ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Wednesday, November 15, 2023

ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមមហាសន្និបាត រណសិរ្ស​សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា លើកទី៦

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន ប្រធាន​គណបក្សប្រជាជនកម្ពុជា និងជាអធិបតីកិត្តិយសក្រុមប្រឹក្សាជាតិរណ​សិរ្ស​សាមគ្គី​អភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងអញ្ជើញចូលរួមមហាសន្និបាតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាលើកទី៦ ដែលរៀបចំឡើងនៅសណ្ឋាគារសុខា។

មហាសន្និបាតនេះ រៀបចំឡើងដើម្បីពិនិត្យឡើងវិញ សកម្មភាពការងារ​ដែល​បាន​ធ្វើនាពេលកន្លងមក និងដាក់ចេញផែនការ ក៏ដូចជាគោលដៅការងារសម្រាប់​អនុវត្តន៍​បន្ត។

រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា មានឈ្មោះដើមថា ណសិរ្សសាមគ្គី​សង្គ្រោះ​ជាតិកម្ពុជា បានចាប់បដិសន្ធិឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ និង​បានប្រកាសចេញសេចក្តី ថ្លែងការណ៍ ១១ខ របស់ខ្លួននៅតំបន់រំដោះស្នួល ស្រុកស្នួល ខេត្តក្រចេះ។ ឆ្នាំ២០២៣នេះ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា មានអាយុកាល ៤៥ឆ្នាំហើយ។

រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំង​មហា​សាមគ្គី ប្រជាជនទាំងមូលទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិ ជាច្រើរូបទៀតជាប្រមុខដឹកនាំ។

រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា បានចាត់តាំងឡើងដោយ ផ្អែកលើស្មារតីឯករាជ្យជាតិដ៏បរិសុទ្ធរបស់ប្រជាជនកម្ពុជា សាមគ្គីគ្រប់ជនជាតិទូទាំងប្រទេស ប្រមូលរាល់កម្លាំងសង្គម ដោយមិនប្រកាន់និន្នាការនយោបាយ ជំនឿ សាសនា កម្មករ កសិករ បញ្ញវន្ត ព្រះសង្ឃគ្រប់ជនរួមជាតិទាំងឡាយ ដែលរស់នៅក្រៅប្រទេសផងដែរ។

រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បង្កើតឡើងក្នុងបុព្វហេតុរំដោះជាតិ សិទ្ធិសេរីភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា ចេញពីរបប​កម្ពុជា​ប្រជាធិបតេយ្យ បនប្រល័យពូជសាសន៍ ប៉ុល ពត។

ផ្តើមចេញពីចលនាតស៊ូ និងការធ្វើពលីកម្មសព្វយ៉ាង សូម្បីតែជីវិតប្រកប​ដោយ​ភាពអង់អាចក្លាហាននោះ ប្រទេសកម្ពុជាទាំងមូលត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ធ្វើប្រជាពលរដ្ឋបានរួចផុតពីទុក្ខវេទនា រួចពីការកាប់សម្លាប់ វិលមកមានសិទ្ធិសេរីភាពពេញលេញក្នុងការរស់នៅ ប្រកបរបរចេញចិញ្ចឹមជីវិត ហើយជីវភាពត្រូវបានលើកកម្ពស់ជាលំដាប់ពីមួយទៅមួយឆ្នាំ ក្រោមដំបូលនៃសុខសន្តិភាព ដែលរកបានមកដោយលំបាក៕

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ជម្រុញដល់កងទ័ព ត្រូវអនុវត្តតួនាទី ភារកិច្ច ឱ្យបានម៉ត់ចត់ ម៉ឺងម៉ាត់ ច្បាស់លាស់ និងចូលរួមគាំទ្រលើកំណែទម្រង់លើវិស័យយោធា កងយោធពលខេមរភូមិន្ទ និងទំនើបកម្មយោធា

