ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Sunday, September 26, 2021

មនុស្ស៨នាក់ ដែលពាក់ព័ន្ធករណីទន្ទ្រានដីព្រៃយកធ្វើកម្មសិទ្ធិ ត្រូវបានចៅក្រមខេត្តមណ្ឌលគីរី សម្រេចឃុំខ្លួន

ចំនួនអ្នកទស្សនា: Views

ខេត្តមណ្ឌលគិរី៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តមណ្ឌលគិរី នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ បានសម្រេចឃុំខ្លួនបុរស៨នាក់ ដាក់ពន្ធនាគារបណ្ដោះអាសន្ន ពាក់ព័ន្ធករណីកាប់បំផ្លាញធនធានធម្មជាតិត្រង់ចំណុចទូលបាញ់ម៉ាល់ ស្ថិតនៅភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

មនុស្សទាំង៨នាក់ត្រូវមន្ត្រីជំនាញបរិស្ថានឃាត់ខ្លួន ចោទពីបទកាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត ដើម្បីយកដីធ្វើជាកម្មសិទ្ធិ និងបានរឹបអូសវត្ថុតាងរួមមាន ៖ រណារយន្តចំនួន ០១គ្រឿង, ម៉ាស៊ីនកាត់ស្មៅចំនួន ០១គ្រឿង, ម៉ាស៊ីនបាញ់ថ្នាំស្មៅ ចំនួន ០១គ្រឿង, ម៉ូតូចំនួន ០៣គ្រឿង។ ក្នុងនោះ ម៉ូតូម៉ាក HONDA DREAM (ចាស់) ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1B-3334 ចំនួន ០១គ្រឿង, ម៉ូតូម៉ាក HONDA Wave (ចាស់) ពណ៌ខ្មៅ គ្មានពាក់ស្លាកលេខ ចំនួន ០១គ្រឿង, ម៉ូតូម៉ាក ZUSUKI SMASH(ចាស់) ពណ៌ខ្មៅ គ្មានពាក់ស្លាកលេខចំនួន ០១គ្រឿង។

វត្ថុតាងត្រូវបានមន្ត្រីបរិស្ថានរឹបអូស យកមករក្សាទុកនៅស្នាក់ការរបៀងកោះញែក។ ចំណែកជនសង្ស័យបាននាំខ្លួនមកមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបទល្មើសធនធានធម្មជាតិតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្ត៕ វណ្ណឌី


0 comments:

Post a Comment