ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Tuesday, March 07, 2023

ស្រី្តកម្ពុជាជាកម្លាំងចលកររួមចំណែក នៃកំណើនសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ប្រទេសជាតិ

ចំនួនអ្នកទស្សនា: Views

ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានថ្លែងថា ស្រី្តកម្ពុជាជាកម្លាំងចលកររួមចំណែក នៃកំណើនសេដ្ឋកិច្ច ស្រ្តីមានកាលានុវត្តភាពក្នុងការអនុវត្តសិទ្ធិអភិវឌ្ឍន៍ចំណេះដឹងជំនាញ បច្ចេកទេស ដែលជាមូលដ្ឋានគ្រឹៈក្នុងការចូលរួមប្រកួតប្រជែង ប្រកបដោយសក្ដានុពលនៅក្នុងទីផ្សារសេដ្ឋកិច្ចជាតិនិងក្នុងតំបន់ហើយរួមចំណែក យ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រនិងងាយរងគ្រោះ។


ឯកឧត្ដម បានថ្លែងដូចនេះខណៈ អញ្ជើញរួមគ្នា ជាមួយស្រ្តីស្រុកកណ្ដាលស្ទឹង១៨ឃុំនិងស្រ្តីបញ្ជាការដ្ឋានអង្គរក្ស ជាង១ពាន់នាក់ ក្នុងឱកាសអបអសាទរខួបលើកទី១១២ ទិវានារីអន្តរជាតិ ៨មីនា ក្រោមប្រធានបទ " ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល " ។ រសៀលថ្ងៃទី៦មិនានៅទីបញ្ជាការដ្ឋានអង្គរក្សក្រុងតាខ្មៅខេត្តកណ្ដាល។


ឯកឧត្តម  ហ៊ីង ប៊ុនហៀង បានបន្តថា ស្រ្តីជាឆ្អឹងខ្នងនៃការ អភិវឌ្ឍសេដ្ឋកិច្ចសង្គម ចំពោះការងារបញ្រ្ជាបយេនឌ័រ ដែលជាកិច្ចការអន្តរវិស័យ ក្នុងការធានាបាននូវចីរភាព នៃសុខសន្តិភាព និងពន្លៀនល្បឿននៃកិច្ចអភិវឌ្ឍន៍ជាតិជាពិសេសក្នុងយុគសម័យឌីជីថល និងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។ ឯកឧត្ដមបានបញ្ជាក់ថា  រាជរដ្ឋាភិបាលបាននឹងកំពុងផ្ដោតការដោះស្រាយគំលាតយេនឌ័រក្នុងវិស័យឌីជីថល ជាពិសេសបង្កើនការចូលរួមរបស់ស្រ្តីក្នុងវិស័យឌីជីថលការប្រើប្រាស់បច្ចេកវិទ្យាដោយប្រសិទ្ធភាព ការអប់រំនិងចំណេះដឹងនិងជំនាញផ្នែកវិទ្យាសាស្រ្តបច្ចេកវិទ្យា វិស្វកម្ម សិល្បៈ ការច្នៃប្រឌិត និងគណិតវិទ្យា ។ ឯកឧត្ដម បានជម្រុញឱ្យស្រ្តីត្រូវតែបង្កើនភាពក្លាហាន ខណៈប្រមុខរាជរដ្ឋាភិបាលបានជម្រុញស្រ្តីជាថ្នាក់ដឹកនាំនៅក្នុងក្រសួង ស្ថាប័ន អង្គភាព ទូទាំងប្រទេសឱ្យស្រ្តីត្រូវអភិវឌ្ឍសមត្ថភាព ហ៊ានទទួលខុសត្រូវរួមចំណែកការកសាងសេដ្ឋកិច្ចសង្គម និងការលើកតម្កើងស្រ្តីនៅក្នុងស្រុកកណ្ដាលស្ទឹង១៨ឃុំនិងស្រ្តីបញ្ជាការដ្ឋានអង្គរក្សដើម្បីកាត់បន្ថយអំពើហឹង្សានៅក្នុងគ្រួសារនិងនៅក្នុងសង្គមជាតិ។ ឯកឧត្ដម ហ៊ីង ប៊ុនហៀង បានលើកឡើងថា ប្រសិនបើប្រទេសជាតិយើងមានសង្រ្គាម នាំឱ្យអសន្តិសុខអស្ថិរភាពនយោបាយ គ្មានសន្តិភាព យើងគ្មានពេលវេលាគិតគូរ ពីការអភិវឌ្ឍន៍ភូមិឃុំ សហគមន៍ស្រ្តី យ៉េនឌ័រ សិទ្ធិស្រ្តី សិទ្ធិកុមារ សិទ្ធិមនុស្សនោះទេ។ កត្តាសំខាន់គឺការពារសន្តិភាព ថែរក្សាសន្តិភាពឱ្យបានគង់វង្ស ហើយស្រ្តីក៏មានតួនាទីចូលរួមថែរក្សាសន្តិភាពការពារសន្តិភាពដែលមាននាពេលសព្វថ្ងៃនេះ។ សន្តិភាពមានតម្លៃណាស់ដើម្បីជម្រុញនូវការអភិវឌ្ឍប្រទេសជាតិជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋកូនចៅជំនាន់ក្រោយៗ ខ្លួនឯង គ្រួសារនិងសង្គមជាតិ។ក្នុងឱកាសនោះដែរឯកឧត្តម  ហ៊ីង ប៊ុនហៀងនិងលោកជំទាវ បានជូនវត្ថុអនុស្សាវរីយ៍ម្នាក់ទទួលបានសារុង១អាវ១និងថវិការ៥ម៉ឺនរៀលសម្រាប់អ្នកចូលរួមជាង១ពាន់នាក់។ដោយ-រ៉ាវុធ

0 comments:

Post a Comment