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក នាថ្ងៃទី១៣-១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានជម្រុញដល់បងប្អូនកងទ័ព ត្រូវបន្តអនុវត្តតួនាទី ភារកិច្ច ឱ្យបានម៉ត់ចត់ ម៉ឺងម៉ាត់ ច្បាស់លាស់ និងចូលរួមគាំទ្រលើកំណែទម្រង់លើវិស័យយោធា កងយោធពលខេមរភូមិន្ទ និងទំនើបកម្មយោធា ឱ្យកាន់តែរីកចម្រើន រឹងមាំ បង្កើនកិត្យានុភាពលើឆាកអន្តរជាតិ និងបង្កើនសមត្ថភាពកងទ័ព ទប់ស្កាត់បដិវត្តពណ៌ ឧក្រិដ្ឋកម្មឆ្លងដែន និងទប់ស្កាត់សកម្មភាពនានា ដែលអាចជះឥទ្ធិពលដល់សន្តិភាព ស្ថិរភាពទាំងក្នុងប្រទេស និងតំបន់ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

Tuesday, November 07, 2023

លោកហេង អួង អធិការកែវសីមាចោទអ្នកសារពត៌មានគម្រៀមលោកពេលចាងហ្វាង គេហទំព័រ រស្មីបឹងយក្ខឡោមរាយការណ៍អោយបង្រ្កាបក្រុមឈ្មួញជើងខ្លាំងដឹកឈើដុះស្នឹមឈ្មោះ( ភ្លោះ)

ចំនួនអ្នកទស្សនា: Views

ខេត្តមណ្ឌលគិរី៖ការដឹកជញ្ជូនឈើសុក្រមដែលជាឈើកម្រចេញពីស្រុកអូរាំងដឹកឆ្ពោះទៅស្រុកមេមត់បានយ៉ាងរលូនក៏ព្រោះតែសម្ថកិច្ចនៅស្រុកអូរាំង​​​សម្ថកិច្ចចម្រុះនៅគីឡូម៉ែត្រលេខ59ហើយដឹកឆ្លងកាត់មុខអធិការស្រុកកែវសីមានិងមានសម្ថកិច្ចមួយកន្លែងទៀតនៅភូមិឆ្នែង  ដឹកបានយ៉ាងស្រួលគ្មានសម្ថកិច្ចណាម្នាក់ ហ៊ានក្អកជាមួយឈ្មួញឈើជើងខ្លាំងរូបនេះទេសូម្បីតែលោក ហេង អួង អធិការស្រុកកែវសីមាក៏ខ្លាចញញើតឈ្មួញឈើរូបនេះដែរ   ទោះជាកន្លែងសម្ថកិច្ចច្រើនដូចម្រាមដៃក៏ដោយ នៅតែគ្មានសម្ថភាពក្នុងការបង្រ្កាបឈ្មួញឈើល្មើសច្បាប់ដែលជាជនឧក្រិដ្ដកម្មព្រៃឈើដ៏សកម្ម​រូបនេះដែរ  ហើយគេស្គាល់ឈ្មោះថា​(ភ្លោះ)ជាឈ្មួញឈើជើងខ្លាំងប្រចាំខេត្តមណ្ឌលគិរី។ 


បើតាមការអោយដឹងពីក្រុមឈ្មួញរកសុីឈើដឹកតាមម៉ូតូថា​ឈ្មោះ(ភ្លោះ)ដឹកឈើម្តង៤ទៅ៥ឡានសាំយ៉ុង  នេះប្រហែលជា​ឈ្មោះ(ភ្លោះ)មានខ្សែរឬខ្នងជាអ្នកធំនៅក្នុងខេត្តមណ្ឌលគិរីហើយមើលទៅទើបដឹកឈើបានយ៉ាងរលូនបែបនេះចំណែកពួកគាត់វិញទំរាំតែដឹកបានមួយជើងៗបង់អោយគេគ្រប់កន្លែងមិនចង់ចេញរួចផងរីឯឈ្មោះ(ភ្លោះ)វិញដឹកសុទ្ឋតែឡានហើយចេញម្តង៤ទៅ៥ឡានទៀតគ្មានសម្ថកិច្ចនៅតាមដងផ្លូវណាហ៊ានក្អកនោះទេ។​


រីឯលោកហេង អួង អធិការស្រុកកែវសីមាវិញ ពេលដែលអ្នកសារពត៌មានផ្តល់ដំណឹងអោយលោកជួយបង្ក្រាប បែរជាអោយអ្នកសារពត៌មានជាអ្នកបង្រ្កាបវិញ ហើយលោកបានបន្តទៀតថា កូនចៅលោកបង្ក្រាបទៅបើមានគ្រោះថ្នាក់អ្វីកើតឡើងតើអ្នសារពត៌មានទទួលខុសត្រូវលើកគ្រោះថ្នាក់នេះឬ?

