ព្រានព្រៃម្នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅមន្ទីរឃុំឃាំង កាលពីម្សិលមិញ ក្រោយពីកម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី ឃាត់ខ្លួនបានកាលពីល្ងាចថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២៣ ។
ជនសង្ស័យមានឈ្មោះ ប៊ីវ លូ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិព្នង សញ្ជាត្តិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិអូរជ័រ ឃុំសុខសាន្ត ស្រុកោះញែក ខេត្តមណ្ឌលគិរី។ ជនសង្ស័យជាប់ពាក់ព័ន្ធករណីដូចខាងក្រោម៖
១/ ពីបទ ប៉ុនប៉ងឃាតកម្ម
២/ ពីបទ ការប្រើរប្រាស់និងរក្សារទុកអាវុធដោយខុសច្បាប់
៣/ ពីបទ បំផ្លិចបំផ្លាញធន់ធានធម្មជាតិ
ដែលបានប្រព្រឹត្តនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចត្រពាំងក្អើម ស្តិតក្នុងភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ សមត្ថកិច្ចឱ្យដឹងបន្ថែមទៀតថា ករណីនេះ ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន នៅល្ងាចថ្ងៃទី១៤ខែកក្កដា ឆ្នាំ២០២៣ ក្រោយពីជនសង្ស័យបានធ្វើការបាញ់ប្រហាមកលើជនរងគ្រោះចំនួន២នាក់បងប្អូនតែមិនត្រូវ ជនស្ស័យខាងលើខឹងជនរងគ្រោះ ផ្តឹងសមត្ថកិច្ច និងរាយការដល់សមត្ថកិច្ចពីផែនការបរបាញ់សត្វព្រៃ និងកាប់បំផ្លាញព្រៃឈើ ទំហំដីដែលជនសង្ស័យកាប់រំលំចំនួនប្រហែល៥០ម៉ែតបួនជ្រុង ដើម្បីដាក់មងអន្ទាក់ទាក់សត្វស្វាដើម្បីធ្វើអាជីវកម្ម ៕