក់ខាងលើ បានសារភាពថាខ្លួនពិតជាបបានដេញកាប់ទៅលើឈ្មោះ សឿន សារ៉ន ពិតប្រាកដមែន។សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖

១./ម៉ូតូកែឆ្នៃរ ចំនួន០១គ្រឿង។

២./ដាវចំនួន០១ដើម

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមា កំពុងកសាងសំណុំរឿងបញ្ចូនមកកាន់ស្នងការដើម្បីចាត់ការតាមនិតិវីធី ចំណែកជនរងគ្រោះកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ៕