ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Thursday, September 30, 2021

ទីភ្នាក់ងារផ្តល់ជំនួយសហរដ្ឋអាមេរិច ប្រកាសអំពីហិរញ្ញប្បទានថ្មី ដើម្បីធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ៖ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ - ទីភ្នាក់ងារផ្តល់ជំនួយសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ប្រកាសអំពីហិរញ្ញប្បទានបន្ថែមក្នុងទំហំទឹកប្រាក់៥លានដុល្លារសហរដ្ឋអាមេរិក ដើម្បីធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម តាមរយៈគម្រោងដែលមានឈ្មោះថា “ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម” ដែលនឹងត្រូវគ្រប់គ្រងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។ ហិរញ្ញប្បទានបន្ថែមនេះ នឹងធ្វើឲ្យសកម្មភាពប្រតិបត្តិការមានតម្លៃសរុបចំនួន ៦,៥លានដុល្លារសហរដ្ឋអាមេរិច។


ឯកអគ្គរដ្ឋទូតអាមេរិក W. Patrick Murphy បានថ្លែងថា៖ “យើងមានមោទនភាព ក្នុងការគាំទ្រដល់គម្រោងនេះ។ រដ្ឋាភិបាលសហរដ្ឋអាមេរិក មានសេចក្តីប្តេជ្ញាយូរអង្វែងក្នុងការលើកកម្ពស់សន្តិភាពនិងការផ្សះផ្សាជាតិ តាមរយៈការចងចាំអំពីប្រវត្តិសាស្ត្រខ្មែរក្រហម” គម្រោងនេះនឹងផ្តល់ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនូវការប្រើប្រាស់សេវាថែទាំសុខភាព ដែលសម្រួលដល់ស្ថានភាពជំងឺទូទៅ ក្តីព្រួយបារម្ភ ស្ថានភាពសង្គមសេដ្ឋកិច្ច និងបទពិសោធន៍ពេលឆ្លងកាត់ របបខ្មែរក្រហម។”

ការងារថ្មីមួយនេះនឹងធ្វើការសិក្សាស្រាវជ្រាវផ្ទាល់អំពីស្ថានភាពសុខុមាលភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងបន្ទាប់មក ធ្វើការប្រែក្លាយលទ្ធផលរកឃើញឲ្យ ទៅជាយុទ្ធនាការបង្កើនការយល់ដឹងរបស់ សាធារណៈ។ គម្រោងនេះនឹងធ្វើប្រតិបត្តិការនានាដើម្បីធ្វើឲ្យប្រសើរឡើងនូវសុខភាព សុខុមាលភាពនិងភាពសុខស្រួល របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅទូទាំងប្រទេស។

លោក ឆាំង យុ នាយកប្រតិបត្តិមជ្ឈមណ្ឌលឯកសារកម្ពុជាបានលើកឡើងថា “សោកនាដកម្ម និងភាពអយុត្តិធម៌ ដែលប្រជាជនកម្ពុជាទទួលរងនៅក្នុងរបបខ្មែរក្រហម មានទំហំមហាសាលដែលគ្មានអ្វីអាចជំនួសឬប៉ះប៉ូវជូនអ្នកទាំងអស់បានទេ។ ទោះបីជាយ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែងមួយនេះ គឺជាជំហានឆ្ពោះទៅសម្រេចបានការថែទាំនិងគាំពារដល់អ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម” ហិរញ្ញប្បទានពិសេស នេះ រួមបញ្ចូលនូវអ្នកស្ម័គ្រចិត្តប្រកបដោយភាពមោះមុតចំនួន៥០០នាក់ ដែលបំពេញការងារនៅទូទាំងប្រទេស ក្នុងការជួយនាំអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅក្នុងភូមិឋានរបស់ខ្លួនទៅមន្ទីរសុខភាពក្នុងសហគមន៍។

តាមរយៈការងារស្ម័គ្រចិត្តនេះ យុវជន-យុវនារី ទទួលបានឱកាសបង្ហាញចេញនូវភាពជាអ្នកដឹកនាំ រួមជាមួយនឹងការបំពេញការងារដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន  ដើម្បីគាំពារដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ក៏ដូចជាចំពោះប្រជាជាតិកម្ពុជា។ ទន្ទឹមនឹងនេះ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទទួលបានឱកាសចែករំលែករឿងរ៉ាវឆ្លងកាត់ផ្ទាល់ខ្លួននៅក្នុងអំឡុងរបបខ្មែរក្រហម ទៅកាន់ក្មេងជំនាន់ក្រោយ ដើម្បីធានាថាយើងនៅតែចងចាំ ពេលវេលាដ៏លំបាកយ៉ាងខ្លាំងមួយនោះ។ ជារួម គម្រោងនេះនឹងរំលេចនូវចរិក មនុស្សធម៌របស់យើង  និងពង្រឹងបន្ថែមនូវស្មារតី មិនងាយទ្រុឌទ្រោមរបស់ប្រជាជនកម្ពុជា។”

ឧទាហរណ៍ខ្លះៗនៃផែនការសកម្មភាពថ្មីទាំង នេះ រួមមាន ការបង្កើតជាអាហារូបករណ៍ក្នុងចំនួនកំណត់សម្រាប់សិស្ស សិក្សាផ្នែកវេជ្ជសាស្ត្រ សុខភាពផ្លូវចិត្ត សុខភាពសាធារណៈ និងសុខភាពបឋម។ សកម្មភាពខាងលើថែមទាំងផ្តើម ផងដែរ នូវ សកម្មភាពស្ម័គ្រចិត្តប្រតិបត្តិដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលគាំពារដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។

អំពីទីភ្នាក់ងារផ្តល់ជំនួយ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជានៅទូទាំង២៥រាជធានី-ខេត្តក្នុងប្រទេសកម្ពុជា ទីភ្នាក់ងារផ្តល់ជំនួយសហរដ្ឋអាមេរិក ធ្វើការជាមួយដៃគូកម្ពុជានិងអន្តរជាតិ ដើម្បីអនុវត្តកម្មវិធីនានា ជាប្រយោជន៍សម្រាប់ប្រជាជនកម្ពុជាទាំងអស់។ ការងាររបស់យើង ផ្តោតទៅលើការពង្រឹងអភិបាលកិច្ចប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស, ការធ្វើឲ្យប្រសើរឡើងនូវសុខភាពនិងអាហារូបត្ថម្ភ, ការទ្រទ្រង់ដល់ការអប់រំនិងការលូតលាស់របស់កុមារ, ការបង្កើនទិន្នផលកសិកម្មនិងសុវត្ថិភាពចំណីអាហារ, ការអភិរក្សព្រៃឈើនិងតំបន់រងទឹកភ្លៀង  រួមជាមួយនឹងការជួយដល់កសិករនិងប្រជាជនក្នុងតំបន់ឲ្យអាចសម្របខ្លួននិងកាត់បន្ថយគ្រោះថ្នាក់ធម្មជាតិ។ 

អំពីមជ្ឈមណ្ឌលឯកសារកម្ពុជាមជ្ឈមណ្ឌលឯកសារកម្ពុជា បង្កើតឡើងនៅឆ្នាំ១៩៩៥ បន្ទាប់ពីសភាសហរដ្ឋអាមេរិកអនុម័តឲ្យមានច្បាប់ស្តីពីយុត្តិធម៌សម្រាប់អំពើប្រល័យពូជសាសន៍ នៅក្នុងខែមេសា ឆ្នាំ១៩៩៤ ដែលចុះហត្ថលេខាចូលជាធរមានដោយប្រធានាធិបតី ឃ្លីនតុន។ រាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រមជ្ឈមណ្ឌលឯកសារកម្ពុជាជាផ្លូវការ។ មជ្ឈមណ្ឌលឯកសារកម្ពុជា បានទទួលការកោតសរសើរ និងមេដាយជាច្រើន សម្រាប់កិច្ចការគាំទ្រឲ្យមានការចងចាំនិងយុត្តិធម៌ សម្រាប់ជនរងគ្រោះនៃអំពើប្រល័យពូជសាសន៍នៅកម្ពុជា។ ក្នុងឆ្នាំ២០០៧ មជ្ឈមណ្ឌលឯកសារកម្ពុជា ទទួលបានពានរង្វាន់សិទ្ធិមនុស្ស ជូឌិត លី ស្ត្រូណាច់ ពីមជ្ឈមណ្ឌលយុត្តិធម៌និងការទទួលខុសត្រូវ។ នៅក្នុងឆ្នាំដដែល ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យដោះលែងយានយន្តដែល ក្រសួងសាធារណការ និងដឹកជញ្ជូនបានឃាត់ទុករយៈពេលមួយឆ្នាំ ក្នុងបទល្មើសនៃការដឹកជញ្ជូនលើសទម្ងន់

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ៖នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ដោះលែងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលផ្ទុយនឹងច្បាប់ចំនួន ២២៩គ្រឿង មុនកាលកំណត់ ដែលបានឃាត់ទុកនៅតាមស្ថានីយជញ្ជីង និងមន្ទីរសាធារណការ និងដឹកជញ្ជូនតាមបណ្តារាជធានី-ខេត្តមួយចំនួន។


