ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Sunday, August 28, 2022

សោភ័ណ្ឌភាពនិងសមិទ្ធផលថ្មីនានាក្នុងខេត្តមណ្ឌលគិរីនឹងចេញជារូបរាងឆាប់ៗនេះដើម្បីសោភ័ណ្ឌភាព ឲ្យកាន់តែមានភាពទាក់ទាញភ្ញៀវទេសចរណ៍មកលេងខេត្តមណ្ឌលគិរីឲ្យបានច្រើន

ចំនួនអ្នកទស្សនា: Views

 មណ្ឌលគិរី៖ការប្រែមុខមាត់ថ្មី នឹងកាន់តែមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ជាតិនិង អន្តរជាតិ ដែលមកទស្សនាកំសាន្ត មានការកើនឡើងជារៀងរាល់ឆ្នាំ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី អញ្ជើញបើកការដ្ឋាន និងបញ្ចុះបឋមសិលាសាងសង់រង្វង់មូល "រូបសំណាក់ដំរី " នៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្បែរវិមានឯករាជ្យ និងសាងសង់រូបសំណាក់ដំរី និងដាក់អក្សរ(ក្រុងសែនមនោរម្យ សូមស្វាគមន៍ )ស្ថិតនៅក្រៅក្រុង លើកំណាត់ផ្លូវជាតិលេខ ៧៦A ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ នឹងលើកកម្ពស់សោភ័ណភាព ជាពិសេស ជាការរំលឹកពីប្រវត្តិសាស្ត្រ របស់បងប្អូនជនជាតិដើមភាគតិចពូព្នង។


ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានឲ្យដឹងថា ការសាងសង់រង្វង់មូលរូបសំណាក់ដំរី និងរូបសំណាក់ដំរី ក្រុងសែនមនោរម្យ សូមស្វាគមន៍ នាពេលនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីចូលរួមបង្កើននូវសមិទ្ធផលបន្ថែមរបស់ខេត្តមណ្ឌលគិរី ក្នុងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ បញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ ធានាសុវត្ថិភាព ក្នុងការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ ជាពិសេស ដើម្បីលើកកម្ពស់សោភ័ណភាព ខេត្តមណ្ឌលគិរី ឲ្យមានការរីកចម្រើន។ 


ឯកឧត្តម បញ្ជាក់ថា សមិទ្ធផល ដែលនឹងចេញជារូបរាងនាពេលខាងមុខ ពិតជាឆ្លុះបង្ហាញយ៉ាងច្បាស់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំឲ្យប្រទេស មានសុខសន្តិភាព និងមានការរីកចម្រើនលើគ្រប់វិស័យ។

 ឯកឧត្តម បញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកខេត្តមណ្ឌលគិរី ជាតំបន់ប៉ូលសេដ្ឋកិច្ចទី៤ បន្ទាប់ពីរាជធានីភ្នំពេញ តំបន់ឆ្នេរ និងតំបន់សៀបរាប ក្នុងចក្ខុវិស័យនៃផែនការមេ សម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី។ ទទឹមនឹងនេះ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំ និងជំរុញដល់មន្ទីរអង្គភាព និងវិស័យឯកជន រួមទាំងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការគ្នា សាងសង់រង្វង់មូលរូបសំណាក់ដំរី និងរូបសំណាក់ដំរី ក្រុងសែនមនោរម្យ សូមស្វាគមន៍នេះ ឲ្យទទួលបានជោគជ័យ ដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយ ហើយចូលរួមសាងសង់ និងអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។

បន្ថែមលើសនេះ ក៏សូមឲ្យមន្រ្តីជំនាញទាំងអស់ ត្រូវយកចិត្តទុកដាក់បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយគុណភាព តម្លាភាព និងប្រសិទ្ធភាព និងបន្តចូលរួមអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ៣កុំ និង៣ការពារ ដើម្បីបង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា ការសាងសង់រង្វង់មូលរូបសំណាក់ដំរី ក្រុងសែនមនោរម្យ សូមស្វាគមន៍មានទំហំផ្ទៃរង្វង់មូលចំនួន ១២,៦០ម៉ែត្រ  កម្ពស់ដំរី ៦,៦៣ម៉ែត្រ  កម្ពស់រូបមេទ័ព ៨តឹក និង ខឿនមានបណ្តោយ ៧ម៉ែត្រ ទទឹម ៤ម៉ែត្រ កម្ពស់ដំរី ៣,០៦ម៉ែត្រ និងផ្លាក់ទំហំទំហំ១,២៦ម៉ែត្រ និងប្រវែង ៣,៦៩ម៉ែត្រ នាពេលនេះ សាងសង់ដោយក្រុមសិក្សាប្លង់ និងសំណង់ ហង់ ឃីម ។ ហើយការសាងសង់រូបសំណាក់ដំរីទាំងពីរនេះ រយៈពេលចំនួន ៤ខែ ដោយគិតចាប់ពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២នេះតទៅ៕

0 comments:

Post a Comment