ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Sunday, September 26, 2021

អង្គការសង្គម​ស៊ីវិល​ខ្មែរក្រោម​ ​ថ្កោលទោស​សមត្ថកិច្ច​វៀតណាម​ ​ធ្វើ​ទារុណកម្ម​លើ​កម្មករ​ចំណាកស្រុក​ខ្មែរក្រោម​

ចំនួនអ្នកទស្សនា: Views

 កម្ពុជាក្រោម៖សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ដែល​ការពារ​សិទ្ធិពលរដ្ឋ​ខ្មែរក្រោម​ ​ថា​ ​វៀតណាម​ ​គឺជា​ប្រទេស​ហត្ថលេខី​បំបាត់​អំពើ​ទារុណកម្ម​លើ​មនុស្សជាតិ​ ​ដូច្នេះ​ ​ការ​ប្រើ​អំពើ​ហិង្សា​ ​ធ្វើ​ទារុណកម្ម​ ​របស់​សមត្ថកិច្ច​វៀតណាម​ ​មក​លើ​កម្មករ​ចំណាកស្រុក​ខ្មែរក្រោម​ ​គឺជា​ការ​បំពាន​ទាំង​ច្បាប់​ជាតិ​ ​និង​ច្បាប់អន្តរជាតិ​ទាំងស្រុង​ ​។​ ​ករណី​នេះ​ ​កើតឡើង​ ​ចំពោះ​កម្មករ​ចំណាកស្រុក​ខ្មែរក្រោម​ម្នាក់​ ​ឈ្មោះ​ ទ្រឿ​ង​ វ៉ាំ​ង​ ប៊ិ​ញ​ ​អាយុ​ ​៤​៧​ ​ឆ្នាំ​ ​នៅ​ភូមិ​បឹង​ស្នៀត​ ​ឃុំ​ដៃ​ន​ង​ ​ស្រុក​អណ្ដូង​ទឹក​ ​ខេត្ត​ឃ្លាំង​ ​ដែល​វៀតណាម​ ​ដាក់ឈ្មោះ​ថ្មី​ ​ថា​ ​សុក​ត្រាំ​ង​ (​So​c ​T​rang​) ​ត្រូវ​កង​សន្តិសុខ​ប៉ុស្តិ៍​យាម​រក្សា​គ​ម្លា​ត​សង្គម​ ​ក្នុង​សង្កាត់​មួយ​នា​ខេត្ត​ដូន​ណៃ ​ព្រួតគ្នា​វាយដំច្រំធាក់​ ​បណ្ដាលឲ្យ​បាក់ដៃ​ម្ខាង​ ​និង​ស្នាមរបួស​ជាំ​ពេញ​ខ្លួន​ ​។​ ​ហេតុការណ៍​ ​ដែល​ឈាន​ទៅដល់​ការ​វាយ​ដុំ​នេះ​ ​ដោយ​ពួក​សន្តិសុខ​វៀតណាម​ ​យកលេស​ថា​ ​ប្ដី​ប្រពន្ធ​ជនរងគ្រោះ​ឈ្លោះ​គ្នា​ ​ក្នុង​បំរាមគោចរ​ ​ដែល​គិត​ពី​ម៉ោង​ ​៦​ ​ល្ងាច​ ​ដល់ម៉ោង​ ​៦​ព្រឹក​ ​។​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​កំពុង​ឃ្លាំមើល​ករណី​នេះ​ ​ដើម្បី​ធ្វើ​អន្តរា​គ​ន៍​ឲ្យ​ទាន់ពេល​វេលា​ ​តែ​ក្រុម​គ្រួសារ​ជនរងគ្រោះ​ ​និង​សមត្ថកិច្ច​វៀតណាម​ ​បាន​ព្រមព្រៀងគ្នា​សង​ជា​សំណង​ក្រៅ​ប្រព័ន្ធ​ច្បាប់​ ​៕វណ្ណឌី


0 comments:

Post a Comment