ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Sunday, July 07, 2024

អ៊ុយក្រែន ទទួលបានប្រព័ន្ធការពារដែនអាកាស Patriot ទីបីពីអាល្លឺម៉ង់

ចំនួនអ្នកទស្សនា: Views

 ក្រសួងការពារជាតិអ៊ុយក្រែន បានថ្លែងអំណរគុណដល់អាល្លឺម៉ង់ចំពោះការគាំទ្រយ៉ាងមោះមុត និងបញ្ជាក់ថាប្រព័ន្ធនេះត្រូវបានបញ្ជូនរួចហើយ។


ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅអ៊ុយក្រែន លោក Martin Jaeger បាននិយាយថា ប្រព័ន្ធនេះ «នឹងជួយពង្រឹងការការពារប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធ»។ ក្រុមប្រតិបត្តិការរបស់អ៊ុយក្រែន បានបញ្ចប់ការបណ្តុះបណ្តាលដោយជោគជ័យនៅក្នុងប្រទេសអាល្លឺម៉ង់។

ទីក្រុងកៀវបានបង្ហាញពីក្តីសង្ឃឹមសម្រាប់វឌ្ឍនភាពលើបញ្ហានៃការផ្គត់ផ្គង់ការពារដែនអាកាស នៅក្នុងកិច្ចប្រជុំកំពូល NATO នៅទីក្រុងវ៉ាស៊ីនតោន សប្តាហ៍ក្រោយ។ មន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា ទីក្រុងកៀវត្រូវបានគេរំពឹងថានឹងទទួលបាន «ដំណឹងល្អ» នៅក្នុងកិច្ចប្រជុំកំពូលនេះ។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីដើមឆ្នាំនេះថា ប្រទេសរបស់គាត់ត្រូវការយ៉ាងហោចណាស់ប្រព័ន្ធ Patriot ចំនួនប្រាំពីរបន្ថែមទៀត ដើម្បីការពារខ្លួន៕ប្រែសម្រួលដោយនាយកនិពន្ឋៈសុិនសុខរ៉ា

0 comments:

Post a Comment