ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Wednesday, January 19, 2022

លោក យឹម ស៊ីណន សូមថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ក្រោយពីមេធាវីប្រាប់ឲ្យដឹងថាតុលាការទម្លាក់ចោលបទចោទលើរូបលោកនិងសហការី

ចំនួនអ្នកទស្សនា: Views
ភ្នំពេញ៖ អតីតប្រធានចលនាយុវជននៃអតីតបក្សសង្គ្រោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូងលោក យឹម ស៊ីណន បានមកដល់ប្រទេសកម្ពុជាវិញហើយ និងបានប្រាប់បណ្ដាញសារព័ត៌មានថា លោកពិតជាមានសេចក្ដីសប្បាយរីករាយដោយទទួលដំណឹងពីមេធាវីការពារក្ដីរបស់លោកនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ ថាតុលាការបានសម្រេចទម្លាក់ចោលបទចោទប្រកាន់លោក យឹម ស៊ីណន លើបទចោទរួមគំនិតក្បត់ និងញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលបានប្រព្រឹត្តនៅប្រទេសកម្ពុជា និងកន្លែងផ្សេងទៀតកាលពីអំឡុងឆ្នាំ២០១៩។

លោក យឹម ស៊ីណន បន្តថា លោកនៅមិនទាន់ទទួលបាននូវសាលក្រមសម្រេចនិងប្រកាសជាផ្លូវការនៅឡើយទេ ដោយលោកសំអាងថាបានទទួលព័ត៌មានការលើកលែងការចោទប្រកាន់នេះពីមេធាវីរបស់លោកប៉ុណ្ណោះ។

លោក យឹម ស៊ីណន បានបន្តប្រាប់បណ្ដាញសារព័ត៌មានថា បច្ចុប្បន្ននេះលោកកំពុងស្ថិតនៅក្នុងទីក្រុងភ្នំពេញប៉ុន្ដែសហការីទាំង៩នាក់ទៀតរបស់លោកកំពុងស្ថិតនៅប្រទេសកូរ៉េខាងត្បូងនៅឡើយដោយហេតុថាពួកគេនៅបន្តសិក្សានិងធ្វើការនៅទីនោះ។ លោកបានថ្លែងអំណរគុណដល់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលយល់ព្រមទទួលយកសំណើរពិនិត្យលទ្ធភាពដកការចោទប្រកាន់លើរូបលោក និងសហការី ហើយបានប្រគល់ការងារជូនទៅទៅឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដើម្បីសម្របសម្រួលដោះស្រាយបន្តនិងបានឃើញ។

លោកប្រាប់ថា៖ «មុននេះខ្ញុំបានទទួលដំណឹងពីមេធាវីរបស់ខ្ញុំដែលបានផ្ដល់មកថាតុលាការបានសម្រេចទម្លាក់បទចោទទាំងអស់លើរូបខ្ញុំផ្ទាល់និងសមាជិក៩នាក់ទៀត នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។ អារម្មណ៍របស់ខ្ញុំបច្ចុប្បន្នគឺខ្ញុំមានសេចក្ដីសប្បាយរីករាយ ហើយក្រុមការងាររបស់ខ្ញុំដែលកំពុងរស់នៅប្រទេសកូរ៉េ មានសេចក្ដីអររំភើបមែនទែនដែលទទួលដំណឹងពីការចាកផុតពីការចោទប្រកាន់ ដែលមានន័យថាជាមនុស្សដែលមិនពាក់ព័ន្ធនឹងទោសព្រហ្មទណ្ឌក្នុងរូបភាពណាមួយនោះទេ។ ខ្ញុំក៏ថ្លែងអំណរគុណដល់ប្រមុខរដ្ឋាភិបាលសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលោកបានទទួលនូវសំណើរលិខិតស្នើសុំរបស់ខ្ញុំក៏ដូចជាក្រុមការងារដែលបានជួយអន្តរាគមន៍ភាគីពាក់ព័ន្ធដើម្បីសារើទៅលើសវនាការដើមត្រលប់វិញឱ្យយុត្តិធម៌ដល់ពួកខ្ញុំទាំងអស់គ្នាគឺជាអរគុណដ៏ធំធេងសម្រាប់រូបខ្ញុំ»។

កាលពីថ្ងៃទី២៩ ខែកញ្ញា លោក យឹម ស៊ីណន បានសរសេរលិខិតមួយច្បាប់ផ្ញើជូននាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យមានការដកការចោទប្រកាន់មកលើរូបលោកនិងសហការី ដោយថាការចោទប្រកាន់កាលពីកន្លងទៅជារឿងអយុត្តិធម៌មួយព្រោះលោកមិនដែលនឹងគាំទ្រចលនាមាតុភូមិនិវត្តន៍ ៩ វិច្ឆិកា របស់លោក សម រង្ស៊ី ម្ដងណាសោះឡើយ។ សហការីរបស់លោក យឹម ស៊ីណន ទាំង៩នាក់មានឈ្មោះ មាស ពិសាល, រស់ សុផល, សុខ រដ្ឋ, យ៉ង់ ស៊ីណេក, ឈុន ប៊ុនហ៊ា, ថុង ហួច, ទឹម វណ្ណ, ព្រុំ សុខានិង ព្រីង ឆេង។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ចៅក្រមស៊ើបសួរលោក កូយ សៅ និងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញបានចេញដីការបង្គាប់ឱ្យចាប់ខ្លួនលោក យឹម ស៊ីណន ដែលត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់និងនាំឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គមប្រព្រឹត្តិនៅប្រទេសកម្ពុជានិងទីកន្លែងផ្សេងទៀតកាលពីអំឡុងឆ្នាំ២០១៩ ជាបទល្មើសព្រហ្មទណ្ឌ និងផ្ដន្ទាទោសតាមទោសបញ្ញត្តិមាត្រា៤៥៣ មាត្រា៤៩៤ និងមាត្រា៥៩៥នៃក្រមព្រហ្មទណ្ឌ។ ក្នុងដីកាបង្គាប់ឱ្យចាប់ខ្លួននោះ ចៅក្រមស៊ើបសួរដល់កងកម្លាំងសាធារណៈឱ្យស្រាវជ្រាវរកចាប់និងនាំខ្លួនលោក យឹម ស៊ីណន ទៅប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់និងបានបញ្ជាដល់ប្រធានពន្ធនាគារឬមណ្ឌលឃុំខ្លួនឱ្យទទួលនិងឃុំខ្លួនលោក យឹម ស៊ីណន ហើយត្រូវនាំទៅបង្ហាញដល់ចៅក្រមស៊ើបសួរក្នុងរយៈពេលយ៉ាងខ្លីបំផុត៕

0 comments:

Post a Comment