ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Friday, September 15, 2023

សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានចុះផ្សព្វផ្សាយ ស្ដីអំពីការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីកាត់បន្ថយអត្រា នៃការស្លាប់ របួស និងពិការដោយសារបញ្ហាគ្រោះថ្នាក់ផ្សេង ជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ ឃុំមេម៉ង់ ស្រុកកែវសីមា

ចំនួនអ្នកទស្សនា: Views

 ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ២០២៣ លោក អាន សុឃីម នាយកសាខា និងសហការី នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ស្ដីអំពីការគ្រប់គ្រងគ្រោះមហន្តរាយ រួមមាន៖ រន្ទះបាញ់ ខ្យល់ព្យុះ និងទឹកជំនន់ ព្រមទាំងបញ្ហាសុខភាព អំពីវិជ្ជាសង្គ្រោះបឋម ដែលមានប្រជាពលរដ្ឋចូលរួមសរុប ២៥នាក់ ស្រី ១៤នាក់ មកពីភូមិចំនួន២ ស្ថិតនៅក្នុងឃុំមេម៉ង់ ស្រុកកែវសីមា ។


លោក អាន សុឃីម នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានឱ្យដឹងថា៖ ការផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណង៖ បញ្ជ្រាបការយល់ដឹងបន្ថែមអំពីការការពារខ្លួនពីគ្រោះថ្នាក់ផ្សេងៗ ដើម្បីកាត់បន្ថយអត្រានៃការស្លាប់ របួស និងពិការដោយសារបញ្ហាគ្រោះថ្នាក់ផ្សេង ។


ក្រៅពីការផ្សព្វផ្សាយជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បាននាំយកនូវសម្ភារលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលបានចូលរួម ដូចជា៖ មីចំនួន ៥កញ្ចប់ អាវយឺត ១ សាប៊ូ ១ដុំ ម៉ាសចំនួន ៥ និងជែលលាងដៃចំនួន ២ដប ។

ដោយឡែកសម្រាប់អ្នកស្ម័គ្រចិត្តទទួលបាន មីចំនួន ១២កញ្ចប់ អាវយឺត ១ សាប៊ូ ១ដុំ ម៉ាសចំនួន ៥ ជែលលាងដៃចំនួន ២ដប ព្រមទាំងថវិការបស់ឯកឧត្តម ឧកញ៉ា អ៊ឹង ស៊ីតវីរៈ ប្រធានកិត្តិយសាខាចំនួន ១០.០០០រៀល និងថវិការបស់ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាចំនួន ១០.០០០រៀលផងដែរ៕ ដោយ៖ពៅ សំរេច

0 comments:

Post a Comment