សូមជំរាបថា នាពេលថ្មីៗនេះ ដោយស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ មានសភាពធូរស្រាល ហើយរាជរដ្ឋាភិបាលបានរៀបចំកែសម្រួល និងដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិក្នុងបរិបទក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ដូចជា៖ ការបើកឱ្យដំណើរការឡើងវិញ សាលារៀន ផ្សារទំនើប ផ្សារសាធារណៈ តំបន់ទេសចរណ៍ និងការស្ដារសកម្មភាពធុរកិច្ច អាជីវកម្ម សេដ្ឋកិច្ច និងសង្គម ផ្សេងៗទៀត។ ម្យ៉ាងវិញទៀត ដើម្បីស្ដារសេដ្ឋកិច្ចជាតិឡើងវិញ ជាពិសេសការគាំទ្រដល់ការរស់ឡើងវិញរបស់វិស័យឯកជន និងជាការលើកលែងបន្ធូរបន្ថយ និងផ្ដល់ឱកាសសារជាថ្មីនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរខាងមុខនេះ ដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់យានយន្តដែលក្រសួងសាធារណការ និងដឹកជញ្ជូនបានផាកពិន័យ និងការឃាត់ទុកយានយន្តក្នុងបទល្មើសដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ រាជរដ្ឋាភិបាលកម្ពុជានឹងអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូនដោះលែងយានយន្តទាំង ២២៩គ្រឿងខាងលើជូនទៅម្ចាស់យានយន្តដើម្បីប្រកបអាជីវកម្មឡើងវិញ។ ប៉ុន្តែយានយន្តទាំងឡាយណាដែលមិនទាន់បង់ប្រាក់ពិន័យត្រូវធ្វើការបង់ប្រាក់ពិន័យតាមច្បាប់កំណត់ជាមុនសិនទើបអនុញ្ញាតឱ្យមានការដោះលែង។

ថ្វីត្បិតតែរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យមានការដោះលែង និងបន្ធូរបន្ថយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះក៏ពិតមែន ប៉ុន្តែសូមម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដឹកជញ្ជូនទាំងឡាយគោរព និងអនុវត្តតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់ ហើយសូមឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវតែបន្តអនុវត្តយ៉ាងតឹងរ៉ឹងចំពោះយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ ដោយមិនមានការលើកលែងជាលើកទី២ ទៀតទេ។ ជាងនេះទៀត ក្រសួង ត្រូវខិតខំធ្វើការផ្សព្វផ្សាយជូនដំណឹងឱ្យបានទូលំទូលាយបន្ថែមទៀតអំពីច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានាដល់សាធារណជនទូទៅ ឱ្យបានយល់ដឹង និងជ្រួតជ្រាបកាន់តែច្បាស់។

ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាចក្រកម្ពុជា សូមកោតសរសើរដល់ក្រសួងសាធារណការ និងដឹកជញ្ជូន និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានអនុវត្តយ៉ាងម៉ឺងម៉ាត់ដោយឈរលើបទដ្ឋានច្បាប់នៃការដឹកជញ្ជូន លើការរឹតបន្តឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់៕

Wednesday, September 29, 2021

ភាពជោគជ័យដំបូងបំផុតរបស់សម្ដេចតេជោ​ ហ៊ុន​ សែន គឺ កើតចេញពីមនុស្យ៥នាក់ដែលគាំទ្រសម្តេច

ចំនួនអ្នកទស្សនា: Views

 កាកើតឡើងនៃភាពជោគជ័យដំបូងបំផុតរបស់សម្ដេចតេជោ​ ហ៊ុន​ សែន គឺ កើតចេញពីមនុស្យ៥នាក់ដែលគាំទ្រសម្តេច តែឥឡូវរហូតដល់បច្ចុប្បន្ន មានប្រជាជនស្ទើតែមួយនគរខ្មែ ជឿជាក់កាដឹកនាំរបស់សម្តេចតេជោ ជាប្រមុខថ្នាក់ដឹកនាំ ដែលហ៊ានលះបង់ក្តីសុខផ្ទាល់ខ្លួន ដើម្បីផ្តល់ក្តីសុខជូនជាតិនិងប្រជានរាស្រ្តខ្មែរ។


ក្រោមម្លប់សន្តិភាព នឹងពោរពេញទៅដោយការអភិវឌ្ឍន៍ជាតិ ដោយការហ៊ានលះបង់ក្តីសុខផ្ទាល់របស់សម្តេច កម្ពុជាទទួលបានសមិទ្ធិផលជាច្រើនរាប់មិនអស់ ដែលជាមរតកបន្សល់ទុកកេរដំណែលសម្រាប់ជនជាតិខ្មែរគ្រប់រូប ៕ អ៊ូពលៈ ចាងហ្វាងគេហទំព័របឹងរស្មីយក្ខឡោម

អរគុណសន្តិភាព  !!!

លោក យឹម ស៊ីណន ដែលជាសកម្មជនគណៈបក្យសង្រ្គោះជាតិ សសេរលិខិតមួយច្បាប់ ជូនសម្តេចតេជោ ហ៊ុន សែន និងបានប្រគល់ទៅរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ដើម្បីពិនិត្យមើលបញ្ហា បន្ទាប់ពីលោក យឹម ស៊ីណន និងក្រុមខ្លួនអះអាងថា ព្រឹត្តិការណ៍៩វិច្ឆិកា ដឹកនាំដោយ សម រង្ស៉ី ជាទង្វើខុសច្បាប់ទាំងស្រុង (2021-09-29 05:33pm)

ចំនួនអ្នកទស្សនា: Views

 (ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់នៅក្នុងកិច្ចសម្ភាសន៍ជាមួយលោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News ឱ្យដឹងភ្លាមៗថា សម្តេចតេជោបានទទួលរួចហើយនូវលិខិតរបស់លោក យឹម ស៊ីណន នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ ហើយលិខិតនេះសម្តេចក៏បានប្រគល់ ជូនទៅលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដើម្បីពិនិត្យមើលបញ្ហាទាំងឡាយ និងឱ្យខិតខំរកដំណោះស្រាយដើម្បីក្មួយៗទាំងអស់ចំនួន១០នាក់ ទទួលបានយុត្តិធម៌ ដែលតុលាការបានចោទប្រកាន់ពាក់ព័ន្ធករណីរដ្ឋប្រហារ៩ វិច្ឆិកា ខណៈលោក យឹម ស៊ីណន និងក្រុមរបស់ខ្លួនបានអះអាងតាមលិខិតថា ព្រឹត្តិការណ៍៩វិច្ឆិកា ដឹកនាំដោយ សម រង្ស៉ី ជាទង្វើខុសច្បាប់ទាំងស្រុង និងប្រមាថព្រះមហាក្សត្រ ហើយកន្លងមកក្រុមខ្លួនបានប្រកាសប្រឆាំងលើយុទ្ធនាការនេះ។


ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ខាងលើនេះធ្វើឡើង បន្ទាប់ពីលោក យឹម ស៊ីណន ជាអតីតប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ ប្រចាំនៅប្រទេស កូរ៉េខាងត្បូង បានសរសេរលិខិតមួយស្នើសុំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឱ្យជួយស្នើដល់អាជ្ញាធរមានសមត្ថកិច្ច ឱ្យដកការចោទប្រកាន់ទាំងឡាយ មកលើខ្លួន និងបក្ខពួក អំពីការពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៩វិច្ឆិកា។


នៅក្នុងលិខិតលោក យឹម ស៊ីណន បានបញ្ជាក់ដូច្នេះថា៖ «សូមប្រណិបត្តិសម្តេចពីចម្ងាយ និងសូមសម្តែងនូវបេតិសោមនស្សក្រៃលែង ដែលបានឃើញ សម្តេចស្នើឱ្យមានដកការចោទប្រកាន់ ចំពោះ លោក បណ្ឌិត សេង សារី ។ នេះគឺជាសុភវិនិច្ឆ័យដ៏ត្រឹមត្រូវ គួរឱ្យកោតសរសើរ និងគោរពពីមតិជាតិ និង អន្តរជាតិ។ ក្នុងស្មារតីនេះ ខ្ញុំបាទ និងសហការី ដែលជាសមាជិកចលនាយុវជនចំនួនដប់រូបទៀត ក៏សូមសម្តេចមេត្តាស្នើទៅអាជ្ញាធរមានសមត្ថកិច្ច ឱ្យដកការចោទប្រកាន់ទាំងឡាយដោយក្តីមេត្តា និងការអនុគ្រោះ»។


លោក យឹម ស៊ីណ្ណ បានរៀបរាប់ថា លោកបាទធ្លាប់ដឹកនាំការធ្វើបាតុកម្ម តស៊ូមតិអហិង្សា ដោយអនុវត្តតាមគោលការណ៍ និងលក្ខន្តិកៈគណបក្សសង្គ្រោះជាតិ គោរពតាមរដ្ឋធម្មនុញ និងច្បាប់នានានៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាសាកល។ ប៉ុន្តែជាអកុសលចលនាធ្វើមាតុភូមិនិវត្តន៍ ៩ វិច្ឆិកា ២០១៩ បានបង្កឱ្យមានការជេរប្រមាថព្រះមហាក្សត្រ និងបំផុសឱ្យមានការបះបោរពីសំណាក់មហាជន និងកងកម្លាំងប្រដាប់អាវុធឱ្យប្រឆាំង ទៅនឹងរដ្ឋាភិបាល។ល។ ដែលយុទ្ធនាការនេះ រូបលោក និងសហការីជិតស្និទ្ធទាំងនេះ មិនត្រឹមតែមិនគាំទ្រនោះទេ ថែមទាំងប្រកាសប្រឆាំងយ៉ាងដាច់អហង្កាទៀតផង។


