ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Wednesday, June 30, 2021

ឯកឧត្តម គួច ចំរើន ទទួលអំណោយមនុស្សធម៌ ក្នុងទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា

ចំនួនអ្នកទស្សនា: Views

 


ព្រះសីហនុ: ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីលោកឧកញ៉ា មន្ត្រីរាជការ និងសប្បុរសជន ដើម្បីចូលរួមអបអរសាទរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ "ទាំងអស់គ្នារួមជាមួយកាកបាទ ក្រហមកម្ពុជា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងកសាងធនធានរបស់សង្គម" ដើម្បីយក មកប្រើប្រាស់បម្រើសកម្មភាពមនុស្សធម៌ជួយប្រជាពលរដ្ឋរងគ្រោះ ដែលជួបការលំបាក ដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ នាព្រឹកថ្ងៃពុធ ៦រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នៅស្នាក់ការសាខាកាក បាទក្រហមកម្ពុជាខេត្តព្រះសីហនុ ស្ថិតនៅសង្កាត់លេខ៣ ក្នុងក្រុងព្រះសីហនុ។

ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណចំពោះលោកឧកញ៉ា ទៀ វិចិត្រ ដែលបាន ចូលរួមសកម្មភាពការងារសង្គមជាមួយរដ្ឋបាលខេត្តព្រះសីហនុ និងលោកឧកញ៉ា ឯកឧត្តម លោកជំទាវ ម្ចាស់ក្រុមហ៊ុន សហគ្រាស និងបងប្អូនសប្បុរសជនដែលបាននាំយកថវិកា ឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីឱ្យសាខាមានថវិកា សម្ភារ និងធនធាន ដើម្បីយកមកបម្រើសកម្មភាពមនុស្សធម៌ចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលជួប ការលំបាកដោយ សារគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ពិសេសប្រជាពលរដ្ឋដែល កំពុងខ្វះខាតស្បៀងក្នុងអំឡុងជំងឺរាតត្បាតកូវីដ-១៩ ក្នុងខេត្តព្រះសីហនុ ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជាតិសាសន៍ ឬនិន្នាការនយោបាយ គឺធ្វើយ៉ាងណាយើង ជួយប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា មិនទុកឱ្យប្រជាពលរដ្ឋយើងណាម្នាក់ខ្វះខាត ស្បៀងស្លាប់។

ឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក៏បាន អំពាវនាវដល់លោកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនសប្បុរស ជនទាំងអស់បន្ត ជួយឧបត្ថម្ភគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ របស់ យើងបន្តទៀត ដើម្បីឱ្យសាខាមានធនធានថវិកា សម្ភារដើម្បីយកមកធ្វើការចែក ជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះមហន្តរាយ និងប្រជាពលរដ្ឋខ្វះ ខាតស្បៀងក្នុង អំឡុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នៅក្នុងខេត្តព្រះសីហនុ បានទាន់ពេលវេលា។

ឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បាន បញ្ជាក់ថា យើងពិនិត្យឃើញថា ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្រុមគ្រូពេទ្យរបស់ យើងអនុវត្តន៍បានយ៉ាងត្រឹមត្រូវ ដោយការអនុវត្តវិធានការសុខាភិបាល និងវិធានការ ៣.ការពារ និង ៣.កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩បាន ហើយការរក្សាគម្លាតសុវត្ថិភាព ធ្វើអនាម័យ និងពាក់ម៉ាសគឺជាអាវក្រោះទី១, ការចាក់វ៉ាក់សាំងជាអាវក្រោះទី២។ ទន្ទឹមនោះ យើងក៏បានធ្វើកិច្ចការពីរបន្ថែមទៀតគឺ៖ ទី១.មន្ទីរពិសោធន៍វិភាគរកមេរោគកូវីដ-១៩ និងទី២.យើងមានម៉ាស៊ីនផលិតអុកស៊ីសែន ដោយមិនចាំបាច់ឡើងទៅដឹកអុកស៊ីសែន មកពីរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា អំណោយដែលបានប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត មានដូចជា៖ ១.លោកឧកញ៉ា ទៀ វិចិត្រ អនុប្រធានកិត្តិយសសាខា និងលោកជំទាវ ឧបត្ថម្ភថវិកាចំនួន ២០.០០០ដុល្លារអាម៉េរិក, ២.លោកឧកញ៉ា ស៊ុន រី អនុប្រធាន កិត្តិយសសាខា និងលោកជំទាវ ឧបត្ថម្ភថវិកា ៣.៥០០ដុល្លារអាម៉េរិក, ៣.លោកឧញ៉ា គុយ ណាត អនុប្រធានកិត្តិយសសាខា និងលោកជំទាវ ឧបត្ថម្ភថវិកា ៣.៥០០ដុល្លារអាម៉េរិក, ៤.លោកឧកញ៉ា តាន់ តាក់ អនុប្រធានកិត្តិយសសាខា និងលោកជំទាវ ឧបត្ថម្ភថវិកា ៥.០០០ដុល្លារអាម៉េរិក, ៥. លោក លៀម សុដា អភិបាលរងខេត្ត ជាអនុប្រធានកិត្តិយសសាខា ឧបត្ថម្ភថវិកាចំនួន ១.០០០.០០០រៀល, ៦.លោក ឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវ ឧបត្ថម្ភថវិកាចំនួន ២០០.០០០រៀល និង ៥០០ដុល្លារអាម៉េរិក, ៧.អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្ទឹងហាវ ឧបត្ថម្ភថវិកា ៥.៥៨៣.០០០រៀល និង២.១០០ដុល្លារអាម៉េរិក, ៨.លោក ឌុំ នឿន អាហារដ្ឋាន អង្គរប៊ិច អូឈើទាល ឧបត្ថម្ភថវិកា ១.០០០ដុល្លារអាម៉េរិក៕ ដោយ ងូ សុមុនី


0 comments:

Post a Comment