កំពង់ចាម៖ នៅវេលាម៉ោង11នាទីកាលពីថ្ងៃទី៧ខែ៣
ឆ្នាំ២០២៣ នគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដឹកនាំដោយលោកឧត្តម សេនីយ៍ត្រី អ៉ិត ដារ៉ា ស្នងការរងទទួលផែន ព្រហ្មទណ្ឌ ដឹកនាំសម្របសម្រួលផ្ទាល់ពីលោក តូច ឧត្តម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូងខេត្ត បានដឹកនាំចុះអនុវត្តសាលដីកាស្ថាពរ របស់សាលា ឧទ្ធរណ៍ត្បូងឃ្មុំ បង្គាប់ឲ្យចាប់ខ្លួនទណ្ឌិតឈ្មោះ អ៊ឹម ប្រុស ហៅ គ្រូសីល ងារជា ឧកញ៉ា អាយុ៥៦ឆ្នាំ មានទីលំ នៅភូមិអណ្តូងច្រុះ ឃុំអំពិលស្រុកកំពង់សៀម ពីបទ«ឆបោក»ប្រព្រឹត្ត នៅភូមិអណ្តូងច្រុះ ឃុំអំពិលស្រុកកំពង់សៀម កាលពីកំឡុងឆ្នាំ ២០១៥ _ឆ្នាំ២០១៧។
ក្នុងពេលកិច្ចប្រតិបត្តិការចាប់ខ្លួនជំនាញរកឃើញអាវុធខ្លី៥ដើម រួមមាន៖ ម៉ាកឡុក CF98ចំនួន៣ដើមម៉ាកK59ចំនួន១ដើមនិងម៉ាកCZ75 ចំនួន១ ដើម) រួមទាំងប័ណ្ណសម្គាល់អាវុធខ្លីផុតសុពលភាពចំនួន ១៥ សន្លឹកចន្លោះពីឆ្នាំ ២០០៧ និង២០០៨, គ្រាប់កាំភ្លើង
ចំនួន ២៥៩គ្រាប់ ម៉ាស៊ីនផ្ទុករូបភាពកាំម៉ារ៉ាសុវត្ថិភាពចំនួន២ គ្រឿង,ខ្នោះដៃចំនួន៥ គូ និងស្រោមខ្នោះចំនួន ៤។ជនល្មើលរួមនិងវត្ថុតាងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីបំពេញទម្រង់នីតិវិធី៕
0 comments:
Post a Comment