ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Monday, September 27, 2021

សាហាវព្រៃផ្សៃ!! ជនដៃដល់ម្នាក់ទាញកាំភ្លើងបាញ់ ក្មេងអ្នក រើសអេតចាយចំក្រោមក្លៀកមួយគ្រាប់ស្លាប់ភ្លាម

ចំនួនអ្នកទស្សនា: Views

 ពោធិ៍សែនជ័យ៖ហេតុការណ៍គួឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង០១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ កញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិចាក់ជ្រូក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ស.ព.មានឈ្មោះ ខឿន វ៉ាន់ឌឿន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរើសអេតចាយ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលជាមួយម្តាយម្តុំផ្សាព្រៃទា មានស្រុកកំណើត នៅភូមិស្ទឹងរាំង ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។

យោងតាមប្រភពព័ត៌មានពីបុរស់ម្នាក់ នៅកន្លែងកើតហេតុ បានឲ្យដឹងថា ដោយរូបគាត់បានជិះរថយន្តម៉ាក lexus មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BE-2286 បានឈប់រថយន្តចុះទិញបារីជក់ រួចក៏ឃើញបុរស២នាក់ បានដើររើសអេតចាយ នៅជិតនិងកន្លែងកើតហេតុខាងលើ បន្ទាប់មកស្រាប់តែឮស្នូរ.ផ្ទុះ.អា.វុ.ធពុំទាន់ដឹងថា ប៉ុន្មានគ្រាប់នោះទេ តែត្រូវជនរងគ្រោះ មួយ.គ្រា.ប់.ក្រោមក្លៀក បណ្តាលឲ្យជនរងគ្រោះដេ.ក.ដួ.លនៅនិងដី ខណ:ពេលរូបគាត់ឃើញដូចនេះ បានរត់ទៅលើកជនរងគ្រោះ ដាក់ទៅលើរថយន្តរបស់ខ្លួន ដឹកយកទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យ តែដោយសភាពជនរងគ្រោះ.ធ្ង.ន់.ធ្ងរ.ពេក ក៏ដា.ច់.ខ្យល់តាមផ្លូវតែម្តងទៅ ។

ប្រភពបន្តពីបុរសខាងលើ បានឲ្យដឹងទៀតថា ដោយជនរងគ្រោះដាច់ខ្យល់ស្លាប់រូបគាត់ក៏បានដឹក.ស.ព.យកទៅបន្ទប់ ជួលជនរងគ្រោះវិញ រួចប្រាប់ម្តាយនិងគ្រួសារ ឲ្យបានដឹងបន្ទាប់មកម្តាយជនរងគ្រោះ សុំឲ្យជួយដឹក.ស.ព.កូនរបស់គាត់ មកត.ម្កល់ទុកនៅវត្តវិហារឃួន រួចរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកភ្លាមៗ ។

ក្រោយពីសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ក៏.ឃា.ត់.ម្ចាស់រថយន្ត lexus ខាងលើយកទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីជួយបំភ្លឺរឿងហេតុផ្ទុះអាវុធខាងលើ និងធ្វើការស្រាវជ្រាវរកជនដៃដល់ យកមកចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់ ៕ វណ្ណឌី


0 comments:

Post a Comment