«ដោយសារតែមូលហេតុនេះហើយ ទើបយើងខ្ញុំ ត្រូវបានបក្ខពួកជ្រុលនិយមក្នុងបក្សមួយចំនួននៃគណបក្ស សង្គ្រោះជាតិ វាយប្រហារ លាបពណ៌មួលបង្កាច់គ្រប់រូបភាព ដល់យើងខ្ញុំ។ នេះជារឿងអយុត្តិធម៌មួយ ហើយជាអកុសលមួយទៀតនោះ គឺយុទ្ធនាការខាងលើនេះបាននាំឱ្យមានការយល់ច្រឡំពីសំណាក់អាជ្ញាធរកម្ពុជា រហូតដល់មានការចោទប្រកាន់ ដល់ពួកយើងខ្ញុំថាបានចូលរួមជាមួយសកម្មភាពមាតុភូមិនិវត្តន៍ ៩ វិច្ឆិកា ២០១៩ នោះទៅវិញ ហើយថែមទាំងមានដីកាចាប់ ខ្លួនពីស្ថាប័នតុលាការទៀតផង»។ នេះបើតាមការបញ្ជាក់ក្នុងលិខិតរបស់ លោក យឹម ស៊ីណន។

សូមជំរាបថា ព្រឹត្តិការណ៍៩វិច្ឆិកា ឆ្នាំ២០១៩ ត្រូវបានបង្កើតឡើងដោយ លោក សម រង្ស៉ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដោយកំណត់ជាពេលវិលត្រឡប់មក ប្រទេសកម្ពុជាវិញ ជាមួយនឹងការអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធប្រឆាំងរាជរដ្ឋាភិបាល និងអំពាវនាវឱ្យប្រជាពលរដ្ឋងើបបះបោរ។ ព្រឹត្តិការណ៍នេះ បណ្តាលឱ្យមានការចាប់ខ្លួនអ្នកចូលរួម និងអ្នកគាំទ្រមួយចំនួន៕ រស្មីយក្ខឡោម

Tuesday, September 28, 2021

ដឹងរឿងពិតហើយ! ប្រធានសាខាហៅស្រីស្រស់មកប្រជុំនៅការិយាល័យតែពីរនាក់ គ្រាន់តែមកដល់ចាប់គ្នាចងដៃជើងច្របាច់ក ជាប់

ចំនួនអ្នកទស្សនា: Views

 ព្រៃវែង៖មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីស្ត្រីម្នាក់បានដេកបាត់បង់ជិវិតនៅក្នុងកន្លែងធ្វើការរបស់ខ្លួន ក្រោយប្រធានរបស់នាងបានហៅនាងមកធ្វើការប្រជុំតែ២នាក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលករណីនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីរសៀល​ថ្ងៃ​ទី២៦ ​កញ្ញា នៅត្រង់ចំណុចអាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ វិវឌ្ឍន៍​សាខា​ស្រុក​ស្វាយ​អ​ន្ទ​រតែម្តង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើយោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានឱ្យដឹងថា ស្ត្រី​រង​គ្រោះ​មានឈ្មោះ មុំ ចិន្តា អាយុ២៧ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​លេខ៨ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង និង​មានមុខរ​បរជា​ប្រធាន​គណនេយ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​វិវឌ្ឍន៍ សាខា​ស្រុក​ស្វាយ​អ​ន្ទ​រ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមការឱ្យដឹងពីបុគ្គលិកដែលបម្រើការនៅក្នុងអាគារខាងលើបានឱ្យដឹងថា នៅថ្ងៃកើតហេតុ មានបុគ្គលិក​ចូល​មក​ប្រចាំការ (វេន​យប់) ហើយ​បាន​ចូល​ទៅ​ខាងក្នុង​ពិនិត្យ​មើល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ដេក ​ស្លា .ប់ ​ម្នាក់ឯង នៅ​ក្នុង​បន្ទប់ធ្វើការ​បាត់​ទៅ​ហើយ ដោយ​មិនដឹង​​តាំងពី​ពេល​ណា និង​អ្នក​ណា​ជា​អ្នក ​ស .ម្លា .ប់​នោះ​ទេ ទើប​រាយ​ការណ៍​ទៅ​សមត្ថកិច្ច បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​ពេញ​កន្លែង​កើត​ហេតុតែ​ម្តង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បើតាមការឱ្យដឹងពីគ្រួសាររបស់នារីរងគ្រោះបានឱ្យដឹងថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ នារី​រង​គ្រោះ​បាន​ប្រាប់​ម្តាយ​ថា ប្រធាន​របស់​នាង​ ឈ្មោះ យ៉ុ​ម ច​ន្ថា ( ប្រធាន​សាខា ) បាន​ហៅ​នាង​ទៅ​ប្រជុំ​តែ​២​នាក់​នៅ​កន្លែងធ្វើការ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនដឹង​មានរឿង​អ្វី​នោះ​ទេ និយាយ​រួច​ក៏​ចេញ​ទៅ​បាត់ ​រហូត​ដល់​ល្ងាច​ស្រាប់តែ​ទទួល​បាន​ដំណឹង​ថា​កូនស្រី​ស្លាប់​បាត់​ទៅ​ហើយ​។ ក្រោយកើតហេតុ​សមត្ថកិច្ច​កំណត់​មុខសញ្ញា​ជនសង្ស័យបាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយ​ក៏​តាម​ស្រាវជ្រាវ​រហូត​ទទួល​បាន​ដំណឹង​ថាជនសង្ស័យបាន​ត្រឡប់​ទៅ​ផ្ទះ​នៅ​ឯ​ឃុំ​ពាមរ​ក៍ ស្រុក​ពាម​រក៍ ​ហើយ​ត្រូវ​បាន​គ្រួសារ​នាំ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​អ្នក​លឿង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទើប​សមត្ថកិច្ច​បន្ត​តាម​ទៅ​ដល់​មន្ទីរពេទ្យ និង​ដាក់​កម្លាំង​ការពារ​មិន​ឱ្យ​ជន 

សង្ស័យរត់គេចខ្ល​ន រហូត​ដល់​ព្រឹក​ឡើង ទើប​ក្រុម​គ្រូពេទ្យ​ប្រគល់​ឯកសារ​និង​ជនសង្ស័យ ​ឲ្យ​សមត្ថកិច្ច​នាំ​យក​ទៅ​កាន់​ស្រុក​ស្វាយ​អ​ន្ទ​រវិ​ញ នៅ​ព្រឹក​ថ្ងៃ​ទី២៧ កញ្ញា​នេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយការឃាត់ខ្លួនជនសង្ស័យ បានសារភាពថា ​រូបគេ​បាន​រៀបចំ​ផែនការ​ទុកជា​មុន ដោយ​ឲ្យ​បុគ្គលិក​ទាំងអស់ នាំ​គ្នា​ទៅ​ដើរ​លេង​កំសាន្ត​នៅ​ខេត្តកំពង់ចាម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​  បន្ទាប់​មក​ក៏​ហៅ​នារី​រង​គ្រោះ​ឲ្យ​ទៅ​កន្លែងធ្វើការ រួច​បង្ខំ​អោយ​នាង​ប្រាប់​លេខ​កូដ​សម្ងាត់​ទូដែក យក​លុយ​បាន​មួយ​ចំនួន​ធំ រួច​ក៏​ចាប់នារី​រង​គ្រោះ​ចងដៃ​ចង ជើង នឹង ​ច្របា ច់កខ្ទប់ដង្ហើមសម្លាប់ ​ចោល​តែ​ម្ដង​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ធ្វើ​សកម្មភាព​រួច ​រូបគេ​ក៏​យក​លុយដែល​យក​បាន​ពី​ក្នុង​ទូដែក ធ្វើ​ដំណើរ​ទៅ​ផ្ទះ​នៅ​ស្រុក​ពាម​រក៍ ហើយ​ជួបជុំ​ផឹកស៊ី​ជាមួយ​មិត្ត​ភក្តិ​បងប្អូនធ្វើ​ដូច​ធម្មតា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រហូត​ដល់​ល្ងាច​ទើប​សំដែង​ធ្វើ​ជា​ចុកពោះ​ឱ្យ​ប្រពន្ធ​មក​មើល ហើយ​ប្រាប់​ប្រពន្ធ​ថា «ខ្លួន​បាន​លេបថ្នាំ​កណ្តុរ» ទើប​ប្រពន្ធ​និង​ក្រុម​គ្រួសារ នាំ​គ្នា​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​អ្នក​លឿង​រហូត​ត្រូវ​បាន​សមត្ថកិច្ច​តាម​រក​ឃើញ​និង​ ចាប់ខ្លួន​បាន​តែ​ម្ដង​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ឧត្តមសេនីយ៍ត្រី ពៅ ​ជីវី បាន​បញ្ជាក់​ថា គិតត្រឹម​វេលា​ម៉ោង១០ព្រឹកថ្ងៃដដែល​នេះ សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនសង្ស័យ ​ឲ្យ​ទៅ​ធ្វើ​ត្រាប់ និង​ចាត់​កម្លាំង​ឱ្យ​ចុះ​ទៅ​តាម​ស្វែងរក​លុយ​មួយ​ចំនួន​ធំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែល​ជនសង្ស័យបាន​លួច ​យក​ទៅ​នោះ​ត្រឡប់​មក​វិញ​។   បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​សាលាដំបូង​ខេត្ត ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី​។


