ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Wednesday, July 03, 2024

រដ្ឋាភិបាលហូឡង់ បានចាប់ផ្ដើមប្រគល់យន្ដហោះចម្បាំង F-16 ទៅឱ្យអ៊ុយក្រែនខណៈ ទីក្រុងកៀវ កំពុងទទូចស្នើសុំឱ្យសម្ព័ន្ធមិត្តលោកខាងលិចពន្លឿនការផ្ដល់អាវុធ

ចំនួនអ្នកទស្សនា: Views

 ហូឡង់ ធ្លាប់បានសន្យាថានឹងប្រគល់យន្ដហោះចម្បាំង F-16 ចំនួន ២៤គ្រឿងទៅឱ្យអ៊ុយក្រែន ដើម្បីជួយពង្រឹងសមត្ថភាពការពារដែនអាកាសរបស់កងទ័ពអ៊ុយក្រែន ប្រឆាំងនឹងការឈ្លានពានពីរុស្ស៉ី។


រដ្ឋមន្ត្រីការពារជាតិហូឡង់ លោកស្រី Kajsa Ollongren បានបញ្ជាក់នៅក្នុងលិខិតមួយផ្ញើជូនសភាជាតិ នៅមុនរដ្ឋាភិបាលអន្តរកាលមួយត្រូវបានបង្កើតឡើង នៅថ្ងៃអង្គារ សប្ដាហ៍នេះ ក្រោយការចរចាបង្កើតរដ្ឋាភិបាលចម្រុះចាប់តាំងពីការបោះឆ្នោតតាំងពីឆ្នាំមុនមក ថាការអនុញ្ញាតជាពិសេសដើម្បីប្រគល់យន្ដហោះចម្បាំងទៅឱ្យអ៊ុយក្រែន ត្រូវបាន អនុម័តរួចរាល់ហើយ។
តែយ៉ាងណាលោកស្រីមិនបានបញ្ជាក់ថាតើនឹងមានយន្ដហោះចម្បាំង F-16 ប៉ុន្មានគ្រឿងត្រូវប្រគល់ ឬក៏ថាតើនៅពេលណាទើបយន្ដហោះចម្បាំងទាំងនោះ ត្រូវបានប្រគល់ទៅដល់ដៃអ៊ុយក្រែននោះទេ ក្រោមហេតុផលសន្តិសុខ៕

0 comments:

Post a Comment