ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Saturday, September 25, 2021

លោកហ៊ុន ណេងចុះចែកអំណោយជាសប្បុរសធម៌ជួន ប្រជាពលរដ្ឋជួបការលំបាក និងមានជីវភាពខ្វះខាតចំនួន៣០គ្រួសារ នៅក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់​

ចំនួនអ្នកទស្សនា: Views

 


ខេត្តកំពង់ចាម​ ៖​ ប្រជាពលរដ្ឋជួបការលំបាក និងមានជីវភាពខ្វះខាតចំនួន ៣០គ្រួសារ ស្ថិតនៅក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទទួលបានអំណោយជាថវិកា អង្ករ មី ម៉ាស និងអាល់កុល ពីលោកហ៊ុន ណេង នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា  ឆ្នាំ២០២១ វេលាម៉ោង ០៨:០០នាទី តាមរយៈ​លោកឧត្តមសេនីយ៍ សោ  សាវឿន មេបញ្ជាការកង​រាជអាវុធហត្ថខេត្តកំពង់ចាម​ ។ 

លោកឧត្តមសេនីយ៍ សោ  សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំព្រែកកក់និងសហការីព្រមទាំងគណៈបក្សមូលដ្ឋានឃុំ បានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋជួបការលំបាកចំនួន៣០គ្រួសារក្នុងឃុំព្រែកកក់ ហេីយបាននាំយកអំណោយ​លោក ហ៊ុន ណេង អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា​ ចុះជួយស្រុក​ស្ទឹងត្រង់  ។ 

ជួបជាមួយ​បង​ប្អូន​ប្រជាពលរដ្ឋ​នៅពេល​ នោះ​ លោកឧត្ដមសេនីយ៍ ក៏បានផ្ដាំផ្ញើរដាស់តឿនឱ្យបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងជំរុញការចូលរួមអនុវត្តនូវវិធានការ ៣កុំ ៣ការពារ  ដើម្បីកាត់ផ្ដាច់ខ្សែចម្លងនៃជំងឺកូវីដ-១៩ ឲ្យអស់ពីសហគមន៍។

  អំណោយប្រគល់ជូនដល់គ្រួសារជួបការលំបាក ក្នុងមួយគ្រួសារទទួលបាន                      -អង្ករ២៥Kg 

-មី០១កេស 

-ម៉ាស ១ដុំ 

-អាល់កុល១ដប

-ថវិកា១០០,០០០រៀល  

ជូនក្រុមការងារឃុំថវិកា ៣០០,០០០រៀល​ ព្រមទាំងម៉ាសនិងអាល់កុលផងដែរ។    

ក្រៅពី​នោះ​ លោកបានដោះស្រាយ​សំណើការចំណាយរបស់គណបក្សមូលដ្ឋានឃុំនូវថវិកាចំនួន​១២,៤៥៥,០០០​រៀល​ ។ សរុបត្រូវចំណាយថវិកាសរុបអស់ចំនួន ២១,១៤៦,០០០រៀល ។ ក្នុងនោះដែរប្រជាពលរដ្ឋក៍ថ្លែងអំណរអរគុណលោកហ៊ុន ណេង ក្រុមគ្រួសារលោក ហើយថ្លែងអំណរអរគុណដល់សម្តេចអគ្គមហាសេនាធិបតីយតេជោហ៊ុនសែន៕

ដោយ លោក វណ្ឌឌី

0 comments:

Post a Comment