អ្នកសារពត៌មានមានសិទ្ឋត្រឹមតែតាមផ្តិតរូបភាពផ្សព្វផ្សាយផ្តល់ដំណឹងនេះទៅដល់ថ្នាក់ដឹកនាំខេត្តក៏ដូចជាថ្នាក់ដឹកនាំជាតិ ក្រសួងពាក់ព័ន្ឋ និងមានសិទ្ឋរាយការណ៍តែប៉ុណ្ណោះមិនមានសិទ្ឋបង្រ្កាបនោះទេ ថែមទាំងថាអ្នកសារពត៌មានគម្រៀមលោកទៀតផង បើអ្នកសារពត៌មានបង្ក្រាបបទស្មើសនានាប្រហែលជាមិនទុកអោយឈ្មួញឈើដ៏សកម្ម( ភ្លោះ)នេះដឹកឈើឡើងដុះស្នឹមរាប់សិបឆ្នាំដូចសព្វថ្ងៃនេះទេ  ហើយត្រង់លោកបង្ក្រាបឬមិនបង្ក្រាប ជាសិទ្ឋរបស់លោកព្រោះលោកជាអធិការស្រុកកែវសីមា តើនេះជាសម្តីមន្ត្រីសុីប្រាក់ខែរាស្រ្តឬក៏ជាមន្ត្រីគ្រាប់ល្ពៅស្ងោរ ដូចសម្តេចតេជោលោកមានប្រសាសន៍ឬ?ជាចុងក្រោយមហាជនក៏ដូចជាខ្ញុំបាទជាអ្នកសារពត៌មានសូមស្នើរដល់ឧត្តមសៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស  ឯឧត្តម ស សុខា អគ្គស្នងការដ្ឋាននគរបាលជាតិ ឯឧត្តម ថង សាវុន ជាគណៈបញ្ជាការឯកភាពខេត្តមណ្ឌលគិរី ឯឧត្តម ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរីមេត្តាជួយដាក់កលាំងចុះបង្រ្កាបផងទានបើពុំនោះទេព្រៃឈើនៅក្នុងខេត្តមណ្ឌគិរីពិតរលាយទៅជាវាលរហោឋានអស់ហើយ និងដុះក្អែលអោយលោកអធិការស្រុកកែវសីមារូបនេះផងទាន ។

ចាងហ្វាង គេហទំព័ររស្មីបឹងយក្ខឡោមយើង គ្រាន់តែកែតម្រូវមិនមានចេតនាជាន់ពន្លិចបុគ្គលណាម្នាក់នោះឡើយ  គេហទំព័ររស្មីបឹងយក្ខឡោមយើងរង់ចាំការបំភ្លឺពីសមីជនដែលពាក់ព័ន្ឋរាល់ម៉ោងធ្វើការ តាមរបបសារពត៌មាន។ ចេញផ្សាយ នៅថ្ងៃអង្គាទី០៧ខែវិច្ឆការ ឆ្នាំ២០២៣


Friday, September 15, 2023

សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានចុះផ្សព្វផ្សាយ ស្ដីអំពីការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីកាត់បន្ថយអត្រា នៃការស្លាប់ របួស និងពិការដោយសារបញ្ហាគ្រោះថ្នាក់ផ្សេង ជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ ឃុំមេម៉ង់ ស្រុកកែវសីមា

ចំនួនអ្នកទស្សនា: Views

 ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ២០២៣ លោក អាន សុឃីម នាយកសាខា និងសហការី នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ស្ដីអំពីការគ្រប់គ្រងគ្រោះមហន្តរាយ រួមមាន៖ រន្ទះបាញ់ ខ្យល់ព្យុះ និងទឹកជំនន់ ព្រមទាំងបញ្ហាសុខភាព អំពីវិជ្ជាសង្គ្រោះបឋម ដែលមានប្រជាពលរដ្ឋចូលរួមសរុប ២៥នាក់ ស្រី ១៤នាក់ មកពីភូមិចំនួន២ ស្ថិតនៅក្នុងឃុំមេម៉ង់ ស្រុកកែវសីមា ។


