ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Thursday, September 22, 2022

រដ្ឋបាលខេត្តប៉ៃលិនចុះរៀបចំកែលម្អទ្រូងផ្លូវច្រកទ្វារអន្តរជាតិព្រំដើម្បីទាក់ទាញភ្ញៀវទេសចរ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆាប់ៗខាងមុខនេះ

ចំនួនអ្នកទស្សនា: Views

                                                                          ខេត្តប៉ៃលិន៖ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិចេញចូលមកលេងកំសាន្តនៅច្រកទ្វារអន្តរជាតិព្រំជាញឹកញាប់ទើបរហូតមកដល់រសៀលថ្ងៃទី21 ខែកញ្ញា ឆ្នាំ 2022នេះ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន មន្ត្រីសាលាខេត្ត បានដឹកនាំមន្ត្រីសាលាស្រុកសាលាក្រៅរួមជាមួយនឹងក្រុមយុវជន ស.ស. យ. ក ខេត្ត ធ្វើការរៀបចំតុបតែងទ្រូងផ្លូវដោយដាក់ផ្ការំដួលពណ៌លឿងនៅលើទ្រូងផ្លូវចាប់តាំងពីច្រកទ្វារអន្តរជាតិជាប់ព្រំប្រទល់ប្រទេសថៃរហូតមកទល់នឹងផ្សារព្រំមានប្រវែងជាង 2000 ម៉ែត្រ។



ក្នុងការចុះតុបតែងកែលម្អរៀបចំដាក់ផ្ការំដួលនៅលើទ្រូងផ្លូវនេះ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិនបានមានប្រសាសន៍ថា ការរៀបចំតុបតែងនេះគឺក្នុងគោលបំណងដើម្បីធ្វើឱ្យមានសោភណ្ឌភាពស្រស់ស្អាតក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលមកលេងកម្សាន្តនៅក្នុងខេត្តប៉ៃលិនដែលមានរហស្សនាមថាជាខេត្តត្បូងពេជ្រឱ្យកាន់តែច្រើន។

ឯកឧត្តមបានបន្តទៀតថា រហូតមកដល់ពេលនេះ សោភណ្ឌភាពនៅច្រកទ្វារអន្តរជាតិព្រំទាំងពេលថ្ងៃ និងពេលយប់ គឺមានការខុសប្លែកពីមុនឆ្ងាយ ដោយរដ្ឋបាលខេត្តបានដឹកនាំក្រុមការងារចុះរៀបចំទ្រូងផ្លូវ ដាំផ្កា ដាំស្មៅចំរុះពណ៌នៅលើទ្រូងផ្លូវជាហូរហែជាពិសេសមកដល់ពេលនេះគឺក្រុមការងារបានរៀបចំកែលម្អឱ្យមានសោភណ្ឌភាពកាន់តែប្លែកភ្នែកខណៈដែលមានអគារច្រើនជាន់ខ្ពស់ត្រដែតស្កឹមស្កៃគួរឱ្យកត់សម្គាល់។

ឯកឧត្តមក៏សូមអំពាវនាវឱ្យប្រជាពលរដ្ឋដែលរស់នៅក្បែរច្រកទ្វារអន្តរជាតិព្រំទាំងអស់ឱ្យមានការយកចិត្តទុកដាក់ថែរក្សាសម្បត្តិរដ្ឋដែលបានរៀបចំហើយនេះឱ្យបានគង់វង្ស។ និងត្រូវចេះជួយថែទាំបោសសំអាតរាល់សំរាមក៏ដូចជាថង់ប្លាស្ទិកមិនឱ្យមាននៅលើទ្រូងផ្លូវដើម្បីឱ្យភ្ញៀវមានការកោតសរសើរអំពីសោភណ្ឌភាពនៃច្រកទ្វារមួយនេះហើយពេលបានមកលេងនៅពេលក្រោយគឺមានចិត្តចង់ចូលមកលេងម្ដងទៀតផងដែរ។ ឯកឧត្តមក៏បានបញ្ជាក់ដែរថា នេះគឺជាកេរ្តិ៍មរតកដ៏មានតម្លៃទុកសម្រាប់កូនចៅជំនាន់ក្រោយ៕

0 comments:

Post a Comment