សូម្បីពិធីបុណ្យចូលឆ្នាំថ្មីកន្លងមកក៏ត្រូវបានផ្អាកព្រោះដេីម្បីចៀសវាងការជួបជុំមនុស្សច្រេីនដែលអាចបណ្តាលអោយឆ្លងជំងឺកូវីដ១៩ ជាពិសស កូវីដដែលតា( Delta) ដែលកំពុងឆ្លងរាតត្បាតយ៉ាងសាហាវ។
ក្នុងរដូវបុណ្យភ្ញំបិណ្ឌ គឺស្ទេីរតែទាំងអស់នៃពុទ្ធសាសនិកជន ជាពិសេសលោកយាយ លោកតា ដែលមានអាយុចាស់ៗគឺផ្តោតទៅលេីការធ្វេីបុណ្យនៅវត្ត។ ស្របគ្នានេះដែរ កម្មករសំណង់ និងកម្មករ កម្មការិនីរោងចក្រភាគច្រេីនក៏ត្រូវសម្រាកពីការងារទៅជួបជុំក្រុមគ្រួសារធ្វេីបុណ្យទានជាមួយគ្នានៅតាមបណ្តាខេត្តដែលមានហានិភ័យខ្ពស់ខ្លាំងណាស់។
ចំពោះខ្ញុំគិតថាសុខភាពអាយុជីវិតគឺសំខាន់ខ្លាំងណាស់។ បេីមិនបានជួយការពារអាយុជីវិតអ្នកដទៃ សូមកុយកជំងឺទៅចម្លងអោយគេ។ បេីមិនច្បាស់ថាទីនោះគ្មានឬមានមេរោគគឆ្លងកូវីដ១៩ សូមកុំប្រថុយនឹងជំងឺដែលយេីងមេីលមិនឃេីញ។
ទោះបីយេីងមិនបានយកម្ហូបអាហារទៅប្រគេនព្រះសង្ឃឬទៅបោះបាយបិណ្ឌដោយផ្ទាល់ ប៉ុន្តែក៏យេីងអាចយកជាបច្ច័យផ្សេងៗទៅប្រគេនជូនវត្តបានដោយអនុវត្តន៍តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕
0 comments:
Post a Comment