Monday, September 27, 2021

សាហាវព្រៃផ្សៃ!! ជនដៃដល់ម្នាក់ទាញកាំភ្លើងបាញ់ ក្មេងអ្នក រើសអេតចាយចំក្រោមក្លៀកមួយគ្រាប់ស្លាប់ភ្លាម

ចំនួនអ្នកទស្សនា: Views

 ពោធិ៍សែនជ័យ៖ហេតុការណ៍គួឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង០១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ កញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិចាក់ជ្រូក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ស.ព.មានឈ្មោះ ខឿន វ៉ាន់ឌឿន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរើសអេតចាយ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលជាមួយម្តាយម្តុំផ្សាព្រៃទា មានស្រុកកំណើត នៅភូមិស្ទឹងរាំង ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។

យោងតាមប្រភពព័ត៌មានពីបុរស់ម្នាក់ នៅកន្លែងកើតហេតុ បានឲ្យដឹងថា ដោយរូបគាត់បានជិះរថយន្តម៉ាក lexus មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BE-2286 បានឈប់រថយន្តចុះទិញបារីជក់ រួចក៏ឃើញបុរស២នាក់ បានដើររើសអេតចាយ នៅជិតនិងកន្លែងកើតហេតុខាងលើ បន្ទាប់មកស្រាប់តែឮស្នូរ.ផ្ទុះ.អា.វុ.ធពុំទាន់ដឹងថា ប៉ុន្មានគ្រាប់នោះទេ តែត្រូវជនរងគ្រោះ មួយ.គ្រា.ប់.ក្រោមក្លៀក បណ្តាលឲ្យជនរងគ្រោះដេ.ក.ដួ.លនៅនិងដី ខណ:ពេលរូបគាត់ឃើញដូចនេះ បានរត់ទៅលើកជនរងគ្រោះ ដាក់ទៅលើរថយន្តរបស់ខ្លួន ដឹកយកទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យ តែដោយសភាពជនរងគ្រោះ.ធ្ង.ន់.ធ្ងរ.ពេក ក៏ដា.ច់.ខ្យល់តាមផ្លូវតែម្តងទៅ ។

ប្រភពបន្តពីបុរសខាងលើ បានឲ្យដឹងទៀតថា ដោយជនរងគ្រោះដាច់ខ្យល់ស្លាប់រូបគាត់ក៏បានដឹក.ស.ព.យកទៅបន្ទប់ ជួលជនរងគ្រោះវិញ រួចប្រាប់ម្តាយនិងគ្រួសារ ឲ្យបានដឹងបន្ទាប់មកម្តាយជនរងគ្រោះ សុំឲ្យជួយដឹក.ស.ព.កូនរបស់គាត់ មកត.ម្កល់ទុកនៅវត្តវិហារឃួន រួចរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកភ្លាមៗ ។

ក្រោយពីសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ក៏.ឃា.ត់.ម្ចាស់រថយន្ត lexus ខាងលើយកទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីជួយបំភ្លឺរឿងហេតុផ្ទុះអាវុធខាងលើ និងធ្វើការស្រាវជ្រាវរកជនដៃដល់ យកមកចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់ ៕ វណ្ណឌី


ល្បីក្នុងសង្គមខ្មែរទៀតហើយ មន្រី្ដគយម្នាក់នេះខ្លាំងជាងនាយរដ្ឋមន្រ្តី អាងអំណាចអាងខ្លួនជាមេគយតំបន់៥!!! បើកឡានដេញបុក បុរសជិះម៉ូតូScopyយ៉ាងកម្រោល

ចំនួនអ្នកទស្សនា: Views

ខេត្តបន្ទាយមានជ័យ៖ មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានអាខោនfecebookជាច្រើនរិះគន់បានយ៉ាងច្បាស់ៗនៅលើគណនីហ្វេសុកថា៖«មន្ត្រីគយតំបន់ ៥ នេះបុកប្រជាពលរដ្ឋហើយយកលុយយកសម្របសម្រួលទៅវិញ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២១ កន្លងមកថ្មីៗនេះ។

 មន្ត្រីគយតំបន់ ៥នេះ បេីកថយន្ត Lexus RX350 ពណ៌ស ពា​ក់ស្លាកលេខ 2AU-6806 ភ្នំពេញដេញបុកបុរសម្នាក់ បេីកម៉ូតូស្កុបពី ( Scoopy ) អត់ស្លាកលេខដែលមន្ត្រីគយសង្ស័យថាអត់បង់ពន្ធនាំចូល ។

ហេតុការណ៍នេះបានកេីតឡេីងនៅចំណុចជិតអូរកំបុតក្បែរបឹងត្រកួនបើតាមការមានរឿងនេះដូចជា(ការប៉ុងប៉ងធ្វើមនុស្សឃាតដែលប៉ងមកទុកជាយូរណាស់មកហើយ)  បុរសដែលជិះម៉ូតូស្កុបពីត្រូវបានគេរាយការណ៍មកថាបានរងរបួសធ្ងន់បាក់ជេីងខាងឆ្វេង ។

ក្រោយកេីតហេតុ លោក ឈួន សោភា មេគយចល័តតំបន់៥ បានសម្របសម្រួលជាមួយបុរសនោះដោយសងជាសំណងជាលុយចំនួន ៥០០០ ដុល្លារទៅបុរសនោះដេីម្បីបញ្ចប់រឿង ។

ប៉ុន្តែតាមរយៈ ហ្វេសប៊ុករបស់ឈ្មោះ Bong Long Svay បានបង្ហោះរូបថតគ្រោះថ្នាក់បាក់ជេីងដោយសរសេរថា ហេតុអ្វីយកជីវិតខ្ញុំមកលេងសេីចម្ល៉េះ ? ចំណែក ហ្វេសប៊ុកឈ្មោះ Chhin Roth Barca  បានសំណូមពរដល់ព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យជួយរកយុតិធម៌ជូនដល់ជនរងគ្រោះផង Reachea Nouksiddhបានសរសេរថា  អាម្សៀរហ្នឹងជ្រុលពេកហើយ   !

គ្រាន់តែសង្ស័យម៉ូតូអត់ពន្ធ បើកឡានដេញបំបុកប៉ើងធ្លាក់ថ្នល់បាក់ជង្គង់  បោះលុយប្រាំពាន់ដុល្លាបំបិទមាត់ ,ជាបទល្មើសប៉ុនប៉ងមនុស្សឃាត ...អយ្យការឃុបឃឹតឬ ? ។

សារព័ត៌មានជាច្រើននៅខេត្តបន្ទាយមានជ័យត្រូវបានគេបិទព័ត៌មានករណីនេះ ចំណែកជន រងគ្រោះដែលបង្ហោះព័ត៌មាននិងរូបថតរង គ្រោះក៏បានលប់ចេញវិញផងដែរ ។

យេីងមិនអាចសុំការបំភ្លឺពីលោកឈួន សោភា បានទេដោយគ្មានលេខទំនាក់ទំនង ។ ប៉ុន្តែតាមរយៈសកម្មភាពកន្លងមករបស់គយតំបន់ ៥ក្រោមការដឹកនាំរបស់លោក ឈួន សោភា បានបង្ករ បញ្ហាជាច្រេីនជាមួយពលរដ្ឋនៅខេត្ត បន្ទាយមានជ័យ ។ 


ប៉ុន្តែដោយមន្រ្តីគយរូបនេះ មានអំណាច អាងខ្នងក្រាស់គ្មានអ្នកណាម្នាក់ហ៊ាននិងលោកដែរថែមទាំងមានខ្សែ ក្រាស់ ទេីបគ្មានអ្នកណាហ៊ានប៉ះឈួន សោភា បាន» គេហទំព័រ  រស្មីបឹងយក្ខឡោមរង់ចាំការបំភ្លឺពីលោក ឈួន សោភា  គយតំបន់៥៕ដោយចាងហ្វាង គេហទំព័រ  រស្មីបឹងយក្ខឡោម

សាហាវយង់ឃ្នង! ឃាតករដៃឆៅ ប្រធានសាខាគ្រឹះស្ថានវិវឌ្ឍន៍ហ្គោលដិនស្រុកស្វាយអន្ទរ បានសម្លាប់បុលិគ្គជាស្ត្រីខ្លួនឯង

ចំនួនអ្នកទស្សនា: Views

ព្រៃវែង៖ នៅថ្ងៃទី២៧ កញ្ញា ២០២១ វេលាម៉ោង ២១នឹង២០នាទី ស្រ្តីម្នាក់ដែលជាបុលិគ្គ មនុស្សស្លាប់នៅចំណុចក្នុងបន្ទប់ក្នុងគ្រឹះស្ថានវិវឌ្ឍន៍ហ្គោលឌិនហ្វាយនែន សាខាស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

សាកសពឈ្មោះមុំ ចិន្តា ភេទស្រីុំអាយុ ២៧ ឆ្នាំ នៅភូមិ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង  ជាបុគ្គលិក្គសាខាវិវឌ្ឍន៍ហ្គោឌិន ហ្វាយនែន ។

