ព្រៃវែង៖មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីស្ត្រីម្នាក់បានដេកបាត់បង់ជិវិតនៅក្នុងកន្លែងធ្វើការរបស់ខ្លួន ក្រោយប្រធានរបស់នាងបានហៅនាងមកធ្វើការប្រជុំតែ២នាក់ដែលករណីនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី២៦ កញ្ញា នៅត្រង់ចំណុចអាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វិវឌ្ឍន៍សាខាស្រុកស្វាយអន្ទរតែម្តង។
បើយោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ មុំ ចិន្តា អាយុ២៧ឆ្នាំ មានទីលំនៅក្នុងភូមិលេខ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង និងមានមុខរបរជាប្រធានគណនេយ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវិវឌ្ឍន៍ សាខាស្រុកស្វាយអន្ទរ។
យោងតាមការឱ្យដឹងពីបុគ្គលិកដែលបម្រើការនៅក្នុងអាគារខាងលើបានឱ្យដឹងថា នៅថ្ងៃកើតហេតុ មានបុគ្គលិកចូលមកប្រចាំការ (វេនយប់) ហើយបានចូលទៅខាងក្នុងពិនិត្យមើលស្រាប់តែឃើញជនរងគ្រោះដេក ស្លា .ប់ ម្នាក់ឯង នៅក្នុងបន្ទប់ធ្វើការបាត់ទៅហើយ ដោយមិនដឹងតាំងពីពេលណា និងអ្នកណាជាអ្នក ស .ម្លា .ប់នោះទេ ទើបរាយការណ៍ទៅសមត្ថកិច្ច បង្កឲ្យមានការភ្ញាក់ផ្អើលឡើងពេញកន្លែងកើតហេតុតែម្តង។
បើតាមការឱ្យដឹងពីគ្រួសាររបស់នារីរងគ្រោះបានឱ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុ នារីរងគ្រោះបានប្រាប់ម្តាយថា ប្រធានរបស់នាង ឈ្មោះ យ៉ុម ចន្ថា ( ប្រធានសាខា ) បានហៅនាងទៅប្រជុំតែ២នាក់នៅកន្លែងធ្វើការ
មិនដឹងមានរឿងអ្វីនោះទេ និយាយរួចក៏ចេញទៅបាត់ រហូតដល់ល្ងាចស្រាប់តែទទួលបានដំណឹងថាកូនស្រីស្លាប់បាត់ទៅហើយ។ ក្រោយកើតហេតុសមត្ថកិច្ចកំណត់មុខសញ្ញាជនសង្ស័យបានហើយក៏តាមស្រាវជ្រាវរហូតទទួលបានដំណឹងថាជនសង្ស័យបានត្រឡប់ទៅផ្ទះនៅឯឃុំពាមរក៍ ស្រុកពាមរក៍ ហើយត្រូវបានគ្រួសារនាំទៅកាន់មន្ទីរពេទ្យបង្អែកអ្នកលឿងទើបសមត្ថកិច្ចបន្តតាមទៅដល់មន្ទីរពេទ្យ និងដាក់កម្លាំងការពារមិនឱ្យជន
សង្ស័យរត់គេចខ្លន រហូតដល់ព្រឹកឡើង ទើបក្រុមគ្រូពេទ្យប្រគល់ឯកសារនិងជនសង្ស័យ ឲ្យសមត្ថកិច្ចនាំយកទៅកាន់ស្រុកស្វាយអន្ទរវិញ នៅព្រឹកថ្ងៃទី២៧ កញ្ញានេះ។
ក្រោយការឃាត់ខ្លួនជនសង្ស័យ បានសារភាពថា រូបគេបានរៀបចំផែនការទុកជាមុន ដោយឲ្យបុគ្គលិកទាំងអស់ នាំគ្នាទៅដើរលេងកំសាន្តនៅខេត្តកំពង់ចាម បន្ទាប់មកក៏ហៅនារីរងគ្រោះឲ្យទៅកន្លែងធ្វើការ រួចបង្ខំអោយនាងប្រាប់លេខកូដសម្ងាត់ទូដែក យកលុយបានមួយចំនួនធំ រួចក៏ចាប់នារីរងគ្រោះចងដៃចង ជើង នឹង ច្របា ច់កខ្ទប់ដង្ហើមសម្លាប់ ចោលតែម្ដង។
ក្រោយធ្វើសកម្មភាពរួច រូបគេក៏យកលុយដែលយកបានពីក្នុងទូដែក ធ្វើដំណើរទៅផ្ទះនៅស្រុកពាមរក៍ ហើយជួបជុំផឹកស៊ីជាមួយមិត្តភក្តិបងប្អូនធ្វើដូចធម្មតារហូតដល់ល្ងាចទើបសំដែងធ្វើជាចុកពោះឱ្យប្រពន្ធមកមើល ហើយប្រាប់ប្រពន្ធថា «ខ្លួនបានលេបថ្នាំកណ្តុរ» ទើបប្រពន្ធនិងក្រុមគ្រួសារ នាំគ្នាដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកអ្នកលឿងរហូតត្រូវបានសមត្ថកិច្ចតាមរកឃើញនិង ចាប់ខ្លួនបានតែម្ដង។
លោកឧត្តមសេនីយ៍ត្រី ពៅ ជីវី បានបញ្ជាក់ថា គិតត្រឹមវេលាម៉ោង១០ព្រឹកថ្ងៃដដែលនេះ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ ឲ្យទៅធ្វើត្រាប់ និងចាត់កម្លាំងឱ្យចុះទៅតាមស្វែងរកលុយមួយចំនួនធំដែលជនសង្ស័យបានលួច យកទៅនោះត្រឡប់មកវិញ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តទៅតាមនីតិវិធី។
0 comments:
Post a Comment