ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Friday, July 05, 2024

បុគ្គលិកចំនួន ២០នាក់រងការបះបាល់ពីលេចធ្លាយឧស្ម័ននៅអាកាសយានដ្ឋាន Kuala Lumpur ក្នុងប្រទេសម៉ាឡេស៊ី

ចំនួនអ្នកទស្សនា: Views

 គូឡាឡាំពួរ៖ នៅថ្ងៃទី៤ ខែកក្កដា នាយកដ្ឋានពន្លត់អគ្គីភ័យបានឲ្យដឹងថា មនុស្សប្រហែល ២០នាក់នៅអាកាសយានដ្ឋានអន្តរជាតិ Kuala Lumpur ក្នុងប្រទេសម៉ាឡេស៊ី ត្រូវបានបញ្ជូនទៅព្យាបាលនៅថ្ងៃព្រហស្បតិ៍បន្ទាប់ពីការលេចធ្លាយឧស្ម័ននៅឯកន្លែងវិស្វកម្មយន្តហោះ ទោះបីជាមិនមានការរំខានដល់ប្រតិបត្តិការអាកាសយានដ្ឋានក៏ដោយ។


នាយកដ្ឋានពន្លត់អគ្គីភ័យរដ្ឋ Selangor បានបញ្ជាក់ថា ខ្លួនបានទទួលការហៅទូរសព្ទបន្ទាន់មួយ ទាក់ទងនឹងការលេចធ្លាយសារធាតុគីមី នៅឯកន្លែងគាំទ្រ Southern Support Zone Sepang Aircraft Engineering នៅម៉ោង១១:២៣ព្រឹក (០៣២៣ GMT) ហើយបានបញ្ជូនបុគ្គលិករបស់ខ្លួន រួមជាមួយនឹងក្រុមសម្ភារៈគ្រោះថ្នាក់។
សារធាតុគីមីនេះក្រោយមកត្រូវបានគេកំណត់ថាជា methyl mercaptan ដែលជាឧស្ម័នគ្មានពណ៌ដែលអាចឆេះបាន ជាមួយនឹងក្លិនស្អុយ ដែលពេលខ្លះត្រូវបានប្រើប្រាស់ក្នុងការផលិតឥន្ធនៈយន្តហោះ។
នាយកដ្ឋានបានបញ្ជាក់ថាមនុស្ស ២០នាក់ដែលរងផលប៉ះពាល់ដែលសុទ្ធតែជាបុគ្គលិកព្រលានយន្តហោះបានត្អូញត្អែរពីការវិលមុខ។
អ្នក​នាំ​ពាក្យ​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ​បាន​ឲ្យដឹង​ថា វា​មិន​មាន​ហានិភ័យ​ធំ​ជាង​មុន​ដល់​សុវត្ថិភាព​សាធារណៈ​ទេ។

0 comments:

Post a Comment