-ក្រោយពីទទួលបានដំណឹងលោក ចាន់ វណ្ណះព្រះរាជអាជ្ញារងនិងលោកឧត្តសេនីយ៍ត្រី ពៅ  ជីវី ស្នងការរង បានដឹកនាំកម្លាំងជំនាញ មកសហការជាមួយសមត្ថកិច្ចស្រុក .ប៉ុស្តិ៍នគរបាលរដ្ឋបាល ធ្វើការពិនិត្យកន្លែងកេីតហេតុ បានរកឃើញ លើខ្លួនសាកសពដេកផ្ងាក្បាលទៅទិសខាងត្បូង សម្លៀកបំពាក់ជាប់នឹងខ្លួខកដៃទាំង២មានស្នាមខ្សែរចងកដៃទ្រុត៤កន្លែង កែងដៃទាំង២ស្នាមជាំខ្មៅកែងជើងសងខាងដាច់រលាត់ស្បែកតាមកាបំភ្លឺពីម្តាយសាកសពឈ្មោះសឿ សុវណ្ណរី អាយុ៥០ឆ្នាំ ថានៅវេលាម៉ោង១០.០០ នាទីមេរបស់គាត់ហៅឲ្យទៅប្រជុំ ក្រោយពីកូនខ្លួនទៅបាត់ រហូតដល់ម៉ោង ២០.០០នាទីទើបដឹង ពីក្រុមការងារធ្វើការជាមួយកូនទូរសព្ទប្រាប់គាត់ថា កូនខ្លួនស្លាប់នៅកន្លែងធ្វើការងារវា ។

 យោងតាមការពិនិត្យកន្លែងកើតហេតុ  ការបំភ្លឺរបស់ម្តាយសាកសព និងពិនិត្យសាកសព គឺសាកសពស្លាប់ដោយសារការប្រើកម្លាំងខ្ទុបមុខឲ្យថប់ដង្ហើមដាច់ខ្យល់ស្លាប់ពិតជាករណីឃាតកម្ម ។ 

សមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះយ៉ុម ចន្ថា ភេទប្រុស ឆ្នាំណើត ១៩៩៩ រស់នៅភូមិល្ហើយ ឃុំ+ស្រុកពាមរក៍ ខេត្តព្រៃវែង ជាប្រធានសាខាគ្រឹះស្ថានវិវឌ្ឍន៍ហ្គោលដិនស្រុកស្វាយអន្ទរ។ 

-សមត្ថកិច្ចក៍ធ្វើការសាកសួរហើយជនសង្ស័យក៏បានសារភាពថា ខ្លួនពិតជាបានម្លាប់ជនរងគ្រោះពិតប្រាកដមែន។

បច្ចុប្បន្ន: ជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋានគរបាលស្រុកស្វាយអន្ទរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។ដោយ សុិន  សុខរ៉ា


Sunday, September 26, 2021

ឯកឧត្តមដួងដារ៉ា នូវរដូវកាលបុណ្យភ្ជុំ​ និងការប្រមូលផ្តុំមនុស្សច្រេីននៅតាមវត្តអារាមជាឱកាសចម្លងជំងឺកូវីដ​-១៩​ បានយ៉ាងលឿនបំផុត

ចំនួនអ្នកទស្សនា: Views

 សូម្បីពិធីបុណ្យចូលឆ្នាំថ្មីកន្លងមកក៏ត្រូវបានផ្អាកព្រោះដេីម្បីចៀសវាងការជួបជុំមនុស្សច្រេីនដែលអាចបណ្តាលអោយឆ្លងជំងឺកូវីដ​១៩​ ជាពិសស​ កូវីដ​ដែលតា​( Delta) ដែលកំពុងឆ្លងរាតត្បាតយ៉ាងសាហាវ។  

ក្នុងរដូវបុណ្យភ្ញំបិណ្ឌ  ​គឺ​ស្ទេីរតែទាំងអស់នៃពុទ្ធសាសនិកជន​ ជាពិសេសលោកយាយ​ លោកតា​ ដែលមានអាយុចាស់ៗគឺផ្តោតទៅលេីការធ្វេីបុណ្យនៅវត្ត។  ស្របគ្នានេះដែរ​ កម្មករ​សំណង់​ និងកម្មករ​ កម្មការិនី​រោងចក្រភាគច្រេីនក៏ត្រូវសម្រាកពីការងារទៅជួបជុំក្រុមគ្រួសារធ្វេីបុណ្យទានជាមួយគ្នានៅតាមបណ្តាខេត្តដែលមានហានិភ័យខ្ពស់ខ្លាំងណាស់។ 

ចំពោះខ្ញុំគិតថាសុខភាពអាយុជីវិតគឺសំខាន់ខ្លាំងណាស់​។   បេីមិនបានជួយការពារអាយុជីវិតអ្នកដទៃ​ សូមកុយកជំងឺទៅចម្លងអោយគេ។ បេីមិនច្បាស់ថាទីនោះគ្មានឬមានមេរោគគឆ្លងកូវីដ១៩​ សូមកុំប្រថុយនឹងជំងឺដែលយេីងមេីលមិនឃេីញ។ 

ទោះបីយេីងមិនបានយកម្ហូបអាហារទៅប្រគេនព្រះសង្ឃឬទៅបោះបាយបិណ្ឌដោយផ្ទាល់​  ប៉ុន្តែក៏យេីងអាចយកជាបច្ច័យផ្សេងៗទៅប្រគេនជូនវត្តបានដោយអនុវត្តន៍តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល។  

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕


អង្គការសង្គម​ស៊ីវិល​ខ្មែរក្រោម​ ​ថ្កោលទោស​សមត្ថកិច្ច​វៀតណាម​ ​ធ្វើ​ទារុណកម្ម​លើ​កម្មករ​ចំណាកស្រុក​ខ្មែរក្រោម​

ចំនួនអ្នកទស្សនា: Views

 កម្ពុជាក្រោម៖សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ដែល​ការពារ​សិទ្ធិពលរដ្ឋ​ខ្មែរក្រោម​ ​ថា​ ​វៀតណាម​ ​គឺជា​ប្រទេស​ហត្ថលេខី​បំបាត់​អំពើ​ទារុណកម្ម​លើ​មនុស្សជាតិ​ ​ដូច្នេះ​ ​ការ​ប្រើ​អំពើ​ហិង្សា​ ​ធ្វើ​ទារុណកម្ម​ ​របស់​សមត្ថកិច្ច​វៀតណាម​ ​មក​លើ​កម្មករ​ចំណាកស្រុក​ខ្មែរក្រោម​ ​គឺជា​ការ​បំពាន​ទាំង​ច្បាប់​ជាតិ​ ​និង​ច្បាប់អន្តរជាតិ​ទាំងស្រុង​ ​។​ ​ករណី​នេះ​ ​កើតឡើង​ ​ចំពោះ​កម្មករ​ចំណាកស្រុក​ខ្មែរក្រោម​ម្នាក់​ ​ឈ្មោះ​ ទ្រឿ​ង​ វ៉ាំ​ង​ ប៊ិ​ញ​ ​អាយុ​ ​៤​៧​ ​ឆ្នាំ​ ​នៅ​ភូមិ​បឹង​ស្នៀត​ ​ឃុំ​ដៃ​ន​ង​ ​ស្រុក​អណ្ដូង​ទឹក​ ​ខេត្ត​ឃ្លាំង​ ​ដែល​វៀតណាម​ ​ដាក់ឈ្មោះ​ថ្មី​ ​ថា​ ​សុក​ត្រាំ​ង​ (​So​c ​T​rang​) ​ត្រូវ​កង​សន្តិសុខ​ប៉ុស្តិ៍​យាម​រក្សា​គ​ម្លា​ត​សង្គម​ ​ក្នុង​សង្កាត់​មួយ​នា​ខេត្ត​ដូន​ណៃ ​ព្រួតគ្នា​វាយដំច្រំធាក់​ ​បណ្ដាលឲ្យ​បាក់ដៃ​ម្ខាង​ ​និង​ស្នាមរបួស​ជាំ​ពេញ​ខ្លួន​ ​។​ ​ហេតុការណ៍​ ​ដែល​ឈាន​ទៅដល់​ការ​វាយ​ដុំ​នេះ​ ​ដោយ​ពួក​សន្តិសុខ​វៀតណាម​ ​យកលេស​ថា​ ​ប្ដី​ប្រពន្ធ​ជនរងគ្រោះ​ឈ្លោះ​គ្នា​ ​ក្នុង​បំរាមគោចរ​ ​ដែល​គិត​ពី​ម៉ោង​ ​៦​ ​ល្ងាច​ ​ដល់ម៉ោង​ ​៦​ព្រឹក​ ​។​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​កំពុង​ឃ្លាំមើល​ករណី​នេះ​ ​ដើម្បី​ធ្វើ​អន្តរា​គ​ន៍​ឲ្យ​ទាន់ពេល​វេលា​ ​តែ​ក្រុម​គ្រួសារ​ជនរងគ្រោះ​ ​និង​សមត្ថកិច្ច​វៀតណាម​ ​បាន​ព្រមព្រៀងគ្នា​សង​ជា​សំណង​ក្រៅ​ប្រព័ន្ធ​ច្បាប់​ ​៕វណ្ណឌី


មនុស្ស៨នាក់ ដែលពាក់ព័ន្ធករណីទន្ទ្រានដីព្រៃយកធ្វើកម្មសិទ្ធិ ត្រូវបានចៅក្រមខេត្តមណ្ឌលគីរី សម្រេចឃុំខ្លួន

ចំនួនអ្នកទស្សនា: Views

ខេត្តមណ្ឌលគិរី៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តមណ្ឌលគិរី នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ បានសម្រេចឃុំខ្លួនបុរស៨នាក់ ដាក់ពន្ធនាគារបណ្ដោះអាសន្ន ពាក់ព័ន្ធករណីកាប់បំផ្លាញធនធានធម្មជាតិត្រង់ចំណុចទូលបាញ់ម៉ាល់ ស្ថិតនៅភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

