ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Tuesday, November 07, 2023

លោកហេង អួង អធិការកែវសីមាចោទអ្នកសារពត៌មានគម្រៀមលោកពេលចាងហ្វាង គេហទំព័រ រស្មីបឹងយក្ខឡោមរាយការណ៍អោយបង្រ្កាបក្រុមឈ្មួញជើងខ្លាំងដឹកឈើដុះស្នឹមឈ្មោះ( ភ្លោះ)

ចំនួនអ្នកទស្សនា: Views

ខេត្តមណ្ឌលគិរី៖ការដឹកជញ្ជូនឈើសុក្រមដែលជាឈើកម្រចេញពីស្រុកអូរាំងដឹកឆ្ពោះទៅស្រុកមេមត់បានយ៉ាងរលូនក៏ព្រោះតែសម្ថកិច្ចនៅស្រុកអូរាំង​​​សម្ថកិច្ចចម្រុះនៅគីឡូម៉ែត្រលេខ59ហើយដឹកឆ្លងកាត់មុខអធិការស្រុកកែវសីមានិងមានសម្ថកិច្ចមួយកន្លែងទៀតនៅភូមិឆ្នែង  ដឹកបានយ៉ាងស្រួលគ្មានសម្ថកិច្ចណាម្នាក់ ហ៊ានក្អកជាមួយឈ្មួញឈើជើងខ្លាំងរូបនេះទេសូម្បីតែលោក ហេង អួង អធិការស្រុកកែវសីមាក៏ខ្លាចញញើតឈ្មួញឈើរូបនេះដែរ   ទោះជាកន្លែងសម្ថកិច្ចច្រើនដូចម្រាមដៃក៏ដោយ នៅតែគ្មានសម្ថភាពក្នុងការបង្រ្កាបឈ្មួញឈើល្មើសច្បាប់ដែលជាជនឧក្រិដ្ដកម្មព្រៃឈើដ៏សកម្ម​រូបនេះដែរ  ហើយគេស្គាល់ឈ្មោះថា​(ភ្លោះ)ជាឈ្មួញឈើជើងខ្លាំងប្រចាំខេត្តមណ្ឌលគិរី។ 


បើតាមការអោយដឹងពីក្រុមឈ្មួញរកសុីឈើដឹកតាមម៉ូតូថា​ឈ្មោះ(ភ្លោះ)ដឹកឈើម្តង៤ទៅ៥ឡានសាំយ៉ុង  នេះប្រហែលជា​ឈ្មោះ(ភ្លោះ)មានខ្សែរឬខ្នងជាអ្នកធំនៅក្នុងខេត្តមណ្ឌលគិរីហើយមើលទៅទើបដឹកឈើបានយ៉ាងរលូនបែបនេះចំណែកពួកគាត់វិញទំរាំតែដឹកបានមួយជើងៗបង់អោយគេគ្រប់កន្លែងមិនចង់ចេញរួចផងរីឯឈ្មោះ(ភ្លោះ)វិញដឹកសុទ្ឋតែឡានហើយចេញម្តង៤ទៅ៥ឡានទៀតគ្មានសម្ថកិច្ចនៅតាមដងផ្លូវណាហ៊ានក្អកនោះទេ។​


រីឯលោកហេង អួង អធិការស្រុកកែវសីមាវិញ ពេលដែលអ្នកសារពត៌មានផ្តល់ដំណឹងអោយលោកជួយបង្ក្រាប បែរជាអោយអ្នកសារពត៌មានជាអ្នកបង្រ្កាបវិញ ហើយលោកបានបន្តទៀតថា កូនចៅលោកបង្ក្រាបទៅបើមានគ្រោះថ្នាក់អ្វីកើតឡើងតើអ្នសារពត៌មានទទួលខុសត្រូវលើកគ្រោះថ្នាក់នេះឬ?

អ្នកសារពត៌មានមានសិទ្ឋត្រឹមតែតាមផ្តិតរូបភាពផ្សព្វផ្សាយផ្តល់ដំណឹងនេះទៅដល់ថ្នាក់ដឹកនាំខេត្តក៏ដូចជាថ្នាក់ដឹកនាំជាតិ ក្រសួងពាក់ព័ន្ឋ និងមានសិទ្ឋរាយការណ៍តែប៉ុណ្ណោះមិនមានសិទ្ឋបង្រ្កាបនោះទេ ថែមទាំងថាអ្នកសារពត៌មានគម្រៀមលោកទៀតផង បើអ្នកសារពត៌មានបង្ក្រាបបទស្មើសនានាប្រហែលជាមិនទុកអោយឈ្មួញឈើដ៏សកម្ម( ភ្លោះ)នេះដឹកឈើឡើងដុះស្នឹមរាប់សិបឆ្នាំដូចសព្វថ្ងៃនេះទេ  ហើយត្រង់លោកបង្ក្រាបឬមិនបង្ក្រាប ជាសិទ្ឋរបស់លោកព្រោះលោកជាអធិការស្រុកកែវសីមា តើនេះជាសម្តីមន្ត្រីសុីប្រាក់ខែរាស្រ្តឬក៏ជាមន្ត្រីគ្រាប់ល្ពៅស្ងោរ ដូចសម្តេចតេជោលោកមានប្រសាសន៍ឬ?ជាចុងក្រោយមហាជនក៏ដូចជាខ្ញុំបាទជាអ្នកសារពត៌មានសូមស្នើរដល់ឧត្តមសៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស  ឯឧត្តម ស សុខា អគ្គស្នងការដ្ឋាននគរបាលជាតិ ឯឧត្តម ថង សាវុន ជាគណៈបញ្ជាការឯកភាពខេត្តមណ្ឌលគិរី ឯឧត្តម ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរីមេត្តាជួយដាក់កលាំងចុះបង្រ្កាបផងទានបើពុំនោះទេព្រៃឈើនៅក្នុងខេត្តមណ្ឌគិរីពិតរលាយទៅជាវាលរហោឋានអស់ហើយ និងដុះក្អែលអោយលោកអធិការស្រុកកែវសីមារូបនេះផងទាន ។

ចាងហ្វាង គេហទំព័ររស្មីបឹងយក្ខឡោមយើង គ្រាន់តែកែតម្រូវមិនមានចេតនាជាន់ពន្លិចបុគ្គលណាម្នាក់នោះឡើយ  គេហទំព័ររស្មីបឹងយក្ខឡោមយើងរង់ចាំការបំភ្លឺពីសមីជនដែលពាក់ព័ន្ឋរាល់ម៉ោងធ្វើការ តាមរបបសារពត៌មាន។ ចេញផ្សាយ នៅថ្ងៃអង្គាទី០៧ខែវិច្ឆការ ឆ្នាំ២០២៣


0 comments:

Post a Comment