លោកទីប្រឹក្សាបាននិយាយថា “យើងបានបង្កើតទាហានបម្រុងរួចហើយតាមរយៈប្រព័ន្ធការពារទឹកដី ហើយនឹងប្រើប្រាស់ទាហានបម្រុងទាំងនេះឲ្យសកម្ម ។ យើងមិនគួរប្រកាសពីការកែនបន្ថែមទៀតនៅថ្ងៃនេះទេ ។ យើងមានអ្វីៗគ្រប់យ៉ាង ហើយយើងក៏ត្រៀមខ្លួនសម្រាប់ទប់ទល់ទាហា នរុស្ស៊ីបន្ថែមទៀតផងដែរ” ។
លោក Podolyak បានទទូចថា អ៊ុយក្រែនកំពុងបាត់បង់ទាហានតិចជាងរុស្ស៊ីឆ្ងាយណាស់ បើទោះជាលោក Zelensky បាននិយាយកាលពីសប្តាហ៍មុនថា កងទ័ពរបស់គាត់កំពុងបាត់បង់យ៉ាងហោចណាស់ ៥០ នាក់ជារៀងរាល់ថ្ងៃក៏ដោយ ប៉ុន្តែការខាតបង់របស់រុស្ស៊ីវិញគឺគុណនឹង ៥ ។លោក Podolyak បាននិយាយថា អ៊ុយក្រែនប្រហែលជាមិនទាន់ត្រូវការកម្លាំងទាហានបន្ថែមនៅឡើយទេ ប៉ុន្តែជ័យជម្នះរបស់យោធាគឺត្រូវការរថក្រោះ ហើយមិនមែនជាប្រភេទរបស់សូវៀតដែលមានតម្លៃទាបនោះទេ ។
គួរបញ្ជាក់ថា ប្រជាមតិស្តីពីការចូលរួមរបស់តំបន់ Kherson និង Zaporozhye ក៏ដូចជាសាធារណរដ្ឋ Donetsk និង Lugansk នៃតំបន់ Donbass ជាមួយនឹងរុស្ស៊ីកំពុងដំណើរការ ស្របពេលដែលទីក្រុងមូស្គូក៏បានប្រកាសកែនទ័ពមួយក្នុងប្រទេសផងដែរ ៕
0 comments:
Post a Comment