លោក អាន សុឃីម នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានឱ្យដឹងថា៖ ការផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណង៖ បញ្ជ្រាបការយល់ដឹងបន្ថែមអំពីការការពារខ្លួនពីគ្រោះថ្នាក់ផ្សេងៗ ដើម្បីកាត់បន្ថយអត្រានៃការស្លាប់ របួស និងពិការដោយសារបញ្ហាគ្រោះថ្នាក់ផ្សេង ។


ក្រៅពីការផ្សព្វផ្សាយជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បាននាំយកនូវសម្ភារលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលបានចូលរួម ដូចជា៖ មីចំនួន ៥កញ្ចប់ អាវយឺត ១ សាប៊ូ ១ដុំ ម៉ាសចំនួន ៥ និងជែលលាងដៃចំនួន ២ដប ។

ដោយឡែកសម្រាប់អ្នកស្ម័គ្រចិត្តទទួលបាន មីចំនួន ១២កញ្ចប់ អាវយឺត ១ សាប៊ូ ១ដុំ ម៉ាសចំនួន ៥ ជែលលាងដៃចំនួន ២ដប ព្រមទាំងថវិការបស់ឯកឧត្តម ឧកញ៉ា អ៊ឹង ស៊ីតវីរៈ ប្រធានកិត្តិយសាខាចំនួន ១០.០០០រៀល និងថវិការបស់ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាចំនួន ១០.០០០រៀលផងដែរ៕ ដោយ៖ពៅ សំរេច

ទីតាំងលក់សត្វព្រៃចំនួន ២ទីតាំង នៅក្នុងឃុំស្រែហ៊ុយ ស្រុកកោះញែក ត្រូវបាកម្លាំងជំនាញចុះបង្រ្កាប

ចំនួនអ្នកទស្សនា: Views

ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារ(វ៉ាយ អេដ) បានសហការជាមួយក្រុមលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកោះញែក ចុះបង្ក្រាបបទល្មើសសត្វព្រៃចំនួន ២ទីតាំង នៅចំណុចភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ក្នុងស្រុកកោះញែក ក្រោមការដឹកនាំដោយផ្ទាល់របស់លោក ហេង គឹមឆាយ ជំនាញរដ្ឋបាលព្រៃឈើ និងជាប្រធានក្រុមអន្តរាគមន៍ ។





កិច្ចប្រតិបត្តិការបង្រ្កាបទីតាំងទី ១ នៅចំណុចផ្ទះឈ្មោះ វិះ មុំ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិព្នង មានទីលំនៅភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក រឹបអូសបានវត្ថុតាង រួមមាន៖ សត្វឈ្លូសចំនួន ២ក្បាល ទម្ងន់ ២៧.៥គីឡូ ស្នែងឈ្លូសចំនួន ៤ក្បាល ស្នែងទន្សោង ១ក្បាល ទ្រូងអណ្ដើកចំនួន ៤ទម្ងន់ ០.៥គីឡូ  និងទីតាំទី២ នៅចំណុចផ្ទះឈ្មោះ ស្រឹ អ៊ួង ភេទស្រី អាយុ ៦៨ឆ្នាំ ជនជាតិព្នង មានទីលំនៅភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក រឹបអូសបានវត្ថុតាង រួមមាន៖ សាច់ជ្រូកព្រៃចំនួន ៤ក្បាល ទម្ងន់៨១គីឡូ ឈ្លូស ១ក្បាល ទម្ងន់១៣គីឡូ សំពោច ១ក្បាល ទម្ងន់ ២គីឡូ និងសត្វស្វារស់ចំនួន ៣ក្បាល ។




ក្រោយពីរឹបអូសបានវត្ថុតាងទាំងនេះ ក្រុមការងារបានបញ្ជូនទៅផ្នែករដ្ឋបាលព្រៃឈើស្រុកកោះញែក ចំណែកជនសង្ស័យទាំង ២នាក់ ជំនាញបានធ្វើកិច្ចសន្យា និងពិន័យអន្តរការណ៍ ឱ្យបញ្ឈប់ធ្វើការជួញដូរសត្វព្រៃ ចំពោះសាច់សត្វព្រៃដែលរឹបអូសបាន ត្រូវបានក្រុមការងារដុតបំផ្លាញចោល ។ ដោយ៖ពៅ សំរេច

