ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Friday, September 08, 2023

ក្រុមការងារក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយអាជ្ញាធរខេត្តមណ្ឌលគិរី បានចុះពិនិត្យស្ថានភាពកំណាត់ផ្លូវជាតិលេខ៧៦ ដែលបាក់ស្រុត ត្រង់គ.ម៩៣+៩០០ ដល់គ.ម៩៤+៤០០ ស្ថិតនៅភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យស្រុកអូររាំង

ចំនួនអ្នកទស្សនា: Views

ខេត្តមណ្ឌលគិរី ៖ ការចុះពិនិត្យស្ថានភាព និងត្រួតពិនិត្យការងារបច្ចេកទេសបន្ថែម របស់ក្រុមការងារក្រសួងសាធារណៈការ និងជញ្ជូន នាពេលថ្មីៗនេះ ដើម្បីធានាបានថាផ្លូវវាង ដែលបានបើកឱ្យចរាចរណ៍ជាបណ្តោះអាសន្នកន្លងទៅនេះ មានគុណភាពស្របតាមបទដ្ឋាន និងផ្តល់នូវសុវត្ថិភាពក្នុងការធ្វើដំណើរឆ្លងកាត់ របស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ ក៏ដូចជាភ្ញៀវទេសចរទាំងអស់ អំឡុងពេលដែលកំណាត់ផ្លូវជាតិលេខ៧៦ ដែលរងការខូចខាត នឹងត្រូវជួសជុលស្ថាបនាឡើងវិញ ក្នុងជំហានបន្តបន្ទាប់ពីការសិក្សាពិនិត្យលទ្ធភាព។





ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៏ថា កំណាត់ផ្លូវជាតិលេខ៧៦ (ស្នួល-សែនមនោរម្យ) ដែលបានរអិលបាក់ ត្រង់ចំណុចអូរងើយ ចន្លោះ គីឡូម៉ែត្រលេខ៩៣ ដល់ គីឡូម៉ែត្រលេខ៩៥ មានសារៈសំខាន់ខ្លាំងណាស់ ដល់ប្រជាពលរដ្ឋរស់នៅខេត្តមណ្ឌលគិរី ។





ក្រោយមានហេតុការបាក់ស្រុតផ្លូវជាតិលេខ៧៦ នៅចំនុចអូរងើយនាពេលកន្លងមក រដ្ឋបាលខេត្តមណ្ឌលគិរី និងមន្ត្រីជំនាញ ពាក់ព័ន្ឋ បានខិតខំធ្វើផ្លូវវាងថ្មី ដើម្បីសម្រួលការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋជាបណ្តោះអាសន្ន ។ ទន្ទឹមនោះរដ្ឋបាលខេត្តមណ្ឌលគីរី បានចេញ លិខិតជូនដំណឹងឱ្យផ្អាករថយន្ត ខ្នាតធំគ្រប់ប្រភេទ មិនឱ្យធ្វើចរាចរណ៍ឆ្លងកាត់ចំនុចខាងលើមួយរយៈ ព្រោះតែបញ្ហា អាកាសធាតុ ភ្លៀងធ្លាក់ជោគជាំរាល់ថ្ងៃបណ្តាលឱ្យផ្លូវវាងថ្មី ជាប់ផុងខ្លាំងមិនអាចឱ្យរថយន្តខ្នាតធំឆ្លងកាត់បាន ដោយឡែក សម្រាប់រថយន្ត ប្រភេទទេសចរណ៍ រថយន្ត ខ្នាតគ្រួសារ អាចធ្វើដំណើរបានជាធម្មតា៕ ដោយ៖ ពៅ សំរេច

0 comments:

Post a Comment