មនុស្សទាំង៨នាក់ត្រូវមន្ត្រីជំនាញបរិស្ថានឃាត់ខ្លួន ចោទពីបទកាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត ដើម្បីយកដីធ្វើជាកម្មសិទ្ធិ និងបានរឹបអូសវត្ថុតាងរួមមាន ៖ រណារយន្តចំនួន ០១គ្រឿង, ម៉ាស៊ីនកាត់ស្មៅចំនួន ០១គ្រឿង, ម៉ាស៊ីនបាញ់ថ្នាំស្មៅ ចំនួន ០១គ្រឿង, ម៉ូតូចំនួន ០៣គ្រឿង។ ក្នុងនោះ ម៉ូតូម៉ាក HONDA DREAM (ចាស់) ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1B-3334 ចំនួន ០១គ្រឿង, ម៉ូតូម៉ាក HONDA Wave (ចាស់) ពណ៌ខ្មៅ គ្មានពាក់ស្លាកលេខ ចំនួន ០១គ្រឿង, ម៉ូតូម៉ាក ZUSUKI SMASH(ចាស់) ពណ៌ខ្មៅ គ្មានពាក់ស្លាកលេខចំនួន ០១គ្រឿង។

វត្ថុតាងត្រូវបានមន្ត្រីបរិស្ថានរឹបអូស យកមករក្សាទុកនៅស្នាក់ការរបៀងកោះញែក។ ចំណែកជនសង្ស័យបាននាំខ្លួនមកមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបទល្មើសធនធានធម្មជាតិតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្ត៕ វណ្ណឌី


សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញទទួលព្រះរាជដំណើរព្រះមហាក្សត្រ និងសម្តេចម៉ែយាងនិវត្តន៍ពីប្រទេសចិន

ចំនួនអ្នកទស្សនា: Views

នៅរសៀលថ្ងៃសៅរ៍ ៤រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញទទួលព្រះរាជដំណើរព្រះករុណា ព្រះបាទ​សម្តេច​ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ យាងនិវត្តន៍ពីក្រុងប៉េកាំងប្រទេសចិន ក្នុងព្រះរាជសកម្មភាពពិនិត្យព្រះរាជសុខភាព។

សូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕ វណ្ណឌី


Saturday, September 25, 2021

លោកហ៊ុន ណេងចុះចែកអំណោយជាសប្បុរសធម៌ជួន ប្រជាពលរដ្ឋជួបការលំបាក និងមានជីវភាពខ្វះខាតចំនួន៣០គ្រួសារ នៅក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់​

ចំនួនអ្នកទស្សនា: Views

 


ខេត្តកំពង់ចាម​ ៖​ ប្រជាពលរដ្ឋជួបការលំបាក និងមានជីវភាពខ្វះខាតចំនួន ៣០គ្រួសារ ស្ថិតនៅក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទទួលបានអំណោយជាថវិកា អង្ករ មី ម៉ាស និងអាល់កុល ពីលោកហ៊ុន ណេង នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា  ឆ្នាំ២០២១ វេលាម៉ោង ០៨:០០នាទី តាមរយៈ​លោកឧត្តមសេនីយ៍ សោ  សាវឿន មេបញ្ជាការកង​រាជអាវុធហត្ថខេត្តកំពង់ចាម​ ។ 

លោកឧត្តមសេនីយ៍ សោ  សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំព្រែកកក់និងសហការីព្រមទាំងគណៈបក្សមូលដ្ឋានឃុំ បានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋជួបការលំបាកចំនួន៣០គ្រួសារក្នុងឃុំព្រែកកក់ ហេីយបាននាំយកអំណោយ​លោក ហ៊ុន ណេង អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា​ ចុះជួយស្រុក​ស្ទឹងត្រង់  ។ 

ជួបជាមួយ​បង​ប្អូន​ប្រជាពលរដ្ឋ​នៅពេល​ នោះ​ លោកឧត្ដមសេនីយ៍ ក៏បានផ្ដាំផ្ញើរដាស់តឿនឱ្យបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងជំរុញការចូលរួមអនុវត្តនូវវិធានការ ៣កុំ ៣ការពារ  ដើម្បីកាត់ផ្ដាច់ខ្សែចម្លងនៃជំងឺកូវីដ-១៩ ឲ្យអស់ពីសហគមន៍។

  អំណោយប្រគល់ជូនដល់គ្រួសារជួបការលំបាក ក្នុងមួយគ្រួសារទទួលបាន                      -អង្ករ២៥Kg 

-មី០១កេស 

-ម៉ាស ១ដុំ 

-អាល់កុល១ដប

-ថវិកា១០០,០០០រៀល  

ជូនក្រុមការងារឃុំថវិកា ៣០០,០០០រៀល​ ព្រមទាំងម៉ាសនិងអាល់កុលផងដែរ។    

ក្រៅពី​នោះ​ លោកបានដោះស្រាយ​សំណើការចំណាយរបស់គណបក្សមូលដ្ឋានឃុំនូវថវិកាចំនួន​១២,៤៥៥,០០០​រៀល​ ។ សរុបត្រូវចំណាយថវិកាសរុបអស់ចំនួន ២១,១៤៦,០០០រៀល ។ ក្នុងនោះដែរប្រជាពលរដ្ឋក៍ថ្លែងអំណរអរគុណលោកហ៊ុន ណេង ក្រុមគ្រួសារលោក ហើយថ្លែងអំណរអរគុណដល់សម្តេចអគ្គមហាសេនាធិបតីយតេជោហ៊ុនសែន៕

ដោយ លោក វណ្ឌឌី

Friday, September 24, 2021

ឯកឧត្តមដួងដារ៉ា ព្រលះឧត្តមសេនីយ៍ម្នាក់ យកដីប្រជាពលរដ្ឋទៅលក់ឲ្យជនជាតិចិនម្នាក់ តែចិនក៏អត់បានដី

ចំនួនអ្នកទស្សនា: Views

 


កាលពីពេលថ្មីៗកន្លងទៅនេះមានអ្នកវិនិយោគគិនចិនធ្វើសន្និសីទកាសែតបង្ហាញមុខឧត្តមសេនីយ៍ម្នាក់ដែលបានយកដីគាត់ទៅលក់ឲ្យចិនមានតម្លៃច្រើនលានដុល្លារ។ ដោយសារចិនមិនបានដីទើបធ្វើឲ្យគាត់ទ្រាំមិនបានក៏ចេញមកបកស្រាយបង្ហាញមុខឧត្តមសេនីយ៍រូបនោះ។ ករណីនេះកើតឡើងនៅខេត្តព្រះសីហនុ។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថាវិនិយោគគិនចិននឹងទទួលបានយុត្តិធម៌មិនខាន។

ទន្ទឹមគ្នានឹងរឿងនេះ ក៏មានឧត្តមសេនីយ៍ម្នាក់ទៀតបានដាក់ពាក្យគោរពសុំអន្តរាគមន៍មកសម្តេចតេជោនាយករដ្ឋមន្រ្តីមេត្តាជួយផ្តល់យុត្តិធម៌ជូនរូបគាត់ ព្រោះកន្លងមកគាត់បានជាប់ពន្ធធនាគារអស់ជាង១ឆ្នាំ ហើយក៏មានឧត្តមសេនីយម្នាក់បានព្យាយាមយកដីគាត់ទៅលក់ឲ្យចិន។ ប៉ុន្តែក្រោយពីគាត់បានចេញពីពន្ធធនាគារមក គាត់ក៏បានប្តឹងតវ៉ាទៅតុលាការជាមួយភស្តុតាងឯកសារកាន់កាប់ដីធ្លីដែលមានត្រាក្រហមបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានថាគាត់គឺជាម្ចាស់ដីពិតប្រាកដ។    

ពេលនេះខ្ញុំកំពុងពិនិត្យឯកសារទាំងអស់ដែល ឧត្តមសេនីយ៍ ង៉ែត សារិន បានដាក់ពាក្យគោរពសុំអន្តរាគមន៍មកកាន់សម្តេចតេជោ។ រឿងរ៉ាវដីធ្លីសព្វថ្ងៃកំពុងកើតឡើងស្ទើរគ្រប់ទីកន្លែង ដែលត្រូវតែតែមានវិធានការណ៍ដោះស្រាយជូនប្រជាពលរដ្ឋអោយបានឆាប់បំផុត។ ខ្ញុំសង្ឃឹមថាអាជ្ញាធរ និងក្រសួងជំនាញពាក់ព័ន្ធនឹងខិតខំរួមគ្នាជួយដោះស្រាយជូនប្រជាពលរដ្ឋទទួលបានយុត្តិធម៌មិនខាន។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម បញ្ឈប់របាយការណ៍ភូតកុហក់ និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

តើលោក សៀក ម៉ីន្នី អភិបាលស្រុកអូរាំងមានការឃុបឃិតទេរឿងក្រុមឈ្មួញវ៉ៃដីព្រៃយកដីធ្វើជាកម្មសិទ្ឋដែរឬទេ ឬក៏លោក សៀក ម៉ីន្នី អភិបាលស្រុកអូរាំងដឹងហើយឬក៏ធ្វើមិនដឹង?

