ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារ(វ៉ាយ អេដ) បានសហការជាមួយក្រុមលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកោះញែក ចុះបង្ក្រាបបទល្មើសសត្វព្រៃចំនួន ២ទីតាំង នៅចំណុចភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ក្នុងស្រុកកោះញែក ក្រោមការដឹកនាំដោយផ្ទាល់របស់លោក ហេង គឹមឆាយ ជំនាញរដ្ឋបាលព្រៃឈើ និងជាប្រធានក្រុមអន្តរាគមន៍ ។
កិច្ចប្រតិបត្តិការបង្រ្កាបទីតាំងទី ១ នៅចំណុចផ្ទះឈ្មោះ វិះ មុំ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិព្នង មានទីលំនៅភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក រឹបអូសបានវត្ថុតាង រួមមាន៖ សត្វឈ្លូសចំនួន ២ក្បាល ទម្ងន់ ២៧.៥គីឡូ ស្នែងឈ្លូសចំនួន ៤ក្បាល ស្នែងទន្សោង ១ក្បាល ទ្រូងអណ្ដើកចំនួន ៤ទម្ងន់ ០.៥គីឡូ និងទីតាំទី២ នៅចំណុចផ្ទះឈ្មោះ ស្រឹ អ៊ួង ភេទស្រី អាយុ ៦៨ឆ្នាំ ជនជាតិព្នង មានទីលំនៅភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក រឹបអូសបានវត្ថុតាង រួមមាន៖ សាច់ជ្រូកព្រៃចំនួន ៤ក្បាល ទម្ងន់៨១គីឡូ ឈ្លូស ១ក្បាល ទម្ងន់១៣គីឡូ សំពោច ១ក្បាល ទម្ងន់ ២គីឡូ និងសត្វស្វារស់ចំនួន ៣ក្បាល ។
ក្រោយពីរឹបអូសបានវត្ថុតាងទាំងនេះ ក្រុមការងារបានបញ្ជូនទៅផ្នែករដ្ឋបាលព្រៃឈើស្រុកកោះញែក ចំណែកជនសង្ស័យទាំង ២នាក់ ជំនាញបានធ្វើកិច្ចសន្យា និងពិន័យអន្តរការណ៍ ឱ្យបញ្ឈប់ធ្វើការជួញដូរសត្វព្រៃ ចំពោះសាច់សត្វព្រៃដែលរឹបអូសបាន ត្រូវបានក្រុមការងារដុតបំផ្លាញចោល ។ ដោយ៖ពៅ សំរេច
0 comments:
Post a Comment