កាលពីពេលថ្មីៗកន្លងទៅនេះមានអ្នកវិនិយោគគិនចិនធ្វើសន្និសីទកាសែតបង្ហាញមុខឧត្តមសេនីយ៍ម្នាក់ដែលបានយកដីគាត់ទៅលក់ឲ្យចិនមានតម្លៃច្រើនលានដុល្លារ។ ដោយសារចិនមិនបានដីទើបធ្វើឲ្យគាត់ទ្រាំមិនបានក៏ចេញមកបកស្រាយបង្ហាញមុខឧត្តមសេនីយ៍រូបនោះ។ ករណីនេះកើតឡើងនៅខេត្តព្រះសីហនុ។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថាវិនិយោគគិនចិននឹងទទួលបានយុត្តិធម៌មិនខាន។
ទន្ទឹមគ្នានឹងរឿងនេះ ក៏មានឧត្តមសេនីយ៍ម្នាក់ទៀតបានដាក់ពាក្យគោរពសុំអន្តរាគមន៍មកសម្តេចតេជោនាយករដ្ឋមន្រ្តីមេត្តាជួយផ្តល់យុត្តិធម៌ជូនរូបគាត់ ព្រោះកន្លងមកគាត់បានជាប់ពន្ធធនាគារអស់ជាង១ឆ្នាំ ហើយក៏មានឧត្តមសេនីយម្នាក់បានព្យាយាមយកដីគាត់ទៅលក់ឲ្យចិន។ ប៉ុន្តែក្រោយពីគាត់បានចេញពីពន្ធធនាគារមក គាត់ក៏បានប្តឹងតវ៉ាទៅតុលាការជាមួយភស្តុតាងឯកសារកាន់កាប់ដីធ្លីដែលមានត្រាក្រហមបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានថាគាត់គឺជាម្ចាស់ដីពិតប្រាកដ។
ពេលនេះខ្ញុំកំពុងពិនិត្យឯកសារទាំងអស់ដែល ឧត្តមសេនីយ៍ ង៉ែត សារិន បានដាក់ពាក្យគោរពសុំអន្តរាគមន៍មកកាន់សម្តេចតេជោ។ រឿងរ៉ាវដីធ្លីសព្វថ្ងៃកំពុងកើតឡើងស្ទើរគ្រប់ទីកន្លែង ដែលត្រូវតែតែមានវិធានការណ៍ដោះស្រាយជូនប្រជាពលរដ្ឋអោយបានឆាប់បំផុត។ ខ្ញុំសង្ឃឹមថាអាជ្ញាធរ និងក្រសួងជំនាញពាក់ព័ន្ធនឹងខិតខំរួមគ្នាជួយដោះស្រាយជូនប្រជាពលរដ្ឋទទួលបានយុត្តិធម៌មិនខាន។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម បញ្ឈប់របាយការណ៍ភូតកុហក់ និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕
0 comments:
Post a Comment