សិប្បកម្មកែឆ្នៃឈើមួយកន្លែងអត់មានច្បាប់អនុញ្ញាត នៅក្នុងស្រុកពេជ្រាដា ត្រូវបានជំនាញខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ចុះបង្រ្កាប

ចំនួនអ្នកទស្សនា: Views

ខេត្តមណ្ឌលគិរី៖ សិប្បកម្មកែឆ្នៃឈើមួយកន្លែងអត់មានច្បាប់អនុញ្ញាត ត្រូវបានជំនាញខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ចុះបង្រ្កាប នាព្រឹកថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៣ម្សិលមិញនេះ នៅចំណុចភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។


ការចុះបង្រ្កាបសិប្បកម្មកែឆ្នៃឈើអត់ច្បាប់ខាងលើ ម្ចាស់មានឈ្មោះ ជ្រូច ភឹម ជាអ្នកទទួលខុសត្រូវ ហើយកិច្ចប្រតិបត្តិការបង្រ្កាបសិប្បកម្មអត់ច្បាប់នេះ ជំនាញរដ្ឋបាលព្រៃឈើ រឹបអូសបានវត្ថុតាង រួមមាន៖ តាបឈូស សិប្បកម្មកែឆ្នៃឈើមួយកន្លែងអត់មានច្បាប់អនុញ្ញាត នៅក្នុងស្រុកពេជ្រាដា ត្រូវបានជំនាញខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ចុះបង្រ្កាប ១គ្រឿងម៉ាស៊ីនគោយន្ត ១គ្រឿង ម៉ាស៊ីនខ្យល់ ១គ្រឿង ម៉ូទ័រកាត់ចំនួន ២គ្រឿង ម៉ូទ័រខាត់ ១គ្រឿង ម៉ូទ័រជ្រីចំនួន ៣គ្រឿង ម៉ូទ័រស្វាន ១គ្រឿង និងឈើអារប្រភេទលេខ១ប្រភេទសុក្រមចំនួន ១០៩ដុំ/សន្លឹក (មិនទាន់វាស់វែង) ។




វត្ថុតាងទាំងនេះ ជំនាញបានយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ដើម្បីចាត់ការបន្តតាមនិតិវិធី ស្តីពីច្បាប់ព្រៃឈើ ៕ ដោយ៖ ពៅ សំរេច

Thursday, September 14, 2023

ក្រុមក្មេងទំនើងសិស្សស្រីចំនួន០៥នាក់ព្រួតវាយសិស្សស្រី០២នាក់ឥឡូវត្រូវបានមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា កោះហៅ

ចំនួនអ្នកទស្សនា: Views

 ភ្នំពេញ៖នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ត្រូវបានមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា កោះហៅពួកក្រុមសិស្សស្រីចំនួន០៥នាក់ឱ្យចូលខ្លួនដើម្បីសាកសួរបំភ្លឺជុំវិញរឿងរ៉ាវដែលវ៉ៃសិស្សស្រី២នាក់ជាជនរងគ្រោះ។


លោកវរសេនីយ៍ឯក នេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករា ប្រាប់ឱ្យដឹងថា៖ក្រោយមានករណីបង្ហោះព័ត៌មានជុំវិញបញ្ហាសិស្សស្រីខាងលើនៅវិទ្យាល័យបាក់ទូក ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន​ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាមកលោកដឹកនាំកម្លាំងដើម្បីស្រាវជ្រាវ។


ជាមួយគ្នានោះដែរសមត្ថកិច្ចក៏បានកោះហៅសិស្សស្រីជាប់ពាក់ព័ន្ធចំនួនសរុប១១នាក់សុទ្ធតែនៅជាអនីតិជនឱ្យចូលខ្លួនមកបំភ្លឺ។ក្នុងចំណោមទាំងសិស្ស១១នាក់គឺមានសិស្សស្រី០៧នាក់ដែលអ្នកបង្ក ចំណែកសិស្ស០២នាក់ជាអ្នករងគ្រោះ និង០៤នាក់ទៀតជាសាក្សី។បើតាមការពិនិត្យគឺពួកគេមិនមែនជាក្មេទំនើងនោះទេ។​លោកអធិការបានបញ្ជាក់ឱ្យដឹងទៀតថា៖ក្រោយធ្វើការសាកសួរគឺរវាងសិស្សទាំង០២ក្រុមជាមិត្តភក្តិរៀនថ្នាក់ជាមួយគ្នា ពួកគេមានទំនាស់ដោយសារពាក្យសំដីឌឺដងដាក់គ្នា​ ឃ្លីបវីដេអូបង្ហោះនោះបានកើតឡើងកាលពីថ្ងៃទី០៩ខែកក្កដា ឆ្នាំ២០២៣ កន្លងមកនេះ ។


