ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Monday, August 15, 2022

លោក ឈឹម កាន អភិបាលរងខេត្តមណ្ឌលគិរីអញ្ជើញចូលរួម ប្រារព្ធខួបលើកទី២៣ ទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា ២០២២

ចំនួនអ្នកទស្សនា: Views

មណ្ឌលគិរី ÷  មន្ទីរអប់រំយុវជននិងកីឡាខេត្តមណ្ឌលគិរី បានប្រារព្ធទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា ២០២២ ក្រោមប្រធានបទ " សាមគ្គីភាពអន្តរជំនាន់ "  ក្រោមអធិបតីភាព លោក ឈឹម កាន អភិបាលរងខេត្តមណ្ឌលគិរីកាលពីព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២២ ដោយមានការចូលរួមពីលោក លោកស្រីប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត លោកគ្រូអ្នកគ្រូ សិស្សានុសិស្សជាច្រើននាក់ ដែលពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីអប់រំយុវជននិងកីឡាខេត្តមណ្ឌលគិរី ។


លោក ឈឹម កាន អភិបាលរងខេត្ត មានប្រសាសន៍ថា គំនិតផ្តួចផ្តើមដំបូងនៃការប្រារព្ធ ទិវាអន្តរជាតិសម្រាប់យុវជន” បានស្នើរឡើងនៅឆ្នាំ១៩៩១ ដោយក្រុមយុវជនជួបប្រជុំគ្នា នៅទីក្រុងវីយែន(Vienne) ប្រទេសអូទ្រីស នៅក្នុងសម័យប្រជុំជាលើកដំបូងនៃ"ទិវាយុវជនពិភព លោក" រៀបចំឡើងដោយអង្គការសហប្រជាជាតិ និងបានប្រកាសទទួលស្គាល់ និងគាំទ្រមូលនិធិសម្រាប់យុវជននៃអង្គការសហប្រជាជាតិ ព្រមទាំងបង្កើតបានភាពជាដៃគូជាអង្គការអន្តរជាតិសម្រាប់យុវជននានាជុំវិញពិភពលោក ។ 


លោកអភិបាលរងខេត្តបានបញ្ជាក់ថា ការអភិវឌ្ឍយុវជនគឺជាការងារអាទិភាពក្នុងការអភិវឌ្ឍប្រទេសជាតិនិងកសាងសន្តិភាព ពីព្រោះយុវជនគឺជា ទំពាំងស្នងឬស្សី ដែលចាំបាច់ត្រូវមានការអភិវឌ្ឍទាំងកាយសម្បទា ចំណេះដឹង បញ្ញាស្មារតីដើម្បីក្លាយខ្លួនជាធនធាន មនុស្សប្រកបដោយគុណវុឌ្ឈក្នុងការចូលរួមចំណែកអភិវឌ្ឍជាតិឱ្យបានរុងរឿង ថ្កើងថ្កាន ដូច្នេះយុវជនត្រូវតែមានមោទនភាពជាតិ និងខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួន និងចូលរួមការងារសង្គមដោយចាប់ផ្តើមចេញពីខ្លួនឯងជាមុន។ ម៉្យាងទៀត យុវជនកម្ពុជាគឺជាធនធានគន្លឹះនិងមានតម្លៃបំផុតសម្រាប់ការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ បរិស្ថាននិងជាកម្លាំងចលករដ៏សំខាន់ដើម្បីរក្សាបាននូវកំណើនសេដ្ឋកិច្ចជាតិផ្ទះនៅពេលបច្ចុប្បន្ននិងអនាគត ។


លោក ឈឹម កាន ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្ស ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ គោរពច្បាប់ចរាចរណ៍ ចេះស្រលាញ់បរិស្ថាន និងជៀសឱ្យឆ្ងាយពីគ្រឿងញៀន  ត្រូវធ្វើជាយុវជនគំរូ ជាសិស្សល្អ កូនល្អ ពលរដ្ឋល្អ  ត្រូវថែរក្សាសុខភាពឱ្យបានល្អ ពិសេសការពារខ្លួនពីជំងឺកូវីដ១៩ តាមរយៈការអនុវត្តវិធានការការពារ និងការចាក់វ៉ាក់សាំងដុសបន្តបន្ទាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ។


លោក ជឿន សារឿន អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តមណ្ឌលគិរី បានលើកឡើងថា ដើម្បីចូលរួមក្នុងអភិវឌ្ឍធនធានមនុស្សដែលជាស្នូលនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងអនុវត្តកម្មវិធីកំណែទម្រង់វិស័យអប់រំ ដោយឈរលើមូលដ្ឋាន សរសរស្ដម្ភចំនួន៥៖ (១)ការអនុវត្តផែនការសកម្មភាពគោលនយោបាយគ្រូបង្រៀន (២)ការពិនិត្យឡើងវិញនូវកម្មវិធី សិក្សា សៀវភៅសិក្សាគោល និងការកែលម្អបរិស្ថានសិក្សា (៣)ការដាក់ឱ្យអនុវត្តធិការកិច្ច (៤)ការពង្រឹងរង្វាយតម្លៃការ សិក្សា និង(៥)ការកែទម្រង់ឧត្តមសិក្សា ៕

0 comments:

Post a Comment