ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Monday, August 15, 2022

ឯកឧត្តម ជួប បារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន អញ្ជើញចូលរួមពិធីសម្ពោធប៉មចម្រោះទឹកស្អាត និងម៉ាស៊ីនអនាម័យ នៅវិទ្យាល័យហ៊ុន សែន កែវសីមា

ចំនួនអ្នកទស្សនា: Views

 មណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២  ឯកឧត្តម ជួប បារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ជាក់ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយិកាប្រចាំប្រទេសផ្នែកទំនាក់ទំនងកិច្ចការសាធារណៈនិងចីរភាព នៃក្រុមហ៊ុនកូកា-កូឡាកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធប៉មចម្រោះទឹកស្អាត និងម៉ាស៊ីនអនាម័យ នៅបរិវេណវិទ្យាល័យហ៊ុនសែន កែវសីមា  ស្ថិតនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។




ឯកឧត្តម ជួប បារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា មូលនិធិប៉មចម្រោះទឹកស្អាត និងម៉ាស៊ីនអនាម័យ ដោយសហការជាមួយក្រសួងបរិស្ថាន នាំមកនូវការតម្លើងប៉មចម្រុះទឹកស្អាត Aqua Tower និងម៉ាស៊ីនអនាម័យ Aqua San លើកទី៤១ ផ្តល់ជូនសហគមន៍នូវប្រព័ន្ធចម្រុះទឹកស្អាត និងម៉ាស៊ីនអនាម័យ និង កម្មវិធីអប់រំសុខភាពអនាម័យ ដល់វិទ្យាល័យ ហ៊ុនសែន កែវសីមា ខេត្តមណ្ឌលគិរី។  ឯកឧត្តម បន្តថា  មូលនិធិកូកា-កូឡា គឺជាស្ថាប័នសប្បុរសធម៌សាកលរបស់ក្រុមហ៊ុនកូកា-កូឡា ដែលបានផ្តល់ជំនួយដល់មូលនិធិ Planet Water ដើម្បីដាក់ពង្រាយប៉មចម្រោះទឹកស្អាត និងម៉ាស៊ីនអនាម័យ ក្នុងព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ ពីអ្នកឧបត្ថម្ភ និងដៃគូអាជីវកម្ម រួមទាំងមូលនិធិកូកា-កូឡាផងដែរ តាមរយៈការនាំយកប៉មចម្រោះទឹកស្អាតទៅកាន់សហគមន៍ដែលខ្វះខាត ដើម្បីធ្វើឱ្យប្រសើរឡើងនូវសុខភាព និងគុណភាពជីវិត សម្រាប់បុគ្គលរាប់ពាន់នាក់។
កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយិកាប្រចាំប្រទេសផ្នែកទំនាក់ទំនងកិច្ចការសាធារណៈនិងចីរភាព នៃក្រុមហ៊ុនកូកា កូឡាកម្ពុជា បានឲ្យដឹងថា  ចាប់តាំងពីឆ្នាំ២០១៦មក តាមរយៈការគាំទ្រពីមូលនិធិកូកា-កូឡា មូលនិធិ Planet Water បានសាងសង់ប៉មចម្រុះទឹកស្អាត Aqua Towers ចំនួន៤០ និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ ជាង ៧១,៤០០នាក់ ក្នុងខេត្តចំនួន ២៤ នៅទូទាំងប្រទេសកម្ពុជា។ គិតត្រឹមថ្ងៃនេះ យើងបានតម្លើង និងសម្ពោធដាក់ឱ្យប្រើ ប្រាស់ប៉មចម្រុះទឹកស្អាតចំនួន៤១ នៅគ្រប់ខេត្តទាំងអស់ នៅទូទាំងប្រទេសកម្ពុជា ដោយផ្តល់ជូនសហគមន៍ នូវប្រព័ន្ធចម្រុះទឹកស្អាត និងកម្មវិធីអប់រំសុខភាពអនាម័យ។
បន្ទាប់មក ឯកឧត្តម ជួប បារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ជាក់ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី ក៏បានជួបសំណេះសំណាលជាមួយមន្រ្តីនៃមន្ទីរបរិស្ថានខេត្ត និងអង្កការ WCS ដើម្បីពិភាក្សាការងារគម្រោងរេបូក ដែនជម្រកសត្វព្រៃកែវសីមា គោលបំណង៖ ត្រួតពិនិត្យផែនការសកម្មភាពប្រចាំឆ្នាំចុងក្រោយ - ពិភាក្សាយុទ្ធសាស្រ្តដើម្បីពង្រឹងការគ្រប់គ្រងគម្រោងរេបូកមានប្រសិទ្ធភាព និងពិនិត្យតំបន់សក្តានុពលសម្រាប់សាង់សងប៉មមើលទេសភាព និងសត្វព្រៃ៕

0 comments:

Post a Comment