សមត្ថកិច្ចក៏បានកោះហៅអាណាព្យាបាលទាំងសងខាងដើម្បីសម្របសម្រួល ហើយក៏មានវត្តមានអាជ្ញាធរខណ្ឌ សង្កាត់ នាយកសាលា និងរូបលោកផងដែរ ជាអ្នកជួយសម្របសម្រួលផងនោះទៀត។ជាលទ្ធផលគឺដោយមានការសំណូមពរពីអាណាព្យាបាលសិស្សស្រីបង្កធានាអប់រំកូនឱ្យបានល្អនិងយោងទៅលើពួកគេកំពុងនៅវ័យសិក្សាអនាគតវែងឆ្ងាយ ភាគីអាណាព្យាបាលសិស្សស្រីនិងសាម៉ីខ្លួនរងគ្រោះក៏បានយោគយល់សម្របសម្រួលដោះស្រាយដោយសន្តិវិធី ហើយក៏មានការអនុញ្ញាតពីឯកឧត្តម អភិបាលរាជធានីភ្នំពេញ និងឯកឧត្តមស្នងការនគរបាលរាជធានីភ្នំពេញ។សិស្សបង្កក៏ត្រូវសមត្ថកិច្ចអប់រំនិងឱ្យធ្វើកិច្ចសន្យាហើយឱ្យកែខ្លួនជាសិស្សល្អនឹងឱ្យត្រឡប់ទៅផ្ទះដើម្បីចូលរៀនជាធម្មតា៕ប្រភពពីfbស្នងការដ្ឋាននគរបាករាជធានីភ្នំពេញ

កូនឈើចម្រុះចំនួន ៤៥០ដើម ត្រូវបានដាំនៅមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច ភ្នំដោះក្រមុំ

ចំនួនអ្នកទស្សនា: Views

ខេត្តមណ្ឌលគិរី៖ ដើម្បីបង្កើននូវសោភណភាព នៅមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច ភ្នំដោះក្រមុំ ឲ្យកាន់តែមានភាពទាក់ទាញពីភ្ញៀវទេសចរ  នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញនេះ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តមណ្ឌលគិរី បានរៀបចំដាំកូនឈើចម្រុះចំនួន ៤៥០ដើម នៅលើភ្នំដោះក្រមុំ ស្ថិតនៅក្រុងសែនមនោរម្យ ។


លោក សី ទូច អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងឱ្យ លោក ឈឹម កានប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តមណ្ឌលគិរី បានឲ្យដឹងថា ដោយមានការផ្តួចផ្តើមពីឯកឧត្តម ថង សាវុន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តមណ្ឌលគិរី និងខេត្តរតនគិរី កូនឈើចម្រុះចំនួន ៤៥០ដើម រួមមាន៖


ដើមត្របែកព្រៃ ដើមសាគូរ៉ា ដើមក្ងោក និងដើមកាក់មាសជាដើម ត្រូវបានដាក់ដាំនៅមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច។ លោកសីទូច បានបញ្ជាក់ថា គោលបំណងនៃការដាំកូនឈើនេះ ដើម្បីថែរក្សា ការពារ និងបង្កើនសោភ័ណ្ឌភាពនៅក្រុងសែនមនោរម្យ ក៏ដូចជា នៅមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច ភ្នំដោះក្រមុំ ឱ្យកាន់តែមានភាពស្រស់បំព្រង ជាពិសេស បំផុសស្មារតីដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ឱ្យចូលរួមដាំដើមឈើ ដើម្បីបង្កើនគម្រប់ព្រៃឈើ ការគ្រប់គ្រងបរិស្ថាន ចូលរួមថែរក្សាវប្បធម៌ ទេសចរណ៍ ឱ្យបានគង់វង្ស ។ ទន្ទឹមនោះលោក សី ទូច បានសំណូមពរដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរទាំងអស់ ដែលមកលេងកំសាន្ត នៅបរិវេណភ្នំដោះក្រមុំនេះ សូមជួយថែរក្សា ការពារទាំងអស់គ្នា ជាពិសេស ប្រជាពលរដ្ឋ ដែលមានសត្វពាហនៈ