ចំនួនអ្នកទស្សនា: Views

មណ្ឌលគិរី៖ក្រុមល្បាតសហគមន៍ភូមិអណ្ដូងក្រឡឹងឃុំសែនមនោរម្យស្រុកអូររាំងខេត្តមណ្ឌលគិរីបាចុះល្បាតបានឃើញអេស្កាវទ័រមួយគ្រឿងកំពុងតែធ្វើសកម្មភាពវាយព្រៃយកដីធ្វើជាកម្មសិទ្ឋឯកជននៅក្នុងដែនជម្រកសត្វព្រៃកែវសីមាស្ថិតនៅភូមិអណ្ដូងក្រឡឹង

សហគមន៍ភូមិអណ្ដូងក្រឡឹង  នេះមកពីភាពអសកម្មពីមន្ត្រីបរិស្ថាន ចៅហ្វាយសុក្រហើយប្រហែលជាមានការឃុបឃិតគ្នាជាប្រព័ន្ឋផងមើលទៅ។


ប្រជាសហគមន៍ស្នើរសុំទៅនាយកដែនជម្រកសត្វព្រៃកែវសីមា  ស្នើរសុំទៅប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីនិងលោកអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគីរីឯកឧត្តមស្វាយសំអ៊ាងសូមមេត្តាជួយចុះអន្តរាគមន៍និងបង្ក្រាបបទល្មើសឈូសឆាយដីព្រៃដើម្បីយកដីនេះផងបើមិនមានការអន្តរាគមន៍ទាន់ពេលវេលានោះទេព្រៃឈើនៅភូមិអណ្ដូងក្រឡឹងត្រូវរលាយអស់ជាក់ជាមិនខាន ។ 

យើងខ្ញុំជាប្រជាសហគមន៍ភូមិអណ្ដូងក្រឡឹងសង្ឃឹមថាលោក ស្វាយ សំអ៊ាង អភិបាលខេត្តមានចាត់វិធានការបង្ក្រាបពួកលោភលន់ដីព្រៃដែលជាដែនជម្រកសត្វព្រៃកែវសីមានេះផងទាន៕



ចិនជំនួយវ៉ាក់សាំងកូវីដ១៩ ចំនួន៣លានដូសបន្ថែម ទៀតបានដឹកមកដល់ប្រទេសកម្ពុជាហើយ

ចំនួនអ្នកទស្សនា: Views

 នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac) របស់ក្រុមហ៊ុនចិន ចំនួន ៣លានដូសបន្ថែមទៀត ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជានោះ បានដឹកមកដល់ប្រទេសកម្ពុជាហើយ។ វ៉ាក់សាំងដែលកម្ពុជា បានបញ្ជាទិញមកនៅពេលនេះ គឺសម្រាប់បម្រើដល់ការចាក់ជូនកុមារអាយុ ៦ឆ្នាំ ទៅ១២ឆ្នាំ។ នៅចុងខែនេះ ក៏នឹងមានវ៉ាក់សាំងមកដល់ប្រមាណ ៣លានដូសបន្ថែមទៀត។


រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺជាយុទ្ធសាស្ត្រលើសមរភូមិសង្គ្រាមជាមួយនឹងសត្រូវឥតស្រមោលកូវីដ១៩នេះ។ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺមានសារៈសំខាន់ណាស់ក្នុងការជួយឱ្យប្រជាពលរដ្ឋមានអង្គបដិបក្ខរឹងមាំក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កាត់បន្ថយអត្រាស្លាប់ដោយសារឥទ្ធិពលមេរោគ ហើយក៏ជួយកាត់បន្ថយការរីករាលដាលជំងឺផងដែរ។

លទ្ធផលដែលកម្ពុជាសម្រេចបានលើការងារចាក់វ៉ាក់សាំងនេះ បានធ្វើឱ្យកម្ពុជាអាចគ្រប់គ្រងស្ថានភាពនៃការរីករាលដាលមេរោគកូវីដ១៩នៅក្នុងប្រទេស ជាពិសេសជួយកាត់បន្ថយនូវអត្រាទទួលមរណភាព របស់ប្រជាពលរដ្ឋពីឥទ្ធិពលជំងឺកូវីដ១៩៕

Thursday, September 23, 2021

ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ករណី ប្រើប្រាស់នៅសារធាតុញៀនខុសច្បាប់

ចំនួនអ្នកទស្សនា: Views

 ខេត្តស្វាយរៀង៖នៅវេលាម៉ោង១៥:២០ នាទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ មានប្រជាពលរដ្ឋរាយការណ៍មកថាមានករណី ប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់នៅត្រង់ចំណុច ភូមិត្រពាំងបុណ្យ​ ឃុំព្រៃគគីរ​ ស្រុកចន្ទ្រា​ ខេត្តស្វាយរៀង​ នៅកញ្ចុះ​ ឈ្មោះ​ សាត​ សឿង (ហាងលក់ម្ហូបម៉ាក់ដា).



        ក្រោយពីទទួលបានព័ត៌មាននេះកម្លាំងអធិការដ្ឋាននគរបាលស្រុកចន្ទ្រា ក្រោមការបញ្ជាផ្ទាល់ពីលោក វរសេនីយទោ ជិន សុភឿន អធិការនគរបាលស្រុកចន្ទ្រា បានចាត់កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃគគីរ និង កម្លាំងប្រជាការពារឃុំព្រៃគគីរ បានចុះទៅស្រាវជ្រាវ នៅចំណុចភូមិឃុំខាងលើ ក៏បានជួបមុខសញ្ញាសង្ស័យ ចំនួន០៣នាក់ រួមមាន:

   ១.ឈ្មោះ​ សាត​ សឿង​ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ​ លក់ដូរ មានទីលំនៅភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង.

   ២.ឈ្មោះ​ នៅ​ វិចិត្រ​ ភេទប្រុស​ អាយុ១៩ឆ្នាំ​ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង.

   ៣.ឈ្មោះ​ មិត​ យិន​ ុំគ្រឿងញៀន គ្រឿងញៀនបំផ្លាញ់ជីវិតរបស់អ្នក .។(ប្រភពពីអធិការដ្ឋាននគរបាលស្រុកចន្ទ្រា)



Wednesday, September 22, 2021

សម្តេចអគ្គមហាសេនាធិបតីយតេជោហ៊ុនសៃននាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើសារតាមព្រព័ន្ធហ្វេសប៊ុកលោកថា ៖ថ្ងៃទី២២ ខែកញ្ញានេះ គឺជាថ្ងៃកាន់បិណ្ឌ១

ចំនួនអ្នកទស្សនា: Views

 សម្តេចអគ្គមហាសេនាធិបតីយតេជោហ៊ុនសៃននាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើសារតាមព្រព័ន្ធហ្វេសប៊ុកលោកថា ៖ថ្ងៃទី២២ ខែកញ្ញានេះ គឺជាថ្ងៃកាន់បិណ្ឌ១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។


នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេស តាមទីវត្តអារាម នានា។ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ២០២១ នេះ គឺប្រព្រឹត្តទៅ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥ រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី២២កញ្ញា  ដល់ថ្ងៃទី៥ ខែ​តុលា ឆ្នាំ២០២១។

សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋ និងទេសចរ នៅក្នុងកំឡុងពេលបុណ្យភ្ជុំនេះ។ សូមបងប្អូនប្រជាពលរដ្ឋ បន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ត្រូវអនុវត្តវិធានការ ៣កុំ និង៣ការពារអោយបានខ្ជាប់ខ្ជួនជានិច្ច។ 

ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់គ្នា៕

Monday, September 20, 2021

ឯកឧត្តមឌួង ដារ៉ាអបអរសាទរដល់ ឯកឧត្តមបង មួង ឃីម

ចំនួនអ្នកទស្សនា: Views

 ខ្ញុំសូមចូលរួមអបអរសាទរដល់ បងឯឧ ឧត្តមសេនីយ៍ មួង ឃីម ដែលត្រូវបានគណះអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្ដាលគណៈបក្សប្រជាជនកម្ពុជា សម្រេចតែងតាំងជា អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តព្រះវិហារ ដែលមាន ឯកឧត្តមនាយ ឧត្តមសេនីយ៍ផ្កាយមាស៤ មាស សុភា និងជាទេសរដ្ឋមន្រ្តី ជាប្រធាន។ 



ក្នុងមួយរយៈកាលកន្លងមកនេះ ឯឧបងបានស្ម័គ្រចិត្តយ៉ាងសកម្មចូលរួមជាមួយខ្ញុំដោះស្រាយបញ្ហាវិវាទផ្សេងៗជូនប្រជាពលរដ្ឋក្រៅប្រព័ន្ធតុលាការឈរលើគោលការណ៍ឈ្នះ-ឈ្នះសម្តេចតេជោ។ ឯឧបង គឺជាធនធានមនុស្សដែលមានសីលធម៍រស់នៅល្អប្រកបដោយសមត្ថភាព បទពិសោធន៍ និងចំណេះដឹងផ្នែកច្បាប់និងជំនាញច្បាស់លាស់។

ខ្ញុំសូមជូនពរឯឧបងមានសុខភាពល្អ និងទទួលបានជោគជ័យថ្មីៗជាច្រើនទៀត ក្នុងបេសកកម្មបម្រើរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោជាប្រមុខដឹកនាំ។



យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

Friday, September 17, 2021

ម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រកាសបើកយុទ្ធនាការថ្មីមួយទៀត គឺការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់ ១២ឆ្នាំ ដែលធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ

ចំនួនអ្នកទស្សនា: Views

 សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុ ៦ឆ្នាំ ដល់ ១២ឆ្នាំ។ 



នៅព្រឹកថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រកាសបើកយុទ្ធនាការថ្មីមួយទៀត គឺការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់ ១២ឆ្នាំ ដែលធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ 



ជាមួយនឹងការប្រកាសបើកយុទ្ធនការចាក់វ៉ាក់សាំងជូនកុមារអាយុចន្លោះពី ៦ឆ្នាំ ទៅ១២ឆ្នាំនេះ ចៅៗរបស់សម្តេចតេជោ និងចៅៗរបស់ឥស្សរជនជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត បានមកទទួលវ៉ាក់សាំងបើកយុទ្ធនាការនេះផងដែរ។ ការចាក់វ៉ាក់សាំងជូនដល់កុមារអាយុចន្លោះពី ៦ឆ្នាំ ទៅ ១២ឆ្នាំនេះ គឺដើម្បីបង្កើតភាពសាំក្នុងសង្គមឱ្យកាន់តែធំដែលអាចឈានទៅបើកលំហរសកម្មភាពក្នុងសង្គម ឱ្យកាន់តែទូលាយ បន្ថែមពីលើនេះគោលដៅសំខាន់ក្នុងការចាក់វ៉ាក់សាំងនេះ ដើម្បីឱ្យកុមារតូចៗអាចចូលរៀននៅសាលាឡើងវិញ។



ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ពេលនេះកម្ពុជាស្ថិតនៅក្នុងប្រទេសដែលបានចាក់វ៉ាក់សាំងច្រើនជាងគេ ខណៈដែលស្ថានភាពកូវីដ-១៩ នៅលើពិភពលោកមិនទាន់មានការថមថយនៅឡើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ជាថ្មីម្តងទៀតថា សម្តេចមិនចាក់វ៉ាក់សាំងនៅកន្លែងនេះបន្តិច កន្លែងនោះបន្តិចទេ គឺត្រូវចាក់ស្រោចវ៉ាក់សាំងតែម្តង ទើបមានភាពស៊ាំក្នុងសហគមន៍ ដែលមានន័យថា ស្រោចកន្លែងណាគឺត្រូវស្រោចឱ្យជោគតែម្តង។ សម្តេចតេជោ បានមានប្រសាសន៍ថា យើងមានវិធានការ៣សំខាន់ៗ ដែលកម្ពុជាដាក់ចេញជាប្រចាំថ្ងៃ នោះគឺទី១ ការធ្វើចត្តាឡីស័ក និងការធ្វើតេស្តរហ័ស ទី២ ការចាក់វ៉ាក់សាំង និងទី៣ ការព្យាបាលដោយថ្នាំ និងវិធីថ្មីៗ។



សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា គោលការណ៍បើកសាលាឡើងវិញ រួមមានទី១ នៅតាមជនបទដែលមានហានិភ័យទាប ទី២ នៅតំបន់មានហានិភ័យមធ្យម ដែលផ្តល់លទ្ធភាពឱ្យថ្នាក់ទី៩ ដល់១២, ទី៣ នៅតំបន់ដែលមានហានិភ័យខ្ពស់ គឺត្រូវរៀនតាមអនឡាញ, ទី៤ ត្រូវបង្កើតគណៈកម្មការតាមដាន ទី៥ បន្តត្រួតពិនិត្យអ្នកជំងឺថ្មី កុំឱ្យឆ្លងចូលសាលារៀន។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា ការបើកអ្វីៗឡើងវិញក្រោយថមថយកូវីដ ត្រូវចាប់ផ្តើមពីដំបូងវិស័យអប់រំ បន្ទាប់មកគឺវិស័យសេវា ដែលវិស័យសេវាត្រូវធ្វើ២ជំហាន ដោយជំហានទី១ បើកទេសចរណ៍ក្នុងស្រុក ជំហានទី២ គឺទេសចរណ៍វ៉ាក់សាំង។ សម្តេចតេជោ ថ្លែងថា ពេលខាងមុខ អ្នកចាក់វ៉ាក់សាំងគ្រប់អាចមកកម្ពុជាបាន ប៉ុន្តែអាចធ្វើចត្តាឡីស័កនៅក្របខណ្ឌមូលដ្ឋានខេត្តនោះ៧ថ្ងៃ ដោយមិនឱ្យឆ្លងទៅខេត្តដទៃ។​ កម្ពុជាសុខចិត្តចំណាយរាប់រយលានដុល្លារដើម្បីរកវ៉ាក់សាំង ដើម្បីទាញចំណូលរាប់ពាន់ដុល្លារត្រឡប់មកវិញ។ 



នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យគណៈកម្មការចាក់វ៉ាក់សាំង សិក្សាអំពីការចាក់វ៉ាក់សាំងដល់កុមារអាយុ៣ ទៅ៦ឆ្នាំ ដែលមានប្រមាណជាង ៩១ម៉ឺននាក់នៅកម្ពុជា ខណៈដែលពួកគេត្រូវចូលរៀនថ្នាក់មត្តេយ្យផងដែរ។ នៅថ្ងៃនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានប្រកាសរួមគ្នាតែម្ដងជាមួយនឹងការចាក់វ៉ាក់សាំងដល់កុមារដែលមានអាយុចាប់ពី៦ ឆ្នាំដល់១២ ឆ្នាំ និងប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ជូនដល់ប្រជាពលរដ្ឋកម្ពុជាចាប់ពីពេលនេះតទៅផងដែរ ។ ដោយនិពន្ឋនាយក សុិន  សុខរ៉ា

Saturday, September 11, 2021

សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា សូមថ្លែងការកោតសរសើរ និង អំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ ស្ត្រីមេធាវីដ៏ឆ្នើម ០២រូប

ចំនួនអ្នកទស្សនា: Views

 សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា សូមថ្លែងការកោតសរសើរ និង អំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ ស្ត្រីមេធាវីដ៏ឆ្នើម ០២រូប





គឺ លោកស្រីមេធាវី តាំង ស៊ីនហុង ប្រធាន សមាគមខ្មែរដើម្បីអភិវឌ្ឍន៍ និង លោកស្រីមេធាវី ចាន់ ផូវឌ្ឍនៈ ដែលបានស្ម័គ្រចិត្តធ្វើជា ទីប្រឹក្សាជាន់ខ្ពស់ផ្នែកច្បាប់ របស់ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា។


សមាគមសូមបួងសួងអោយ លោកស្រីមេធាវីទាំងពីររូប មានសុខភាពល្អ អាយុយឺនយូរ ជោគជ័យគ្រប់បំណងប្រាថ្នា ឈ្នះអស់មារសត្រូវ ដើម្បីបន្តបេសកកម្មបម្រើជាតិ ប្រជាជន លើវិស័យមនុស្សធម៌ ការអភិវឌ្ឍន៍ និងយុត្តិធម៌សង្គម🙏❤️🇰🇭

Thursday, September 09, 2021

សេចក្តីណែនាំរបស់ក្រសួងសុខាភិបាលស្តីពីការការពារការចម្លងវីរុសកូវីដ១៩និងការពុលចំណីអាហារក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

ចំនួនអ្នកទស្សនា: Views

 ភ្នំពេញៈកាលថ្ងៃទី៨ខែកញ្ញាឆ្នាំ២០២១ក្រសួងសុខាភិបាលបានសេចក្តីណែនាំស្តីពីការការពារការចម្លងវីរុសកូវីដ-១៩ និងការពុលចំណីអាហារក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ៕

សូមជូនសេចក្តីណែនាំ៖






Wednesday, September 08, 2021

អ្នកសារព័ត៌មាន 09 នាក់ ត្រូវបាន កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់ម្ចាស់រថយន្តដឹកឈើគ្រឿងផ្ទះ ពីបទ«កំហែងយកប្រាក់»

ចំនួនអ្នកទស្សនា: Views

 


សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា កំពុងស្រាវជ្រាវ និង ឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ករណីអ្នកសារព័ត៌មាន 09 នាក់ ត្រូវបាន កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់ម្ចាស់រថយន្តដឹកឈើគ្រឿងផ្ទះ ពីបទ«កំហែងយកប្រាក់» កាលថ្ងៃទី៧  ខែកញ្ញា ឆ្នាំ២០២១។


សូមមិត្តអ្នកព័ត៌មានចូលរួមគោរពច្បាប់ជាគោល លិខិតបទដ្ឋានគតិយុត្តិនានា និង ក្រមសីលធម៌វិជ្ជាជីវៈព័ត៌មាន ឲ្យបានខ្ជាប់ខ្ជូន ជាពិសេស អនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន « កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត»។


សមាគមសូមអំពាវនាវដល់ សមត្ថកិច្ចជំនាញពាក់ព័ន្ធ និង ស្ថាប័នតុលាការ សូមមេត្តាជួយស្វែងរកការពិត និងផ្តល់យុត្តិធម៌ ជូនបងប្អូន អ្នកសារព័ត៌មានទាំង ០៩នាក់ ស្របតាមច្បាប់និងមានវិធានការទៅលើជនបំផ្លិចបំផ្លាញព្រៃឈើឬឧក្រិដ្ឋកម្មព្រៃឈើយកមកដាក់ទោសផងទាន  កុំចាប់តែអ្នកការសែតអី!! !! !! !! !! !! !! !! !! !! !