សូមជួយទប់ស្កាត់ និងការពារសត្វទាំងនោះ កុំឲ្យដើរពាសវាលពាសកាល ដែលអាចធ្វើឱ្យជាន់កូនឈើ។
បន្ទាប់មកលោក សី ទូច បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែរក្សា ការពារ សមិទ្ធផលនានានៅក្នុងខេត្តមណ្ឌលគិរី ដែលសម្រេចបាននាពេលកន្លងមក ក៏ដូចជា បន្តចូលរួមថែរក្សា ការពារ មជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច ភ្នំដោះក្រមុំ ដែលជាកន្លែងសក្ការៈបូជា របស់ប្រជាបលរដ្ឋទូទៅ ជាពិសេស បងប្អូនជនជាតិដើមភាគតិច នៅក្នុងខេត្តមណ្ឌលគិរី៕ 

Saturday, September 09, 2023

ប្រជាកសិករចំនួន ១២គ្រួសារ ទទួលបានសម្ភារសម្រាប់ធ្វើបច្ចេកទេសដាំដុះ ដំណាំកាហ្វេ ដែលធន់នឹងអាកាសធាតុនៃ គម្រោងអភិវឌ្ឍន៍ដំណាំកាហ្វេ ខេត្តមណ្ឌលគិរី

ចំនួនអ្នកទស្សនា: Views

 ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញនេះ  មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី សហការជាមួយក្រុមហ៊ុន កូហ្វី ខូ អិលធីឌី  និងអង្គការ SNV បានចែកសម្ភារដល់កសិករ និងធ្វើបទបង្ហាញបចេ្ចកទេស ការដាំដុះដំណាំកាហ្វេដែលធន់នឹងការប្រែប្រួលអាកាសធាតុ នៃគម្រោងអភិវឌ្ឍន៏ដំណាំកាហ្វេ ដែលប្រព្រឹត្តទៅនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលមានកសិករចូលរួមសរុប ១២នាក់ ក្នុងនោះ មកពីឃុំដាក់ដាំ ស្រុកអូររាំងចំនួន ៦នាក់  ឃុំប៊ូស្រា ស្រុកពេជ្រាដាចំនួន ៣នាក់ និងមកពីក្រុងសែនមនោរម្យចំនួន ៣នាក់ ។





សម្ភារត្រូវផ្តល់ជូនកសិករ រួមមាន៖ ទុយោសរុប ៤៨ដុំ វ៉ានសរុប ១.២០០គ្រាប់ ស្ពីងគ្លសរុប ១.២០០គ្រាប់ កែងសរុប ១.២០០គ្រាប់ ថ្នាំព្យាបាលផ្សិតសរុប ២៤កញ្ចប់ ប៊ូតាន80WPសរុប ១២០កញ្ចប់ កំបោសរសរុប ១២បេ ជីកាលីសរុប ១២០គីឡូក្រាម និងជីអ៊ុយរ៉េសរុប ៣០០គីឡូក្រាម ។
បញ្ជាក់៖ សម្ភារដែលកសិករទទួលបានក្នុងមួយគ្រួសារៗ រួមមាន៖ ទុយោចំនួន ៤ដុំ វ៉ានចំនួន ១០០គ្រាប់ ស្ពីងគ្លចំនួន ១០០គ្រាប់ កែងចំនួន ១០០គ្រាប់ ថ្នាំព្យាបាលផ្សិតចំនួន ២កញ្ចប់ ប៊ូតាន80wpចំនួន ១០កញ្ចប់ កំបោសរ ១បេ ជីកាលីចំនួន ១០គីឡូក្រាម និងជីអ៊ុយរ៉េចំនួន ២៥គីឡូក្រាម ៕